« ស្វែងរកនិមិត្តសញ្ញានានាដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ )
« ស្វែងរកនិមិត្តសញ្ញានានាដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ៖ បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ
ស្វែងរកនិមិត្តសញ្ញានានាដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ
សួរសំណួរដែលជួយសិស្សឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈនិមិត្តសញ្ញានានានៅក្នុងព្រះគម្ពីរ ។
កំណត់និយមន័យ
នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ចែងថា ៖ « ព្រះអម្ចាស់បានប្រកាសថា ‹ គ្រប់អ្វីទាំងអស់ត្រូវបានបង្កើត ហើយធ្វើឡើងមក ដើម្បីធ្វើបន្ទាល់អំពីយើង › ( ម៉ូសេ ៦:៦៣; សូមមើលផងដែរ នីហ្វៃទី២ ១១:៤ ) ។ ដោយមានសេចក្តីពិតនោះនៅក្នុងចិត្ត នោះយើងអាច [ ជួយសិស្សឲ្យ ] រៀនមើលឃើញនិមិត្តសញ្ញានានាជាច្រើន នៅក្នុងព្រះគម្ពីរដែលធ្វើបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ … អ្នកក៏អាចរកឃើញភាពស្រដៀងគ្នានានាទៅនឹងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ នៅក្នុងជីវិតរបស់ពួកព្យាការី និងពួកបុរសស្ដ្រីដ៏ស្មោះត្រង់ផ្សេងទៀតនៅក្នុងព្រះគម្ពីរផងដែរ ។ ការរកមើលនិមិត្តសញ្ញានានាបើកសម្តែងសេចក្តីពិតអំពីព្រះអង្គសង្គ្រោះ នៅកន្លែងខ្លះដែលអ្នកអាចមើលរំលង » ( ទំព័រ ៧ ) ។ យើងអាចជួយសិស្សឲ្យរៀនមើលឃើញព្រះយេស៊ូវគ្រីស្ទ ដោយការសួរសំណួរដែលជួយពួកគេឲ្យពិចារណាអំពីរបៀបដែលមនុស្ស ទីកន្លែង ព្រឹត្តិការណ៍ ឬវត្ថុនៅក្នុងព្រះគម្ពីរបង្រៀន ថ្លែងទីបន្ទាល់ ទាក់ទង ឬរំឭកយើងអំពីទ្រង់ ។ សំណួរទាំងនេះអាចត្រូវបានសួរពីមុន ឬបន្ទាប់ពីអ្នកអញ្ជើញសិស្សឲ្យអាន ។ ឧទាហរណ៍នៃប្រភេទនៃសំណួរទាំងនេះអាចរួមមានដូចខាងក្រោម ។
-
តើបុគ្គលិកលក្ខណៈអ្វីខ្លះរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកឃើញនៅក្នុង ?
-
តើចំណុចនានានៅក្នុងខគម្ពីរទាំងនេះអាចទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើដំណើររឿងនេះថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើនិមិត្តសញ្ញាអំពីព្រះយេស៊ូវគ្រីស្ទអ្វីខ្លះដែលអ្នកអាចឃើញនៅក្នុងដំណើររឿងនេះ ?
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
នៅពេលគ្រូបង្រៀនដឹកនាំសិស្សក្នុងថ្នាក់ឲ្យរៀននៅក្នុង យ៉ូហាន ១០ គាត់សួរសំណួរដូចខាងក្រោម ៖
-
តើបុគ្គលិកលក្ខណៈអ្វីខ្លះរបស់ព្រះយេស៊ូវគ្រីស្ទដែលអ្នកឃើញ ដែលពាក្យ « ទ្វារ » នេះសំដៅទៅលើ នៅក្នុង ខទី ២ ?
-
តើ « អ្នកឆ្មាំទ្វារ » នៅក្នុង ខទី ៣ អាចទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើមាននិមិត្តសញ្ញាអ្វីខ្លះទៀតអំពីព្រះយេស៊ូវគ្រីស្ទដែលអ្នកអាចឃើញមាននៅក្នុង យ៉ូហាន ១០ ?
