ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ២


កូរិនថូស ទី១ ២

ការយល់ដឹងអំពីរឿងខាងវិញ្ញាណ

BYU Photo Walk. Two women talking.

តើគំនិតខាងលោកិយអ្វីខ្លះដែលនៅជុំវិញអ្នកដែលជួនកាលធ្វើឲ្យពិបាកក្នុងការយល់ដឹងពីសេចក្តីពិតនោះ ? ពួកបរិសុទ្ធនៅក្រុងកូរិនថូសបានច្របូកច្របល់ដោយគំនិតខាងលោកិយ ហើយសាវកប៉ុលបានព្យាយាមជួយពួកគេឲ្យឃើញពីរបៀបដែលពួកគេអាចរៀនពីសេចក្ដីពិតខាងវិញ្ញាណដ៏យូរអង្វែងបាន ។ មេរៀននេះអាចជួយអ្នកឲ្យយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរៀនអំពីការណ៍ទាំងឡាយខាងវិញ្ញាណ ។ 

ការថ្លែងពីសេចក្ដីពិតនានានៃដំណឹងល្អជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ ការលើកទឹកចិត្តសិស្សឲ្យថ្លែងពីសេចក្តីពិតនានានៃដំណឹងល្អជាពាក្យរបស់ពួកគេផ្ទាល់អាចជួយពួកគេឲ្យយល់ និងដឹងពីគោលការណ៍ដែលមាននៅក្នុងព្រះគម្ពីរបាន ។ វាក៏អាចមានសារៈប្រយោជន៍ផងដែរក្នុងការសុំពួកគេឲ្យសញ្ជឹងគិត ដើម្បីទទួលបានការបញ្ជាក់ពីព្រះវិញ្ញាណថាសេចក្ដីថ្លែងការណ៍របស់ពួកគេគឺពិត ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ? តើព្រះវិញ្ញាណបរិសុទ្ធបានបញ្ជាក់សេចក្ដីពិតទាំងនេះដល់អ្នកដោយរបៀបណា ?

សកម្មភាពរៀនសូត្រដែលអាចមាន

« សូមប្រាប់ខ្ញុំថាតើលោកដឹង ដោយរបៀបណា »

សូមអាន ឬអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោម ។

សេចក្តីសន្និដ្ឋាននៃដំណើររឿងនឹងត្រូវចែកចាយនៅពេលក្រោយនៅក្នុងមេរៀននេះ ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដំណើររឿងដូចតទៅនេះ ៖

Final official portrait of Elder Boyd K. Packer, President of the Quorum of the Twelve Apostles, 2000. Passed away 3 July 2015.

ខ្ញុំបានជិះយន្តហោះជាមួយនឹងអ្នកមិនជឿលើព្រះម្នាក់ ដែលបានបង្ហាញការឥតជំនឿរបស់គាត់ថាមិនមានព្រះ ដូច្នេះខ្ញុំក៏បានថ្លែងទីបន្ទាល់របស់ខ្ញុំទៅកាន់គាត់ភ្លាមៗ ។ ខ្ញុំបានថ្លែងថា « លោកយល់ខុសហើយ » តាមពិតគឺ « មានព្រះមែន ។ ខ្ញុំ ដឹង ថាទ្រង់មានព្រះជន្មរស់ ! »

គាត់បានជំទាស់ថា « លោកមិន ដឹងនោះទេ ។ គ្មាននរណាម្នាក់ ដឹង អំពីរឿងនោះទេ ! លោកមិនអាច ដឹង នោះទេ ! » នៅពេលខ្ញុំឈប់តប បុរសឥតជឿលើព្រះរូបនោះដែលជាមេធាវី បានចោទសួរនូវសំណួរមួយដ៏ពិបាកបំផុតអំពីប្រធានបទទីបន្ទាល់ ។ គាត់បាននិយាយដោយចំអក និងមើលងាយថា « អញ្ចឹង លោកនិយាយថាលោកដឹង ។ សូមប្រាប់ខ្ញុំថាតើលោកដឹង ដោយរបៀបណា » ។

( ប៊យដ៍ ឃេ ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥១ )

  • តើអ្នកបានឃើញសំណួរបែបនេះក្នុងពិភពលោកសព្វថ្ងៃនេះដោយរបៀបណា ?

