ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៥


ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៥

ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះរាជបុត្រានៃព្រះ និងម៉ារា

Frontal head and shoulders portrait of Jesus Christ. Christ is depicted wearing a pale red robe with a white and blue shawl over one shoulder. Light emanates from His face.

ទេវតា កាព្រីយ៉ែល បានមានបន្ទូលទៅ ម៉ារា ថា កូនដែលនាងនឹងបង្កើតបានគឺជា « ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត » ( លូកា ១:៣២ ) ។ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីបុគ្គលិកលក្ខណៈដែលព្រះយេស៊ូវបានទទួលពីម្តាយដែលមានជីវិតរមែងស្លាប់ និងព្រះវរបិតាដែលមានជីវិតអមតៈ ដែលធ្វើឲ្យទ្រង់មានសមត្ថភាពពិសេសក្នុងការជួយយើងឲ្យយកឈ្នះលើបញ្ហាប្រឈមទាំងអស់នៃជីវិតរមែងស្លាប់ ។

ការយកឈ្នះលើបញ្ហាប្រឈម

សូមមើលទៅគំនូរខាងក្រោម ហើយគិតអំពីអ្វីដែលអ្នកងាកទៅរក នៅពេលមានបញ្ហាប្រឈម ឬការលំបាកកើតឡើង ។

A stick figure being confused.
  • តើអ្នកគិតថាមានអ្វីខ្លះដែលជាបញ្ហាប្រឈមទូទៅបំផុត ដែលមនុស្សអាយុស្របាលអ្នកជួបប្រទះ ?

  • តើយុវវ័យងាកទៅរកអ្វី នៅពេលពួកគេព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះ ?

អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដូចខាងក្រោម ៖

Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ព្រះយេស៊ូវគ្រីស្ទគឺជាចម្លើយជានិច្ច ។ ពេលយល់ដឹងអំពីបេសកកម្ម និងដំណឹងល្អរបស់ទ្រង់ នោះក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ហើយជំនឿរបស់យើង និងការពឹងផ្អែកទៅលើទ្រង់ប្រទានកម្លាំងដល់យើង ។

( រ៉ូណល អេ រ៉ាសបាន « Jesus Christ Is the Answer » [ ជំនួបពេលល្ងាចជាមួយអ្នកមានសិទ្ធិអំណាចទូទៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទគឺជាចម្លើយជានិច្ច នៅពេលយើងជួបឧបសគ្គ ឬសំណួរនៅក្នុងជីវិត ?

សូមចំណាយពេលបន្តិចដើម្បីគិតអំពីសេចក្ដីជំនឿ និងទំនុកចិត្តរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកពឹងផ្អែកលើទ្រង់ញឹកញាប់ប៉ុណ្ណាដើម្បីទទួលបានកម្លាំង និងការគាំទ្រ ?នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរៀនសូត្រសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទដែលនឹងជួយបង្កើនសេចក្ដីជំនឿរបស់អ្នកលើទ្រង់ ហើយនាំអ្នកទៅរកទ្រង់ដើម្បីទទួលបានសេចក្តី សុខសាន្ត និងកម្លាំងកាន់តែញឹកញាប់ថែមទៀត ។

មាតា និងព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទមានសមត្ថភាពពិសេសក្នុងការជួយយើងនូវរាល់បញ្ហាប្រឈម ឬសំណួរដែលយើងប្រឈមមុខក្នុងជីវិតរមែងស្លាប់នេះ ដោយសារតែលក្ខណៈដែលទ្រង់បានទទួលពីមាតាលើផែនដី និងព្រះវរបិតារបស់ទ្រង់ ។

សូមសិក្សាបទគម្ពីរខាងក្រោម ដោយរកមើលការបង្រៀនថានរណាជាមាតា និងព្រះវរបិតារបស់ព្រះអង្គសង្រ្គោះ ៖

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតា និងមាតារបស់ព្រះយេស៊ូវគ្រីស្ទ ?

សេចក្ដីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាដ៏ទេវភាពនៃព្រះជាព្រះវរបិតា និងម៉ារា

Diagram with the words Mary and Heavenly Father and arrows pointing to the words Jesus Christ.

សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដោយរកមើលលក្ខណៈដែលព្រះយេស៊ូវគ្រីស្ទបានទទួលមកពីព្រះវរបិតាសួគ៌ និងពីម៉ារា ។

