« បទដ្ឋានដំណឹងល្អរបស់ខ្ញុំ » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំកុមារ( ឆ្នាំ ២០១៩ )
« បទដ្ឋានដំណឹងល្អរបស់ខ្ញុំ » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំកុមារ
បទដ្ឋានដំណឹងល្អរបស់ខ្ញុំ
បទដ្ឋានដំណឹងល្អជួយប្អូនៗឲ្យធ្វើសកម្មភាពនៅក្នុងរបៀបដែលព្រះយេស៊ូវនឹងធ្វើ ។ វាផ្តល់ជាគំនិតអំពីសកម្មភាពថ្មីៗ ដើម្បីរៀបផែនការ និងធ្វើ ។
-
ខ្ញុំនឹងធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ ដែលមានសម្រាប់ខ្ញុំ ។
-
ខ្ញុំនឹងចងចាំនូវសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំហើយស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។
-
ខ្ញុំនឹងជ្រើសរើសផ្លូវត្រូវ ខ្ញុំដឹងថាខ្ញុំអាចប្រែចិត្តនៅពេលខ្ញុំធ្វើកំហុសមួយ ។
-
ខ្ញុំនឹងមានភាពស្មោះត្រង់ចំពោះព្រះវរបិតាសួគ៌ ចំពោះមនុស្សដទៃទៀត និងចំពោះខ្លួនឯង ។
-
ខ្ញុំនឹងប្រើព្រះនាមរបស់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទដោយគារវភាព ។
-
ខ្ញុំនឹងមិនជេរ ឬ ប្រើពាក្យគ្រោតគ្រាតឡើយ ។
-
ខ្ញុំនឹងធ្វើកិច្ចការទាំងនោះនៅថ្ងៃឈប់សម្រាកដើម្បីនឹងជួយខ្ញុំឲ្យមានអារម្មណ៍នៅជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ខ្ញុំនឹងគោរពដល់ឪពុកម្តាយរបស់ខ្ញុំហើយធ្វើនូវចំណែករបស់ខ្ញុំដើម្បីពង្រឹងដល់គ្រួសាររបស់ខ្ញុំ ។
-
ខ្ញុំនឹងថែរក្សាគំនិត និង ខ្លួនប្រាណរបស់ខ្ញុំឲ្យបរិសុទ្ធ និងពិសិដ្ឋ ហើយខ្ញុំនឹងមិនទទួលទានអ្វីដែលបង្កគ្រោះថ្នាក់ដល់ខ្ញុំឡើយ ។
-
ខ្ញុំនឹងស្លៀកពាក់ដោយសមរម្យដើម្បីបង្ហាញពីការគោរពដល់ព្រះវរិតាសួគ៌ និង ខ្លួនខ្ញុំផ្ទាល់ ។
-
ខ្ញុំនឹងអាន មើល និងស្តាប់នូវអ្វីដែលជាការគាប់ព្រះទ័យដល់ព្រះវរបិតាតែប៉ុណ្ណោះ ។
-
ខ្ញុំនឹងស្តាប់តន្ត្រីដែលជាការគាប់ព្រះទ័យដល់ព្រះវរបិតាសួគ៌តែប៉ុណ្ណោះ ។
-
ខ្ញុំនឹងស្វែងរកមិត្តភក្តិណាដែលល្អៗ ហើយប្រព្រឹត្តិនឹងអ្នកដទៃដោយសន្តានចិត្តល្អ ។
-
ពីពេលនេះ ខ្ញុំនឹងរស់នៅដោយសក្តិសមដើម្បីទៅព្រះវិហារបរិសុទ្ធ ហើយធ្វើចំណែករបស់ខ្ញុំដើម្បីមាននូវគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។