ឆ្នាំ ២០១៨
ការបន្ថែម​អំណោយ​នៃ​ព្រះវិញ្ញាណ​ទៅលើ​បញ្ជី​នៃ​បុណ្យ​គ្រីស្ទម៉ាស់​របស់​អ្នក
ខែ ធ្នូ ឆ្នាំ ២០១៨


ការបន្ថែម អំណោយ​នៃ​ព្រះវិញ្ញាណ ទៅលើ​បញ្ជី​នៃ​បុណ្យ​គ្រីស្ទម៉ាស់​របស់​អ្នក

gifts of the Spirit

រចនា​រូបភាព​ដោយ ចស ថាលបុត

ខ្ញុំ​តែងតែ​ធ្វើ​នំ​សាំងវិច​ដ៏​ឆ្ងាញ់ ។ រវាង​នំ​ដ៏​មាន​រសជាតិ​នោះ និង​ការធ្វើម្ហូប​ជាច្រើន​ផ្សេង​ទៀត ខ្ញុំ​បាន​រក្សា​ខ្លួន​ខ្ញុំ​ឲ្យ​មាន​ភាពរស់រវើក និង​សកម្ម​ពេញ​មួយ​បេសកកម្ម​របស់​ខ្ញុំ និង​បន្ត​រឹង​មាំ​នៅក្នុង​មជ្ឈិមវ័យ ។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​រៀបការ ហើយ​មាន​កូន ដែល​ពួកយើង​ទាំងអស់​គ្នា​មាន​ចំណូលចិត្ត​ផ្សេងៗ​គ្នា ។ ខ្ញុំ​ត្រូវ​ពង្រីក​បញ្ជី​ម្ហូប​របស់​ខ្ញុំ !

ប៉ុន្តែ នា​យប់​មួយ​ជា​វេន​ខ្ញុំ​ត្រូវ​ធ្វើ​ម្ហូប ការ​ចង់​ធ្វើ​ម្ហូប​ថ្មី​គឺជាការ​ដ៏​លំបាក​សម្រាប់​ខ្ញុំ ។ ដំបូង ពេលវេលា​នៅ​ពេល​ល្ងាច​របស់​ខ្ញុំ​គឺ​ជាទូទៅ​មាន​កំណត់ ។ ទោះបី​ខ្ញុំ​ចង់​ចំអិន​អាហារ​ច្រើន​មុខ​ក្តី ខ្ញុំ​បាន​បន្ត​មាន​បញ្ហា ។ ខ្ញុំ​ពុំ​អាច​រកឃើញ​គ្រឿង​ផ្សំ​បាន​លឿន​គ្រប់គ្រាន់ ឬ​យើង​នឹង​ខ្វះ​គ្រឿង​ផ្សំ​មួយ​ចំនួន ។ ជារឿយៗ ខ្ញុំ​ផ្លាស់ប្តូរ​ផែនការ​អាហារ​ពេល​ល្ងាច​របស់​ខ្ញុំ ហើយ​ជំនួស​ដោយ​ការ​ចំអិន​អ្វី​ដែល​លឿន និង​ងាយ​ស្រួល​វិញ ។

ប៉ុន្តែ​ខ្ញុំ​ចង់​បន្ត​កែលម្អ​ត្រង់​ចំណុច​នេះ ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​បាន​ធ្វើពីមុន ។ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​អំណោយ​ទាន​ខាង​វិញ្ញាណ​តាម​ឈ្មោះ ។

អំណោយទាន​មួយ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ប្រើប្រាស់​វា

ជាពិសេស ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​អំណោយ​ទាន​នៃ​ការរៀបចំ ។ មែនហើយ ការរៀបចំ ! យើង​មាន​ទូរ​ដាក់​គ្រឿង​ទេស​ហើយ ។ យើង​ក៏​មាន​ថត​ដាក់​ឧបករណ៍​ស្លរស្លុក​ផងដែរ ។ ប៉ុន្តែ​ទោះបី​មាន​អ្វីៗ​ទាំង​នោះ​ក្តី ខ្ញុំ​ហាក់​ដូចជា​ចំណាយ​ពេល​ច្រើន​ទៀត​ដើម្បី​រកមើល​គ្រឿង​បរិក្ខារ​នានា​ជាជាង​ការចំអិន​អាហារ ។

