ថ្នាក់​សិក្ខាសាលា
លូកា ១៧:១១–១៩


លូកា ១៧:១១–១៩

« សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ »

Two leperous men kneeling before Christ. The men are extending their arms and beseeching the Lord to heal them. Christ, with His arm raised, stands before them. A crowd of several men are approaching from behind Christ.

ពេលធ្វើដំណើរពីស្រុកកាលីឡេទៅក្រុងយេរូសាឡិម ព្រះយេស៊ូវបានប្រោសមនុស្សឃ្លង់ ១០ នាក់ឲ្យជា ។ មានតែម្នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកដែលបានជាសះស្បើយបានត្រឡប់មកអរព្រះគុណព្រះយេស៊ូវវិញ ។ មេរៀននេះអាចជួយអ្នកឲ្យចេះអារម្មណ៍ដឹងគុណ និងបង្ហាញការដឹងគុណចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដទៃទៀត ។

ការអញ្ជើញសិស្សឲ្យអានដោយយកចិត្តទុកដាក់ ។ ការអានដោយយកចិត្តទុកដាក់អាចជួយសិស្សឲ្យដឹងពីព័ត៌មានលម្អិតសំខាន់ៗ និងមើលឃើញនូវអ្វីដែលកំពុងកើតឡើងបាន ។ ការណ៍នេះអាចជួយសិស្សឲ្យស្ថាបនាការយល់ដឹងជាមូលដ្ឋានរបស់ពួកគេអំពីព្រះគម្ពីរ ចេះកំណត់គោលការណ៍បានល្អប្រសើរ និងធ្វើឲ្យព្រះគម្ពីរពាក់ព័ន្ធទៅនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីចែករំលែកបទពិសោធន៍ថ្មីៗ នៅពេលពួកគេមានអារម្មណ៍ដឹងគុណដល់ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។ ម៉្យាងទៀត សិស្សអាចបង្កើតបញ្ជីមួយដែលពិពណ៌នាអំពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេផងដែរ ។

សកម្មភាពរៀនសូត្រដែលអាចមាន

អារម្មណ៍បច្ចុប្បន្នរបស់អ្នកអំពីការដឹងគុណ

សម្រាប់សកម្មភាពខាងក្រោមនេះ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេអំពីការដឹងគុណ មុនពេលបញ្ចប់ការវាយតម្លៃខ្លួនឯង ។ វាអាចមានប្រយោជន៍ក្នុងការបង្ហាញការវាយតម្លៃខ្លួនឯង ដើម្បីឲ្យសិស្សពិនិត្យមើល និងសញ្ជឹងគិត ។

សូមប្រើពាក្យ « ជាធម្មតា » « ពេលខ្លះ » ឬ « មិនដែលសោះ » នៅក្នុងការវាយតម្លៃខ្លួនឯងនៅក្នុងសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖

  • ខ្ញុំមានអារម្មណ៍ដឹងគុណចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដទៃទៀត ។

  • ខ្ញុំបង្ហាញអារម្មណ៍នៃការដឹងគុណ ។

  • ការបង្ហាញការដឹងគុណមានឥទ្ធិពលវិជ្ជមាននៅក្នុងជីវិតរបស់ខ្ញុំ ។

នៅពេលអ្នកបន្តការសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យដឹងពីរបៀបបង្ហាញការដឹងគុណ ដែលអាចប្រទានពរដល់ជីវិតរបស់អ្នកបាន ។

រោគឃ្លង់

  • តើអ្នកដឹងអ្វីខ្លះអំពីរោគឃ្លង់ ?

សូមស្តាប់ចម្លើយរបស់សិស្សដោយប្រុងប្រយ័ត្ន ហើយសូមបន្ថែមព័ត៌មានខាងក្រោមណាមួយដើម្បីបញ្ជាក់ ឬបន្ថែមទៅលើអ្វីដែលសិស្សបាននិយាយ ។

រោគឃ្លង់ត្រូវបានគេស្គាល់ទូទៅកាលពីសម័យបុរាណ ជាងនៅសម័យបច្ចុប្បន្ន វាគឺជាជំងឺស្បែកដែលអាចបណ្តាលឲ្យខូចទ្រង់ទ្រាយរាងកាយ និងស្លាប់បាន ។ នៅសម័យព្រះគម្ពីរប៊ីប មនុស្សដែលមានជំងឺឃ្លង់ត្រូវបានដាក់ដោយឡែកពីមនុស្សដទៃទៀតក្នុងសង្គម ហើយត្រូវបានគេតម្រូវឲ្យហៅថា « ស្មោកគ្រោក ! » ដើម្បីព្រមាននរណាម្នាក់ដែលកំពុងតែចូលមកជិតពួកគេ ( សូមមើល Bible Dictionary « Leper » « Leprosy » ) ។

  • តើមនុស្សឃ្លង់នៅសម័យព្រះគម្ពីរប៊ីបអាចមានអារម្មណ៍ និងបទពិសោធន៍ប្រចាំថ្ងៃយ៉ាងណាខ្លះ ?