  • តើអ្នកអាចឆ្លើយតបទៅនឹងសំណួររបស់បុរសនោះដោយរបៀបណា ?

នៅពេលអ្នកសិក្សា សូមសញ្ជឹងគិតពីរបៀបដែលអ្នកយល់ច្បាស់ពីរបៀបរៀនសេចក្ដីពិតនានាខាងវិញ្ញាណ និងស្វែងរកការយល់ដឹងដែលអាចជួយអ្នកឲ្យរៀនបន្ថែមទៀត ។

ការរៀនពីសេចក្តីពិតខាងវិញ្ញាណ

ពួកបរិសុទ្ធនៅក្រុងកូរិនថូសបានច្របូកច្របល់គំនិត និងការអនុវត្តខាងលោកិយ ជាមួយនឹងការរស់នៅតាមដំណឹងល្អ ។ ជាលទ្ធផល ពួកគេបានធ្វើការជ្រើសរើសមិនល្អជាច្រើន ។ ប៉ុលបានសរសេរទៅពួកគេដើម្បីជួយពួកគេឲ្យយល់ពីរបៀបរៀនអំពីរឿងខាងវិញ្ញាណ ។

សូមអាន កូរិនថូស ទី១ ២:៩–១៤ ដោយស្វែងរកការយល់ដឹងដែលអាចជួយយើងឲ្យរៀនពីសេចក្តីពិតនានាខាងវិញ្ញាណ ។

សូមកំណត់ចំណាំថា « មនុស្សខាងសាច់ឈាម » នៅក្នុង ខទី ១៤ គឺជា « ជនណាមួយដែលជ្រើសរើសដើម្បីនៅក្រោមឥទ្ធិពលនៃតណ្ហា សេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រេកឃ្លាន និងនិស្ស័យខាងសាច់ឈាម ជាជាងនៅក្រោមការដាស់តឿននៃព្រះវិញ្ញាណបរិសុទ្ធ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « មនុស្សខាងសាច់ឈាម » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើខ ឬឃ្លាណាដែលអ្នកចាប់អារម្មណ៍ ? តើអ្នកចូលចិត្តអ្វីខ្លះអំពីខ ឬឃ្លាទាំងនោះ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នកនៅក្នុង ខទី ៩ ?

  • តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរកឃើញអំពីរបៀបដែលព្រះវរបិតាសួគ៌បើកសម្ដែងចំណេះដឹងដល់បុត្រាបុត្រីរបស់ទ្រង់ ?

សូមមើលការណែនាំនៅដើមមេរៀននេះ ដើម្បីជួយសិស្សនៅពេលពួកគេស្វែងរកសេចក្ដីពិតនានា ។

សេចក្តីពិតមួយដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះគឺថា យើងអាចដឹង និងយល់ពីរឿងរបស់ព្រះបានតែតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ប៉ុណ្ណោះ

ជាឧទាហរណ៍ដែលអាចធ្វើទៅបាននៃការមិនយល់ពីរបៀបដើម្បីរៀនពីសេចក្ដីពិតខាងវិញ្ញាណ សូមអាននូវអ្វីដែលបានកើតឡើងនៅពេលដែលប្រធាន ផាកកឺ បានព្យាយាមពន្យល់ពីរបៀបដែលលោកដឹងថាព្រះមានពិតមែន ទៅកាន់អ្នកមិនជឿថាមានព្រះនៅលើយន្តហោះ ៖

Final official portrait of Elder Boyd K. Packer, President of the Quorum of the Twelve Apostles, 2000. Passed away 3 July 2015.