នៅពេល​ខ្ញុំ​បន្ត​អធិស្ឋាន​ទូល​សូម​អំណោយ​ទាន​នេះ ខ្ញុំ​បាន​ចាប់ផ្តើម​ទទួល​គំនិត​ជាក់លាក់ ។ ធ្នើរ​ដាក់​គ្រឿង​ទេស​ដែល​នៅជាប់​នឹង​ជញ្ជាំង​ទុក​ដាក់​គ្រឿង​ទេស ហើយ​ទុក​វា​នៅ​ជិត​ដៃ ។ បន្ទះ​ដែក​ឆក់​សម្រាប់​ព្យួរ​កំបិត ( ក៏​នៅជាប់​នឹង​ជញ្ជាំង ) អាច​ដាក់​កាំបិត និង​ឧបករណ៍​ស្លរស្លុក​ផ្សេង​ទៀត​ដែល​ធ្វើ​ពី​ដែក ។ នៅពេល​បាន​ប្រើប្រាស់​គំនិត​ទាំង​នេះ និង​គំនិត​ផ្សេង​ទៀត នោះ​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​ដ៏​ខ្លាំង​នៅក្នុង​ការចំអិន​អាហារ​របស់​ខ្ញុំ ។ ត្រូវការ​ជី​ខ្លះ​ឬ ? ម្សៅ​អំបិល​ខ្ទឹម​ស​ឬ ? ម្សៅ ខ្ទឹម​ស ឬ ? ខ្ញុំ​ងាយ​នឹង​រក​វា​ឃើញ​ឲ្យ​អ្នក​ណាស់ !

ប៉ុន្តែក្រោយ​មក មាន​អ្វី​មួយ​ដែល​គួរ​ឲ្យចង់​សើច​បាន​កើត​ឡើង ។ គំនិត​តូចៗ​បាន​បន្ត​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ចំពោះ​មធ្យោបាយ​តូចតាច​នានា​ដើម្បី​រៀប​ចំ​ចំណុច​នានា​នៅក្នុង​ជីវិត​ខ្ញុំ​ឲ្យ​បាន​ប្រសើរ​ឡើង ។ ឧទាហរណ៍ ធ្នើរ​បី​ជាន់​ដែល​ធ្វើ​ដោយ​ដៃ​នៅក្នុង​បន្ទប់​បោក​គក់​ដែល​ខ្ញុំ​ធ្វើ ពុំ​អាច​នាំ​គ្រួសារ​ខ្ញុំ​ទៅកាន់​ដែនដី​សន្យា​បាន​ឡើយ ប៉ុន្តែ​សូម្បី​តែ​នីហ្វៃ​ក៏​នឹង​មាន​អំណរគុណ​ចំពោះ​របៀប​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ — ប៉ុន្តែ​តាមរយៈ​ការធ្វើ​តាម​ការបំផុសគំនិត​ដែល​កើត​មាន​ចំពោះ​ខ្ញុំ​ម្ដង​មួយៗ នោះ​នឹង​នាំ​ខ្ញុំ​ទៅ​ដែនដី​សន្យា ។

អំណោយទាន​ខាង​វិញ្ញាណ​នៃ​ការរៀបចំ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ និង​ជីវិត​គ្រួសារ​ខ្ញុំ​បាន​ប្រសើរ​ឡើង ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ទស្សន៍ទាយ​ទៅ​ទៀត ។

ហើយ​វា​បាន​មក ដោយសារ​ខ្ញុំ​បាន​ទូល​សូម ។

អំណោយទាន​ច្រើន ប៉ុន្តែ​មាន​អ្នក​សូម​តែ​បន្តិចបន្តួច

សាវក​ប៉ុល​បាន​បង្រៀន​ពួក​កូរិនថូស​អំពី​អំណោយទាន​ខាង​វិញ្ញាណ​មួយ​ចំនួន​ទៀត​ផ្សេង​ទៀត​ជា​ច្រើន​ដែល​មាន ដូចជា​ជំនឿ ឬ​ការ​ព្យាបាល ( សូមមើល កូរិនថូស​ទី ១ ១២:៥–១១ ) ។ បន្ទាប់​មក លោក​បាន​បង្គាប់​ពួកគេ​ឲ្យ « សង្វាត​ឲ្យ​បាន​អំណោយ​ទាន យ៉ាង​វិសេស​ទៅ​ចុះ » ( កូរិនថូស​ទី ១ ១២:៣១ ) ។

វា​អាច​ពិបាក​ក្នុងការ​យល់​ថា គំនិត​ដែល​សង្វាត​ឲ្យ​បាន​អំណោយ​ទាន​អាច​ជា​រឿង ល្អ ប៉ុន្តែ​នៅក្នុង​ករណី​នេះ​វា​អាច​ជា​រឿង​ល្អ ។ យើង​ត្រូវបាន​បង្គាប់​ឲ្យ​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​មួយ​ចំនួន ដែល​យើង​ឃើញ​នៅក្នុង​មនុស្ស​ដទៃ ហើយ​ទូល​សូម​ព្រះ​ឲ្យ​ប្រទាន​ពរ​ដល់​យើង​នូវ​អំណោយទាន​ដូច​គ្នា​នេះ ។ សេចក្តីសង្ឃឹម​របស់​យើង​ក្នុងការ​ធ្វើ​ដូច្នោះ គួរតែ​ដើម្បី​បម្រើ​អ្នកដទៃ និង​ស្ថាបនា​នគរ​ព្រះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ( សូមមើល គ. និង ស. ៤៦:២៦–២៩ ) ។

