ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១១:១–៤៦ ផ្នែកទី ២


យ៉ូហាន ១១:១–៤៦ ផ្នែកទី ២

ព្រះយេស៊ូវបានប្រោសឡាសារឲ្យរស់ពីស្លាប់

Jesus mourning Lazarus.

នៅក្នុងមេរៀនមុន អ្នកបានរកឃើញគោលការណ៍ជាច្រើនចេញពីដំណើររឿងដែលព្រះអង្គសង្គ្រោះបានប្រោសឡាសារឲ្យរស់ពីស្លាប់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកបង្រៀនគោលការណ៍ដែលអាចជួយដល់អ្នក និងអ្នកដទៃឲ្យទទួលបានជំនួយពីព្រះអង្គសង្គ្រោះអំឡុងពេលមានឧបសគ្គក្នុងជីវិត ។

ឥទ្ធិពលនៃការបង្រៀន

សូមពិចារណាអំពីគ្រាមួយដែលអ្នកបានរៀនអ្វីមួយអំពីព្រះយេស៊ូវគ្រីស្ទ ឬដំណឹងល្អរបស់ទ្រង់ ដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់អ្នក ។

  • តើវាត្រូវបានបង្រៀនដល់អ្នកយ៉ាងដូចម្តេច ?

  • ហេតុអ្វីបានជាវាមានឥទ្ធិពលខ្លាំងម្ល៉េះ ?

ព្រះយេស៊ូវគ្រីស្ទគឺជាគ្រូបង្រៀនដ៏ចំណាន ។ នៅពេលទ្រង់បានបង្រៀនដោយព្រះចេស្ដា និងព្រះវិញ្ញាណ នោះអស់អ្នកដែលស្តាប់ដោយបន្ទាបខ្លួន បានទទួលអារម្មណ៍យ៉ាងខ្លាំងពីឥទ្ធិពលនៃការបង្រៀនរបស់ទ្រង់ ( សូមមើល យ៉ូហាន ៣:២ ; យ៉ូហាន ៦:៣៥, ៦៨–៦៩ ) ។

  • តើមានគំរូណាខ្លះ អំពីមនុស្សដែលបានទទួលឥទ្ធិពលយ៉ាងខ្លាំងមកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?

សូមពិចារណាអំពីគំរូរបស់ព្រះអង្គសង្គ្រោះ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នករៀបចំខ្លួនបង្រៀនមេរៀនខ្លីមួយ ដោយផ្អែកលើដំណើររឿងរបស់ព្រះអង្គសង្គ្រោះដែលបានប្រោសឡាសារឲ្យរស់ពីស្លាប់នៅក្នុង យ៉ូហាន ១១:១–៤៦ ។ ធាតុមួយនៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះគឺថា ទ្រង់តែងតែបង្រៀនគោលលទ្ធិ និងគោលការណ៍ពិតជានិច្ច ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ពេលអ្នកបង្រៀនពីគោលការណ៍ពិតមួយ ។ នៅពេលអ្នកអភិវឌ្ឍសមត្ថភាពរបស់អ្នកដើម្បីបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ នោះអ្នកអាចក្លាយកាន់តែដូចជាទ្រង់បាន ។

ឡាសារ

សូមរំឭកពីដំណើររឿងរបស់ព្រះអង្គសង្គ្រោះដែលបានប្រោសឡាសារឲ្យរស់ពីស្លាប់ តាមដែលអ្នកអាចធ្វើបាន ។ បើចាំបាច់ សូមអានសេចក្តីសង្ខេបខាងក្រោមនេះ ។

ម៉ារា និងម៉ាថាបានឲ្យគេទៅប្រាប់ព្រះយេស៊ូវថា ប្អូនប្រុសរបស់ពួកគេ ឡាសារ បានឈឺ ។ ព្រះយេស៊ូវបានពន្យារការយាងដំណើររបស់ទ្រង់ដោយចេតនា ហើយបានយាងមកដល់ក្រោយពេលឡាសារស្លាប់បានបួនថ្ងៃ ។ ដោយមានសេចក្តីស្រឡាញ់ និងក្តីអាណិតអាសូរ នោះព្រះយេស៊ូវបានប្រោសឡាសាឲ្យរស់ពីស្លាប់ឡើងវិញ ។ ការណ៏ដ៏អស្ចារ្យនេះបង្ហាញពីអំណាចដ៏ទេវភាពដែលគូសបញ្ជាក់ថា ព្រះយេស៊ូវគឺជាព្រះមែស៊ីដែលបានជ្រើសរើស ហើយមានព្រះចេស្តាលើសេចក្តីស្លាប់ ។ បន្ទាប់ពីបានដឹងពីអព្ភូតហេតុនេះហើយ នោះពួកសង្ឃ និងពួកផារិស៊ីបានរៀបផែនការសម្ងាត់ដើម្បីធ្វើគុតព្រះយេស៊ូវ និងសម្លាប់ឡាសារ ។

