ជំនួយ​ការសិក្សា
ក.យ.ស., វិវរណៈ 19


ក.យ.ស., វិវរណៈ ១៩:១៥, ២១ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​វិវរណៈ ១៩:១៥, ២១)

(ព្រះ​ទ្រង់​ប្រើ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដើម្បី​វាយ​សាសន៍​ទាំង​ឡាយ)។

១៥ហើយ​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់ គឺជា​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ដោយ​ព្រះបន្ទូល​នោះ ទ្រង់​នឹង​វាយ​សាសន៍​ទាំង​ឡាយ ហើយ​ទ្រង់​នឹង​ត្រួតត្រា​លើ​ពួក​គេ​ដោយ​ព្រះបន្ទូល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់ ហើយ​ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំងបាយជូរ​ក្នុង​សេចក្ដី​ឃោរឃៅ និង​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ។

២១ហើយ​ពួក​ដែល​នៅ​សល់ ក៏​ត្រូវ​ប្រហារ​បង់​ដោយ​ព្រះបន្ទូល​របស់​ព្រះអង្គ ដែល​គង់​លើ​សេះ ជា​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់​មក នោះ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​នៃ​ពួក​ទាំង​នោះ។