ថ្នាក់​សិក្ខាសាលា
ម៉ាកុស ២:១–១២


ម៉ាកុស ២:១–១២

ព្រះយេស៊ូវប្រោសមនុស្សខ្វិនម្នាក់ឲ្យជា

Jesus Christ looking at a man lying on the ground before Him. The man is wrapped in a blanket and is suffering from palsy. The sick man was lowered by friends through a hole in the roof in hopes of being healed. Christ is portrayed extended His hands toward the man. Several other apostles or disciples are with Christ.

ព្រះយេស៊ូវបានបង្ហាញពីសមត្ថភាពរបស់ទ្រង់ក្នុងការប្រោសមនុស្សខាងរូបកាយ និងខាងវិញ្ញាណឲ្យជា តាមរយៈការព្យាបាលមនុស្សខ្វិនម្នាក់ ( រោគខ្វិនដៃជើង ) ហើយអត់ទោសឲ្យអំពើបាបរបស់គេ ។ មេរៀននេះអាចជួយបង្កើនការយល់ដឹងរបស់អ្នកថា ព្រះអង្គសង្គ្រោះអាចព្យាបាលជំងឺពិការគ្រប់ប្រភេទ ។

សូមស្រមៃថា មនុស្សម្នាក់ដែលអ្នកស្រឡាញ់កំពុងទទួលរងនូវជំងឺមួយ ដែលគំរាមកំហែងដល់អាយុជីវិតដែលត្រូវការការព្យាបាលឯកទេស ហើយមានតែវេជ្ជបណ្ឌិតម្នាក់គត់ដែលអាចជួយសង្គ្រោះនាងបាន ។ តើអ្នកនឹងធ្វើអ្វីដើម្បីទទួលបានជំនួយ ? តើអ្នកនឹងធ្វើអ្វី ប្រសិនបើកាលវិភាគរបស់វេជ្ជបណ្ឌិតរូបនេះពេញ ឬប្រសិនបើវេជ្ជបណ្ឌិតនេះរស់នៅក្រៅប្រទេសនោះ ?

មនុស្សអាចនឹងស្ម័គ្រចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទទួលបានការព្យាបាលសម្រាប់ខ្លួនឯង ឬសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ ។ ខណៈពេលដែលជំងឺខាងរាងកាយ ជាញឹកញាប់អាចត្រូវបានព្យាបាលដោយអ្នកជំនាញអាជីពក្ដី ក៏មានភាពទន់ខ្សោយខាងវិញ្ញាណខ្លះ ដែលមានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទើបអាចព្យាបាលបាន ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវភាពទន់ខ្សោយទាំងនោះដែលអ្នកជឿថាមាន ។

នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយមនុស្សជាទីស្រឡាញ់ និងខ្លួនអ្នកឲ្យមករកព្រះគ្រីស្ទ ដើម្បីទទួលបានជំនួយដែលមានតែព្រះអង្គប៉ុណ្ណោះទើបអាចប្រទានឲ្យបាន ។

ជំនាញមួយដែលអាចជួយអ្នកឲ្យរៀនបានកាន់តែច្រើន នៅពេលអ្នកសិក្សាដំណើររឿងបទគម្ពីរ គឺការអានចេញពីទស្សនៈរបស់តួអង្គផ្សេងៗនៅក្នុងដំណើររឿងនោះ ។ នៅពេលអ្នកធ្វើដូច្នេះ សូមផ្អាកជាញឹកញាប់ដើម្បីព្យាយាមស្រមៃមើលថា តើបុគ្គលនោះអាចមានអារម្មណ៍ ឬគិតអ្វីនៅចំណុចខុសៗគ្នានៅក្នុងដំណើររឿងនោះ ។

ដើម្បីអនុវត្តជំនាញសិក្សានេះ សូមជ្រើសរើសបុគ្គលខាងក្រោមនេះម្នាក់មកផ្តោតអារម្មណ៍លើ នៅពេលអ្នកសិក្សាពីដំណើររឿងនេះ ចេញពីការបង្រៀនរបស់ព្រះយេស៊ូវនៅ កាពើណិម ៖

2:57

ព្រះយេស៊ូវអត់ទោសបាប និង ព្យាបាលបុរសម្នាក់ដែលពិការអវៈយវៈ​

ព្រះ​យេស៊ូវ​បង្ហាញ​ថា​ទ្រង់​មាន​អំណាច​ ទាំង​អភ័យ​ទោស​​ដល់​បាប និង​ព្យាបាល​ជំងឺ​ខាងសាច់ឈាម ។ ម៉ាកុស ២:១-១២