មេរៀនរបស់អ្នក

សូមរៀបចំមេរៀនមួយដោយប្រើគោលការណ៍មួយ ដែលយើងអាចរៀនមកពី យ៉ូហាន ១១ ។ សូមជ្រើសរើសគោលការណ៍មួយពីជម្រើសខាងក្រោមដែលអ្នកចាប់អារម្មណ៍បំផុត ឬដែលអ្នកមានអារម្មណ៍ថាពាក់ព័ន្ធបំផុតចំពោះក្មេងជំទង់ៗ ។

ជម្រើសមេរៀនទី ១ ៖ ព្រះអង្គសង្គ្រោះអាចធ្វើអព្ភូតហេតុនៅក្នុងជីវិតរបស់យើងបាន នៅពេលយើងធ្វើសកម្មភាពដោយសេចក្តីជំនឿលើទ្រង់ អំឡុងពេលនៃ ការសាកល្បង របស់យើង ( យ៉ូហាន ១១:២០–២៧,៣៨–៤៥ ) ។

ជម្រើសមេរៀនទី ២ ៖ អព្ភូតហេតុរបស់ព្រះនៅក្នុងជីវិតរបស់យើងកើតឡើងបានស្របតាមឆន្ទៈ និងពេលវេលារបស់ទ្រង់ ( យ៉ូហាន ១១:១–៧,១១–១៧, ៣៩–៤៥) ។

ជម្រើសមេរៀនទី ៣ ៖ យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន តាមរយៈការបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកដទៃ ( យ៉ូហាន ១១:៣២–៣៦,៤៣–៤៤ ) ។

ជម្រើសមេរៀនទី ៤ ៖ យើងអាចមើលឃើញ ការបង្ហាញសេចក្តីស្រឡាញ់ និងព្រះចេស្ដារបស់ព្រះបាន នៅពេលទ្រង់ពង្រឹង និងលួងលោមយើង អំឡុងពេលយើងពុះពារតស៊ូ ( យ៉ូហាន ១១:១–៧,១១–១៥,៣៨–៤៦ ) ។

ជម្រើសមេរៀនទី ៥ ៖ ព្រះយេស៊ូវគ្រីស្ទមានអំណាចលើជីវិត និងសេចក្តីស្លាប់ ( យ៉ូហាន ១១:២០–២៧,៣៩–៤៦ ) ។

ជម្រើសមេរៀនទី ៦ ៖ សូមជ្រើសរើសគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នកចេញពីដំណើររឿងនេះ ( យ៉ូហាន ១១:១–៤៦ ) ។

Color Handouts Icon ១. សូមធ្វើកិច្ចការដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមឆ្លើយតបទៅនឹងការផុសឡើងខាងក្រោម ដើម្បីជួយអ្នកឲ្យបង្កើតគម្រោងមេរៀនសម្រាប់មេរៀនរបស់អ្នក ។ សូមពិចារណាចំណាយពេល ១៥ ទៅ ២០ នាទីដើម្បីរៀបចំមេរៀនរបស់អ្នក និង ៥ ទៅ ១០ នាទីដើម្បីបង្រៀនវា ។

  1. តើអ្នកអាចណែនាំគោលការណ៍ដែលអ្នកបានជ្រើសរើសនេះ តាមវិធីមួយដែលនឹងជួយមនុស្សដែលអ្នកបង្រៀន ឲ្យយល់ថាហេតុអ្វីបានជាគោលការណ៍នេះសំខាន់ដោយរបៀបណា ?

  2. តើខគម្ពីរមួយណាដែលអ្នកនឹងអានជាមួយសិស្សដែលអ្នកបង្រៀន ដើម្បីបង្ហាញពីគោលការណ៍នេះឲ្យបានល្អបំផុត ? ( ប្រសិនបើអ្នកដឹងពីដំណើររឿងបទគម្ពីរបន្ថែម វគ្គបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ដោយអ្នកដឹកនាំសាសនាចក្រ ដែលអាចជួយអ្នកដែលអ្នកបង្រៀនឲ្យយល់អំពីគោលការណ៍នេះ សូមពិចារណាសរសេរវានៅទីនេះផងដែរ ) ។

  3. តើគោលការណ៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ? សូមពិចារណាសូមឲ្យសិស្សដែលអ្នកបង្រៀនចែកចាយអ្វី ដែលពួកគេបានរៀនអំពីព្រះយេស៊ូវគ្រីស្ទចេញពីគោលការណ៍នេះ ។

  4. តើអ្នកអាចចែកចាយអ្វីខ្លះអំពីរបៀបដែលគោលការណ៍នេះបានជួយដល់អ្នក ? តើមានពរជ័យអ្វីខ្លះកើតមានមកពីការរស់នៅតាមគោលការណ៍នោះ ? សូមពិចារណាអញ្ជើញសិស្សដែលអ្នកបង្រៀនឲ្យចែកចាយបទពិសោធន៍ផងដែរ ។

  5. សូមសរសេរគំនិតរបស់អ្នកអំពីគោលការណ៍ដែលអ្នកកំពុងបង្រៀន និងការពន្យល់ខ្លីៗអំពីរបៀបដែលវាពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមចែកចាយទីបន្ទាល់របស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ចង់ធ្វើដូច្នេះ ។

Color Handouts Icon ២. សូមបង្រៀនមេរៀនរបស់អ្នកដល់សមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ។ នៅពេលអ្នកបានបញ្ចប់ សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នេះ ?

