កុមារ និង​យុវវ័យ
លំនាំ​សម្រាប់​ការ​រីកចម្រើន


« លំនាំ​សម្រាប់​ការ​រីកចម្រើន » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ​ ( ២០១៩ )

« លំនាំ​សម្រាប់​ការ​រីកចម្រើន » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន៖សៀវភៅ​ណែនាំ​កុមារ

លំនាំ​សម្រាប់​ការ​រីកចម្រើន

លំនាំ​នេះ​អាច​ជួយ​ប្អូនៗ​បាន​រីកលូតលាស់​នៅ​ក្នុង​ផ្នែក​ទាំងបួន ដូច​ដែល​ព្រះយេ​ស៊ូវ​បាន​រីកលូតលាស់​ដែរ ( សូមមើល លូកា ២:៥២ ) ។

ការស្រាវជ្រាវ ផែនការ ការអនុវត្តន៏ និង​ការសញ្ជឹងគិត ។

រកឃើញ

យុវវ័យ​កំពុងស្វែងរក

ព្រះវរបិតា​សួគ៌​បានប្រទាន​អំណោយ​ទាន និង​​ទេព​កោស​ល្យ​ទាំងឡាយ​ដល់ប្អូនៗ ។ ប្អូនៗ​អាច​អធិស្ឋានដើម្បី​រៀន​អំពី​ការ​ណ៏ទាំងនោះ​ថា​មាន​អ្វី​ខ្លះ និង​ថា​តើ​អំណោយទាន​និង​ទេពកោសល្យ​អ្វី​ដែល​ប្អូនៗ​អាច​ធ្វើ​បាន​ក្នុងពេលនេះ ។

សូម​ស្វែង​រក​គំនិត​ទាំងនេះ​នៅទំព័រ ៤៤–៦១

ដាក់​ផែនការ

យុវវ័យ​ប្រើ​ផែនទី

បន្ទាប់​ពី​ប្អូនៗ​ស្វែងរកឃើញ​ពី​អ្វី​ដែល​ប្អូនៗ​ចង់​ធ្វើ​ឲ្យ​រីកចម្រើន ចូរ​អធិស្ឋាន ហើយ​និយាយ​ជាមួយ​គ្រួសារ​របស់​ប្អូនៗ​អំពី​របៀប​ដើម្បី​ធ្វើ​វា ។​ ដាក់​ផែនការ ។ ឳពុកម្តាយ​ និងថ្នាក់ដឹកនាំ​របស់​ប្អូនៗ​អាច​ជួយ​ប្អូនៗ​បាន ។

អនុវត្ត

យុវនារី​ជាមួយ​នឹង​ឪពុកម្ដាយ

បន្ទាប់ពីប្អូនៗ​បាន​ដាក់ផែនការ​ហើយ ព្យាយាមធ្វើវា ! ធ្វើ​វា​បន្តិច​ម្តងៗ ។ រៀន​ជាមួយ​អ្នក​ដទៃ​តាម​រយៈ​ការបម្រើ និង​សកម្ម​ភាពផ្សេងៗ ។​​ សប្បាយ​រីករាយចុះ​ ! អធិស្ឋានសូម​ជំនួយ ហើយ​ផ្លាស់ប្តូរ​ផែនការរបស់​ប្អូនៗ ​ប្រសិន​បើប្អូនត្រូវការ ។ ចូរបន្ដព្យាយាម !

សញ្ជឹងគិត

យុវវ័យ​កំពុងសញ្ជឹងគិត

សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​ប្អូនៗ​បានរៀន និងរបៀប​ដែល​វាបាន​ជួយប្អូនៗ​ឲ្យ​ធ្វើតាមព្រះ​យេស៊ូវ​ ។ អបអរសារទរ ! សូម​ធ្វើ​ការ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៏ អំពីរបៀបដែល​ប្អូនៗ​បាន​រីកចម្រើន​ឡើង ។ ស្វែងរក​វិធី​ប្រើប្រាស់​អ្វី​ដែល​ប្អូនៗ​បាន​រៀន ដើម្បី​បម្រើ​អ្នកដទៃ ។ សូមបន្ត​គោលជំហរ​នោះ ឬជ្រើសរើស​ធ្វើ​កិច្ច​ការ​ថ្មី ​បន្តទៀត !