« ជំនាញ ៖ អញ្ជើញសិស្សឲ្យអានប្រសាសន៍របស់ព្យាការីពីបុរាណ និងសម័យទំនើប ហើយស្វែងរកពរជ័យដែលពួកគេប្រាថ្នាចង់បាន ឬអាចទទួលបានតាមរយៈការសិក្សាព្រះគម្ពីរ » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
គោលដៅនៃការសិក្សាព្រះគម្ពីរ
ជំនាញ ៖ អញ្ជើញសិស្សឲ្យអានប្រសាសន៍របស់ព្យាការីពីបុរាណ និងសម័យទំនើប ហើយស្វែងរកពរជ័យដែលពួកគេប្រាថ្នាចង់បាន ឬអាចទទួលបានតាមរយៈការសិក្សាព្រះគម្ពីរ ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ ) ៖
-
តើអ្នកអាចគិតឃើញពីពរជ័យអ្វីខ្លះដែលព្យាការីពីបុរាណ ឬសម័យទំនើបបានសន្យាថានឹងកើតមានឡើង នៅពេលយើងសិក្សាព្រះគម្ពីរនានា ?
-
តើអ្នកគិតថា វានឹងធ្វើឲ្យសិស្សរបស់អ្នកមានការផ្លាស់ប្តូរអ្វីខ្លះ ប្រសិនបើពួកគេយល់ពីការសន្យាទាំងនោះ ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
តាមរយៈព្យាការីរបស់ទ្រង់ ព្រះអម្ចាស់បានបង្រៀនម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃការសិក្សាព្រះបន្ទូលរបស់ទ្រង់ ។ ការជួយសិស្សឲ្យស្វែងរកពរជ័យដែលបានសន្យាដែលពួកគេចង់បាន មិនថាតាមរយៈព្យាការីពីបុរាណ ឬសម័យទំនើប គឺអាចជួយពួកគេឲ្យមានបំណងប្រាថ្នាកាន់តែខ្លាំងក្នុងការសិក្សាព្រះគម្ពីរនានា ។
វិធីមួយដែលមានប្រសិទ្ធភាពដើម្បីធ្វើដូច្នេះ គឺត្រូវឲ្យសិស្សអានព្រះគម្ពីរ ឬសេចក្ដីថ្លែងការណ៍មកពីព្យាការី ហើយអញ្ជើញពួកគេឲ្យស្វែងរកពរជ័យដែលពួកគេប្រាថ្នាចង់បាន ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
បងប្រុស ដាវីនផ័ត អញ្ជើញសិស្សរបស់គាត់ឲ្យអានពាក្យដកស្រង់ខាងក្រោមពីអែលឌើរ រីឆាត ជី ស្កត ហើយសុំឲ្យពួកគេពិចារណាសំណួរខាងក្រោមនេះ នៅពេលពួកគេអាន ។
-
តើពរជ័យនៃការសិក្សាព្រះគម្ពីរណាមួយ ដែលបានចង្អុលបង្ហាញដោយអែលឌើរ ស្កត ដែលអ្នកកំពុងត្រូវការបំផុតនាសព្វថ្ងៃនេះ ?
-
តើអ្នកគិតថា ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃនឹងមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
« ការពិចារណាអំពីវគ្គបទគម្ពីរអាចជាគន្លឹះមួយ ដើម្បីបើកឲ្យមានវិវរណៈ និងការណែនាំ និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ។ បទគម្ពីរអាចរម្ងាប់ព្រលឹងដែលរំជើបរំជួល ផ្តល់នូវសេចក្តីសុខសាន្ត សេចក្តីសង្ឃឹម និងការស្ដារទំនុកចិត្តនៅលើសមត្ថភាពរបស់មនុស្សម្នាក់ឡើងវិញ ដើម្បីយកឈ្នះលើឧបសគ្គនៃជីវិតបាន ។ បទគម្ពីរទាំងនោះមានអំណាចយ៉ាងខ្លាំងដើម្បីព្យាបាលបញ្ហាផ្លូវចិត្ត នៅពេលដែលមានសេចក្តីជំនឿទៅលើព្រះអង្គសង្គ្រោះ ។ វាអាចពន្លឿនការព្យាបាលខាងរាងកាយបាន » ( « The Power of Scripture » Liahona, ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ៦ ) ។
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
សូមសរសេរសំណួរយ៉ាងហោចណាស់ពីរ ដែលអ្នកអាចសួរបាន ដែលអាចជួយសិស្សរបស់អ្នកឲ្យពិចារណាអំពីពរជ័យនៃការសិក្សាព្រះគម្ពីរដែលបានសន្យាដោយប្រធាន ណិលសុន នៅក្នុងពាក្យដកស្រង់ខាងក្រោមនេះ ៖
« ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃគឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ ជាពិសេសនៅក្នុងគ្រាដែលមានចលាចលកាន់តែខ្លាំងនេះ ។ នៅពេលយើងទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទប្រចាំថ្ងៃ ព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួបនោះ » ( « ចូរស្តាប់តាមទ្រង់ចុះ » ខែមេសា ឆ្នាំ២០២០ ) ។
ជញ្ជឹងគិត ឬពិភាក្សា ៖
-
តើអ្នកកំពុងរៀនអ្វីខ្លះ ដែលនឹងជួយដល់អ្នកក្នុងការជួយសិស្សរបស់អ្នកឲ្យបង្កើនបំណងប្រាថ្នារបស់ខ្លួនក្នុងការសិក្សាព្រះគម្ពីរ ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
នៅសប្តាហ៍ខាងមុខនេះ សូមជ្រើសរើសសេចក្ដីថ្លែងការណ៍របស់ព្យាការី ឬវគ្គបទគម្ពីរយ៉ាងហោចណាស់មួយ ដែលអ្នកនឹងប្រើដើម្បីជួយសិស្សរបស់អ្នកឲ្យស្វែងរកពរជ័យមួយចំនួនដែលបានមកពីការសិក្សាព្រះគម្ពីរ ហើយបង្កើតសំណួរយ៉ាងហោចណាស់មួយដែលអ្នកនឹងសួរ ដើម្បីជួយសិស្សរបស់អ្នកឲ្យបង្កើតគោលបំណងផ្ទាល់ខ្លួនសម្រាប់ការសិក្សាប្រចាំថ្ងៃ ។
តើចង់បានបន្ថែមទៀតទេ ?
« ព្រះគម្ពីរ,ការសិក្សានៃ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ
Teachings of Latter-day Prophets on the Blessings of Scripture Study ( ឆ្នាំ១៩៩៧ )