ជំនួយ​ការសិក្សា
ក.យ.ស., កាឡាទី 3


ក.យ.ស., កាឡាទី ៣:១៩–២០ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​កាឡាទី ៣:១៩–២០)

(ព្រះ​គ្រីស្ទ​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី។ ក្រឹត្យ​វិន័យ​នៃ​លោក​ម៉ូសេ [សេចក្ដី​សញ្ញា​ចាស់] និង​ដំណឹង​ល្អ​ដ៏​អស់​កល្ប​ជានិច្ច [សេចក្ដី​សញ្ញា​ថ្មី] ត្រូវ​បាន​ប្រៀបធៀប​នឹង​គ្នា)។

១៩ហេតុ​ដូច្នោះ គឺ​ខណៈ​នោះ ទើប​ក្រឹត្យ​វិន័យ​ត្រូវ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​បាន​ធ្វើ​សេចក្ដី​សន្យា​នៅ​ក្នុង​ក្រឹត្យ​វិន័យ​ដែល​បាន​ប្រទាន​ដល់​លោក​ម៉ូសេ ជា​អ្នក​ដែល​បាន​តែងតាំង​ឡើង ដោយ​ដៃ​របស់​ពួក​ទេវតា ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​កណ្ដាល​ម្នាក់​នៃ​សេចក្ដី​សញ្ញា​ទី​មួយ (ក្រឹត្យ​វិន័យ)។

២០ឥឡូវ អ្នក​កណ្ដាល​នេះ​ពុំ​មែន​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី​ទេ ប៉ុន្តែ​មាន​អ្នក​កណ្ដាល​ម្នាក់​នៃ​សេចក្ដី​សញ្ញា​ថ្មី ដែល​ជា​ព្រះ​គ្រីស្ទ ដូចដែល​បាន​ចែង​ទុក​នៅ​ក្នុង​ក្រឹត្យ​វិន័យ ស្ដី​អំពី​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​លោក​អ័ប្រាហាំ និង​ពូជ​របស់​លោក។ ឥឡូវ​នេះ ព្រះ​គ្រីស្ទ​គឺជា​អ្នក​កណ្ដាល​នៃ​ជីវិត ត្បិត​នេះ​ហើយ​ជា​សេចក្ដី​សន្យា​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​នឹង​លោក​អ័ប្រាហាំ។