ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៥–៤១


ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៥–៤១

ព្រះយេស៊ូវធ្វើឲ្យព្យុះស្ងប់

Jesus Christ on a ship with some of His Apostles. Christ has His arms extended as He calms a storm at sea. The Apostles are looking at Christ as He performs the miracle. (Matthew 8:23-27 Mark 4:35-41 Luke 8:22-25.)

« លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី ? » ពួកសិស្សបានស្រែករកព្រះអង្គសង្គ្រោះ ខណៈដែលរលក និងខ្យល់បោកបក់ទូកតូចរបស់ពួកគេ ( សូមមើល ម៉ាកុស ៤:៣៧–៣៨ ) ។ ក្នុងពេលទ័លគំនិត យើងអាចអស់សង្ឃឹមចង់បានជំនួយ ហើយសង្ស័យអំពីការយកចិត្តទុកដាក់របស់ព្រះអង្គសង្គ្រោះចំពោះយើង ។ ទោះបីជាស្ថានភាពរបស់យើងអស់សង្ឃឹមយ៉ាងណាក៏ដោយ ក៏ព្រះយេស៊ូវគ្រីស្ទមានសមត្ថភាព និងព្រះចេស្ដាក្នុងការសម្រាលបន្ទុករបស់យើង បន្ទោសបញ្ហារបស់យើង ហើយមានបន្ទូលមកយើងថា « ចូរស្ងៀមទៅ ហើយឈប់ចុះ » ដែរ ( ម៉ាកុស ៤:៣៩ ) ។ មេរៀននេះមានគោលបំណងជួយអ្នក ឲ្យទទួលបានសេចក្ដីសុខសាន្ត និងភាពស្ងប់ស្ងាត់របស់ព្រះអម្ចាស់ ក្នុងអំឡុងពេលអ្នកជួបការលំបាក ។

តើអ្នកមានការភ័យខ្លាចអ្វីខ្លះ ?

មានពេលខ្លះនៅក្នុងជីវិតរបស់យើង ដែលយើងអាចមានអារម្មណ៍ដូចជាយើងកំពុងស្ថិតនៅចំកណ្តាលព្យុះដែលបក់បោកយ៉ាងខ្លាំង ។ ពេលខ្លះព្យុះជីវិតទាំងនេះ អាចធ្វើឲ្យយើងភ័យខ្លាច ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែករំលែកឧទាហរណ៍នៃការភ័យខ្លាចដែលយើងមាននៅពេលខ្លះ ។ សូមពិចារណាអំពីការភ័យខ្លាចស្រដៀងគ្នាដែលអ្នកប្រហែលជាមាន ។

Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ពួកយុវមជ្ឈិមវ័យរបស់យើងភ័យខ្លាចដើម្បីធ្វើការតាំងចិត្តផ្សេងៗដូចជា ការរៀបការជាដើម ។ អ្នកដែលបានរៀបការថ្មីថ្មោង … អាចមានការភ័យខ្លាចក្នុងការមានកូននៅក្នុងពិភពលោកដែលសម្បូរទៅដោយអំពើទុច្ចរិត ។ ពួកអ្នកផ្សព្វផ្សាយសាសនាភ័យខ្លាចចំពោះរឿងច្រើនយ៉ាង ជាពិសេសការនិយាយនឹងមនុស្សដែលពុំស្គាល់ ។ ពួកស្ត្រីមេម៉ាយភ័យខ្លាចចំពោះការរស់នៅតែម្នាក់ឯង ។ ពួកយុវវ័យជំទង់ៗភ័យខ្លាចថា មិត្តភក្តិរបស់ខ្លួនពុំរាប់រក កុមារតូចៗខ្លាចថ្ងៃបើកបវេសនកាលនៅសាលា និស្សិតនៅសាកលវិទ្យាល័យភ័យខ្លាចចំពោះលទ្ធផលនៃការប្រឡង ។ យើងភ័យខ្លាចចំពោះភាពបរាជ័យ ការបដិសេធ ការខកចិត្ត និងអ្វីៗដែលពុំបានដឹង ។ យើងភ័យខ្លាចចំពោះព្យុះសង្ឃរា ការរញ្ជួយដី និងអគ្គីភ័យដែលបំផ្លិចបំផ្លាញដែនដី និងជីវិតរបស់យើង ។ យើងភ័យខ្លាចចំពោះការពុំត្រូវការបានគេជ្រើសរើស ហើយក្នុងស្ថានភាពផ្សេងទៀត យើងភ័យខ្លាចចំពោះការត្រូវបានគេជ្រើសរើស ។ យើងភ័យខ្លាចចំពោះការពុំល្អគ្រប់គ្រាន់ យើងភ័យខ្លាចថា ព្រះអម្ចាស់គ្មានពរជ័យឲ្យយើងទេ ។ យើងភ័យខ្លាចចំពោះការផ្លាស់ប្ដូរ ហើយការភ័យខ្លាចរបស់យើងអាចនាំឲ្យមានសភាពកាន់តែវឹកវរខ្លាំងឡើង ។

