ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។


« ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ២០២៣ )

« ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ

ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

ជំនាញ

សួរ​សំណួរ​ដែល​ផ្តោតលើ​ការភ្ជាប់​ព្រះចេស្តា សេចក្តី​មេត្តា​ករុណា និង​ឥទ្ធិពល​របស់​ព្រះអម្ចាស់​ទៅនឹង​សេចក្តីពិត​ដែល​បាន​បង្រៀន​នោះ ។

កំណត់​និយមន័យ

ព្រះចេស្ដា​កើត​មាន នៅពេល​យើង​ភ្ជាប់​ការខិតខំ​របស់​យើង​ដើម្បី​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ ទៅនឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ចំណាយ​ពេល​ក្នុង​ការរៀបចំ​របស់​អ្នក ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​គោលការណ៍​នៅក្នុងបណ្តុំ​បទគម្ពីរ​ជួយ​អ្នក​ឲ្យ​ដឹង និង​យល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក សូម​បង្កើត​សំណួរ​ដោយ​ប្រុងប្រយ័ត្ន​ដែល​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា អំពី​អ្វី​ដែល​ពួកគេ​អាច​រៀន​អំពី​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​មកពី​សេចក្តីពិត​ដែល​កំពុង​បង្រៀន​នោះ ។ ក្រៅ​ពី​ជួយ​សិស្ស​ឲ្យ​យល់ពី​គោលលទ្ធិ សំណួរ​ប្រភេទ​នេះ​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​អំពី​របៀប​ដែល​ការរស់នៅ​តាម​គោលការណ៍​នោះ នឹង​ជួយ​ពួកគេ​ឲ្យ​ដក​ពិសោធ​នូវ​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ព្រមទាំង​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​ផងដែរ ។ សំណួរ​ប្រភេទ​នេះ​ក៏​អាច​ជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​ពួកគេ​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​នោះ​ផងដែរ ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

ជំនួស​ឲ្យ​ការសួរ​ថា …

  • ហេតុអ្វី​ការរស់នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​សំខាន់ ?

  • ហេតុអ្វី​យើង​គួរ​ប្រែចិត្ត​រាល់​ថ្ងៃ ?

ផ្ទុយ​ទៅ​វិញ សូម​ព្យាយាម​សួរ​ថា …

  • តើ​ការរស់នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការប្រែចិត្ត​រាល់​ថ្ងៃ ?

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:24

អនុវត្ត

សូម​អនុវត្ត​ដោយ​ផ្លាស់ប្តូរ​សំណួរ​ខាងក្រោម តាម​របៀប​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ទៅ​នឹង​សេចក្តីពិត​ដែល​កំពុង​បង្រៀន​នោះ ។

ជំនួស​ឲ្យ​ការសួរ​ថា …

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ?

  • តើ​ព្រះចេស្តា​អ្វីខ្លះ​ដែល​កើត​មក​ពី​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ ?

ផ្ទុយ​ទៅ​វិញ សូម​ព្យាយាម​សួរ​ថា …

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​បាន​រៀន​ដើម្បី​មើល​ឃើញ​ថា គោលការណ៍​ខាង​គោលលទ្ធិ​នោះ​ប្រែ​កាន់តែ​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច នៅពេល​អ្នក​ភ្ជាប់​គោលការណ៍​ទាំង​នោះ​ទៅ​នឹង​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ?

  • តើ​ការធ្វើ​បែប​នេះ​អាច​ជួយ​សិស្ស​របស់​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​ពឹងផ្អែក​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

រួម​បញ្ចូល

សូម​មើល​ផែនការ​មេរៀន​បន្ទាប់​របស់​អ្នក ។ សូម​ចំណាយ​ពេល ១០ នាទី​កែ​សម្រួល​សំណួរ ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ទៅ​នឹង​សេចក្តីពិត​ដែល​កំពុង​បង្រៀន ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយ​អំពី​ការបំពាក់​បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

  • ឆាដ អេច វិប « Empathy » ( ការចាក់ផ្សាយ​អំពី​ការបំពាក់​បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២១ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

ជំនាញ

ផ្តល់​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ព្យាបាល​បុរស​ម្នាក់

កំណត់​និយមន័យ

អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​នៅ​ក្នុង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ បន្ទាប់​ពី​អ្នក​បាន​រកឃើញ​​បទគម្ពីរ​មួយ ដែល​បាន​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់ ព្រះចេស្តា ឬ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​រួចហើយ ៖

  • សូម​បង្ហាញ​នូវ​ទំនុកចិត្ត​ថា សិស្ស​នឹង​ដក​ពិសោធន៍​នូវ​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​ពួកគេ ។

  • សូម​ទុក​ពេល​ឲ្យ​សិស្ស​នឹកចាំ​ពី​គ្រា​មួយ នៅពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សេចក្តី​ស្រឡាញ់ ព្រះចេស្តា ឬ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ( គ្រា​ទាំងនេះ​អាច​កើត​នៅក្នុង​អតីតកាល ឬ​បច្ចុប្បន្នកាល ) ។

  • សូម​សួរ​ប្រសិន​បើ​មាន​អ្នក​ស្ម័គ្រចិត្ត​ចង់​ឡើង​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន ។

