ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ៦:១៩–២០
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ »
នៅក្នុងការសិក្សារបស់អ្នកអំពី កូរិនថូស ទី១ ៦ នោះអ្នកបានរៀនអំពីបទដ្ឋានរបស់ព្រះអម្ចាស់ស្តីពីភាពបរិសុទ្ធខាងផ្លូវភេទ និងសារៈសំខាន់នៃរូបកាយរបស់អ្នក ។ មេរៀននេះនឹងជួយអ្នកបង្កើនចំណេះចំណានរបស់អ្នកអំពីការបង្រៀនទាំងនេះ ដោយផ្តល់ឲ្យអ្នកនូវឱកាស ដើម្បីទន្ទេញនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ៦:១៩–២០ ដើម្បីពន្យល់ពីគោលលទ្ធិនេះ និងដើម្បីអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជីវិតជាក់ស្ដែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្យល់ និងទន្ទេញ
សូមស្រមៃគិតថាអ្នកកំពុងនៅក្នុងថ្នាក់ ឬការពិភាក្សាក្នុងកូរ៉ុម ពេលមិត្តរួមថ្នាក់ដែលមានអាយុក្មេងជាង សួរគ្រូបង្រៀនថា « តើអ្វីទៅជាច្បាប់ព្រហ្មចារីភាព ? » គ្រូបង្រៀនសុំឲ្យសិស្សផ្សេងទៀត រួមទាំងអ្នកឲ្យឆ្លើយតបផងដែរ ។
ដោយប្រើសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ កូរិនថូស ទី១ ៦:១៩–២០ សូមរៀបចំផែនការនូវអ្វីដែលអ្នកអាចចែកចាយជាមួយមិត្តរួមថ្នាក់របស់អ្នក ដើម្បីជួយពួកគេឲ្យយល់អំពីបទដ្ឋានរបស់ព្រះអម្ចាស់ស្តីពីភាពបរិសុទ្ធខាងផ្លូវភេទ ឬព្រហ្មចារីភាព និងមូលហេតុដែលវាសំខាន់ ។
-
ដោយប្រើការបង្រៀនដែលបានកត់ត្រានៅក្នុង កូរិនថូស ទី១ ៦:១៩–២០ តើអ្នកអាចពន្យល់នរណាម្នាក់អំពីច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ និងមូលហេតុដែលច្បាប់នេះសំខាន់ដោយរបៀបណា ?
ដើម្បីជួយអ្នកឲ្យទន្ទេញសេចក្ដីយោងសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ កូរិនថូស ទី១ ៦:១៩–២០ និងឃ្លាបទគម្ពីរគន្លឹះរបស់វាថា « រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » សូមពិចារណាបង្កើតរូបភាពធម្មតា រូបភាពបែបកំប្លែង ឬរូបភាពបែបរចនា ដើម្បីតំណាងឲ្យវគ្គបទគម្ពីរនេះ និងគោលលទ្ធិដែលបានបង្រៀន ។ រូបភាពដែលអ្នកបង្កើតគប្បីគួរឲ្យចងចាំ ប៉ុន្តែក៏គួរមានគារវភាព និងការគោរពចំពោះបទគម្ពីរ និងគោលលទ្ធិដែលវាបង្រៀនផងដែរ ។ អ្នកអាចប្រើរូបភាពដែលអ្នកបានគូរពីមនុស្សម្នាក់ដែលឈរក្បែរព្រះវិហារបរិសុទ្ធក្នុងសកម្មភាពសម្រាប់មេរៀននេះអំពី កូរិនថូស ទី១ ៦ ។ សូមប្រាកដថាអ្នកសរសេរសេចក្ដីយោង កូរិនថូស ទី១ ៦:១៩–២០ និងឃ្លាបទគម្ពីរគន្លឹះនៅកន្លែងណាមួយក្បែររូបភាពរបស់អ្នក ។
ពេលកំពុងសម្លឹងមើលរូបភាពតំណាងដែលអ្នកបានបង្កើត ឬបានជ្រើសរើស សូមថាឡើងវិញនូវសេចក្ដីយោងវគ្គបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងចិត្តរបស់អ្នក រហូតដល់អ្នកមានអារម្មណ៍ថា អ្នកបានចងចាំហើយ ។
រៀនអនុវត្ត
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រាយ៉ាងខ្លីៗនូវអ្វីដែលអ្នកដឹង និងចងចាំអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដោយមិនចាំបាច់មើលប្រភពផ្សេងទៀតឡើយ ។ នៅពេលអ្នកបានធ្វើរួច សូមមើល ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បីពិនិត្យមើលចំណេះដឹងរបស់អ្នក និងបន្ថែមព័ត៌មានសំខាន់ៗដែលអ្នកប្រហែលជាខកខាន ។