  • តើមានមូលហេតុអ្វីខ្លះដែលយុវជនអាចជួបប្រទះនឹងអារម្មណ៍ស្រដៀងគ្នានេះនៅជំនាន់របស់យើង ?

សូមអាន លូកា ១៧:១១–១៤ ដោយគិតយ៉ាងប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកបានអាន ។ ការអានយ៉ាងប្រុងប្រយ័ត្ន ការយកចិត្តទុកដាក់លើព័ត៌មានលម្អិត និងការស្រមៃឃើញអ្វីដែលអ្នកបានអាន អាចនាំឲ្យមានបទពិសោធន៍ដ៏កាន់តែមានអត្ថន័យក្នុងការសិក្សាព្រះគម្ពីរ ។បន្ទាប់ពីអានខគម្ពីរទាំងនេះហើយ សូមព្យាយាមឆ្លើយសំណួរទាំងប្រាំបន្ទាប់នេះ អំពីព័ត៌មានលម្អិតនៅក្នុង លូកា ១៧:១១–១៤ តាមដែលអ្នកអាចធ្វើបានដោយមិនបើកមើលព្រះគម្ពីរ ។

Color Handouts Icon

សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ឬផ្តល់សំណៅចែកខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យធ្វើការជាគូ ឬក្រុមតូចៗ ដើម្បីពិភាក្សាអំពីសេចក្តីលម្អិតដែលពួកគេនៅចងចាំ ។

Read carefully and visualize

អានយ៉ាងប្រុងប្រយ័ត្ន ដោយយកចិត្តទុកដាក់លើព័ត៌មានលម្អិត

  1. តើមនុស្សឃ្លង់ទាំងនោះបានចូលទៅជិតព្រះអង្គសង្គ្រោះប៉ុណ្ណាដែរ ?

  2. តើមនុស្សឃ្លង់ទាំងនោះបានទូលសូមអ្វីខ្លះដល់ព្រះអង្គសង្គ្រោះ ?

  3. តើព្រះអង្គសង្គ្រោះបានមានបន្ទូលអ្វីខ្លះទៅកាន់ពួកគេ ?

  4. តើមានមនុស្សឃ្លង់ប៉ុន្មាននាក់ដែលមានសេចក្ដីជំនឿ ដើម្បីធ្វើអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ ?

  5. តើមនុស្សឃ្លង់ទាំងនោះបានធ្វើអ្វីខ្លះ នៅពេលដែលពួកគេបានជាសះស្បើយ ?

ស្រមៃអ្វីដែលអ្នកអាន

សូមស្រមៃថាខ្លួនអ្នកជាមនុស្សឃ្លង់ម្នាក់ដែលត្រូវបានសម្អាត ។

  • តើការដែលបានប្រោសឲ្យជាពីជំងឺឃ្លង់អាចមានលក្ខណៈដូចម្តេចទៅ ? តើអ្នកនឹងមានអារម្មណ៍ដូចម្តេច ?

  • ហេតុអ្វីបានជាអ្នកគិតថា ការជាសះស្បើយនៅក្នុងដំណើររឿងនេះកើតឡើង « លុះគេកំពុងតែដើរទៅ » ? ( ខទី ១៤ ) ។

  • តើអ្នកគិតថាអ្នកនឹងធ្វើអ្វីខ្លះ នៅពេលអ្នកបានដឹងថាព្រះអង្គសង្គ្រោះបានព្យាបាលអ្នកឲ្យជានោះ ?

សូមអាន លូកា ១៧:១៥–១៩ ដោយប្រុងប្រយ័ត្ន ដោយបន្តរៀនស្រមៃមើលអ្វីដែលអ្នកបានអាន ហើយស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។

  • តើសេចក្ដីលម្អិតអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ដែលហាក់ដូចជាសំខាន់បំផុតចំពោះអ្នក ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីការបង្ហាញការដឹងគុណ និងពរជ័យដែលការដឹងគុណអាចនាំមកនោះ ?

  • តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីការឆ្លើយតបរបស់ទ្រង់ចំពោះអ្នកដែលបានត្រឡប់មកវិញ ?

ព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានពរដល់យើង ហើយទ្រង់ប្រទានពរដល់យើងតាមវិធីជាច្រើន ។ ទ្រង់ក៏បានបញ្ជូនព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ និងប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈព្រះអង្គសង្គ្រោះផងដែរ ។ សេចក្តីពិតមួយដែលយើងរៀនមកពីដំណើររឿងនេះបានគឺថា នៅពេលយើងបង្ហាញការដឹងគុណចំពោះពរជ័យដែលយើងទទួលបានពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចបានសង្គ្រោះ

វាអាចមានប្រយោជន៍ក្នុងការដឹងថា ប្រសិនបើមនុស្សឃ្លង់ធ្លាប់ជាសះស្បើយពីជំងឺឃ្លង់ នោះតាមក្រឹត្យវិន័យរបស់ម៉ូសេ ពួកគេត្រូវបានតម្រូវ ឲ្យបង្ហាញខ្លួនដល់ពួកសង្ឃដើម្បីប្រកាសថាបានជាស្អាត ហើយត្រឡប់ទៅផ្ទះ និងសង្គមរបស់ពួកគេវិញ ( សូមមើល លេវីវិន័យ ១៤ ) ។ យើងមិនដឹងពីមូលហេតុដែលបុរសប្រាំបួននាក់ផ្សេងទៀត មិនបានត្រឡប់មកអរព្រះគុណវិញនោះទេ ។ ពួកគេបានបង្ហាញសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ បានស្តាប់បង្គាប់ ហើយបានជាសះស្បើយ ប៉ុន្តែព្រះអង្គសង្គ្រោះបានប្រាប់អ្នកដែលបានត្រឡប់មកវិញ ហើយអរព្រះគុណទ្រង់ ដែលជាសាសន៍សាម៉ារីនោះថា សេចក្ដីជំនឿរបស់គាត់បានធ្វើឲ្យគាត់ « បានសង្គ្រោះ » ហើយ ( លូកា ១៧:១៩ ) ។

  • តើអ្វីអាចជាភាពខុសគ្នារវាងការជាសះស្បើយពីជំងឺឃ្លង់ និងការបានសង្គ្រោះ ?

  • តើអ្នកបានរៀនអ្វីខ្លះចេញពីដំណើររឿងនេះ ដែលអាចមានឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះអង្គសង្គ្រោះ ?

  • តើការអានដោយប្រុងប្រយ័ត្ន ការកត់សម្គាល់សេចក្តីលម្អិត និងការស្រមៃឃើញខគម្ពីរទាំងនេះ មានឥទ្ធិពលលើបទពិសោធន៍រៀនសូត្ររបស់អ្នកយ៉ាងដូចម្តេច ?

សូមអានសេចក្តីថ្លែងការណ៍ពីព្យាការីនៅខាងក្រោមនេះដោយពិចារណាថា តើការបង្រៀនអំពីការដឹងគុណទាំងនេះ អនុវត្តចំពោះមនុស្សឃ្លង់ម្នាក់ និងចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេច ។ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖

Official portrait of President Thomas S. Monson, 2008.

ការអរព្រះគុណដោយស្មោះមិនត្រឹមតែជួយយើងឲ្យទទួលស្គាល់ពរជ័យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបើកទ្វារស្ថានសួគ៌ និងជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះផងដែរ ។

( ថូម៉ាស អេស ម៉នសុន « The Divine Gift of Gratitude » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៧ )

ប្រធាន រ័សុល អិម ណិលសុន បានសង្កត់ធ្ងន់លើតម្លៃនៃការមានអារម្មណ៍ដឹងគុណចំពោះព្រះអម្ចាស់ ។ សូមមើលវីដេអូ « President Russell M. Nelson on the Healing Power of Gratitude » ពីលេខកូដម៉ោង ៣:៤២ ដល់ ៤:២៨ ឬអានអត្ថបទខាងក្រោម ។

11:38

ប្រធាន រ័សុល អិម ណិលសុន ៖ ព្យាការី​អធិស្ឋាន​អំពី​ការដឹងគុណ ក្តីសង្ឃឹម និង​ការព្យាបាល​ដល់​ពិភពលោក

ក្នុងជន្មាយុ ៩៦ ឆ្នាំ​ប្រធាន​រ័សុល​អិម​ណិលសុន​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​ឃើញឧបសគ្គ​ជា​ច្រើន ។ ប៉ុន្តែលោកប្រាប់​ថា​មាន​វិធីព្យាបាលសាមញ្ញមួយ ជួយយើង​រកឃើញអំណរ​ក្នុងគ្រាលំបាកគឺ​—ការដឹងគុណ ។

Official portrait of President Thomas S. Monson, 2008.