អនុវត្ត ១
-
តើសំណួរអ្វីខ្លះដែលអ្នកអាចសួរបាន នៅក្នុង កិច្ចការ ៣:១–៧ ដែលជួយសិស្សឲ្យមើលឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងដំណើររឿងនេះ ?
-
នៅពេលអ្នកមើលបណ្តុំបទគម្ពីរនាពេលខាងមុខនៅក្នុងកម្មវិធីសិក្សាសម្រាប់ពីរសប្តាហ៍បន្ទាប់ តើអ្នកអាចសួរសំណួរអ្វីខ្លះ ដែលនឹងជួយសិស្សរបស់អ្នកឲ្យមើលឃើញព្រះយេស៊ូវគ្រីស្ទ ?
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកឃើញតម្លៃអ្វីខ្លះក្នុងការអញ្ជើញអ្នកដទៃឲ្យរៀនមើលឃើញព្រះយេស៊ូវគ្រីស្ទក្នុងគ្រប់ការណ៍ទាំងអស់ ?
-
តើការមើលឃើញព្រះអង្គសង្គ្រោះក្នុងព្រះគម្ពីរ បានជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
រួមបញ្ចូល
-
នៅក្នុងមេរៀននីមួយៗបន្តទៅមុខទៀត សូមពិចារណាអំពីនិមិត្តសញ្ញាទាំងឡាយរបស់ព្រះអង្គសង្គ្រោះដែលមាននៅក្នុងព្រះគម្ពីរ ហើយសួរសំណួរដើម្បីជួយសិស្សឲ្យស្វែងរកនិមិត្តសញ្ញាទាំងនោះ ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ។
ជំនាញ
ជួយសិស្សឲ្យមានបទពិសោធន៍ដែលកើតឡើងពីញាណទាំងឡាយ ជាមួយនឹងវត្ថុក្នុងព្រះគម្ពីរដែលជានិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ ។
កំណត់និយមន័យ
ព្យាការី និងពួកសាវកតែងតែប្រើនិមិត្តសញ្ញាដើម្បីបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់។ ព្រះអង្គសង្គ្រោះផ្ទាល់បានបញ្ចូលនិមិត្តសញ្ញានៅក្នុងការបង្រៀនរបស់ទ្រង់ ហើយបានប្រកាសថា « គ្រប់អ្វីទាំងអស់ត្រូវបានបង្កើត ហើយធ្វើឡើងមក ដើម្បីធ្វើទីបន្ទាល់អំពីយើង » ( ម៉ូសេ ៦:៦៣ ) ។ វិធីមួយដែលគ្រូបង្រៀនអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីបេសកកម្ម និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះតាមរយៈនិមិត្តសញ្ញាក្នុងព្រះគម្ពីរ គឺដោយអនុញ្ញាតឲ្យសិស្សមានបទពិសោធន៍ដែលកើតឡើងពីញាណទាំងឡាយ ជាមួយនឹងវត្ថុនានា ។ បទពិសោធន៍ដែលកើតឡើងពីញាណទាំងឡាយ គឺនៅពេលដែលសិស្សត្រូវបានអញ្ជើញឲ្យប៉ះ ហិតក្លិន ស្ដាប់ឮ មើលឃើញ ឬភ្លក់នូវវត្ថុដែលជានិមិត្តសញ្ញាមុនពេល អំឡុងពេល ឬបន្ទាប់ពីការអានបណ្តុំបទគម្ពីរមួយ ។ ការណ៍នេះអាចធ្វើឲ្យការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅអំពីនិមិត្តសញ្ញា និងអ្វីដែលវាអាចបង្រៀនអំពីព្រះអង្គសង្រ្គោះ ។ គ្រូបង្រៀនអាចជួយសិស្សឲ្យមានបទពិសោធន៍ដែលកើតឡើងពីញាណទាំងឡាយតាមរយៈ ៖