  • បុរសខ្វិនម្នាក់ ( « មានរោគខ្វិនដៃជើង » ដូចបានប្រើនៅក្នុងដំណើររឿងនេះមានន័យថា គាត់ពិការដៃជើង )

  • ម្នាក់ក្នុងចំណោមមនុស្សបួននាក់ដែលបានសែងបុរសខ្វិននោះ

  • មនុស្សម្នាក់ក្នុងចំណោមមនុស្សនៅក្នុងផ្ទះនោះស្តាប់តាមព្រះយេស៊ូវ

សូមអាន ម៉ាកុស ២:១–៣ ដោយស្រមៃថា អ្នកជាមនុស្សម្នាក់ដែលអ្នកបានជ្រើសរើសផ្តោតអារម្មណ៍លើ ។

  • តើមានបញ្ហាប្រឈមអ្វីខ្លះ ប្រសិនបើមាន ដែលអ្នកគិតថាបុគ្គលនេះអាចនឹងជួបប្រទះ ?

  • តើអ្នកស្រមៃថា បុគ្គលនេះកំពុងមើលឃើញ កំពុងស្ដាប់ឮ កំពុងគិត និងកំពុងមានអារម្មណ៍យ៉ាងដូចម្តេច ?

  • តើបុគ្គលនេះប្រហែលជាសង្ឃឹមនឹងទទួលអ្វីខ្លះ ចេញពីពេលវេលារបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទ ?

សូមអាន ម៉ាកុស ២:៤ ដោយរកមើលអ្វីដែលអ្នកដែលសែងបុរសនោះបានធ្វើ ដើម្បីឲ្យគាត់បាននៅជិតព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏គួរមើលវីដេអូ « Jesus Forgives Sins and Heals a Man Stricken with Palsy » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីម៉ោងកូដលេខ ០:០០ ដល់ម៉ោង ១:០៧ ។

2:57

ព្រះយេស៊ូវអត់ទោសបាប និង ព្យាបាលបុរសម្នាក់ដែលពិការអវៈយវៈ​

ព្រះ​យេស៊ូវ​បង្ហាញ​ថា​ទ្រង់​មាន​អំណាច​ ទាំង​អភ័យ​ទោស​​ដល់​បាប និង​ព្យាបាល​ជំងឺ​ខាងសាច់ឈាម ។ ម៉ាកុស ២:១-១២

  • តើអ្នកស្រមៃថា បុគ្គលដែលអ្នកបានជ្រើសរើសកំពុងគិត និងមានអារម្មណ៍យ៉ាងណានៅក្នុងដំណើររឿងនេះ ? ហេតុអ្វីទៅ ?

  • តើអ្នកគិតថា ពួកគេរំពឹងថាព្រះយេស៊ូវនឹងធ្វើអ្វីខ្លះ ឬមានបន្ទូលអ្វីខ្លះ ?

សូមអាន ម៉ាកុស ២:៥ ដើម្បីរកមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់បុរសនោះ ។

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

Sometimes spiritual illness comes as a result of sin or emotional wounds. …

Even the deepest spiritual wounds—yes, even those that may appear to be incurable—can be healed.

My dear friends, the healing power of Jesus Christ is not absent in our day.

The Savior’s healing touch can transform lives in our day just as it did in His. If we will but have faith, He can take our hands, fill our souls with heavenly light and healing, and speak to us the blessed words, “Rise, take up thy bed, and walk” [ John 5:8 ].

(Dieter F. Uchtdorf, “Bearers of Heavenly Light,” Ensign or Liahona, Nov. 2017, 78)

  • ហេតុអ្វីបានជាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ៥ គួរឲ្យភ្ញាក់ផ្អើលចំពោះបុគ្គលដែលអ្នកផ្តោតលើ ?

មនុស្សមួយចំនួនដែលមានវត្ដមាននៅក្នុងព្រឹត្តិការណ៍នេះ បានចោទសួរពីសិទ្ធិអំណាចរបស់ព្រះអង្គសង្គ្រោះក្នុងការអត់ទោសឲ្យអំពើបាប ។ សូមអាន ម៉ាកុស ២:៦–១២ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ដើម្បីបង្ហាញពីសិទ្ធិអំណាចរបស់ទ្រង់ក្នុងការអត់ទោសឲ្យ ។ ឃ្លា « កូនមនុស្ស » នៅក្នុង ខទី ១០ សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃ « មនុស្សនៃភាពបរិសុទ្ធ » ដែលជាព្រះវរបិតា ( សូមមើល ម៉ូសេ ៦:៥៧ ) ។ អ្នកក៏ប្រហែលជាចង់បន្តមើលវីដេអូ « Jesus Forgives Sins and Heals a Man Stricken with Palsy » ចាប់ពីលេខកូដម៉ោង ១:០៧ ដល់ ២:៥៧ ។

  • សូមគិតអំពីបុគ្គលដែលអ្នកផ្តោតលើនៅក្នុងដំណើររឿងនេះ ។ តើអ្នកស្រមៃថា បុគ្គលនេះមានប្រតិកម្មយ៉ាងណា ចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល និងធ្វើ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ នៅពេលអ្នកផ្តោតលើនរណាម្នាក់ជាក់លាក់នៅក្នុងដំណើររឿងនេះ ?

