ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ អញ្ជើញ​សិស្ស​ឲ្យ​កំណត់ និង​ប្រើ​ការអញ្ជើញ និង​ការសន្យា​មកពី​ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ឬ​ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន​របស់​ប្រធាន ណិលសុន ទុកជា​ការណែនាំ​ដល់​ពួកគេ​ក្នុង​ការដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ដ៏​មាន​អត្ថន័យ


« ជំនាញ ៖ អញ្ជើញ​សិស្ស​ឲ្យ​កំណត់ និង​ប្រើ​ការអញ្ជើញ និង​ការសន្យា​មកពី​ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ឬ​ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន​របស់​ប្រធាន ណិលសុន ទុកជា​ការណែនាំ​ដល់​ពួកគេ​ក្នុង​ការដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ដ៏​មាន​អត្ថន័យ » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

គោលដៅ​នៃ​ការសិក្សា​ព្រះគម្ពីរ

ជំនាញ ៖ អញ្ជើញ​សិស្ស​ឲ្យ​កំណត់ និង​ប្រើ​ការអញ្ជើញ និង​ការសន្យា​មកពី​ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ឬ​ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន​របស់​ប្រធាន ណិលសុន ទុកជា​ការណែនាំ​ដល់​ពួកគេ​ក្នុង​ការដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ដ៏​មាន​អត្ថន័យ ។

យុវនារី​កំពុង​សិក្សា

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ ) ៖

តើ​អ្នក​ធ្លាប់​បាន​ប្រើ ឬ​តើ​អ្នក​អាច​ប្រើ ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលាថ្នាក់​វិទ្យាស្ថាន មកពី​ប្រធាន ណិលសុន ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​អត្ថន័យ​ដោយ​របៀប​ណា ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

តាម​រយៈ​ព្យាការី​របស់​ទ្រង់ ព្រះ​អម្ចាស់​បាន​បង្រៀន​ម្តង​ហើយ​ម្តង​ទៀត​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះបន្ទូល​របស់​ទ្រង់ ។ ការជួយ​សិស្ស​ឲ្យ​ស្គាល់​ការអញ្ជើញ និង​ពរជ័យ​ដែល​បាន​សន្យា​ដោយ​ពួកព្យាការី​ពីបុរាណ និង​សម័យ​ទំនើប​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​នូវ​ពរជ័យ​ដែល​ពួកគេ​ចង់​បាន និង​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ ។ វិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​កំណត់ និង​ប្រើ​ការអញ្ជើញ និង​ការសន្យា​នៃ​ការសិក្សា​ព្រះគម្ពីរ​ដែល​បាន​ផ្តល់​ដោយ​ប្រធាន ណិលសុន នៅក្នុង​ការអញ្ជើញ​ផ្ទាល់ខ្លួន​របស់​លោក​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ( រ័សុល អិម ណិលសុន « ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ​ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន ( រ័សុល អិម ណិលសុន « ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​ប្រើ​វា​ជា​ការណែនាំ​ក្នុងការ​ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ដ៏​មាន​អត្ថន័យ ។ បន្ទាប់​ពី​រំឭក​សិស្ស​ថា ផ្នែក​ដ៏​សំខាន់​នៃ​បទពិសោធន៍​ថ្នាក់សិក្ខាសាលា ឬ​ថ្នាក់វិទ្យាស្ថាន​របស់​ពួកគេ​គឺ​ត្រូវ​ដាក់​គោលដៅ និង​ធ្វើកិច្ចការ​ឆ្ពោះ​ទៅរក​គោលដៅ​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ដ៏​មាន​អត្ថន័យ​ហើយ នោះ​អ្នក​អាច

  • ឲ្យ​សិស្ស​អាន ឬ​មើល ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលាថ្នាក់​វិទ្យាស្ថាន មកពី​ប្រធាន ណិលសុន ហើយ​ស្វែងរក​ការអញ្ជើញ និង​ពរជ័យ​នានា​ដែល​ទាក់ទង​ទៅនឹង​ការសិក្សា​ព្រះគម្ពីរ

  • ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញ និង

  • អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការដឹកនាំ​នៃ​ព្រះវិញ្ញាណ ដើម្បី​ដឹង​ពី​គោលដៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ខិតខំ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