-
ការបង្ហាញវត្ថុមកពីបណ្តុំបទគម្ពីរដែលអ្នកចង់ឲ្យសិស្សមានបទពិសោធន៍ជាមួយ ។
-
ការនិយាយប្រាប់អ្វីដែលសិស្សនឹងធ្វើជាមួយវត្ថុនោះ ។
-
ការសួរសំណួរមួយដែលនឹងជួយសិស្សឲ្យភ្ជាប់និមិត្តសញ្ញានោះទៅនឹងព្រះអង្គសង្គ្រោះ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
-
បងស្រី ចូនស៍ កំពុងបង្រៀន ហេលេមិន ៥:១២ ។ គាត់បានយកថ្មមួយដុំធំល្មមឲ្យសិស្សហុចតគ្នានៅក្នុងថ្នាក់ ។ ខណៈពេលដែលពួកគេកាន់ថ្មនោះ គាត់ប្រាប់សិស្សទាំងនោះថា « នៅពេលដែលប្អូនកាន់ថ្មនោះ សូមពិចារណាអំពីមូលហេតុដែលប្អូនគិតថា ហេតុអ្វីហេលេមិនបានជ្រើសរើសប្រើពាក្យសិលាដើម្បីប្រៀបធៀបទៅនឹងព្រះអង្គសង្គ្រោះ និងគ្រឹះដែលយើងគួរតែសាងសង់លើ » ។
-
បងប្រុស ហ្គន់ហ្សាឡេស ឲ្យទឹកមួយពែងតូចដល់សិស្សម្នាក់ៗ ហើយអញ្ជើញសិស្សឲ្យសិក្សា យ៉ូហាន ៤:១០–១៤ ខណៈពួកគេពិចារណាអំពីទឹកនោះ ។ គាត់បានសួរសិស្សថា « តើប្អូនដឹងអ្វីខ្លះអំពីទឹក ដែលបណ្តាលឲ្យព្រះអង្គសង្គ្រោះប្រើ « ទឹករស់ » ជាគំនិតដើម្បីបង្រៀនអំពីតួនាទីរបស់ទ្រង់ក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សម្រាប់បណ្តុំបទគម្ពីរ និងវត្ថុខាងក្រោមនេះ សូមសរសេរអំពីរបៀបដែលអ្នកនឹងធ្វើបទបង្ហាញពីវត្ថុនោះ តើអ្នកនឹងឲ្យសិស្សធ្វើអ្វីជាមួយវត្ថុនោះ ហើយសំណួរមួយដែលនឹងជួយសិស្សឲ្យភ្ជាប់វត្ថុនោះទៅនឹងព្រះអង្គសង្គ្រោះ ៖
-
អេសាយ ១១:១ ៖ ដំបង គល់ឈើ និងមែកឈើ
-
គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១២ ៖ ចម្រៀងរបស់មនុស្សសុចរិត
-
យ៉ូហាន ៦:៣០–៣៥ ៖ នំបុ័ង
-
អ្វីមួយមកពីមេរៀនបន្ទាប់
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកកំពុងរៀនអ្វីខ្លះចេញមកពីការអនុវត្តរបស់អ្នក ?
-
តើការផ្តល់ឲ្យសិស្សនូវបទពិសោធន៍ដែលកើតឡើងពីញាណទាំងឡាយជាមួយនឹងវត្ថុដែលជានិមិត្តសញ្ញា ខុសគ្នាពីការគ្រាន់តែនិយាយអំពីនិមិត្តសញ្ញានោះយ៉ាងដូចម្តេច ?
រួមបញ្ចូល
-
នៅពេលអ្នករៀបចំមេរៀន សូមស្វែងរកឱកាសដើម្បីជួយសិស្សឲ្យមានបទពិសោធន៍ដែលកើតឡើងពីញាណទាំងឡាយជាមួយនឹងវត្ថុមួយ ដែលតំណាងឲ្យព្រះយេស៊ូវគ្រីស្ទមកពីបណ្តុំបទគម្ពីរនោះ ។
តើចង់បានបន្ថែមទៀតទេ ?
« ការយល់ដឹងអំពីនិមិត្តសញ្ញានៅក្នុងបទគម្ពីរ » ជំនាញសិក្សាព្រះគម្ពីរ ( ឆ្នាំ២០២៤ ) បណ្ណាល័យដំណឹងល្អ