នៅពេលខ្ញុំប្រើពាក្យ ព្រះវិញ្ញាណ និង សាក្សី បុរសនោះបានតបថា « ខ្ញុំពុំយល់អ្វីដែលលោកចង់និយាយទេ » ។ ពាក្យ ការអធិស្ឋាន ការញែកដឹង និង សេចក្តីជំនឿ ពុំមានន័យអ្វីសម្រាប់គាត់បន្តិចសោះឡើយ ។

( ប៊យដ៍ ឃេ ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥១ )

ការរៀនសូត្រដោយព្រះវិញ្ញាណ

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមរាយបញ្ជីសេចក្ដីពិតខាងវិញ្ញាណមួយចំនួនដែលអ្នកបានរៀនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមរាយបញ្ជីសេចក្ដីពិតមួយចំនួនដែលអ្នកចង់ទទួលបានជាសាក្សី ។ ឧទាហរណ៍មួយចំនួនអាចរួមមានដូចតទៅ ៖ ព្រះវរបិតាសួគ៌គឺពិត ហើយស្រឡាញ់ខ្ញុំ ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយយ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះ ។

សូមជ្រើសរើសសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតនានាដែលអ្នកបានរកឃើញ ហើយឆ្លើយដូចខាងក្រោម ៖

  • តើពិភពលោកនឹងប្រាប់អ្នកឲ្យរកឃើញសេចក្ដីពិតអំពីប្រធានបទនេះដោយរបៀបណា ?

  • តើអ្នកបានធ្វើអ្វី ឬអ្នកអាចធ្វើអ្វីបាន ដើម្បីដឹងពីសេចក្ដីពិតនេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?

សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយចម្លើយរបស់ពួកគេ ប្រសិនបើរឿងទាំងនោះមិនមែនជារឿងផ្ទាល់ខ្លួនខ្លាំងពេក ។ ប្រសិនបើសិស្សម្នាក់ចែកចាយអំពីសេចក្ដីពិតដែលពួកគេចង់ដឹង សូមពិចារណាសួរថាតើសិស្សផ្សេងទៀតចង់ចែកចាយបទពិសោធន៍របស់ពួកគេដើម្បីដឹងពីសេចក្ដីពិតនោះដែរឬទេ ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ។

សូមធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណ ដើម្បីដឹងថាតើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការសិក្សាបន្ថែមទៀតអំពីរបៀបរៀនដោយព្រះវិញ្ញាណឬអត់ ។ បន្ទាប់មក សូមប្រើប្រាស់ធនធានខ្លះ ឬទាំងអស់នៅខាងក្រោមនេះ ៖

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការរៀនសេចក្ដីពិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ សូមពិចារណាសិក្សាធនធានមួយចំនួនខាងក្រោមនេះ ៖

3:25

How Does the Holy Spirit Guide?

What is it like to be guided by the Holy Ghost? Ordinary people share their experiences.

សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។

ការជួយអ្នកដទៃឲ្យរៀនសូត្រដោយព្រះវិញ្ញាណ

សូមអានខាងក្រោមនេះដើម្បីបញ្ចប់រឿងរបស់ប្រធាន ផាកកឺ ។ នៅពេលបុរសនៅលើយន្តហោះបានបដិសេធការពន្យល់របស់ប្រធាន ផាកកឺ នោះប្រធាន ផាកកឺ មានអារម្មណ៍ថាបានបំផុសគំនិតឲ្យសុំបុរសនោះឲ្យពិពណ៌នាអំពីរសជាតិអំបិល ៖

Final official portrait of Elder Boyd K. Packer, President of the Quorum of the Twelve Apostles, 2000. Passed away 3 July 2015.

ប្រាកដណាស់ បន្ទាប់ពីបានព្យាយាមបីបួនដង គាត់មិនអាចពន្យល់បាននោះទេ ។ លោកពុំអាចប្រើពាក្យសម្ដីដើម្បីពន្យល់នោះទេ សូម្បីតែបទពិសោធន៍ដ៏សាមញ្ញមួយនៃការភ្លក់រសជាតិអំបិលក្ដី ។ ខ្ញុំបានថ្លែងទីបន្ទាល់ដល់គាត់ម្ដងទៀត ហើយពោលថា « ខ្ញុំដឹងថាមានព្រះមែន ។ លោកបានចំអកដល់ទីបន្ទាល់នោះ ហើយពោលថា ប្រសិនបើខ្ញុំ ពិតជា ដឹងមែន នោះខ្ញុំនឹងអាចប្រាប់លោកពី របៀប ដ៏ជាក់លាក់ដែលខ្ញុំដឹងហើយ ។ សម្លាញ់អើយ ប្រសិនបើនិយាយខាងវិញ្ញាណ ខ្ញុំធ្លាប់ភ្លក់អំបិល ។ ខ្ញុំមិនអាចបង្រៀនលោកដោយពាក្យសម្ដីពីរបៀបដែលចំណេះដឹងនេះបានកើតឡើងលើសពីអ្វីដែលលោកអាចប្រាប់ខ្ញុំពីរសជាតិអំបិលបានឡើយ ។ ប៉ុន្តែខ្ញុំសូមនិយាយទៅកាន់លោកថា មានព្រះពិតមែន ! ទ្រង់ពិតជាមានព្រះជន្មរស់ ! ហើយកុំដោយសារតែលោកមិនដឹង នោះសូមលោកកុំព្យាយាមប្រាប់ខ្ញុំថា ខ្ញុំមិនដឹងឲ្យសោះ ព្រោះខ្ញុំពិតជាដឹងមែន ! » …