( រ៉ូណល អេ រ៉ាសបាន « Be Not Troubled » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៨ )

សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើអ្នកមានការភ័យខ្លាចអ្វីខ្លះ ដែលមានលក្ខណៈស្រដៀងនឹងអ្វីដែលអែលឌើរ រ៉ាសបាន បានលើកឡើងនេះ ?

  • តើការភ័យខ្លាចទាំងនេះអាចប៉ះពាល់ដល់សេចក្ដីជំនឿរបស់អ្នកយ៉ាងដូចម្តេច ? ហេតុអ្វីទៅ ?

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយពីព្រះអង្គសង្គ្រោះ ដើម្បីយកឈ្នះលើការភ័យខ្លាចទាំងនេះ ?

នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកសេចក្តីពិតដែលអាចជួយអ្នក ឲ្យទទួលបានសេចក្តីសុខសាន្តពីព្រះអម្ចាស់ដើម្បីជួយបំបាត់ការភ័យខ្លាចរបស់អ្នក ។

បទពិសោធន៍គួរឲ្យភ័យខ្លាច

ការនឹកគិតក្នុងចិត្តពីព្រឹត្តិការណ៍នានានៅក្នុងព្រះគម្ពីរ គឺជាជំនាញសិក្សាដែលអាចបង្កើនថាមពល និងប្រសិទ្ធភាពនៃការសិក្សារបស់អ្នកយ៉ាងខ្លាំង ។ សូមសិក្សា ម៉ាកុស ៤:៣៥–៣៨ ហើយព្យាយាមនឹកគិតដល់បទពិសោធន៍របស់ពួកសិស្សដែលបានកត់ត្រានៅក្នុងខគម្ពីរទាំងនេះ ។

Writing on a piece of paper with a pen or pencil. ១ . សូមគូរចំណុចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមបន្ថែមទៅក្នុងរូបភាពរបស់អ្នក នៅពេលត្រូវបានណែនាំនៅក្នុងមេរៀននេះ ឬបានបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ។

សូមគូររូបភាពដ៏សាមញ្ញមួយនៃទិដ្ឋភាពចេញពី ម៉ាកុស ៤:៣៥–៣៨ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមរួមបញ្ចូលព័ត៌មានលម្អិតណាមួយ ដែលអ្នកគិតថាមានគុណប្រយោជន៍ ។ អ្នកនឹងប្រើរូបភាពនេះពេញមួយមេរៀន ដើម្បីភ្ជាប់ដំណើររឿងនេះទៅនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ សូមពិចារណាសួរខ្លួនរបស់អ្នកនូវសំណួរខាងក្រោមនេះ នៅពេលអ្នកគូររូប ៖

  • តើអ្នកស្រមៃថា ទូកនេះមើលទៅមានទម្រង់ដូចជាអ្វី ?

  • តើពួកសិស្សអាចធ្វើអ្វីខ្លះ នៅពេលដែលរលកបោកបក់ចូលក្នុងទូក ?

  • តើអ្នកគិតថាព្យុះនោះមានសភាពយ៉ាងណា ហើយមានអារម្មណ៍យ៉ាងណា ?

សូមពិចារណាថា តើព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុងដំណើររឿងនេះ អាចជានិមិត្តរូបនៃព្រឹត្តិការណ៍ដែលបានកើតឡើង កំពុងកើតឡើង ឬអាចកើតឡើងនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ។នៅជិតនឹងផ្នែកផ្សេងៗនៃគំនូរដែលអ្នកបានគូរ សូមសរសេរពីទិដ្ឋភាពនៃជីវិតរបស់អ្នក ដែលអាចត្រូវបានតំណាងដោយចំណុចសំខាន់ៗនៅក្នុងដំណើររឿងព្រះគម្ពីរនេះ ។ ឧទាហរណ៍ ទូកអាចតំណាងឲ្យអ្វីដែលធ្វើឲ្យព្រះអង្គសង្គ្រោះគង់នៅជាមួយអ្នក ។ រលក ឬព្យុះអាចតំណាងឲ្យការល្បួង ឬការសាកល្បងដែលអ្នកជួបប្រទះ ដែលគំរាមកំហែងមកលើអ្នក ។

  • តើពួកសិស្សអាចមានអារម្មណ៍យ៉ាងណា ដែលអ្នកអាចយល់ពីអារម្មណ៍នោះបាន ?