ពេល​​សិស្ស​កាន់តែ​មាន​សមត្ថភាព​ស្គាល់អំពី​តួនាទី​របស់​ព្រះគ្រីស្ទ​នៅក្នុង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ នោះ​ពួកគេ​នឹង​មាន​អារម្មណ៍​កាន់តែ​ខិត​ជិត​ទ្រង់ ហើយ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ទ្រង់​ក៏​នឹង​ត្រូវ​បាន​ពង្រឹង​ផងដែរ ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

នេះ​គឺ​ជា​ឧទាហរណ៍​នៃ​អ្វី​ដែល​វា​អាច​មាន ៖

  • គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦១:១ ពិពណ៌នា​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា « អ្នក​ដែល​មាន​អស់​ទាំង​ព្រះចេស្តា » ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​នូវ​ព្រះចេស្តា​របស់​ទ្រង់​ក្នុង​បទពិសោធន៍​ផ្ទាល់​របស់​ពួកគេ អ្នក​អាច​នឹង​និយាយ​ថា « ខ្ញុំ​ជឿ​ថា ប្អូន​ម្នាក់ៗ​ធ្លាប់​មាន​នូវ​បទពិសោធន៍​ជា​ច្រើន ដែល​ប្អូនៗ​អាច​ទទួល​អារម្មណ៍​នៃ​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​ប្អូនៗ ។ សូម​ចំណាយ​ពេល​បី​នាទី​ទៀត​សរសេរ​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​របស់​ទ្រង់ » ។ បន្ទាប់​ពី​សិស្ស​ភាគច្រើន​បាន​បញ្ចប់​លំហាត់​សរសេរ​រួចហើយ អ្នក​អាច​សួរ​ថា « ប្រសិនបើ​វា​មិន​ផ្ទាល់ខ្លួន​ពេក​ទេ តើ​មាន​នរណា​ម្នាក់​ស្ម័គ្រចិត្តក្នុង​ចង់ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ដែរ​ឬ​ទេ ? »

1:49

អនុវត្ត

សូម​ឆ្លើយ​សំណួរ​មួយ ឬ​ច្រើន​ខាងក្រោម​នេះ ៖

  • លូកា ៥ មាន​នូវ​គំរូ​មួយ​ចំនួន​អំពី​ព្រះចេស្តា​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អាន លូកា ៥:១២–១៧ ។ សូម​រៀន​សរសេរ​ការអញ្ជើញ​មួយ ឬ​ពីរ​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​ជញ្ជឹង​គិត នៅពេល​ពួកគេ​បាន​ទទួល​បទពិសោធន៍​ដូចគ្នា​ពី​ព្រះចេស្តា​ព្យាបាល​របស់​ព្រះគ្រីស្ទ ។

  • សូម​បើក​ទៅ​មេរៀន​កម្មវិធី​សិក្សា​បន្ទាប់​របស់​អ្នក ។ សូម​ស្វែងរក​កន្លែង​មួយ​នៅក្នុង​បណ្តុំ​បទគម្ពីរ ជា​កន្លែង​ដែល​អ្នក​អាច​រៀន​សរសេរ​ការអញ្ជើញ​មួយ ឬ​ពីរ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​ពេល​ដែល​ពួកគេ​បាន​ដកពិសោធន៍​ដោយ​ផ្ទាល់​នូវ​សេចក្តី​ស្រឡាញ់ ព្រះចេស្តា ឬ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​បាន​ធ្វើ​ការអញ្ជើញ​អ្វីខ្លះ​នាពេល​ថ្មីៗ​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ?

  • តើ​អ្នក​អាច​ចាំ​ថា​ត្រូវ​ផ្តល់​ការអញ្ជើញ​ប្រភេទ​នេះ​នៅក្នុង​បទពិសោធន៍​បន្ទាប់​របស់​អ្នក​ជាមួយ​សិស្ស​ដោយ​របៀបណា ?

  • ដោយសារតែ​បទពិសោធន៍​ដែល​អ្នកមាន​ជាមួយ​នឹង​សេចក្តី​ស្រឡាញ់ សេចក្ដី​មេត្ដា​ករុណា និង​ព្រះចេស្ដា​របស់​ព្រះគ្រីស្ទ តើ​ការណ៍​នោះ​ជំរុញ​អ្នក​ឲ្យ​បន្ត ឬ​ប្រហែល​ជា​បង្កើន​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​មើល​ឃើញ​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា ?

រួម​បញ្ចូល

សូម​ជ្រើសរើស​បណ្តុំ​បទគម្ពីរ​នាពេលខាងមុខ​មួយ ដែល​បង្ហាញ​អំពី​សេចក្តី​មេត្តា​ករុណា សេចក្តី​ស្រឡាញ់ ឬ​ព្រះចេស្តា​របស់​ព្រះគ្រីស្ទ ។ សូម​បង្កើត​ការអញ្ជើញ​មួយ​ដោយ​ប្រុងប្រយ័ត្ន​ក្នុង​ផែនការ​មេរៀន ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • « ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ​២០២២ ) ទំព័រ ៨–៩

  • ឌៀថើរ អេហ្វ អុជដុហ្វ « The Gift of Grace » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ១០៧–១១០

  • រ័សុល អិម ណិលសុន « The Everlasting Covenant » Liahona ខែ​តុលា ឆ្នាំ​២០២២ ទំព័រ ៤–១១