  • តើការរៀបចំមេរៀន និងការបង្រៀនអ្នកដទៃអាចជួយអ្នក និងអ្នកដទៃឲ្យខិតកាន់តែជិត ហើយក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?

ធនធានបន្ថែម

វីដេអូ និងការពិភាក្សាខាងក្រោមនេះអាចជួយអ្នកឲ្យរៀបចំ និងបង្រៀនមេរៀនរបស់អ្នកបាន ។ អ្នកអាចប្រើធនធានទាំងនេះតាមវិធីមួយ ឬច្រើនដូចខាងក្រោម ៖

  • ដើម្បីយល់កាន់តែច្បាស់អំពីគោលការណ៍ដែលអ្នកកំពុងបង្រៀន

  • ដើម្បីកំណត់ពីសេចក្ដីពិត ដំណើររឿង ឬការយល់ដឹងនានា ដែលអ្នកអាចចែកចាយជាពាក្យសម្ដីរបស់អ្នកផ្ទាល់នៅពេលបង្រៀន

  • ដើម្បីស្វែងរកសេចក្តីថ្លែងការណ៍ ឬក្លីបវីដេអូដែលអ្នកអាចបង្ហាញដល់សិស្សដែលអ្នកកំពុងបង្រៀនបាន

វីដេអូទាំងអស់ដែលបានរាយបញ្ជីនេះអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។

ជម្រើសមេរៀនទី ១ ៖ ព្រះអង្គសង្គ្រោះអាចធ្វើអព្ភូតហេតុនៅក្នុងជីវិតរបស់យើង នៅពេលយើងធ្វើសកម្មភាពដោយសេចក្តីជំនឿលើទ្រង់ ក្នុងអំឡុងពេលសាកល្បងរបស់យើង

នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » ( សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៥ ) ( សូមមើលចាប់ពីលេខកូដម៉ោង ១:៤០ ដល់ ៤:៣២ ) ។

15:1

« Finding the Incredible: What Cancer and Trials Can Teach Us » ( ៥:៣៣ ) ។

5:33

ជម្រើសមេរៀនទី ២ ៖ អព្ភូតហេតុរបស់ព្រះនៅក្នុងជីវិតរបស់យើងកើតឡើងស្របតាមព្រះឆន្ទៈ និងពេលវេលារបស់ទ្រង់

ជែហ្វ្រី អរ ហូឡិន « Waiting on the Lord » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៥–១៧ ។

ជែហ្វ្រី អរ ហូឡិន « Good Things to Come » ( ៤:៥៥ ) ។

4:55

ជម្រើសមេរៀនទី ៣ ៖ យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន តាមរយៈការបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកដទៃ

ឌៀថើរ អេហ្វ អុជដុហ្វ « You Are My Hands » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦៨, ៧០ ។

« Mourn With Those That Mourn » ( សូមមើលចាប់ពីលេខកូដម៉ោង ៨:៥៤ ដល់ ១១:៣៦ ) ។

11:47

ជម្រើសមេរៀនទី ៤ ៖ យើងអាចមើលឃើញការបង្ហាញសេចក្ដីស្រឡាញ់ និងព្រះចេស្ដាបស់ព្រះបាន

នៅពេលទ្រង់ពង្រឹង និងលួងលោមយើង អំឡុងពេលយើងពុះពារតស៊ូ

ចន ស៊ី ភីងហ្រ្គី ជុញ្ញ័រ « I Have a Work for Thee » ( សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៧ ) ( សូមមើលចាប់ពីលេខកូដម៉ោង ៥:៤៩ ដល់ ៦:៤៨ ) ។

2:3

« Using Your Trials to Help Others—Hope Works » ( សូមមើលចាប់ពីលេខកូដម៉ោង ៤:០៥ ដល់ ១០:៥៤ ) ។

2:3

ជម្រើសមេរៀនទី ៥ ៖ ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាលើជីវិត និងសេចក្តីស្លាប់

ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១៤ ។

ផល វី ចនសុន « And There Shall Be No More Death » ( សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៦) ( សូមមើលចាប់ពីលេខកូដម៉ោង ០:១៧ ដល់ ៤:៥៦ ) ។

2:3