ព្រះគម្ពីរ
មរ៉ូណៃ 1


គម្ពីរ​មរ៉ូណៃ

ជំពូក​ទី ១

មរ៉ូណៃ​សរសេរ​សម្រាប់​ជា​ប្រយោជន៍​ដល់​ពួក​សាសន៍​លេមិន — ពួក​សាសន៍​នីហ្វៃ​ណា​ដែល​មិន​ព្រម​បដិសេធ​ព្រះ​គ្រីស្ទ នោះ​ត្រូវ​យក​ទៅ​សម្លាប់​ចោល។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ឥឡូវ​នេះ ខ្ញុំ​មរ៉ូណៃ បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ការ​សង្ខេប​អំពី​ដំណើរ​រឿង​នៃ​ប្រជាជន​យ៉ារេឌ​ហើយ នោះ​ខ្ញុំ​បាន​គិត​ស្មាន​ថា ខ្ញុំ​មិន​ត្រូវ​សរសេរ​អ្វី​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​ពុំ​ទាន់​វិនាស​នៅ​ឡើយ ហើយ​ខ្ញុំ​ពុំ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សាសន៍​លេមិន​ដឹង​ទេ ខ្លាចក្រែង​ពួក​គេ​នឹង​បំផ្លាញ​រូប​ខ្ញុំ​ចោល។

ត្បិត​មើល​ចុះ សង្គ្រាម​រវាង​ពួក​គេ មាន​ស​ភាព​សាហាវ​ជា​អតិបរមា ហើយ​ពី​ព្រោះ​តែ​សម្អប់​របស់​ពួក​គេ នោះ​ពួក​គេ​បាន​សម្លាប់​សាសន៍​នីហ្វៃ​ទាំង​អស់ ដែល​ពុំ​បដិសេធ​ព្រះ​គ្រីស្ទ។

ហើយ​ខ្ញុំ​មរ៉ូណៃ​នឹង​ពុំ​បដិសេធ​ព្រះ​គ្រីស្ទ​ទេ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​ដើរ​គ្រប់​ទិសទី ដែល​ខ្ញុំ​អាច​ទៅ​បាន ដើម្បី​សេចក្ដី​សុខ​ដល់​ជីវិត​ខ្ញុំ។

ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​សរសេរ​នូវ​ការណ៍​ខ្លះ​ទៀត ដែល​ផ្ទុយ​នឹង​អ្វីៗ​ដែល​ខ្ញុំ​បាន​សន្និដ្ឋាន​មក ព្រោះ​ខ្ញុំ​បាន​គិត​ស្មាន​ថា ខ្ញុំ​មិន​ត្រូវ​សរសេរ​អ្វី​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​សរសេរ​នូវ​ការណ៍​ខ្លះ​ទៀត ដែល​ប្រហែលជា​អាច​មាន​ប្រយោជន៍​ដល់​ពួក​បង​ប្អូន​របស់​ខ្ញុំ គឺ​ពួក​សាសន៍​លេមិន​នៅ​ថ្ងៃ​ណាមួយ​ក្នុងពេល​អនាគត ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់៕