ចាប់តាំងពីថ្ងៃមានបទពិសោធន៍នោះមក ខ្ញុំពុំដែលខ្មាស់អៀន ឬអាម៉ាស់ ដោយសារខ្ញុំពុំអាចពន្យល់ជាពាក្យសម្ដីនូវអ្វីៗដែលខ្ញុំដឹងខាងវិញ្ញាណនោះឡើយ ។

( ប៊យដ៏ ឃេ ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥២ )

  • ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធជាប្រភពនៃចំណេះដឹងល្អជាងប្រាជ្ញា និងការវែកញែកនៃពិភពលោក ?

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកចំណេះដឹងពីព្រះវរបិតាសួគ៌ ?

សូមពិចារណាសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកចង់ធ្វើ ដើម្បីបន្តរៀនសេចក្តីពិតដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។

សូមចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនអំពីសារៈសំខាន់នៃការរៀនរឿងខាងវិញ្ញាណតាមរយៈព្រះវិញ្ញាណ ។ សូមបង្ហាញទំនុកចិត្តថា នៅពេលសិស្សខិតខំរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះព្រះវិញ្ញាណនឹងជួយពួកគេ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីរៀនរឿងខាងវិញ្ញាណ ?

អែលឌើរ ប៉ុល វី ចនសុន នៃពួកចិតសិបនាក់បានថ្លែង ៖

Elder Paul V. Johnson of the Quorum of the Seventy takes an official portrait, 2021.

ចម្លើយទៅនឹងសំណួរខាងវិញ្ញាណ ត្រូវបានផ្ដល់ដល់បុគ្គលទាំងឡាយ ដែលគ្មានភាពរឹងទទឹងនៅក្នុងដួងចិត្ត អ្នកដែលសូមដោយសេចក្ដីជំនឿ ដោយជឿថាពួកគេនឹងទទួលបាន ព្រមទាំងអ្នកដែលព្យាយាមគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយ ។

( ប៉ុល វី ចនសុន « A Pattern for Learning Spiritual Things » [ ការចាក់ផ្សាយតាមប្រព័ន្ធផ្កាយរណបនៃថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )

តើរបស់ដូចជាវិធីសាស្ត្រវិទ្យាសាស្ត្រ និងតក្កវិជ្ជាតែមួយមុខអាចត្រូវបានប្រើដើម្បីឲ្យយើងយល់ពីសេចក្ដីពិតនានានៃដំណឹងល្អបានដែរឬទេ ?

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានថ្លែង ៖

2:3

សេចក្ដីពិត និង ផែនការ

ប្រធាន​អូក​បង្រៀន​ថា យើង​គួរតែ​ស្វែងរក​សេចក្ដីពិត​ចេញ​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន ហើយ​ចែកចាយ​សេចក្ដីពិត​គ្រឹះ​នានា​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រស់នៅ​ដូច​ដូច​អ្វី​ដែល​យើង​ធ្វើ ។

Elder Paul V. Johnson of the Quorum of the Seventy takes an official portrait, 2021.

នៅពេលយើងស្វែងរកសេចក្ដីពិតអំពីសាសនា យើងគួរតែប្រើវិធីសាស្ត្រខាងវិញ្ញាណដែលសមរម្យសម្រាប់ការស្រាវជ្រាវនោះ ៖ ការអធិស្ឋាន សាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធ និងការសិក្សាព្រះគម្ពីរ ព្រមទាំងប្រសាសន៍របស់ព្យាការីសម័យទំនើប ។ ខ្ញុំតែងតែក្រៀមក្រំ នៅពេលឮនរណាម្នាក់ដែលប្រាប់ថា គេបានបាត់បង់សេចក្ដីជំនឿខាងសាសនាដោយសារតែការបង្រៀនរបស់លោកិយ ។ អ្នកទាំងឡាយដែលធ្លាប់មានទស្សនៈខាងវិញ្ញាណ អាចរងទុក្ខមកពីការដាក់ទោសខ្លួនឯងថាមានភាពងងឹតងងល់ខាងវិញ្ញាណ ។ ដូចប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « បញ្ហារបស់ពួកគេមិនស្ថិតនៅលើអ្វីដែលពួកគេគិតថាពួកគេអាចឃើញនោះទេ វាស្ថិតនៅលើអ្វីដែលពួកគេមិនទាន់ឃើញ » [ ហិនរី ប៊ី អាវរិង To Draw Closer to God: A Collection of Discourses ( ឆ្នាំ ១៩៩៧ ) ទំព័រ ១៤៣ ] ។

វិធីសាស្ត្របែបវិទ្យាសាស្ត្រដឹកនាំយើងទៅរកអ្វីមួយដែលយើងហៅថាសេចក្ដីពិតខាងវិទ្យាសាស្ត្រ ។ ប៉ុន្តែ « សេចក្តីពិតខាងវិទ្យាសាស្ត្រ » ពុំមែនជាគោលបំណងពេញលេញនៃជីវិតទេ ។ អ្នកទាំងឡាយដែលពុំរៀន « ដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ទេ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) នោះនឹងកំណត់ព្រំដែននៃការយល់ដឹងរបស់ខ្លួនអំពីសេចក្ដីពិតឲ្យនៅត្រឹមតែអ្វីដែលពួកគេអាចបញ្ជាក់បានតាមរយៈមធ្យោបាយបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ។ ការធ្វើដូចនេះដាក់កម្រិតក្លែងបន្លំទៅលើការខិតខំស្វែងរកសេចក្ដីពិតរបស់ពួកគេ ។

( ដាល្លិន អេក អូក « Truth and the Plan » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ )

Official Portrait of President Dallin H. Oaks taken March 2018.

នៅពេលយើងស្វែងរកសេចក្ដីពិតអំពីសាសនា យើងគួរតែប្រើវិធីសាស្ត្រខាងវិញ្ញាណដែលសមរម្យសម្រាប់ការស្រាវជ្រាវនោះ ៖ ការអធិស្ឋាន សាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធ និងការសិក្សាព្រះគម្ពីរ ព្រមទាំងប្រសាសន៍របស់ព្យាការីសម័យទំនើប ។ ខ្ញុំតែងតែក្រៀមក្រំ នៅពេលឮនរណាម្នាក់ដែលប្រាប់ថា គេបានបាត់បង់សេចក្ដីជំនឿខាងសាសនាដោយសារតែការបង្រៀនរបស់លោកិយ ។ អ្នកទាំងឡាយដែលធ្លាប់មានទស្សនៈខាងវិញ្ញាណ អាចរងទុក្ខមកពីការដាក់ទោសខ្លួនឯងថាមានភាពងងឹតងងល់ខាងវិញ្ញាណ ។ ដូចប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « បញ្ហារបស់ពួកគេមិនស្ថិតនៅលើអ្វីដែលពួកគេគិតថាពួកគេអាចឃើញនោះទេ វាស្ថិតនៅលើអ្វីដែលពួកគេមិនទាន់ឃើញ » [ ហិនរី ប៊ី អាវរិង To Draw Closer to God: A Collection of Discourses ( ឆ្នាំ ១៩៩៧ ) ទំព័រ ១៤៣ ] ។