ក្នុងរយៈពេលប្រាំបួនទសវត្សរ៍កន្លះនៃជីវិតខ្ញុំ ខ្ញុំបានសន្និដ្ឋានថា ការរាប់ពរជ័យរបស់យើងគឺប្រសើរជាងការរាប់បញ្ហារបស់យើងឆ្ងាយណាស់ ។ មិនថាស្ថានភាពរបស់យើងយ៉ាងណាទេ ការបង្ហាញការដឹងគុណចំពោះឯកសិទ្ធិរបស់យើងគឺជាឱសថខាងវិញ្ញាណជាសះស្បើយឆាប់ និងយូរអង្វែង ។

តើការដឹងគុណជួយយើងពីទុក្ខសោក ក្តីសោកសៅ ទុក្ខព្រួយ និងការឈឺចាប់ឬទេ ? អត់ទេ ប៉ុន្តែវាធ្វើឲ្យយើងបានធូរស្រាល ។ វាបើកទស្សនវិស័យយើងកាន់តែធំអំពីគោលបំណង និងអំណរនៃជីវិត ។

( « President Russell M. Nelson on the Healing Power of Gratitude » នៅលើគេហទំព័រ ChurchofJesusChrist.org )

ដើម្បីជួយទទួលស្គាល់ និងកែលម្អការបង្ហាញការដឹងគុណរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សូមចម្លងតារាងខាងក្រោមនេះទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

ពរជ័យដែលខ្ញុំបានទទួលពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ៖

របៀបដែលខ្ញុំអាចបង្ហាញការដឹងគុណចំពោះពរជ័យទាំងនេះ ៖

ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់អ្នកតាមរបៀបដ៏មានអត្ថន័យ និងផ្ទាល់ខ្លួន ។ សូមសញ្ជឹងគិតអំពីពរជ័យទាំងនេះដោយប្រុងប្រយ័ត្ន ហើយសរសេរវានៅក្នុងជួរឈរដំបូង ។ វាអាចមានប្រយោជន៍ក្នុងការអធិស្ឋានដោយស្ងៀមស្ងាត់ ទូលសូមព្រះវរបិតាសួគ៌ឲ្យជួយអ្នកដឹងពីរបៀបជាច្រើនដែលទ្រង់បានប្រទានពរដល់អ្នក ។ បន្ទាប់មក សូមសរសេររបៀបមួយចំនួន ដែលអ្នកអាចបង្ហាញពីការដឹងគុណចំពោះពរជ័យទាំងនេះនៅក្នុងជួរឈរទីពីរ ។ ខគម្ពីរខាងក្រោមអាចជួយអ្នកឲ្យបង្កើតគំនិត ៖ ម៉ូសាយ ២:២០–២២ ; ម៉ាថាយ ២៥:៤០ ; ភីលីព ១:១–៣ ; របាក្សត្រ ទី១ ១៦:២៩

  • តើការចំណាយពេលវេលាដើម្បីសញ្ជឹងគិតអំពីពរជ័យទាំងនេះ មានឥទ្ធិពលមកលើអ្នកផ្ទាល់យ៉ាងដូចម្ដេចខ្លះ ?

  • ដោយពិនិត្យមើលបញ្ជីអំពីរបៀប ដើម្បីបង្ហាញការដឹងគុណរបស់អ្នក តើវិធីមួយណាដែលអ្នកចង់កែលម្អ ឬចាប់ផ្តើមធ្វើ ? ហេតុអ្វី ? តើអ្នកអាចចាប់ផ្ដើមដោយរបៀបណា ?

សូមជួយសិស្សឲ្យចែករំលែកអំពីបទពិសោធន៍របស់ពួកគេមកពីការរៀនសូត្រ និងការសិក្សានៅថ្ងៃនេះ ។ សូមពិចារណាអនុញ្ញាតឲ្យពួកគេបង្រៀនគ្នាទៅវិញទៅមក ដោយការចែករំលែកបញ្ជីអំពីពរជ័យទាំងឡយ របៀបដើម្បីបង្ហាញការដឹងគុណ និងគោលដៅរបស់ពួកគេសម្រាប់ការកែលម្អ និងការអនុវត្ត ។ សូមថ្លែងទីបន្ទាល់ ឬអញ្ជើញសិស្សម្នាក់ឲ្យថ្លែងទីបន្ទាល់អំពីអំណាចនៃការបង្ហាញការដឹងគុណ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

លូកា ១៧:១៤ ។ តើវាសំខាន់ទេដែលថា មនុស្សឃ្លង់ដែលត្រឡប់មកវិញនោះគឺជាសាសន៍សាម៉ារី ?