សូមសញ្ជឹងគិតពីស្ថានភាពខាងក្រោមនេះ ។ បន្ទាប់មកឆ្លើយសំណួរបន្ទាប់ដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង កូរិនថូស ទី១ ៦:១៩–២០ ថា រូបកាយរបស់យើងគឺជាវិហារនៃព្រះ ដែលព្រះវិញ្ញាណអាចគង់នៅ ។ ម្យ៉ាងវិញទៀត អ្នកក៏អាចបង្កើតស្ថានភាពផ្សេងមួយដែលទាក់ទងយ៉ាងខ្លាំងទៅនឹងអ្នក ឬយុវវ័យនៅក្នុងតំបន់របស់អ្នក ។
ក្មេងជំទង់ម្នាក់បានធំឡើងដោយដឹងពីបទដ្ឋានរបស់ព្រះអម្ចាស់អំពីច្បាប់ព្រហ្មចារីភាព ប៉ុន្តែបន្ទាប់ពីមានទំនាក់ទំនងប្រាកដប្រជាមួយរយៈមក គាត់មានអារម្មណ៍ចង់បង្ហាញពីអារម្មណ៍របស់គាត់តាមរយៈការមានទំនាក់ទំនងផ្លូវភេទជាមួយមិត្តស្រីរបស់គាត់ ។ គាត់មានសមាជិកគ្រួសារ និងមិត្តភក្តិដែលមានទំនាក់ទំនងផ្លូវភេទមុនពេលរៀបការ ហើយពួកគេទាំងអស់គ្នាហាក់មានភាពរីករាយ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ចអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសង្កត់ធ្ងន់ថា « សារៈសំខាន់ដ៏អស់កល្បនៃភាពបរិសុទ្ធអាចយល់បានតែនៅក្នុងបរិបទដ៏ធំនៃផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌សម្រាប់កូនចៅទ្រង់ប៉ុណ្ណោះ » ( « We Believe in Being Chaste » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១ ) ។
-
តើទិដ្ឋភាពជាក់លាក់អ្វីខ្លះរបស់ផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ដែលអ្នកចង់ឲ្យនរណាម្នាក់នៅក្នុងស្ថានភាពនេះយល់ និងសញ្ជឹងគិត ?
-
តើសេចក្ដីពិតនៅក្នុង កូរិនថូស ទី១ ៦:១៩–២០ ជះឥទ្ធិពលដល់របៀបដែលអ្នកយល់ពីច្បាប់ព្រហ្មចារីភាព និងទំនាក់ទំនងរបស់អ្នកជាមួយនឹងក្រុមព្រះយ៉ាងដូចម្ដេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាពសូមពិចារណាជ្រើសរើសប្រភពមួយ ឬច្រើននៃប្រភពដែលបានតែងតាំងដ៏ទេវភាពខាងក្រោម ដើម្បីស្វែងរកសេចក្ដីពិតដែលនឹងអនុវត្ត និងជួយក្នុងស្ថានភាពដែលអ្នកបានជ្រើសរើស ។
-
និក្ខមនំ ២០:១៤ ; អាលម៉ា ៣៨:១២ ; អាលម៉ា ៣៩ ; នីហ្វៃទី៣ ១២:២៧–៣០ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២២–២៣
-
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រហ្មចារីភាព » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
-
ដេវីឌ អេ បែដណា « We Believe in Being Chaste » Ensignឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤
សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកបានរកឃើញអ្វីខ្លះដែលអាចជួយនៅក្នុងស្ថានភាពនេះ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើមានវិធីអ្វីផ្សេងទៀត ដែលបុគ្គលម្នាក់អាចជ្រើសរើសដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿក្នុងស្ថានភាពនេះ ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលនឹងជួយអ្នកឲ្យទុកចិត្តលើទ្រង់ទាំងទ្វេ ហើយធ្វើតាមការបង្រៀនទាំងឡាយរបស់ទ្រង់ទាំងទ្វេ ?
សូមសង្ខេបពីរបៀបដែលគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចត្រូវបានអនុវត្តចំពោះស្ថានភាពនេះ ។ ប្រសិនបើអ្នកបានបង្កើតស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ត្រូវប្រាកដថា អ្នកដាក់បញ្ចូលការសង្ខេបខ្លីៗអំពីស្ថានភាពនោះផងដែរ ។