  • តើនៅពេលណាដែលនរណាម្នាក់មានអារម្មណ៍ថា ព្រះអង្គសង្គ្រោះកំពុងផ្ទំលក់ អំឡុងពេលពួកគេជួបនឹងព្យុះជីវិតដែលកំពុងបោកបក់ ? ហេតុអ្វីទៅ ?

សូមអាន ម៉ាកុស ៤:៣៨ ម្តងទៀត ហើយស្វែងយល់ពីសំណួរដែលពួកសិស្សបានសួរ ។

  • តើសេចក្ដីពិតអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ដែលពួកគេបានភ្លេចអំឡុងពេលមានព្យុះបោកបក់ ?

សូមសិក្សា ម៉ាកុស ៤:៣៩–៤១ ហើយរកមើលអ្វីដែលអ្នករៀនអំពីនិស្ស័យ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកបានរៀនអំពីនិស្ស័យ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ?

  • តើសេចក្តីពិតអ្វីខ្លះ ដែលយើងអាចរៀនពីដំណើររឿងនេះ អំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើឲ្យព្យុះជីវិតរបស់យើងស្ងប់ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើព្យុះដ៏គួរឲ្យភ័យខ្លាចបែបនេះ អាចកើតឡើងយ៉ាងដូចម្តេចនៅលើបឹងដ៏តូចបែបនេះ ?

សមុទ្រកាលីឡេ … ដែលមានទីតាំងស្ថិតនៅជ្រលងទន្លេយ័រដាន់ប្រហែលជាង ២១៣ ម៉ែត្រទាបជាងនីវ៉ូទឹកសមុទ្រ ហើយព័ទ្ធជុំវិញដោយភ្នំខ្ពស់នៅខាងលិច ខាងជើង និងខាងកើត ។ ខ្យល់អាចបក់បោកតាមជម្រាលភាគខាងលិច និងបង្កើតជាព្យុះដ៏ខ្លាំងភ្លាមៗ ជាមួយនឹងរលកដ៏គួរឲ្យភ័យខ្លាចនៅលើបឹងដ៏តូចនេះ ។

( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស[ ឆ្នាំ ២០១៨ ] ទំព័រ ១០៨ )

ហេតុអ្វីបានជាព្រះយេស៊ូវស្ដីបន្ទោសបែបទន់ភ្លន់ទៅកាន់ពួកសិស្សចំពោះការគ្មានសេចក្ដីជំនឿនោះ ?

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) បានចែករំលែក ៖

Howard W. Hunter

យើងទាំងអស់គ្នាធ្លាប់បានឃើញព្យុះដែលកើតឡើងភ្លាមៗមួយចំនួននៅក្នុងជីវិតរបស់យើង ។ ព្យុះមួយចំនួន ទោះជាកើតឡើងតែមួយភ្លែតក្តី ដូចជាព្យុះនៅសមុទ្រកាលីឡេជាដើម ក៏វាអាចមានភាពឃោរឃៅ ហើយគួរឲ្យភ័យខ្លាច និងដ៏បំផ្លិចបំផ្លាញយ៉ាងខ្លាំងផងដែរ ។ ក្នុងនាមជាបុគ្គលម្នាក់ៗ ក្នុងនាមជាក្រុមគ្រួសារ ក្នុងនាមជាសហគមន៍ ក្នុងនាមជាជាតិសាសន៍ សូម្បីតែក្នុងនាមជាព្រះវិហារមួយ យើងក៏អាចជួបព្យុះភ្លៀងដែលកើតឡើងភ្លាមៗ ដែលធ្វើឲ្យយើងចោទជាសំណួរតាមរបៀបណាមួយថា « លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី ? » ហើយយើងតែងតែស្តាប់ឮដោយស្ងប់ស្ងាត់បន្ទាប់ពីព្យុះភ្លៀងតាមរបៀបណាមួយថា « ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្តីជំនឿ ? »