បន្ទាប់ពី​បាន​រំឭក​សិស្ស​របស់​គាត់​ថា ការណ៍​មួយ​ដ៍​សំខាន់ និង​មាន​អានុភាព ដែល​ពួកគេ​អាច​ទទួល​បាន​ចេញពី​បទពិសោធន៍​នៃ​ថ្នាក់​សិក្ខាសាលា​របស់​ពួកគេ គឺ​ការបង្កើត​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ហើយ បងប្រុស មេយើរ បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ ។ បន្ទាប់​មក គាត់​បាន​ឲ្យ​សិស្ស​របស់​គាត់​នូវ​ច្បាប់​ចម្លង​នៃ​អត្ថ​បទ​ពី ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា មកពី​ប្រធាន ណិលសុន ។ គាត់​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក និង​គូស​ចំណាំ​ការអញ្ជើញ និង​ពរជ័យ​នានា​ដែល​ទាក់ទង​ទៅ​នឹង​ការសិក្សា​ព្រះគម្ពីរ កាល​ដែល​ពួកគេ​មើល​វីដេអូ​នៃ​សារលិខិត​នោះ ។ ក្រោយ​ចប់​វីដេអូ​នេះ បងប្រុស មេយើរ សុំ​ឲ្យ​សិស្ស​របស់​គាត់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​គូស​សម្គាល់ និង​ការអញ្ជើញ ឬ​ការសន្យា​ដែល​លេចធ្លោ​ចំពោះ​ពួកគេ ។ បន្ទាប់​មក គាត់​អញ្ជើញ​ពួកគេ​ឲ្យ​ចំណាយ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​បន្ទាប់ ដើម្បី​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ដឹង​ពី​គោលដៅ​អ្វី​ដែល​ពួកគេ​អាច​ដាក់​ក្នុងការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ខិតខំ​ទទួល​បាន​នូវ​ពរជ័យ​( ទាំងឡាយ )​ដែល​បាន​សន្យា ដែល​ពួកគេ​ចង់បាន ។

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

សូម​សសេរ​ឃ្លា​នីមួយៗដូច​ខាងក្រោម​នេះ ៖

  • សំណួរ គំនិត ឬ​ពាក្យ​ដកស្រង់​ដែល​អ្នក​អាច​ប្រើ​ដើម្បី​រំឭក​សិស្ស​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការដាក់​គោលដៅ និង​ការធ្វើ​កិច្ចការ​ឆ្ពោះទៅរក​គោលដៅ​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។

  • ការអញ្ជើញ​មួយ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ស្គាល់​ការអញ្ជើញ និង​ការសន្យា​ដែល​ទាក់ទង​ទៅ​នឹង​ការសិក្សា​ព្រះគម្ពីរ នៅពេល​ដែល​ពួកគេ​មើល​សារលិខិត​របស់​ប្រធាន ណិលសុន ឡើងវិញ ។

  • ការអញ្ជើញ ឬ​សកម្មភាព​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ចែកចាយ និង​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • ការ​អញ្ជើញ​ឲ្យ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​នៅក្នុង​ការដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ នៅពេល​អ្នក​បង្កើត​ការអញ្ជើញ​ខាង​លើ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា ការផ្តល់​ឱកាស​ឲ្យ​សិស្ស​របស់​អ្នក​​មើល​សារលិខិត​របស់​ប្រធាន ណិលសុន តាមវិធី​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​ពួកគេ ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

នៅ​សប្តាហ៍​ខាង​មុខ​នេះ សូមប្រើ​សកម្មភាព​ដែល​អ្នក​បាន​បង្កើត ( ឬ​សកម្មភាព​មួយ​ដែល​ស្រដៀង​គ្នា ) ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​អត្ថន័យ ។ ( ការណ៍​នេះ​អាច​ងាយ​សម្របសម្រួល ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ឆ្លុះបញ្ចាំង វាយតម្លៃ ឬ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើកិច្ចការ​ឆ្ពោះ​ទៅរក​គោលដៅ​ដែល​ពួកគេ​បាន​ដាក់​រួច​ហើយ ) ។