តើសេចក្តីពិតគឺជាអ្វី ?
បងប្អូនប្រុសនិងបងប្អូនស្រី យុវមិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំមានសេចក្តីអំណរណាស់ចំពោះឯកសិទ្ធដើម្បីមកជួបអ្នករាល់គ្នាថ្ងៃនេះ ។ វាតែងតែលើកស្ទួយខ្ញុំឡើង នៅពេលដែលខ្ញុំស្ថិតនៅក្នុងចំណោមមជ្ឈឹមវ័យក្មេងរបស់សាសនាចក្រ ហើយអ្នកបំផុសគំនិតខ្ញុំឲ្យប្រកាសថា ៖ « Let Zion in Her Beauty Rise” ។ ហើយក្នុងពេលអ្នកកំពុងរស់នៅជុំវិញពិភពលោក អ្នកធ្វើជាដំណាង នៅក្នុងរបៀបដ៏ប្រពៃដែលជាអនាគតនិងជាកម្លាំងនៃសាសនាចក្រ ។ ដោយព្រោះតែបំណងប្រាថ្នាដ៏សុចរិតនិងការប្តេជ្ញាចិត្តរបស់អ្នកដើម្បីដើរតាមព្រះអង្គសង្គ្រោះនោះ អនាគតនៃសាសនាចក្រនេះមើលទៅភ្លឺរុងរឿងណាស់ ។
ខ្ញុំសូមពាំនាំនូវសេចក្តីស្រឡាញ់និងពរជ័យពីប្រធាន Thomas S. Monson មកដល់អ្នករាល់គ្នាផងដែរ ។ គណៈប្រធានទីមួយ អធិស្ថានសម្រាប់អ្នករាល់គ្នាជាញឹកញាប់ ។ យើងតែងតែសុំឲ្យព្រះអម្ចាស់ថែរក្សា ប្រទានពរ និងដឹកនាំអ្នកជានិច្ច ។
ពួកបុរសខ្វាក់និងសត្វដំរី
តាំងពីជាង 100 ឆ្នាំកន្លងទៅហើយ មានកំណាព្យរបស់អាមេរិកមួយ បង្កើតជាកាព្យជួនយ៉ាងរណ្តំដល់រឿងប្រដូចពីបូរាណមួយ ។ វគ្គដំបូងនៃកំណាព្យនិយាយអំពី៖
បុរស ប្រាំមួយ នាក់នៃ Indostan
ដែលបានទទួលការអប់រំ
ដែលបានទៅមើលដំរី
(តែពួកគាត់ទាំងអស់គ្នាខ្វាក់ភ្នែក)
ដែលគាត់ម្នាក់ៗដោយការសង្កេត
អាចនឹងធ្វើឲ្យចិត្តរបស់គាត់ស្កប់ស្កល់ ។
នៅក្នុងកំណាព្យបានសរសេរថា ពួកគាត់ម្នាក់ៗប៉ះផ្នែកផ្សេងៗគ្នានៃដំរីនោះ ហើយបន្ទាប់មកពិពណ៌នាប្រាប់ទៅពួកអ្នកឯទៀតនូវអ្វីដែលគាត់បានរកឃើញ ។
ម្នាក់ក្នុងចំណោមពួកគាត់រកឃើញជើងរបស់ដំរីហើយពិពណ៌នាថា វាមានរាងមូល ហើយគ្រើមដូចដើមឈើមួយ ។ ម្នាក់ទៀតប៉ះភ្លុកហើយពិពណ៌នាថាដំរីដូចជាលំពែងមួយ ។ អ្នកទីបីចាប់បានកន្ទុយហើយទទូចថាដំរីមួយគឺដូចជាខ្សែពួរមួយ ។ អ្នកទីបួនរកឃើញប្រម៉ោយហើយទទូចថាដំរីមួយគឺដូចជាសត្វពស់ដ៏ធំមួយ ។
ម្នាក់ៗគឺកំពុងតែពិពណ៌នាអំពីការពិត ។
ហើយពីព្រោះការពិតរបស់គាត់បានមកពីបទពិសោធន៍ផ្ទាល់ខ្លួននោះ ម្នាក់ៗបានទទូចថាគាត់ដឹងនូវអ្វីដែលគាត់ដឹង ។
