ផ្តោតលើព្រះយេស៊ូវគ្រីស្ទ បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ ។ សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ ជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេកំពុងរៀនសូត្រទៅនឹងរបៀបដែលព្រះគ្រីស្ទធ្វើជាគំរូអំពីគោលការណ៍នោះ ។សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមប្រើរូបភាព និងវីដេអូរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីបង្ហាញអំពីគោលការណ៍ដំណឹងល្អមួយ ។សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ បង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ សួរសំណួរដែលអនុញ្ញាតឲ្យសិស្សស្វែងរកតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចមាននៅក្នុងជីវិតរបស់ពួកគេ ។បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ ស្វែងរកនិមិត្តសញ្ញាទាំងឡាយដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សួរសំណួរដែលជួយសិស្សឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈនិមិត្តសញ្ញានានានៅក្នុងព្រះគម្ពីរ ។ ជួយសិស្សឲ្យមានបទពិសោធន៍ដែលកើតឡើងពីញាណទាំងឡាយ ជាមួយនឹងវត្ថុក្នុងព្រះគម្ពីរដែលជានិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ ។ ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ។ ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ សួរសំណួរដែលផ្តោតលើការភ្ជាប់ព្រះចេស្តា សេចក្តីមេត្តាករុណា និងឥទ្ធិពលរបស់ព្រះអម្ចាស់ទៅនឹងសេចក្តីពិតដែលបានបង្រៀននោះ ។ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ ផ្តល់ការអញ្ជើញដែលជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្ដា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងបទពិសោធន៍របស់ពួកគេផ្ទាល់ ។ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីថ្លែងការណ៍ដែលជួយសិស្សឲ្យដឹង និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សួរសំណួរដែលជួយសិស្សឲ្យស្វែងរកគំរូនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌នៅក្នុងវគ្គបទគម្ពីរ ។ ជួយសិស្សឲ្យមានចេតនាក្នុងការខិតខំប្រែក្លាយឲ្យកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។ សង្កេតមើលគុណលក្ខណៈដូចជាព្រះគ្រីស្ទនៅក្នុងសិស្ស ហើយចែកចាយនូវអ្វីដែលអ្នកបានកត់សម្គាល់ឃើញ តាមរបៀបដែលបំផុសគំនិតពួកគេឲ្យបន្តធ្វើដូចជាទ្រង់ ។ អញ្ជើញសិស្សឲ្យរកមើលវិធីដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។