« គ្មាននរណាម្នាក់ចង់គិតថា យើង គ្មាន សេចក្តីជំនឿឡើយ ប៉ុន្តែខ្ញុំគិតថា ការស្ដីបន្ទោសដ៏ទន់ភ្លន់របស់ព្រះអម្ចាស់នៅត្រង់នេះ គឺសមនឹងទទួលជាខ្លាំង ។ ព្រះយេហូវ៉ាដ៏មហិមាអង្គនេះ ដែលយើងនិយាយថា យើងទុកចិត្តលើ ហើយដែលព្រះនាមទ្រង់ យើងលើកដាក់លើខ្លួននេះ គឺជាទ្រង់នេះហើយដែលបានមានបន្ទូលថា « ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា » ។ ( លោកុ. ១:៦ ) ។ ហើយគឺទ្រង់នេះហើយដែលមានបន្ទូលផងដែរថា « ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង » ។ ( លោកុ. ១:៩ ) ។ លើសពីនោះទៀត គឺជាទ្រង់នេះហើយដែលញែកទឹកសមុទ្រក្រហម ដែលធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលដើរឆ្លងកាត់នៅលើដីស្ងួតនោះ ។ ( សូមមើល និក្ខ. ១៤:២១–២២ ) ។ ប្រាកដណាស់ថា វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលទ្រង់អាចបង្គាប់អាកាសធាតុមួយចំនួនឲ្យកើតឡើងនៅសមុទ្រកាលីឡេនោះ ។ ហើយសេចក្ដីជំនឿរបស់យើងគួររំឭកយើងថា ទ្រង់អាចធ្វើឲ្យបញ្ហាដ៏ច្របូកច្របល់បានស្ងប់ទៅនៅក្នុងជីវិតរបស់យើង ។

( ហាវើដ ដបុលយូ ហាន់ធើរ «Master, the Tempest Is Raging » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៤ ទំព័រ ៣៣ )

តើដំណើររឿងនេះទាក់ទងនឹងខ្ញុំយ៉ាងដូចម្តេច ?

ស៊ីស្ទើរ លីសា អិល ហាកណេស អតីតទីប្រឹក្សាទីមួយនៃគណៈប្រធានអង្គការបឋមសិក្សាទូទៅបានចែកចាយ ៖

Lisa Harkness, Primary General Presidency First Counselor. Photo taken in April 2018. Official Portrait.

មានទំនោរជីវិតរមែងស្លាប់មួយ ដែលជាការល្បួង នៅពេលយើងស្ថិតនៅក្នុងឧបសគ្គ បញ្ហា ឬការរងទុក្ខ ហើយស្រែកខ្លាំងៗថា « លោកគ្រូអើយ លោកមិនរវល់ទេឬអី ? សូមសង្គ្រោះទូលបង្គំផង » ។…

ខ្ញុំអាចស្រមៃឃើញថា សិស្សរបស់ព្រះយេស៊ូវ ដែលនៅក្នុងទូកកាលព្យុះកំពុងបក់បោកយ៉ាងខ្លាំងនោះ ច្បាស់ជាមមាញឹកមើលរលកបោកបក់មកលើទូករបស់ពួកគេ ហើយកំពុងបាចទឹកចេញពីទូក ។ ខ្ញុំអាចស្រមៃឃើញរូបភាពដែលពួកគេកាន់ក្តោងទូក និងព្យាយាមរក្សាលំនឹង គ្រប់គ្រងលើទូកតូចរបស់ពួកគេ ។ ការផ្តោតអារម្មណ៍របស់ពួកគេនៅគ្រានោះ គឺត្រូវតែមានជីវិតរស់ ហើយការទូលអង្វរសូមជំនួយរបស់ពួកគេគឺស្មោះត្រង់ជាខ្លាំង ។

វាមិនខុសពីយើងទាំងអស់គ្នាភាគច្រើននៅសព្វថ្ងៃនេះទេ ។ … នៅក្នុងគ្រាចលាចល សេចក្តីជំនឿរបស់យើងអាចមានអារម្មណ៍ថាបានលាតសន្ធឹងដល់ដែនកំណត់នៃការអត់ទ្រាំ និងការយល់ដឹងរបស់យើង ។ រលកនៃភាពភ័យខ្លាចអាចរំខានយើង ដែលបណ្តាលឲ្យយើងភ្លេចសេចក្តីល្អរបស់ព្រះ ដូច្នេះវាធ្វើឲ្យទស្សនវិស្ស័យរបស់យើងមើលឃើញខ្លី និងបាត់បង់ការផ្តោតអារម្មណ៍ ។ ប៉ុន្តែនៅក្នុងគ្រាហាត់ពត់លុតដំនៃដំណើរដ៏វែងឆ្ងាយរបស់យើង នោះសេចក្តីជំនឿរបស់យើងមិនត្រឹមតែអាចត្រូវបានសាកល្បងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងផងដែរ ។

( លីសា អិល ហាកណេស « ចូរស្ងៀមទៅ ហើយឈប់ចុះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨១ )