ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១:៣៥–៥១


យ៉ូហាន ១:៣៥–៥១

« ចូរតាមខ្ញុំទៅមើល »

Christ walking on seashore beckoning to Peter and Andrew to become his apostles--fishers of men. Figures are crude; nice glow about Christ.

ព្រះយេស៊ូវបានអញ្ជើញពួកសិស្សសម័យដើមរបស់ទ្រង់ឲ្យពិនិត្យមើលដោយខ្លួនឯងថា ទ្រង់ជាអ្នកណា ហើយដើរតាមទ្រង់ ។ ការសិក្សាអំពីសាច់រឿងទាំងនេះនៅក្នុងគម្ពីរយ៉ូហាននឹងជួយអ្នកឲ្យយល់ពីរបៀប ដែលអ្នកអាចឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ដោយខ្លួនឯង ។

« ចូរតាមខ្ញុំទៅមើល »

សូមស្រមៃថា អ្នក និងមិត្តម្នាក់កំពុងដើរចេញពីសាលាទៅផ្ទះ ហើយអ្នកនិយាយថា អ្នកបានដឹងថា សាវកម្នាក់នឹងមកនិយាយនៅឯការប្រជុំមួយក្នុងតំបន់របស់អ្នក ។

  • ហេតុអ្វីអ្នកអាចប្រាប់មិត្តរបស់អ្នកឲ្យមកជាមួយអ្នក និងគ្រួសារអ្នកដើម្បីមើល និងស្តាប់សាវករូបនេះ ជាជាងគ្រាន់តែពិពណ៌នាអំពីការប្រជុំនោះ បន្ទាប់ពីវាបានចប់ហើយ ?

សាវក យ៉ូហាន បានសរសេរអំពីរបៀបដែល យ៉ូហាន-បាទីស្ទ បានណែនាំអ្នកដើរតាមរបស់លោកមួយចំនួនឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ សូមសិក្សា យ៉ូហាន ១:៣៥–៥១ ដោយរកមើលអ្វីដែលអាចកើតឡើង នៅពេលយើងព្យាយាមរៀនសូត្រ និងដើរតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស៊្មីធ យ៉ូហាន ១:៤២ [ នៅក្នុង យ៉ូហាន ១:៤២ ) ។

  • តើការអញ្ជើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលសិស្សរបស់ព្រះអង្គសង្គ្រោះទទួលយក ដើម្បីជួយពួកគេឲ្យដើរតាមទ្រង់ ?

  • តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍ និងសកម្មភាពរបស់ អនទ្រេ និង ភីលីព នៅក្នុងខគម្ពីរទាំងនេះ ?

  • តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?

តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ?

សូមចំណាយពេល ៣០ វិនាទី ដើម្បីកត់ត្រាគំនិតដែលអ្នកមានភ្លាមៗ អំពីរបៀបដែលមនុស្សនាសព្វថ្ងៃនេះអាចឆ្លើយតបនឹងការអញ្ជើញរបស់ព្រះយេស៊ូវគ្រីស្ទឲ្យ « ចូរតាមខ្ញុំទៅមើល » ។

អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់គំនិតដូចខាងក្រោម អំពីរបៀបដែលយើងអាចឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » សូមមើលវីដេអូ « How Can I Understand? » ចាប់ពីលេខកូដម៉ោង ៦:២៤ ដល់ ៧:០៤ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

2:3

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូហាន ១:៣៨

។; តើសំណួររបស់ព្រះអង្គសង្គ្រោះថា « អ្នកមករកអី » អនុវត្តចំពោះអ្នកយ៉ាងដូចម្ដេច ?

មុនពេលព្រះយេស៊ូវបានអញ្ជើញសិស្សពីរនាក់ឲ្យ « ចូរតាមខ្ញុំទៅមើល » ទ្រង់បានសួរពួកគេថា « អ្នកមករកអី ? » ( យ៉ូហាន ១:៣៨ ) ។អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីតម្លៃនៃការសញ្ជឹងគិតពីអ្វីដែលយើងពិតជាចង់បាននៅក្នុងជីវិត នៅពេលយើងពិចារណាពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យដើរតាមទ្រង់ ។

2:3

He Hath Filled the Hungry with Good Things

យ៉ូហាន ១:៤៣–៤៦

។; តើខ្ញុំអាចអញ្ជើញអ្នកផ្សេងឲ្យ « ចូរតាមខ្ញុំទៅមើល » តាមរបៀបធម្មតាយ៉ាងដូចម្តេច ?

ការអញ្ជើញអ្នកដទៃឲ្យចូលរួមក្នុងសកម្មភាពដំណឹងល្អអាចជាការពិបាក និងមិនស្រួល ។ វីដេអូ « Inviting Others to ‹ Come and See › » ( ១:១៧ ) ដែលអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org បង្ហាញឧទាហរណ៍ជាច្រើនស្ដីពីរបៀប ដែលអ្នកអាចផ្ដល់ការអញ្ជើញបែបនេះយ៉ាងកក់ក្តៅ និងតាមធម្មតា ។

1:17

តើមានអ្វីកើតឡើង ប្រសិនបើអ្នកដែលខ្ញុំអញ្ជើញឲ្យ « ចូរតាមខ្ញុំទៅមើល » បដិសេធការអញ្ជើញរបស់ខ្ញុំនោះ ?

ពេលខ្លះ យើងបារម្ភថា នរណាម្នាក់អាចនឹងមិនទទួលយកការអញ្ជើញរបស់យើង ដើម្បីរៀនបន្ថែមទៀតអំពីដំណឹងល្អ ឬសាសនាចក្រ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែករំលែកការយល់ដឹងដូចខាងក្រោម ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

មនុស្សមួយចំនួនដែលមកមើលនឹងប្រហែលជាមិនចូលរួមក្នុងសាសនាចក្រទេ មនុស្សមួយចំនួននឹងចូលរួមនៅពេលក្រោយ ។ នោះគឺជាជម្រើសរបស់ពួកគេ ។ ប៉ុន្តែនោះពុំផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេឡើយ ។ ហើយវាមិនផ្លាស់ប្ដូរការខិតខំដ៏ក្លៀវក្លារបស់យើងដើម្បីបន្ដអញ្ជើញបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យ មក ហើយមើល មក ហើយជួយ និង មក ហើយនៅ នោះទេ ។

សូមយល់ថា វាពុំមែនជាកិច្ចការរបស់បងប្អូនដើម្បីផ្លាស់ប្រែមនុស្សនោះទេ ។ នោះគឺជាតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ តួនាទីរបស់បងប្អូនគឺចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ហើយរស់នៅតាមដោយខ្ជាប់ខ្ជួននឹងជំនឿរបស់បងប្អូន ។

ដូច្នេះ សូមកុំបាក់ទឹកចិត្តឡើយ បើមនុស្សម្នាក់ពុំទទួលយកសារលិខិតដំណឹងល្អភ្លាមៗនោះ ។ វាពុំមែនជាការបរាជ័យផ្ទាល់ខ្លួនទេ ។

នោះគឺរវាងបុគ្គលម្នាក់នោះ និងព្រះវរបិតាសួគ៌ ។

តួនាទីបងប្អូនគឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាង ជាកូនចៅរបស់ទ្រង់ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ )