ថ្នាក់​សិក្ខាសាលា
លូកា ១៥


លូកា ១៥

ពាក្យប្រៀបប្រដូចអំពីអ្វីដែលបាត់

A father hugging his prodigal son. altered version

នៅជិតចុងបញ្ចប់នៃការងារបម្រើនៅក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ នោះពួកផារិស៊ី និងពួកអាចារ្យបានប្តឹងតវ៉ាអំពីការភ្ជាប់ទំនាក់ទំនងរបស់ព្រះយេស៊ូវជាមួយអ្នកទារពន្ធ និងមនុស្សមានបាប ។ ដោយឆ្លើយតបទៅនឹងការប្ដឹងតវ៉ារបស់ពួកគេ នោះព្រះយេស៊ូវបានបង្រៀនពីពាក្យប្រៀបប្រដូចអំពីចៀមដែលបាត់ ប្រាក់ដួងដែលបាត់ និងអំពីកូនខ្ជះខ្ជាយ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ និងដឹងថា តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ និងឲ្យតម្លៃអ្នក និងមនុស្សដទៃទាំងអស់ខ្លាំងប៉ុណ្ណា ។

ការរៀបចំរបស់សិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យសិក្សាឧទាហរណ៍មួយ ឬទាំងអស់នៅក្នុង លូកា ១៥ ពីមុនមកថ្នាក់រៀន ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីអ្វីដែលពាក្យប្រៀបប្រដូចបង្រៀនអំពីសេចក្តីស្រឡាញ់របស់ព្រះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តើវាមានតម្លៃអ្វី ?

សូមពិចារណានាំយកអាហារ និងលុយខ្លះមកកាន់ថ្នាក់រៀន ដើម្បីបង្ហាញពីសកម្មភាពដូចខាងក្រោម ។ សូមប្រើអាហារ ឬលុយក៏បានដែលពាក់ព័ន្ធ ឬងាយប្រើ ហើយសូមសម្របរូបិយប័ណ្ណដែលបានរៀបរាប់នេះ ទៅនឹងរូបិយប័ណ្ណដែលប្រើនៅក្នុងតំបន់របស់អ្នក ។ ឧទាហរណ៍ សកម្មភាពនេះអាចធ្វើបានដោយប្រើស្ករគ្រាប់មួយគ្រាប់ និងក្រដាសប្រាក់ ១ ដុល្លារ ។ សូមអញ្ជើញសិស្សឲ្យបង្ហាញនៅលើម្រាមដៃរបស់ពួកគេថា តើវត្ថុនោះមានតម្លៃប៉ុន្មានចំពោះពួកគេក្នុងជំហាននីមួយៗ ។

នៅលើមាត្រដ្ឋានពី ១ ដល់ ១០ ដោយ ១ មានន័យថាទាប និង ១០ មានន័យថាខ្ពស់ តើអ្នកចង់បានអ្វីដូចខាងក្រោមនេះខ្លាំងប៉ុណ្ណា ?

  • បង្អែមដែលអ្នកចូលចិត្ត

  • បង្អែមដែលអ្នកចូលចិត្ត ប្រសិនបើវាកំពប់ទៅលើឥដ្ឋ

  • បង្អែមដែលអ្នកចូលចិត្ត ប្រសិនបើនរណាម្នាក់បានដើរជាន់លើវា

  • ក្រដាស ២០ ដុល្លារ

  • ក្រដាស ២០ ដុល្លារ ប្រសិនបើវាជ្រុះទៅដី

  • ក្រដាស ២០ ដុល្លារ ប្រសិនបើមាននរណាម្នាក់ដើរជាន់លើវា

សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីរបៀប ដែលសកម្មភាពនេះអាចទាក់ទងទៅនឹងតម្លៃរបស់បុគ្គលម្នាក់ៗ ។

  • តើភាពស្រដៀងគ្នានេះអាចប្រៀបធៀបជាមួយភាពត្រឹមត្រូវ ដែលយើងមើលទៅលើតម្លៃខ្លួនយើងដោយរបៀបណា ?

  • ហេតុអ្វីបានជាពេលខ្លះយើងមានអារម្មណ៍ថាត្រូវបានល្បួងឲ្យគិត ឬប្រព្រឹត្តចំពោះខ្លួនយើង និងអ្នកដទៃ ដូចជាយើង ឬពួកគេពុំសូវមានតម្លៃអញ្ចឹង ?

វាអាចមានប្រយោជន៍ក្នុងការចែកចាយសេចក្តីថ្លែងការណ៍របស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលមាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៅចុងមេរៀននេះ ។

សូមគិតអំពីរបៀបដែលអ្នកប្រព្រឹត្ដចំពោះបុគ្គលដែលអាចត្រូវធ្វើការប្រែចិត្ត និងកែលម្អ រួមទាំងខ្លួនអ្នកផងដែរ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលសេចក្ដីពិតអំពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យចំពោះ និងប្រព្រឹត្តចំពោះបុគ្គលដែលត្រូវធ្វើការប្រែចិត្ត ។

នៅក្នុង លូកា ១៥ ព្រះយេស៊ូវបានបង្រៀនពាក្យប្រៀបប្រដូចចំនួនបី ។ សូមអាន លូកា ១៥:១–២ ដោយរកមើលស្ថានភាពដែលនាំឲ្យព្រះអង្គសង្គ្រោះបង្រៀនពាក្យប្រៀបប្រដូចទាំងនេះ ។ សូមកំណត់ចំណាំថា ពួកអ្នកទារពន្ធគឺជាសាសន៍យូដាដែលបានប្រមូលពន្ធសម្រាប់ជនជាតិរ៉ូម ហើយជាទូទៅ សាសន៍យូដាដទៃទៀតបានស្អប់ពួកគេ ។

  • តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ ? តើពេលខ្លះយើងអាចដូចជាពួកផារិស៊ីតាមរបៀបណាខ្លះ ?

ព្រះយេស៊ូវគ្រីស្ទបានឆ្លើយតបចំពោះការប្តឹងតវ៉ារបស់ពួកផារិស៊ី និងពួកអាចារ្យ ដោយការបង្រៀនអំពីចៀមដែលបាត់ ប្រាក់ដួងដែលបាត់ និងកូនប្រុសដែលវង្វេង ។

សូមពិចារណាអញ្ជើញសិស្សឲ្យសង្ខេបនូវអ្វីដែលពួកគេដឹងអំពីពាក្យប្រៀបប្រដូចទាំងនេះ និងរបៀបដែលពួកគេបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមកែតម្រូវសកម្មភាពសិក្សានៅក្នុងមេរៀននេះទៅតាមការយល់ដឹង និងតម្រូវការរបស់សិស្ស ។

ចៀមដែលបាត់ និងប្រាក់ដួងដែលបាត់

Shepherd carrying the lost lamb. Outtakes include the shepherd holding the sheep, walking with the lamb returning to the other shepherd, as well as some shots with the filming crew.
Woman looking for her lost coin.

សូមអាន ឬពិនិត្យឡើងវិញនូវពាក្យប្រៀបប្រដូចអំពីចៀមដែលបាត់ ( លូកា ១៥:៤–៧ និងអត្ថបទបកប្រែដោយ យ៉ូសែប ស្ម៊ីធ ដែលមាននៅក្នុង លូកា ១៥:៤ ) ឬពាក្យប្រៀបប្រដូចនៃប្រាក់ដួងដែលបាត់ ( លូកា ១៥:៨–១០ ) ដោយរកមើលពាក្យ ឬឃ្លាដែលបង្ហាញពីរបៀបដែលចៅហ្វាយនៅក្នុងរឿងនីមួយៗបានឲ្យតម្លៃទៅលើអ្វីដែលបានបាត់បង់ ។

  • តើពាក្យ ឬឃ្លាណាដែលបញ្ជាក់ពីតម្លៃ ដែលចៅហ្វាយម្នាក់ៗផ្ដល់ទៅឲ្យអ្វីដែលបានបាត់នោះ ?

  • តើចៀម ឬប្រាក់ដួងនៅក្នុងពាក្យប្រៀបប្រដូចទាំងនេះតំណាងឲ្យបុគ្គលម្នាក់ៗតាមវិធីណាខ្លះ ?

  • យោងតាមខគម្ពីរទាំងនេះ តើអ្នកដែលជួយស្វែងរកអ្នកដែលវង្វេងខាងវិញ្ញាណមានអារម្មណ៍យ៉ាងដូចម្តេចដែរ នៅពេលដែលមនុស្សមានបាបប្រែចិត្តនោះ ? តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យយ៉ាងណាដែរ ?

  • តើអ្នកបានរៀនមេរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ចេញពីពាក្យប្រៀបប្រដូចទាំងនេះ ?

ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យកំណត់ពីសេចក្តីពិតដូចតទៅនេះ ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដឹងពីតម្លៃរបស់បុគ្គលម្នាក់ៗ ហើយមានព្រះទ័យចង់ប្រមូលពួកគេទាំងអស់ឲ្យត្រឡប់មករកទ្រង់វិញ ហើយ ព្រះវរបិតាសួគ៌រីករាយព្រះទ័យ នៅពេលដែលបុត្រាបុត្រីរបស់ទ្រង់ប្រែចិត្ត ហើយត្រឡប់មករកទ្រង់វិញ ។

កូនខ្ជះខ្ជាយ

ពាក្យប្រៀបប្រដូចទីបីនៅក្នុង លូកា ១៥ ត្រូវបានគេស្គាល់ជាទូទៅថាជាពាក្យប្រៀបប្រដូចអំពីកូនខ្ជះខ្ជាយ ( ពាក្យ ខ្ជះខ្ជាយ មានន័យថា បំផ្លាញ មិនប្រុងប្រយ័ត្ន ឬហួសប្រមាណ ) ។ យ៉ាងណាក៏ដោយ ដំណើររឿងនេះប្រាប់អំពីរឿងកូនប្រុស ពីរ នាក់ ដែលពួកគេទាំងពីរត្រូវការជំនួយពីឪពុករបស់ពួកគេ ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្តីពិតដែលបង្ហាញពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ចំពោះបុត្រាបុត្រីរបស់ទ្រង់ ហើយប្រព្រឹត្តល្អចំពោះពួកគេទាំងអស់ ដែលវង្វេងខាងវិញ្ញាណដោយហេតុផលណាមួយ ។

ចំពោះសកម្មភាពដូចខាងក្រោម សូមពិចារណាថា តើវាមានប្រយោជន៍សម្រាប់សិស្សក្នុងការអានពាក្យប្រៀបប្រដូចនេះ ឬមើលវីដេអូវិញល្អជាង ។

សូមអាន លូកា ១៥:១១–៣២ ដោយស្រមៃថាឪពុកនៅក្នុងដំណើររឿងនេះតំណាងឲ្យព្រះវរបិតាសួគ៌ ។ សូមពិចារណាគូសចំណាំពាក្យ ឬឃ្លាដែលបង្ហាញពីព្រះទ័យរបស់ទ្រង់ចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ អ្នកក៏អាចពិចារណាមើលវីដេអូ « The Prodigal Son » ( ៥:៣៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយអានតាមនៅក្នុងបទគម្ពីរផងដែរ ។

5:34

សិស្សអាចសិក្សាដំណើររឿងប្រៀបប្រដូចនេះជាទម្រង់ « ល្ខោននិយាយ » ដែលមានបួនផ្នែក ៖ អ្នកនិទានរឿង ( ទី ១១, ១៣–១៦, ២០, ២៥–២៨ ) កូនខ្ជះខ្ជាយ ( ទី ១២, ១៧–១៩, ២១ ) ឪពុក ( ទី ២២–២៤, ៣១–៣២ ) និងកូនប្រុសច្បង ( ទី ២៩–៣០ ) ។ សូមពិចារណាផ្អាកអ្នកអានឲ្យបានញឹកញាប់ ដើម្បីជួយពួកគេឲ្យយល់ និងពិនិត្យមើលនូវអ្វីដែលតួអង្គនីមួយៗកំពុងនិយាយ ហើយប្រហែលជាកំពុងគិត និងមានអារម្មណ៍ ។

សំណួរខាងក្រោមនេះមានគោលបំណងជួយសិស្សឲ្យវិភាគពាក្យប្រៀបប្រដូច ហើយធ្វើឲ្យវាពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។

សូមរំឭកពីរបៀបដែលពួកផារិស៊ីបានរិះគន់ព្រះអង្គសង្គ្រោះចំពោះការទទួល និងការបរិភោគជាមួយមនុស្សមានបាប ។

  • តើអ្នកគិតថា ព្រះអង្គសង្គ្រោះសង្ឃឹមថាពួកផារិស៊ីនឹងរៀនអ្វីចេញពីពាក្យប្រៀបប្រដូចនេះ ?

  • តើអ្វីក្នុងដំណើររឿងប្រៀបប្រដូចនេះ ដែលអ្នកគិតថាជាប់ទាក់ទងបំផុតដែលអ្នកត្រូវយល់ និងចងចាំ ? ហេតុអ្វី ?

សេចក្តីពិតមួយដែលយើងរៀនពីពាក្យប្រៀបប្រដូចនេះគឺថា ព្រះវរបិតាសួគ៌ឲ្យតម្លៃ និងស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ហើយរង់ចាំបើកព្រះហស្ដស្វាគមន៍អស់អ្នកដែលនឹងងាកមករកទ្រង់ ។

សូមពិចារណាសួរសំណួរបន្ថែមដូចជា « តើអ្នកបានកត់សម្គាល់អ្វីខ្លះអំពីរបៀបដែលកូនខ្ជះខ្ជាយបានវង្វេង ? » « តើកូនប្រុសម្នាក់ទៀតអាចចាត់ទុកថាវង្វេងដូចគ្នាតាមរបៀបណាដែរ ? » « តើយើងអាចរៀនអ្វីខ្លះ ចេញពីពាក្យប្រៀបប្រដូចនេះអំពីរបៀបដែលព្រះវរបិតាសួគ៌ឆ្លើយតបចំពោះអ្នកដែលខិតខំខ្នះខ្នែងវិលត្រឡប់មករកទ្រង់វិញ និង ចំពោះអ្នកដែលតែងតែព្យាយាមរក្សាភាពស្មោះត្រង់នឹងទ្រង់ជានិច្ច ? ហេតុអ្វីបានជាការយល់ដូច្នេះអំពីព្រះវរបិតាសួគ៌មានសារៈសំខាន់ចំពោះអ្នក ? »

  • តើពាក្យប្រៀបប្រដូចនៅក្នុង លូកា ១៥ អាចអនុវត្តចំពោះអ្នកដែលវង្វេងខាងវិញ្ញាណដោយសារអំពើបាប ក៏ដូចជាចំពោះអ្នកដែលមានអារម្មណ៍ខុសប្លែកពីគេ គេមើលរំលង ឬមើលមិនឃើញយ៉ាងដូចម្តេច ?

ការទទួលស្គាល់ពីតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ

នៅលើទំព័រមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមពិចារណាគូររូបដ៏សាមញ្ញមួយនៃអ្នកគង្វាលចៀម ឬឪពុកឱបកូនប្រុសរបស់គាត់ ។ សូមប្រើចន្លោះជុំវិញគំនូរនេះដើម្បីកត់ត្រាអ្វីដូចខាងក្រោមនេះ ៖

  • ពាក្យ ឬឃ្លា ( រួមទាំងពាក្យពី លូកា ១៥ ) ដែលរំឭកអ្នកអំពីរបៀបដែលព្រះវរបិតាសួគ៌ស្រឡាញ់អ្នក និងអ្នកដទៃទាំងអស់ ទោះបីអ្នក និងអ្នកផ្សេងទៀតត្រូវធ្វើការប្រែចិត្តក៏ដោយ ។

  • របៀបដែលអ្នកអាចប្រព្រឹត្តចំពោះអ្នកដែលត្រូវធ្វើការប្រែចិត្តដោយសេចក្តីមេត្តា រួមទាំងខ្លួនអ្នកផង ។

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយផ្នែកដែលពេញចិត្តពីសកម្មភាព ដែលបានបញ្ចប់របស់ពួកគេនេះ ។

  • នៅពេលអ្នកគិតអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនអ្នក និងអ្នកនៅជុំវិញអ្នក តើអ្នកចង់អនុវត្តអ្វីដែលអ្នកបានរៀននៅថ្ងៃនេះដោយរបៀបណា ?

សូមថ្លែងទីបន្ទាល់អំពីសេចក្តីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងព្រះរាជហឫទ័យរបស់ទ្រង់ចំពោះមនុស្សទាំងអស់ឲ្យវិលត្រឡប់មករកទ្រង់វិញ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

លូកា ១៥:៧ ។ តើព្រះអម្ចាស់មានន័យយ៉ាងដូចម្តេច កាលទ្រង់មានបន្ទូលថា « ជាជាងមនុស្សសុចរិត ៩៩ នាក់ ដែលមិនត្រូវការប្រែចិត្តទេ » ?

យ៉ូសែប ស៊្មីធ បានបង្រៀនថា វិធីមួយដើម្បីបកស្រាយពាក្យប្រៀបប្រដូចអំពីចៀមដែលបាត់ គឺត្រូវប្រៀបធៀបចៀមកៅសិបប្រាំបួនទៅនឹងពួកផារិស៊ី និងពួកសាឌូស៊ីដែលគិតថា ពួកគេមិនចាំបាច់មករកព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តនោះទេ ( សូមមើល History, 1838–1856 [ Manuscript History of the Church ] វ៉ុល D-1 ទំព័រ ១៤៥៩ នៅលើគេហទំព័រ josephsmithpapers.org ) ។

ហេតុអ្វីបានជាវាសំខាន់ដើម្បីព្យាយាមស្វែងរក រកឲ្យឃើញ និងចិញ្ចឹមបីបាច់អ្នកដែលវង្វេង ?

ប្រធាន អិម រ័សុល បាឡឺដ ដែលជាប្រធានស្តីទីនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

គ្រប់ព្រលឹងទាំងអស់គឺមានតម្លៃណាស់ចំពោះព្រះវរបិតាសួគ៌យើង ។ យើងមិនត្រូវភ្លេចទេថាតាមរយៈដង្វាយធួន ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃយ៉ាងច្រើនសម្រាប់ការប្រោសលោះយើងម្នាក់ៗ ។ ការរងទុក្ខវេទនារបស់ទ្រង់មិនត្រូវឥតប្រយោជន៍ ពីព្រោះយើងបរាជ័យក្នុងការចិញ្ចឹមបីបាច់ និងបង្រៀនអ្នកដែលកំពុងព្យាយាមសកម្មនៅក្នុងសាសនាចក្រនោះទេ ។

( អិម រ័សុល បាឡឺដ « Are We Keeping Pace? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៨ )

លូកា ១៥:១២–១៣ ។ តើកូនប្រុសមានន័យយ៉ាងម៉េច នៅពេលគាត់ពោលថា « សូមលោកឪពុកប្រគល់ចំណែកមរតក ដែលត្រូវចែកដល់ខ្ញុំនោះមក » ?

យោងតាមទំនៀមទម្លាប់នៃពេលវេលារបស់ព្រះអង្គសង្គ្រោះ កូនប្រុសម្នាក់ទទួលមរតករបស់គាត់បាន តែបន្ទាប់ពីឪពុករបស់គាត់បានស្លាប់ប៉ុណ្ណោះ ។ សម្រាប់កូនប្រុសម្នាក់ដែលទាមទារមរតករបស់គាត់ មុនពេល ឪពុកគាត់ស្លាប់ ( សូមមើល លូកា ១៥:១២–១៣ ) នោះវានឹងជាបទល្មើសដ៏ធំមួយ ។ ការស្នើសុំរបស់កូនប្រុសនេះនឹងត្រូវបានគេឃើញថាជាការបដិសេធឪពុកគាត់ ផ្ទះគាត់ ការចិញ្ចឹមបីបាច់គាត់ និងសូម្បីតែសហគមន៍ទាំងមូលរបស់គាត់ ។

( New Testament Student Manual [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )

តើធនធានអ្វីផ្សេងទៀតដែលអាចជួយខ្ញុំឲ្យយល់ និងអនុវត្តតាមពាក្យប្រៀបប្រដូចអំពីកូនខ្ជះខ្ជាយ ?

3:48
6:8

សកម្មភាពរៀនសូត្របន្ថែម

សេចក្តីថ្លែងការណ៍បន្ថែម

បន្ទាប់ពីធ្វើសកម្មភាពនៅដើមមេរៀន សូមពិចារណាចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយ បានចែកចាយដំណើររឿងពី « ស្ត្រីម្នាក់ដែលបានឆ្លងកាត់ឧបសគ្គ និងទុក្ខសោកអស់រយៈពេលជាច្រើនឆ្នាំ [ ដែល ] បាននិយាយទាំងទឹកភ្នែកថា ‹ ខ្ញុំបានដឹងខ្លួនថា ខ្ញុំដូចជាក្រដាសប្រាក់ ២០ ដុល្លារចាស់មួយសន្លឹក—ដែលខ្ទក់ខ្ទី រហែក ប្រឡាក់ ជាន់ឈ្លី និងមានស្នាមរបួសអញ្ចឹង ។ ប៉ុន្តែខ្ញុំនៅតែជាក្រដាសប្រាក់ ២០ ដុល្លារដដែល ។ ខ្ញុំមានតម្លៃសម្រាប់អ្វីមួយ ។ ថ្វីត្បិតតែខ្ញុំមើលទៅមិនដូចជាមានតម្លៃច្រើន ហើយទោះជាត្រូវខ្ទក់ខ្ទី និងប្រើក៏ដោយ ក៏ខ្ញុំនៅតែមានតម្លៃ ២០ ដុល្លារពេញដដែល › » ។ ប្រធាន អុជដូហ្វ ក៏បានកំណត់ចំណាំផងដែរថា « យើងមិនអាចវាស់ស្ទង់ពីតម្លៃរបស់ព្រលឹងមួយទៀត លើសពីអ្វីដែលយើងអាចវាស់វិសាលភាពនៃសកលលោកនេះបានទេ ។ មនុស្សគ្រប់រូបដែលយើងជួប គឺជាមនុស្សសំខាន់បំផុតចំពោះព្រះវរបិតាសួគ៌យើង ។ នៅពេលយើងយល់ពីចំណុចនេះ នោះយើងអាចចាប់ផ្តើមយល់ពីរបៀបដែលយើងគួរប្រព្រឹត្តចំពោះមនុស្សដែលនៅជុំវិញខ្លួនយើងហើយ » ( សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ « You Are My Hands » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦៩ ) ។

ចៀមដែលបាត់ និងប្រាក់ដួងដែលបាត់

សូមសួរសិស្សថា តើពួកគេធ្លាប់បាត់របស់របរដែលមានតម្លៃចំពោះពួកគេដែរឬទេ ហើយតើពួកគេបានធ្វើអ្វីខ្លះដើម្បីរកវាឲ្យឃើញ ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតថា តើវាអាចមានន័យយ៉ាងម៉េចប្រសិនបើនរណាម្នាក់វង្វេងខាងវិញ្ញាណ ហើយថាតើវាមានលក្ខណៈយ៉ាងណាដែរក្នុងការព្យាយាមស្វែងរកពួកគេ ។ នៅពេលពួកគេសិក្សាពាក្យប្រៀបប្រដូចនៅក្នុង លូកា ១៥ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលចៀម ប្រាក់ដួង និងកូនប្រុសបានបាត់ និងវិធីផ្សេងៗដែលបានរកពួកគេឃើញ ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីទំនួលខុសត្រូវរបស់ខ្លួន ដើម្បីស្វែងរកអ្នកដែលបានវង្វេងបាត់ ។