សាសន៍សាម៉ារីគឺជាអ្នកដែលរស់នៅក្នុងប្រទេសសាម៉ារីដែល « សាសនារបស់គេគឺជាសាសនាលាយឡំនឹងជំនឿកាន់តាមរបស់ពួកសាសន៍យូដា និងរបស់សាសន៍ដទៃ » ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សាសន៍សាម៉ារី » ) ។ ជាញឹកញាប់ ពួកគេត្រូវបានមើលងាយដោយពួកសាសន៍យូដាភាគច្រើន ។ សូមគិតអំពីមូលហេតុដែលលូកាបានរៀបរាប់ថា មនុស្សឃ្លង់ដែលដឹងគុណនោះគឺជាសាសន៍សាម៉ារី ។ តើសេចក្តីលម្អិតនេះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់អ្នកអំពីដំណើររឿងនេះ ? តើការណ៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?

តើការដឹងគុណខុសពីការនិយាយថាអរគុណយ៉ាងដូចម្តេច ?

ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនអំពីការដឹងគុណ និងការចេះអរគុណ ៖

Crop of portrait of President David O. McKay wearing a dark blue suit and seated in a chair with his hands are clasped.

ការដឹងគុណគឺជ្រាលជ្រៅជាងការអរគុណ ។ ការចេះអរគុណគឺជាការចាប់ផ្ដើមនូវការដឹងគុណ ។ ការដឹងគុណគឺជាភាពពេញលេញនៃការចេះអរគុណ ។ ការចេះអរគុណអាចមានត្រឹមតែពាក្យសម្ដី ។ ការដឹងគុណបង្ហាញឲ្យឃើញនៅក្នុងសកម្មភាពប្រព្រឹត្ដ ។

( ដេវីឌ អូ មិកឃេ « The Meaning of Thanksgiving » Improvement Era ខែ វិច្ឆិកា ឆ្នាំ ១៩៦៤ ទំព័រ ៩១៤ )

តើការដឹងគុណអាចមានឥទ្ធិពលដល់ជីវិតខ្ញុំយ៉ាងដូចម្តេច ?

វីដេអូខាងក្រោមនេះបង្ហាញពីឥទ្ធិពលនៃការដឹងគុណ ។

2:32

Principles of Peace: Gratitude #PrinceofPeace

We can show gratitude by being thankful for all that Jesus Christ has made possible in our lives. Jon’s upbringing could have made him focus on what his life lacked. However, he chose instead to dwell on all the wonderful things he had.

2:3

Think to Thank

Thinking to thank God brings us all these things, draws us closer to those we love, and makes us more like the Savior.

សកម្មភាពរៀនសូត្របន្ថែម

ការប្រៀបធៀប និងភាពផ្ទុយគ្នា

ដើម្បីជួយសិស្សឲ្យរៀនសូត្របន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញពួកគេឲ្យពិនិត្យមើលភាពស្រដៀងគ្នា និងភាពខុសគ្នាពីការជាសះស្បើយនៅក្នុង លូកា ៥:១២–១៥ និង លូកា ១៧:១១–១៩ ។ តើដំណើររឿងផ្សេងៗគ្នាទាំងនេះរំលេច និងបង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

ការបង្ហាញពីការដឹងគុណ

សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរសំបុត្រមួយច្បាប់ទៅកាន់ព្រះវរបិតាសួគ៌ ដោយសម្ដែងការដឹងគុណរបស់ពួកគេចំពោះពរជ័យទាំងឡាយ ដែលទ្រង់បានប្រទានដល់ពួកគេ ជាពិសេសតាមរយៈព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ តើអ្វីខ្លះដែលមានប្រយោជន៍បំផុតដើម្បីសរសេរចូលក្នុងសំបុត្រនេះ ? តើការសរសេរសំបុត្រនេះអាចមានភាពខុសគ្នាអ្វីខ្លះ ? តើអ្នកណាទៀតដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកឈោងទៅរក ហើយសម្ដែងការដឹងគុណចំពោះ ?