ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១
ដៅចំណាំ និងទន្ទេញ ៖ លូកា ២:១០–១២ ដល់ លូកា ២៤:៣៦–៣៩
គោលបំណងមួយនៃគោលបំណងចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យចេះស្វែងរក និងរៀនទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីទាំង ១១ ដំបូង ។
Great power can come from memorizing scriptures. To memorize a scripture is to forge a new friendship. It is like discovering a new individual who can help in time of need, give inspiration and comfort, and be a source of motivation for needed change.
(Richard G. Scott, “The Power of Scripture,” Ensign or Liahona, Nov. 2011, 6)
-
ហេតុអ្វីវាមានគុណប្រយោជន៍ក្នុងការស្គាល់សេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ?
អ្នកអាចចាំសេចក្ដីថ្លែងការណ៍នេះពីអែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីសារៈសំខាន់នៃការទន្ទេញចាំបទគម្ពីរ ៖
ដើម្បីជួយអ្នកឲ្យរៀនពីសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ១១ ដំបូង សូមពិចារណាចម្លងតារាងខាងក្រោមចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬទាញយកកម្មវិធីចំណេះចំណានខាងគោលលទ្ធិ នៅលើឧបករណ៍ចល័ត ហើយប្រើសកម្មភាពទាំងឡាយនៅក្នុងកម្មវិធីនេះ ដើម្បីជួយអ្នកក្នុងការទន្ទេញ ។
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ | |
« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។ | |
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។ | |
« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » ។ | |
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។ | |
ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។ | |
« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងថាសេចក្តីបង្រៀននេះមកពីព្រះ » ។ | |
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ | |
ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។ | |
« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។ | |
« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។ |
អាស្រ័យទៅលើទំហំនៃថ្នាក់របស់អ្នក សូមពិចារណាដាក់កិច្ចការមួយ ឬច្រើនឲ្យសិស្សម្នាក់ៗអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ។ ប្រសិនបើចាំបាច់ សិស្សច្រើននាក់អាចធ្វើកិច្ចការលើវគ្គបទគម្ពីរតែមួយដូចគ្នាបាន ។
សូមអញ្ជើញសិស្សឲ្យផ្លាស់វេនគ្នានៅក្នុងថ្នាក់រៀន ហើយធ្វើការជាមួយដៃគូជាច្រើនដើម្បីកំណត់ទីតាំង ហើយប្រសិនបើពួកគេជ្រើសរើសធ្វើដូច្នេះ សូមគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ និងឃ្លាបទគម្ពីរគន្លឹះ ។ សូមលើកទឹកចិត្តសិស្សឲ្យផ្លាស់ប្តូរដៃគូរៀងរាល់ពីរបីនាទីម្តង ។
សូមអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោម នៅពេលពួកគេប្រាស្រ័យទាក់ទងជាមួយគ្នា ( វាអាចមានគុណប្រយោជន៍ក្នុងការសរសេរសេចក្តីណែនាំទាំងនេះនៅលើក្តារខៀន ) ៖
-
សូមសួរសំណួរមួយដើម្បីស្គាល់គ្នាកាន់តែច្បាស់ ( ឧទាហរណ៍ « តើអ្នកមានចំណង់ចំណូលចិត្តអ្វី ? » ឬ « តើអ្នកចូលចិត្តទៅលេងនៅកន្លែងណា ? » ) ។
-
សូមជួយគ្នាទៅវិញទៅមកក្នុងការដៅចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលបានចាត់ឲ្យ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមចែករំលែកពីមូលហេតុ ដែលសេចក្តីពិតនៅក្នុងឃ្លាបទគម្ពីរគន្លឹះនេះមានសារៈសំខាន់ ។
-
សូមព្យាយាមទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឲ្យចាំ ។
សូមជ្រើសយក ធ្វើលំហាត់ ។
សូមផ្គូផ្គងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅខាងឆ្វេងដៃ ទៅនឹងឃ្លាបទគម្ពីរគន្លឹះនៅខាងស្ដាំដៃ ។
សូមជ្រើសរើសយ៉ាងហោចណាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួនបី ហើយធ្វើដូចខាងក្រោម ៖
-
សូមសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះចេញពីការចងចាំ ។
-
សូមចែករំលែកពីមូលហេតុដែលអ្នកគិតថា ខគម្ពីរទាំងនេះសំខាន់ដើម្បីដឹង ។
ក្នុងរយៈពេលពីរបីថ្ងៃទៀត សូមព្យាយាមទន្ទេញឲ្យចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ យ៉ាងហោចណាស់បីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទៀត ។ សូមរកមើលវិធីដែលការចេះចាំខគម្ពីរទាំងនេះអាចប្រទានពរដល់ជីវិតរបស់អ្នក និងជីវិតរបស់មនុស្សដែលអ្នកស្គាល់ ។