ជំពូកទី ៣
ពួកអែលឌើរតែងតាំងពួកសង្ឃ និងពួកគ្រូ ដោយការដាក់ដៃលើ។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១នេះគឺជារបៀបពួកសិស្ស ដែលមានឈ្មោះថា អែលឌើរនៃសាសនាចក្រ បានតែងតាំងពួកសង្ឃ និងពួកគ្រូ —
២បន្ទាប់ពីពួកគេបានអធិស្ឋានដល់ព្រះវរបិតាដោយនូវព្រះនាមព្រះគ្រីស្ទហើយ នោះពួកគេបានដាក់ដៃលើជនទាំងឡាយ ហើយក៏ពោលពាក្យថា ៖
៣ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ខ្ញុំតែងតាំងអ្នកជាសង្ឃ (ឬបើអ្នកនោះជាគ្រូ ខ្ញុំតែងតាំងអ្នកជាគ្រូ) ដើម្បីផ្សាយនូវការប្រែចិត្ត និងការផ្ដាច់បាប តាមរយៈព្រះយេស៊ូវគ្រីស្ទ គឺដោយសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួនដល់ព្រះនាមទ្រង់រហូតដល់ទីបំផុត។ អាម៉ែន។
៤ហើយដោយរបៀបនេះហើយដែលពួកគេបានតែងតាំងពួកសង្ឃ និងពួកគ្រូ ស្របតាមអំណោយទាន និងការហៅទាំងឡាយនៃព្រះ ដែលមានដល់មនុស្សលោក ហើយពួកគេបានតែងតាំងអ្នកទាំងឡាយ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងពួកគេ៕