ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៥


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៥

សូមទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ

Young single adult reading her scriptures deep in thought

ការចងចាំវគ្គបទគម្ពីរ និងអ្វីដែលវាបង្រៀនអាចប្រទានពរដល់អ្នកតាមរបៀបជាច្រើន ។ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ សម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។

សេចក្ដីសង្ឃឹមនៅក្នុងព្រះយេស៊ូវគ្រីស្ទ

សេចក្ដីសង្ឃឹមគឺជា « ជាការទន្ទឹងចាំដោយអស់ពីចិត្តនូវព្រះពរទាំងឡាយដែលបានសន្យាទុក ចំពោះសេចក្ដីសុចរិត » រួមទាំង « ជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សង្ឃឹម, សេចក្តីសង្ឃឹម » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកប្រហែលជាចង់បាន ឬត្រូវការអារម្មណ៍នៃសេចក្តីសង្ឃឹមបន្ថែមទៀត ។

សាវកប៉ុលបានបង្រៀន « យើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ » ( រ៉ូម ១៥:៤ ) ។

  • តើការបង្រៀន ឬសេចក្តីពិតណាខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលផ្តល់សេចក្តីសង្ឃឹមដល់អ្នក ដែលអ្នកបានរៀនពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ? តើវាផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកដោយរបៀបណា ?

  • តើការទន្ទេញនូវសេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីពិតសំខាន់ៗរបស់សេចក្តីយោងទាំងនេះ អាចជួយអ្នកឲ្យទទួលបានសេចក្តីសង្ឃឹមបន្ថែម មកពីព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ?

នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាគន្លឹះដែលមាននៅក្នុងតារាងខាងក្រោម ។ នៅពេលអ្នកធ្វើដូច្នេះ សូមកំណត់ថាតើខគម្ពីរខាងក្រោមនេះ និងឃ្លាបទគម្ពីរគន្លឹះណាមួយ ដែលនាំមកនូវសេចក្តីសង្ឃឹមខ្លាំងបំផុតដល់អ្នក និងហេតុអ្វីទៅ ។សូមពិចារណាគូសចំណាំវគ្គបទគម្ពីរទាំងនេះជាមួយនឹងឃ្លាបទគម្ពីរគន្លឹះនៅក្នុងវគ្គបទគម្ពីរនេះ ប្រសិនបើអ្នកពុំទាន់បានធ្វើដូច្នោះនៅឡើយទេ ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

លូកា ២:១០–១២

« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណនោះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » ។

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

ច្របល់ចូលគ្នា និងផ្គូផ្គង

សូមយកក្រដាសមួយសន្លឹកមក ហើយកាត់វាជាបួនបន្ទះស្មើៗគ្នា ។ សូមជ្រើសរើសវគ្គបទគម្ពីរយ៉ាងហោចណាស់បួនចេញពីតារាងនេះ ។ សូមសរសេរសេចក្តីយោងមួយ និងឃ្លាគន្លឹះដែលជាប់ទាក់ទងគ្នានៅលើសន្លឹកក្រដាសនីមួយៗ ។

បន្ទាប់មក សូមកាត់ឃ្លាគន្លឹះចេញពីសេចក្ដីយោងរបស់ឃ្លាគន្លឹះនេះ ដូចមានក្នុងឧទាហរណ៍ខាងក្រោម ( « / » បង្ហាញពីកន្លែងដែលត្រូវកាត់ ) ។

យ៉ូហាន ៧:១៧ / « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

បន្ទាប់ពីធ្វើដូចនេះបានយ៉ាងហោចណាស់សេចក្ដីយោងបទគម្ពីរ និងឃ្លាគន្លឹះចំនួនបួនរួចហើយ សូមដាក់សន្លឹកក្រដាសនោះទៅក្នុងគំនរក្រដាស ហើយច្របល់វាចូលគ្នា ។

ឥឡូវនេះ សូមព្យាយាមផ្គូផ្គងសេចក្តីយោងនីមួយៗ ជាមួយឃ្លាគន្លឹះដែលត្រឹមត្រូវរបស់សេចក្តីយោងនីមួយៗ ដោយមិនប្រើជំនួយណាមួយឡើយ ។ សូមពិចារណាធ្វើបែបនេះពីរទៅបីដង ។ អ្នកប្រហែលជាកំណត់ម៉ោងរបស់អ្នកដើម្បីមើលថា តើអ្នកអាចអភិវឌ្ឍល្បឿនរបស់អ្នក រាល់ពេលដែលអ្នកធ្វើសកម្មភាពនេះឬទេ ។

ឥឡូវនេះ សូមធ្វើឲ្យសកម្មភាពនេះកាន់តែមានភាពលំបាក ដោយការកាត់ឃ្លាទាំងឡាយដូចដែលបានធ្វើនៅក្នុងគំរូដូចខាងក្រោម ( សញ្ញា « / » បង្ហាញពីកន្លែងដែលត្រូវកាត់ ) ។

ម៉ាថាយ ២២:៣៦–៣៩ / « ត្រូវឲ្យស្រឡាញ់ / ព្រះអម្ចាស់ជាព្រះនៃឯង ។ … / ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » ។

ម៉ាថាយ / ២២: / ៣៦ / –៣៩ / « ឲ្យ/ ត្រូវ/ ស្រឡាញ់ / ព្រះអម្ចាស់/ នៃឯង/ ជាព្រះ ។ … / អ្នក/ ត្រូវ/ ស្រឡាញ់/ អ្នក/ ជិតខាង » ។

សូមច្របល់ពាក្យ និងលេខ ហើយបន្ទាប់មកសូមព្យាយាមតម្រៀបវាឲ្យបានត្រឹមត្រូវ ។ អ្នកអាចជ្រើសរើសច្របល់ពាក្យ និងលេខទាំងអស់ចេញពីសេចក្ដីយោងទាំងអស់ចូលគ្នាក្នុងពេលតែមួយ ឬគ្រាន់តែច្របល់សេចក្តីយោងម្តងមួយៗក៏បាន ។ សូមពិចារណាធ្វើបែបនេះពីរទៅបីដង ។ អ្នកប្រហែលជាកំណត់ម៉ោងរបស់អ្នកដើម្បីមើលថា តើអ្នកអាចអភិវឌ្ឍល្បឿនរបស់អ្នករាល់ពេលដែលអ្នកធ្វើសកម្មភាពនេះឬទេ ។

Writing on a piece of paper with a pen or pencil. ១ . សូមឆ្លើយសំណួរពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះទាំងបួនមួយណាដែលអ្នកបានទន្ទេញ ?

  • តើវគ្គបទគម្ពីរមួយណា ដែលមានគុណប្រយោជន៍បំផុតចំពោះជីវិតអ្នកក្នុងពេលឥឡូវនេះ ?

  • តើបទគម្ពីរទាំងនេះមួយណា ដែលនាំឲ្យអ្នកមានសេចក្ដីសង្ឃឹមក្នុងព្រះយេស៊ូវគ្រីស្ទខ្លាំងបំផុត ? ហេតុអ្វីទៅ ?