Official portrait of President Russell M. Nelson taken January 2018

ចេញពីព្រះវរបិតាដែលមានព្រះកាយអមតៈរបស់ទ្រង់ ព្រះយេស៊ូវបានទទួលនូវព្រះចេស្តាដើម្បីមានព្រះជន្មជារៀងរហូត ។ ចេញពីមាតាដែលមានជីវិតរមែងស្លាប់របស់ទ្រង់ ទ្រង់បានទទួលនូវសេចក្តីស្លាប់ខាងរូបកាយ ។លក្ខណៈពិសេសទាំងនោះមានសារៈសំខាន់សម្រាប់បេសកកម្មរបស់ទ្រង់ ដើម្បីធ្វើឲ្យធួននឹងអំពើបាបរបស់មនុស្សលោកទាំងអស់ ។ ដូច្នេះព្រះយេស៊ូវគ្រីស្ទបានប្រសូតមកដើម្បីសុគត ( សូមមើល នីហ្វៃទី៣ ២៧:១៣–១៥ ) ។ ទ្រង់បានសុគតដើម្បីយើងអាចរស់បាន ។ ទ្រង់បានប្រសូតមកដើម្បីមនុស្សលោកទាំងអស់អាចរស់នៅហួសពីសេចក្តីស្លាប់ ។

( រ័សុល អិម ណិលសុន « Christ the Savior Is Born » New Era ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៥ )

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីសេចក្ដីថ្លែងការណ៍នេះ ?

ចេញពីមាតារបស់ទ្រង់ ម៉ារា ដែលមានជីវិតរមែងស្លាប់ នោះព្រះយេស៊ូវទទួលបានជីវិតរមែងស្លាប់ ដែលរួមមានការស្លាប់ខាងរូបកាយ ។ ចេញពីព្រះ ដែលជាព្រះវរបិតាសួគ៌របស់យើង ព្រះយេស៊ូវបានគ្រងមរតកអមតភាព ដែលជាសមត្ថភាពដើម្បីមានព្រះជន្មជារៀងរហូតតាមរយៈការរស់ឡើងវិញ ។ ទ្រង់ក៏អាចដកពិសោធន៍ការឈឺចាប់ ការល្បួង និងទុក្ខព្រួយដែលទាក់ទងនឹងជីវិតរមែងស្លាប់ ហើយស៊ូទ្រាំនឹងការឈឺចាប់ និងការរងទុក្ខនៃដង្វាយធួន ដែលគ្មានមនុស្សណាអាចស៊ូទ្រាំបានឡើយ ( សូមមើល ម៉ូសាយ ៣:៧ ) ។

សូមអាន ម៉ូសាយ ៧:៣៣ ដោយស្វែងរកការយល់ដឹងអំពីរបៀបដែលយើងអាចទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ជាមួយនឹងបញ្ហាប្រឈមក្នុងជីវិតរមែងស្លាប់របស់យើង ។

  • តើអ្នកបានរៀនអ្វីខ្លះមកពីខគម្ពីរនេះ អំពីរបៀបទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ?

Because of Him

សូមមើលវីដេអូ « Because of Him » ( ២:៣៦ ) ដោយរកមើលរឿងខ្លះៗដែលព្រះអង្គសង្គ្រោះអាចធ្វើបាន ពីព្រោះទ្រង់បានយាងមកផែនដី ដកពិសោធន៍ព្រះជន្មរមែងស្លាប់ និងបានឈ្នះអ្វីៗទាំងអស់ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

2:36

Because of Him—Easter Video

Jesus Christ is our Savior. Because of Him, we can change for the better and live again with God. This Easter season we celebrate His life and Resurrection and invite all to share His miraculous story.

Writing on a piece of paper with a pen or pencil. ១ . សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមបង្កើតសារលិខិតផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្រ្គោះដែលចាប់ផ្តើមដោយពាក្យ « ដោយសារតែទ្រង់ » ។ អ្នកអាចបំពេញឃ្លាមួយ ឬច្រើនជាមួយសេចក្ដីថ្លែងការណ៍នេះ អំពីអ្វីដែលព្រះអង្គសង្គ្រោះមានសមត្ថភាពពិសេសក្នុងការជួយអ្នក ឬបានជួយអ្នកក្នុងជីវិតរបស់អ្នក ។ សូមពិចារណាប្រើសម្ភារសិល្បៈដើម្បីបង្កើនសមត្ថភាពច្នៃប្រឌិតរបស់អ្នក ប្រសិនបើអ្នកមានពេលវេលា និងសម្ភារគ្រប់គ្រាន់ ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

ម៉ាថាយ ១:១៨

។; តើវាមានន័យយ៉ាងណាដែលថា ម៉ារា « មានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធ » នោះ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖

Photograph of President Ezra Taft Benson. He is seated in a leather chair in front of a fireplace. His hands are clasped in front of him and he is wearing a large turquoise ring on one finger. Official portrait. 1986

ទីបន្ទាល់របស់សាក្សីដែលបានតែងតាំង ពុំបានធ្វើឲ្យមានចម្ងល់ពីភាពជាបិតារបស់ព្រះយេស៊ូវគ្រីស្ទទេ ។ ព្រះគឺជាព្រះវរបិតានៃរោងឧបោសថខាងសាច់ឈាមរបស់ទ្រង់ ហើយម៉ារា ដែលជាស្ត្រីរមែងស្លាប់ គឺជាម្តាយរបស់ទ្រង់ ។…

… ទ្រង់មិនមែនជាកូនរបស់ យ៉ូសែប ទេ ហើយក៏មិនឲ្យកំណើតដោយព្រះវិញ្ញាណបរិសុទ្ធដែរ ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏អស់កល្បជានិច្ច !

( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Five Marks of the Divinity of Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ១០, ១១ )

ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បានព្រមានអំពីការព្យាយាមពន្យល់រាល់សេចក្តីលម្អិតជុំវិញការចាប់កំណើតដោយអព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះ ។

Head and shoulders portrait of LDS Church President Harold B. Lee.

ប្រសិនបើគ្រូមានភាពឆ្លាតវៃក្នុងការនិយាយដល់ [ ការចាប់ទុំផ្ទៃរបស់ព្រះយេស៊ូវគ្រីស្ទ ] ដែលព្រះអម្ចាស់បានមានបន្ទូលតែតិចតួចប៉ុណ្ណោះ នោះពួកគេនឹងដាក់កំហិតការពិភាក្សារបស់ពួកគេទៅលើប្រធានបទនេះ ដោយលើកយកតែពាក្យដែលបានកត់ត្រាពីប្រធានបទនេះនៅក្នុង លូកា ១:៣៤–៣៥ ប៉ុណ្ណោះ ។ … សូមឲ្យព្រះអម្ចាស់បញ្ចប់ដំណើររឿងរបស់ទ្រង់ជាមួយការប្រកាសនេះ ហើយរង់ចាំរហូតដល់ទ្រង់ឃើញថាសមនឹងប្រាប់យើងបន្ថែមទៀត ។

( The Teachings of Harold B. Lee កំណែ Clyde J. Williams [ ឆ្នាំ ១៩៩៦ ] ទំព័រ ១៤ )

តើលក្ខណៈដែលព្រះយេស៊ូវបានទទួលពីព្រះវរបិតា និងមាតារបស់ទ្រង់បានជួយឲ្យទ្រង់អាចធ្វើអ្វីខ្លះ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖

Photograph of President Ezra Taft Benson. He is seated in a leather chair in front of a fireplace. His hands are clasped in front of him and he is wearing a large turquoise ring on one finger. Official portrait. 1986

នៅពេលព្រះដ៏អស្ចារ្យនៃសកលលោកយាងចុះមកប្រសូតពីស្ត្រីរមែងស្លាប់ នោះទ្រង់បានប្រគល់អង្គទ្រង់ទៅនឹងភាពទន់ខ្សោយនៃជីវិតរមែងស្លាប់ដើម្បី « ស៊ូទ្រាំនូវការល្បួង និងការឈឺចាប់នៃរាងកាយ សេចក្ដីស្រេកឃ្លាន និងការនឿយហត់ច្រើនជាងមនុស្សលោកអាចស៊ូទ្រាំបានទៅទៀត លើកលែងតែសេចក្ដីស្លាប់ប៉ុណ្ណោះ » ( ម៉ូសាយ ៣:៧ ) ។ ទ្រង់បានទទួលភាពទន់ខ្សោយទាំងនេះពីមាតារមែងស្លាប់របស់ទ្រង់ ។ ប៉ុន្តែដោយសារតែព្រះវរបិតារបស់ទ្រង់ជាព្រះ នោះព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដែលគ្មានមនុស្សណាម្នាក់មានពីមុនមក ឬតាំងពីពេលនោះមកទេ ។ ទ្រង់ជាព្រះនៅក្នុងសាច់ឈាម—ជាព្រះរាជបុត្រានៃព្រះ ។ ព្រះចេស្តាទាំងនេះបានជួយឲ្យទ្រង់អាចធ្វើអព្ភូតហេតុ ទីសម្គាល់ ការអស្ចារ្យ ដង្វាយធួនដ៏អស្ចារ្យ និងការរស់ឡើងវិញ—អ្វីៗទាំងអស់នេះគឺជាការបង្ហាញបន្ថែមលើភាពជាព្រះរបស់ទ្រង់ ។

( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Five Marks of the Divinity of Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ១០ )

ម៉ាថាយ ១:២៥

។; តើវាមានន័យយ៉ាងណាដែលយ៉ូសែប « មិនបានរួមរស់នឹងនាងសោះ » ?

ពាក្យដែល រួមរស់បានរួមរស់ នៅក្នុងព្រះគម្ពីរប៊ីបអាចសំដៅទៅលើទំនាក់ទំនងផ្លូវភេទ ( សូមមើល លោកុប្បត្តិ ៤:១ ) ។ យ៉ូសែបមិនមានទំនាក់ទំនងផ្លូវភេទជាមួយ ម៉ារា មុនពេលព្រះយេស៊ូវប្រសូតមកទេ ។ ព័ត៌មានលម្អិតនេះបញ្ជាក់ពីការពិតដែលថា យ៉ូសែប មិនអាចជាឪពុករបស់ព្រះយេស៊ូវបានទេ ហើយការចាប់ទុំផ្ទៃរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអព្ភូតហេតុ ។