មាន​អំណោយទាន​ជា​ច្រើន — មាន​ច្រើន​ជាង​ដែល​អ្នក​ឃើញ​នៅក្នុង​ព្រះគម្ពីរ​ទៅ​ទៀត ។ ការអត់ធ្មត់​គឺ​ជា​អំណោយ​ទាន​ខាង​វិញ្ញាណ​មួយ ។ ភាពសុទ្ធិដ្ឋិនិយម​ក៏​ដូច្នោះ​ដែរ ។ ព្រមទាំង​ការ​មាន​ចិត្ត​ក្លាហាន ។ និង​ការ​ធ្វើជា​អ្នក​ផ្សះផ្សា​គេ ។ អែលឌើរ លែរី អរ ឡរិន ក្នុង​ពួកចិតសិប​នាក់​បាន​បង្រៀន​ថា ៖ « ជួលកាល ខ្ញុំ​ស្រមៃ​ឃើញ​ឃ្លាំង​ដ៏​ធំ​មួយ​នៅលើ​ស្ថានសួគ៌ ដែល​ពោរពេញ​ទៅ​ដោយ​អំណោយទាន​ខាង​វិញ្ញាណ ដែល​មាន​សម្រាប់​ពួកបរិសុទ្ធ​ទាំងអស់ ដែល​មាន​សេចក្តីជំនឿ​ទូល​សូម​អំណោយ​ទាន​ទាំង​នោះ ។ ជា​អកុសល ពុំ​មានមនុស្ស​ច្រើន​ទេ​ដែល​បាន​ទូល​សូម ដូច្នេះ​ឃ្លាំង​នោះ​មាន​លើស​ស្តុក​ជានិច្ច » ។

អែលឌើរឡរិន​បាន​ពិពណ៌នា​អំពី​មិត្ត​ម្នាក់​ដែល​បាន​សម្រេច​ចិត្ត​អធិស្ឋាន​ទូល​សូម​អំណោយទាន​នៃ​សេចក្តីសប្បុរស ។ គាត់​បាន​តំណាល​ប្រាប់​ពី​បទពិសោធន៍​របស់​នាង​ថា ៖ « នាង​បាន​សរសេរ​ថា ៖ ‹ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ជាពិសេស​នូវ​ការកើន​ឡើង​នៃ​សេចក្តីសប្បុរស​អស់​រយៈពេល​ជា​ច្រើន​ខែ ។ … ការយល់​ដឹង​របស់​ខ្ញុំ​អំពី​មនុស្ស​ដទៃ​បាន​ផ្លាស់ប្តូរ​ដោយ​សន្សឹមៗ ។ … ខ្ញុំ​មិន​ត្រឹមតែ​បាន​ចាប់ផ្តើម​ស្រឡាញ់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ​ប៉ុណ្ណោះ​ទេ ខ្ញុំ​ថែមទាំង​រីករាយ​ជាមួយ​ពួកគេ​ផងដែរ ។ ពីមុន ខ្ញុំ​បាន​ផ្តាច់​ខ្លួន​នៅ​តែ​ឯង ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​មនុស្ស​គ្រប់​គ្នា​ដោយ​ស្មោះសរ » ។​

ភាពរួចរាល់ និង​ការរង់ចាំ​នៃ​អំណោយទាន​របស់​អ្នក

អំណោយទានខាង​វិញ្ញាណ​គឺ​មាន​តម្លៃ​ច្រើន​ជាង​អំណោយ​ដែល​អាច​មើល​ឃើញ​ផ្ទាល់​ទៅ​ទៀត ។ ប្រាកដ​ណាស់ វា​ជា​អំណោយទាន​ដ៏ ល្អ​បំផុត ។ យើង​ត្រូវបាន​ត្រាស់​បង្គាប់​នៅក្នុង​ព្រះគម្ពីរ​ថា « ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ » ( គ. និង ស. ៤៦:៨ ) ។

ទោះអ្វី​ក៏​ដោយ​ដែល​អ្នក​សង្ឃឹម​ថា បើក​ឃើញ​នៅ​ព្រឹក​នៃ​ថ្ងៃ​បុណ្យ​គ្រីស្ទ​ម៉ាស់​ក្តី សូម​ព្យាយាម និង​ស្រមៃ​គិត​អំពី « អំណោយទាន​ដែល​វិសេស​បំផុត » ដែល​ទន្ទឹង​រង់ចាំ​អ្នក​ផងដែរ ។ អំណោយទាន​ទាំង​នោះ « បាន​ខ្ចប់ » រួច​ជា​ស្រេច ហើយ​ត្រៀម​រួចរាល់​ដើម្បី​ផ្តល់​ពរ​ដល់​អ្នក និង​អស់​អ្នក​ដែល​នៅ​ក្បែរ​អ្នក ។

ដូច្នេះ​សូម​បន្ត​ទៅ​មុខ ហើយ​ទូលសូម ។

កំណត់​ចំណាំ

  1. លែរី អរ ឡរិន « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » ( ការប្រជុំធម្មនិដ្ឋាន​សាកលវិទ្យាល ព្រិកហាំ យ៉ង់ – អៃដាអូ ថ្ងៃ​ទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ) គេហទំព័រ byui.edu/devotionalsandspeeches ។

  2. លែរី អរ ឡរិន « តើ​នៅ​ខ្វះ​អ្វី​ទៀត ? »