វិធីសាស្ត្របែបវិទ្យាសាស្ត្រដឹកនាំយើងទៅរកអ្វីមួយដែលយើងហៅថាសេចក្ដីពិតខាងវិទ្យាសាស្ត្រ ។ ប៉ុន្តែ « សេចក្តីពិតខាងវិទ្យាសាស្ត្រ » ពុំមែនជាគោលបំណងពេញលេញនៃជីវិតទេ ។ អ្នកទាំងឡាយដែលពុំរៀន « ដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ទេ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) នោះនឹងកំណត់ព្រំដែននៃការយល់ដឹងរបស់ខ្លួនអំពីសេចក្ដីពិតឲ្យនៅត្រឹមតែអ្វីដែលពួកគេអាចបញ្ជាក់បានតាមរយៈមធ្យោបាយបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ។ ការធ្វើដូចនេះដាក់កម្រិតក្លែងបន្លំទៅលើការខិតខំស្វែងរកសេចក្ដីពិតរបស់ពួកគេ ។

( ដាល្លិន អេក អូក « Truth and the Plan » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ )

តើព្រះវិញ្ញាណបរិសុទ្ធអាចប្រាស្រ័យទាក់ទងសេចក្ដីពិតមកខ្ញុំដោយរបៀបណា ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

Elder Paul V. Johnson of the Quorum of the Seventy takes an official portrait, 2021.

អ្នកអាចរៀនអ្វីដែលសំខាន់ដោយអ្វីដែលអ្នកបាន និងឃើញ ហើយលើសពីនេះទៅទៀតនោះតាមរយៈ អារម្មណ៍ របស់អ្នក ដូចដែលបានបំផុសដោយព្រះវិញ្ញាណបរិសុទ្ធ ។ បុគ្គលជាច្រើនកំណត់ការរៀនសូត្ររបស់ពួកគេជាចម្បងទៅលើតែអ្វីដែលពួកគេបាន អាន ។ ចូរមានប្រាជ្ញាឡើង ។ សូមអភិវឌ្ឍជំនាញនៃការរៀនផងដែរដោយអ្វីដែលអ្នក ឃើញ និងជាពិសេសតាមរយៈអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបំផុសឲ្យអ្នកទទួល អារម្មណ៍ ។ ដោយដឹងខ្លួន និងព្យាយាមរៀនសូត្រតាមអ្វីដែលអ្នកទទួលអារម្មណ៍ ។ សមត្ថភាពរបស់អ្នកដើម្បីធ្វើដូច្នេះនឹងរីកធំធាត់ឡើងតាមរយៈការអនុវត្តម្តងហើយម្តងទៀត ។ សេចក្តីជំនឿ និងការខិតខំប្រឹងប្រែងសំខាន់ៗ គឺតម្រូវឲ្យរៀនតាមអ្វីដែលអ្នកទទួលអារម្មណ៍មកពីព្រះវិញ្ញាណ ។ សូមជំនួយបែបនោះដោយសេចក្ដីជំនឿ ។ សូមរស់នៅដើម្បីឲ្យមានភាពស័ក្ដិសមចំពោះការណែនាំបែបនេះ ។

( រីឆាដ ជី ស្កត « How to Learn by the Spirit » New Era ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៤៨ )

សកម្មភាពរៀនសូត្របន្ថែម

ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ

សូមពិចារណាអញ្ជើញសិស្សឲ្យអាន កូរិនថូស ទី១ ២:៩ ដោយរកមើលអ្វីដែលព្រះវរបិតាសួគ៌មានផែនការសម្រាប់អ្នកទាំងឡាយណាដែលស្រឡាញ់ទ្រង់ ។ ពួកគេអាចគិតអំពីពរជ័យដែលពួកគេបានទទួល ហើយរកមើលព្រះគម្ពីរដែលសម្គាល់ពរជ័យដែលបានមកពីការធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០, ៥៨–៧០ និង ម៉ូសាយ ២:៤១ ) ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យអាន យ៉ូហាន១៤:១៥ ហើយឲ្យគិតអំពីបទបញ្ញត្តិដែលពួកគេអាចរក្សាបានកាន់តែពេញលេញ ដែលជាវិធីមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់ទាំងទ្វេ ។

ស័ក្ដិសមបានព្រះវិញ្ញាណ

អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការបង្រៀនពីព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេអាចអាន អាលម៉ា ៣២:២៧–២៨ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៤ និង យ៉ូហាន ៧:១៧ ហើយចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សូមពិចារណាអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេកំពុងធ្វើឥឡូវនេះ និងអ្វីដែលពួកគេអាចធ្វើនៅពេលអនាគត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។