សេចក្ដីពិតមួយដែលអ្នកប្រហែលជាបានស្គាល់ នៅពេលអ្នកសិក្សាពីដំណើររឿងនេះគឺថា ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាដើម្បីព្យាបាលយើងខាងរូបកាយ និងខាងវិញ្ញាណ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានថ្លែងទីបន្ទាល់អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីព្យាបាលជំងឺខាងវិញ្ញាណ ។

Writing on a piece of paper with a pen or pencil.

1. Complete the following activity in your study journal using at least five sentences:

  • តើឧទាហរណ៍អ្វីខ្លះអំពីរបួសខាងវិញ្ញាណ ដែលព្រះអង្គសង្គ្រោះអាចព្យាបាលបាន ?

  • តើវាប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ពេលដឹងថា ទ្រង់អាចព្យាបាលរបួសខាងវិញ្ញាណបាន ?

សូមសញ្ជឹងគិតពីសំណួរខាងក្រោមដែលទាក់ទងនឹងសេចក្តីពិតនេះ ។ សូមពិចារណាកត់ត្រាទុកគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើមានរបួសខាងវិញ្ញាណណានៅក្នុងជីវិតរបស់អ្នក ដែលត្រូវការការព្យាបាលដែរឬទេ ?

  • តើអ្នកអាចស្វែងរកព្រះចេស្ដានៃការប្រោសឲ្យជារបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?

  • តើអ្នកស្គាល់នរណាម្នាក់ផ្សេងទៀត ដែលត្រូវការព្រះចេស្ដានៃការប្រោសឲ្យជារបស់ព្រះយេស៊ូវគ្រីស្ទដែរទេ ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយពួកគេឲ្យទទួលបានវា ?

សូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់ ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះយើងម្នាក់ៗ និងព្រះចេស្ដារបស់ទ្រង់ដើម្បីព្យាបាលយើង ។

នៅពេលអ្នកសិក្សាដំណើររឿងផ្សេងទៀតនៅក្នុងព្រះគម្ពីរនៅឆ្នាំនេះ សូមពិចារណាប្រើជំនាញនៃការផ្តោតលើបុគ្គលជាក់លាក់ ។ វាអាចមានគុណប្រយោជន៍ ដើម្បីអានអត្ថបទជាច្រើនដង ហើយសញ្ជឹងគិតរាល់ពេលថា តើបុគ្គលផ្សេងទៀតនៅក្នុងដំណើររឿងនេះបានរៀនអ្វីខ្លះ ។

Writing on a piece of paper with a pen or pencil.

១ . សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយប្រើយ៉ាងហោចណាស់ឲ្យបានប្រាំប្រយោគ ៖

សូមស្រមៃថា បុគ្គលដែលអ្នកបានផ្តោតអារម្មណ៍លើ នៅពេលអ្នកសិក្សាពីដំណើររឿងនេះ ចង់ពិពណ៌នាប្រាប់មិត្តម្នាក់នូវអ្វីដែលពួកគេបានឃើញ និងទទួលអារម្មណ៍នៅថ្ងៃនោះ ។ សូមចំណាយពេលខ្លះដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ពីរបៀបដែលអ្នកស្រមៃថា ពួកគេកំពុងពិពណ៌នាអំពីបទពិសោធន៍នោះយ៉ាងលម្អិត ។ សូមរួមបញ្ចូលអ្វីដែលអ្នកគិតថា ពួកគេបានរៀន និងទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ។

សូមជ្រើសរើសប៊ូតុង បញ្ជូនកិច្ចការ ឬផ្ទាំង ការបញ្ជូន ដើម្បីដាក់បញ្ចូលកិច្ចការរបស់អ្នក ។ សូមពិចារណាថតវីដេអូខ្លួនអ្នកប្រាប់ពីដំណើររឿងនោះ ចេញពីទស្សនៈរបស់បុគ្គលនេះ ឬអ្នកអាចវាយការឆ្លើយតបរបស់អ្នក ដោយប្រើយ៉ាងតិចប្រាំប្រយោគ ។