ជំពូកទី ៥
របៀបធ្វើបុណ្យសាក្រាម៉ង់ផ្នែកស្រាទំពាំងបាយជូរ ត្រូវបានចែងប្រាប់។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១របៀបធ្វើបុណ្យស្រាទំពាំងបាយជូរ — មើលចុះ ពួកគេបានយកពែង ហើយក៏ពោលពាក្យថា ៖
២ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ យើងខ្ញុំសូមដល់ព្រះអង្គ ដោយនូវព្រះនាម នៃព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ សូមប្រទានពរ ហើយញែកស្រាទំពាំងបាយជូរនេះចេញជាបរិសុទ្ធដល់ព្រលឹងនៃជនទាំងអស់ណា ដែលទទួលទានស្រាទំពាំងបាយជូរនេះ ប្រយោជន៍ឲ្យពួកគេអាចធ្វើយ៉ាងនោះ ដោយនូវការចងចាំដល់ព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គ ដែលបានច្រួចជំនួសពួកគេ ប្រយោជន៍ឲ្យពួកគេអាចធ្វើបន្ទាល់ដល់ព្រះអង្គ ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយថា ពួកគេនឹងចងចាំទ្រង់ជានិច្ច ប្រយោជន៍ឲ្យពួកគេអាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេ។ អាម៉ែន៕