« ជួយសិស្សស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ ( ឆ្នាំ២០២៣ )
« ជួយសិស្សស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ បង្រៀនគោលលទ្ធិ
ជួយសិស្សឲ្យស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ
រៀបចំការអញ្ជើញ និងការបំផុសគំនិតដែលជួយសិស្សឲ្យស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួនទៅនឹងបណ្ដុំបទគម្ពីរមួយ ។
កំណត់និយមន័យ
សិស្សអាចស្វែងរកភាពពាក់ព័ន្ធផ្ទាល់ខ្លួននៅក្នុងព្រះគម្ពីរបាន នៅពេលពួកគេពិចារណាថា អ្វីដែលពួកគេកំពុងសិក្សាអាចមានអត្ថន័យ និងមានប្រយោជន៍ប៉ុនណានៅក្នុងស្ថានភាពរបស់ពួកគេ ។ របៀបមួយដែលគ្រូបង្រៀនទាំងឡាយអាចជួយសិស្សក្នុងដំណើរការនេះបាន គឺតាមរយៈការរៀបចំការអញ្ជើញ និងការបំផុសគំនិត ដែលរួមមានដូចខាងក្រោម ៖
-
ឱកាសឲ្យសិស្សគិតអំពីស្ថានភាពជីវិតរបស់ពួកគេនាពេលបច្ចុប្បន្ននេះ ។
-
ពេលវេលាឲ្យសិស្សអានវគ្គបទគម្ពីរមួយ ។
-
ការបំផុសគំនិតដែលជួយសិស្សឲ្យស្គាល់ភាពស្រដៀងគ្នារវាងស្ថានភាពរបស់ពួកគេ និងស្ថានភាពរបស់មនុស្សទាំងឡាយដែលពួកគេកំពុងអាននៅក្នុងបទគម្ពីរនោះ ។ ឧទាហរណ៍ « បទពិសោធន៍របស់ខ្ញុំគឺដូចជាបទពិសោធន៍របស់ប៉ុលដែរ ពីព្រោះ … »
-
ជាឱកាសមួយឲ្យសិស្សជញ្ជឹងគិតអំពីរបៀបដែលការឆ្លើយតបដ៏ស្មោះត្រង់របស់អ្នកទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរ អាចបំផុសគំនិតឲ្យមានការឆ្លើយតបដ៏ស្មោះត្រង់របស់ពួកគេផ្ទាល់នៅសព្វថ្ងៃនេះ ។
ការធ្វើដូចនេះនឹងជួយសិស្សឲ្យរៀនពីរបៀបរៀនសូត្រមកពីព្រះគម្ពីរ និងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយពួកគេរកឃើញភាពជាប់ទាក់ទងផ្ទាល់ខ្លួន ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
ពេលបងស្រី វិល្លាមស៍ រៀបចំមេរៀនរបស់គាត់សម្រាប់ កិច្ចការ ៤–៥ គាត់បានដាក់បញ្ចូលចំណុចខាងក្រោមនៅក្នុងផែនការរបស់គាត់ ៖
-
សួរសិស្ស ៖ « តើមានអ្វីខ្លះក្នុងជីវិតរបស់ប្អូន ដែលប្អូនអាចយកមកប្រើជាជំនួយក្នុងថ្ងៃនេះបាន ? »
-
អញ្ជើញសិស្សឲ្យអាន និងឆ្លើយតប ៖ « ពេលប្អូនអាន កិច្ចការ ៤:១–១៣ សូមរៀបចំដើម្បីបញ្ចប់ការបំផុសគំនិតដូចតទៅនេះ ៖ ‹ ជីវិតរបស់ខ្ញុំគឺដូចជាជីវិតរបស់ពេត្រុស និងយ៉ូហានដែរ ពីព្រោះ … › »
-
សួរសិស្ស ៖ « តើប្អូនរៀនអ្វីខ្លះមកពីការឆ្លើយតបរបស់ពេត្រុស និងយ៉ូហានដែលអាចជួយដល់ប្អូនបាន ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
-
សូមរៀបចំការអញ្ជើញ និងការបំផុសគំនិតដែលជួយសិស្សឲ្យរកឃើញភាពពាក់ព័ន្ធផ្ទាល់ខ្លួននៅក្នុងមេរៀននាពេលខាងមុខក្នុងសប្តាហ៍នេះ ។ សូមចែកចាយការអញ្ជើញ និងការបំផុសគំនិតរបស់អ្នកជាមួយមិត្តភក្ដិម្នាក់ សមាជិកគ្រួសារ ឬមិត្តរួមការងារ ហើយសុំមតិកែលម្អពីពួកគេ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើការបង្កើតការអញ្ជើញ និងការបំផុសគំនិតប្រភេទទាំងនេះ នឹងជួយសិស្សឲ្យរកឃើញភាពពាក់ព័ន្ធផ្ទាល់ខ្លួនដោយរបៀបណា ?
-
តើការអញ្ជើញ និងការបំផុសគំនិតប្រភេទទាំងនេះធ្វើឲ្យបទពិសោធន៍រៀនសូត្របានល្អប្រសើរឡើងដោយរបៀបណា ?
-
តើមានរបៀបផ្សេងទៀតអ្វីខ្លះ ដែលអ្នកអាចជួយសិស្សឲ្យរកឃើញភាពពាក់ព័ន្ធផ្ទាល់ខ្លួននៅក្នុងបទគម្ពីរបាន ?
រួមបញ្ចូល
-
សូមបង្កើតផែនការមួយដើម្បីរៀនបង្កើតការអញ្ជើញ និងការបំផុសគំនិត ដែលនឹងជួយសិស្សឲ្យរកឃើញភាពពាក់ព័ន្ធផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដែលអ្នកបង្រៀន ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « We Have Not Come This Far to Only Come This Far » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
« Panel Discussion » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
« សួរសំណួរបំផុសគំនិត » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០១៦ ) ទំព័រ ៣១–៣២
ជំនាញ
ចាប់ផ្តើមសកម្មភាពរៀនសូត្រដោយអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីស្ថានភាពផ្ទាល់ខ្លួន ។
កំណត់និយមន័យ
នៅក្នុង The Charted Course of the Church in Education ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ បានថ្លែងទីបន្ទាល់ថា សិស្សរបស់យើងបានទទួលបទពិសោធន៍ខាងវិញ្ញាណ នៅពេលលោកបានថ្លែងថា « ខ្ញុំសូមនិយាយម្តងទៀតថា កម្រមានយុវវ័យដែលឆ្លងកាត់ទ្វារនៃថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថានរបស់អ្នក ដែលមិនដឹងថា ខ្លួនទទួលបានផលផ្លែនៃពរជ័យខាងវិញ្ញាណនោះទេ »( ៩ ) ។ មុនពេលអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរមួយ សូមឲ្យពួកគេពិចារណាថា តើពួកគេធ្លាប់មានបទពិសោធន៍ជាមួយនឹងសេចក្ដីពិតដែលពួកគេហៀបនឹងរៀននេះដែរឬទេ ។ គ្រូបង្រៀនអាចអញ្ជើញសិស្សឲ្យចែកចាយ ប៉ុន្តែវាមិនចាំបាច់ទេដែលសិស្សត្រូវចែកចាយនូវអ្វីដែលពួកគេគិតនោះទេ ។ ការណ៍នេះផ្តល់ឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធប្រទាននូវភាពពាក់ព័ន្ធផ្ទាល់ខ្លួន នៅពេលកំពុងចាប់ផ្ដើមសកម្មភាពនៃការរៀនសូត្រ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
ខាងក្រោមនេះគឺជាសំណួរដែលអ្នកអាចចាប់ផ្តើមនៅក្នុងមេរៀនមួយ ដែលផ្ដោតលើការអធិស្ឋាន ៖
-
តើមានបទពិសោធន៍អ្វីខ្លះ ដែលបានបង្រៀនអ្នកអំពីតម្លៃនៃការអធិស្ឋាន ?
-
ដោយផ្អែកលើបទពិសោធន៍របស់អ្នកជាមួយការអធិស្ឋាន តើអ្នកចង់ឲ្យអ្នកផ្សេងទៀតក្នុងថ្នាក់យល់អ្វីខ្លះ ?
បងស្រី តាណាកា ចាប់ផ្តើមបង្រៀនដោយនិយាយថា « ថ្ងៃនេះយើងនឹងនិយាយអំពី អាលម៉ា ៣៦ និងការប្រែចិត្តរបស់អាលម៉ា ។ មុនពេលយើងចាប់ផ្ដើម សូមជញ្ជឹងគិតពីសំណួរនេះ ៖ ‹ តើអ្នកបានដឹងអ្វីខ្លះអំពីការប្រែចិត្ត ? › »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
តើអ្នកអាចសួរសំណួរអ្វីខ្លះ ដើម្បីជួយសិស្សឲ្យជញ្ជឹងគិតពីបទពិសោធន៍ផ្ទាល់ខ្លួន ប្រសិនបើអ្នកកំពុងបង្រៀន ៖
-
មេរៀនអំពីការអប់រំ ។
សម្រាប់មេរៀនបន្ទាប់របស់អ្នក សូមសរសេរសំណួរមួយដែលអ្នកអាចសួរសិស្សរបស់អ្នក ដែលនឹងអនុញ្ញាតឲ្យពួកគេជញ្ជឹងគិតពីកាលៈទេសៈផ្ទាល់ខ្លួនដែលជាប់ទាក់ទងនឹងគោលការណ៍ ឬសេចក្ដីពិតនៅក្នុងបណ្តុំនៃបទគម្ពីរដែលអ្នកនឹងបង្រៀននេះ ។
ពិភាក្សា ឬជញ្ជឹងគិត
-
បន្ទាប់ពីការអនុវត្ត តើមានតម្លៃអ្វីខ្លះក្នុងការឲ្យសិស្សពិចារណាអំពីកាលៈទេសៈផ្ទាល់ខ្លួន ដែលទាក់ទងនឹងបណ្តុំនៃបទគម្ពីរ ដើម្បីចាប់ផ្ដើមថ្នាក់រៀន ?
-
តើអ្នកអាចពិចារណាអំពីគោលការណ៍អ្វីផ្សេងទៀត នៅពេលអ្នកចាប់ផ្ដើមបង្រៀន ដោយអញ្ជើញសិស្សរបស់អ្នកឲ្យពិចារណាអំពីកាលៈទេសៈនោះ ?
រួមបញ្ចូល
-
សម្រាប់ពីរបីសប្តាហ៍ខាងមុខនេះ សូមពិចារណាសួរសំណួរដើម្បីចាប់ផ្ដើមថ្នាក់រៀន ដែលអនុញ្ញាតឲ្យសិស្សពិចារណាអំពីបទពិសោធន៍ដែលជាប់ទាក់ទងនឹងសេចក្ដីពិត ឬគោលការណ៍ដែលបានរកឃើញនៅក្នុងបណ្តុំបទគម្ពីរដែលអ្នកនឹងបង្រៀននេះ ។
តើចង់បានបន្ថែមទៀតទេ ?
-
ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ The Charted Course of the Church in Education rev. ed. [ ឆ្នាំ១៩៩៤ សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនានៃប្រព័ន្ធអប់រំសាសនាចក្រ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៩៣ ] នៅលើបណ្ណាល័យដំណឹងល្អ