កំណាព្យនោះបញ្ចប់ដោយ៖
ហេតុដូច្នេះហើយ ពួកបុរស Indostan ទាំងនេះ
បានប្រកែកគ្នាខ្លាំងៗហើយយូរ
ម្នាក់ៗតាមមតិរៀងៗខ្លួន
យ៉ាងរឹងរូសនិងយ៉ាងម៉ឺងម៉ាត់
ថ្វីបើម្នាក់ៗផ្តល់យោបល់ត្រូវខ្លះក្តី
ប៉ុន្តែទាំងអស់គ្នាគឺសុទ្ធតែខុស !1
យើងមើលមករឿងនេះពីចម្ងាយហើយញញឹម ។ ពិតមែនហើយ យើងដឹងថាតើដំរីមួយមានរាងដូម្តេច ។ យើងធ្លាប់បានអានអំពីពួកវា និងបានមើលពួកវាតាមរយៈខ្សែភាពយន្ត ហើយមានពួកយើងជាច្រើនរូបធ្លាប់បានឃើញដំរីដោយផ្ទាល់ភ្នែកផង ។ យើងជឿយើងដឹងសេចក្តីពិតដែលថាតើដំរីមួយមានលក្ខណៈដូម្តេច ។ ដែលនរណាម្នាក់អាចធ្វើការវិនិច្ឆ័យមួយដោយបានផ្អែកលើតែចំណែកមួយនៃសេចក្តីពិត ហើយហើយយកមកអនុវត្តទៅលើ ការវិនិច្ឆ័យទាំងមូល ហាក់ដូចជាមិនទំនង ឬក៏មិនគួរឲ្យជឿនោះ ។ ម្យ៉ាងវិញទៀត តើយើងមិនអាចស្គាល់ខ្លួនឯងក្នុងចំណោមបុរសពិការទាំង6នាក់នេះទេឬ ? តើយើងមិនធ្លាប់មានភាពរអៀសខ្លួនដោយសារមានគំនិតដូចពួកគាត់ទេឬ ?
ខ្ញុំសន្មតថាមូលហេតុដែលរឿងនេះបានបន្តមានភាពប្រជាប្រិយ ក្នុងចំណោមវប្បធម៌ជាច្រើននិងអស់រយៈពេលជាយូរឆ្នាំ ពីព្រោះតែអត្ថន័យនិយមជាសកលរបស់វា ។ សាវកប៉ូលបាននិយាយថា នៅក្នុងពិភពលោកនេះ ពន្លឺគឺខ្សោយហើយយើងឃើញតែផ្នែកមួយនៃសេចក្តីពិតប៉ុណ្ណោះ យើងមើលឃើញបែបស្រអាប់ « តាមរយៈកញ្ចក់ »2 ។ ហើយវាហាក់ដូចជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស ដើម្បីធ្វើការស្មានអំពីមនុស្ស នយោបាយ និងខាងជំនឿសាសនាដោយផ្អែកលើបទពិសោធន៍ដែលមិនពេញលេញហើយជាញឹកញាប់នាំទៅរកផ្លូវខុស ។
ខ្ញុំត្រូវបានរំលឹកដល់រឿងមួយពីប្តីប្រពន្ធដែលបានរៀបការអស់រយៈពេល 60 ឆ្នាំមកហើយ ។ ពួកគេកម្រមានការឈ្លោះប្រកែកគ្នាណាស់ នាអំឡុងពេលនោះ ហើយពួកគេបានចំណាយពេលរបស់ពួកគេជាមួយគ្នាយ៉ាងមានសុភមង្គលនិងរីករាយ ។ ពួកគេចែករំលែកនូវរឿងគ្រប់យ៉ាង ហើយគ្មានរឿងសម្ងាត់អ្វីជាមួយគ្នាទេ-លើកលែងតែរឿងមួយ ។ ប្រពន្ធបានមានប្រអប់មួយដែលគាត់បានរក្សាទុកនៅលើដំបូលទូរ ហើយគាត់បានប្រាប់ដល់ប្តីគាត់នាពេលដែលបានរៀបការហើយថាគាត់មិនគួរបើកប្រអប់នោះមើលទេ ។
អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ ឱកាសបានមកដល់ដែលប្តីរបស់គាត់បានយកប្រអប់នោះចុះហើយបានសួរប្រសិនបើគាត់អាចមើលថាតើមានអ្វីនៅក្នុងនោះ ។ ប្រពន្ធគាត់យល់ព្រមហើយគាត់បានបើកប្រអប់នោះឃើញមានផ្កាចាក់ចំនួនពីរនិងប្រាក់ចំនួន $25,000 ។ នៅពេលដែលគាត់បានសួរប្រពន្ធរបស់គាត់ថានេះមានន័យយ៉ាងម៉េចនោះ នាងបានឆ្លើយថា «នៅពេលដែលយើងរៀបការ ម្តាយរបស់អូនបានប្រាប់អូនថា នៅពេលណាដែលខ្ញុំខឹងបង ឬនៅពេលដែលបងនិយាយ ឬបានធ្វើអ្វីមួយដែលអូនមិនចូលចិត្ត អូនគួរតែចាក់ផ្កាតូចមួយវិញ ហើយនិយាយវែកញែកជាមួយអ្នក។
ប្តីត្រូវបានធ្វើឲ្យរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកដោយសាររឿងយ៉ាងផ្អែមល្ហែមនេះ ។ គាត់បានស្ងប់ស្ងែងថា អំឡុងពេល 60 ឆ្នាំនៃមង្គលការរបស់គាត់ គាត់បានរំខានដល់ប្រពន្ធគាត់ល្មមឲ្យនាងប៉ាក់ផ្កាតែពីរប៉ុណ្ណោះ ។ ដោយមានអារម្មណ៍យ៉ាងល្អអំពីខ្លួនគាត់នោះ គាត់បានចាប់ដៃប្រពន្ធរបស់គាត់ហើយនិយាយថា «នោះពន្យល់អំពីផ្កាប៉ាក់ ប៉ុន្តែចុះតើប្រាក់ចំនួន $25,000 នោះវិញ ? »
ប្រពន្ធរបស់គាត់បានញញឹមយ៉ាងផ្អែមល្អែមហើយនិយាយថា « នោះគឺជាប្រាក់ដែលខ្ញុំបានមកពីការលក់ផ្កាប៉ាក់ ដែលខ្ញុំបានធ្វើអស់ជាច្រើនឆ្នាំមកនោះ ។ »
សាច់រឿងនេះមិនត្រឹមតែបង្រៀននូវវិធីដែលគួរឲ្យចាប់អារម្មណ៍ ដើម្បីដោះស្រាយនូវរាល់ការការខ្វែងគំនិត ក្នុងមង្គលការនោះទេ ប៉ុន្តែវាក៏បង្ហាញពីភាពល្ងង់ ក្នុងការសន្មតវិនិច្ឆ័យដោយផ្អែកលើព័ត៌មានដែលមានកំណត់ ។
ជាញឹកញាប់ណាស់ « សេចក្តីពិត » យើងប្រាប់ខ្លួនរបស់យើងគឺជាបំណែកនៃសេចក្តីពិត ហើយពេលខ្លះពួកវាមិនមែនជាសេចក្តីពិតមែនទៀតផង ។
ថ្ងៃនេះខ្ញុំចង់និយាយអំពីសេចក្តីពិត ។ ពេលដែលខ្ញុំនិយាយ ខ្ញុំសូមអញើញអ្នកឲ្យពិចារណានូវសំនួរដ៏សំខាន់មួយចំនួន ។
សំនួរទី 1 គឺ « តើអ្វីទៅជាសេចក្តីពិត ? »
សំនួរទី 2 « តើយើងពិតជាអាចដឹងពីសេចក្តីពិតមែនឬ ? »
ហើយសំនួរទីបី « តើយើងគួរតែឆ្លើយតបយ៉ាងដូម្តេចចំពោះការជាច្រើនដែលដូចជាផ្ទុយពីសេចក្តីពិតទាំងឡាយដែលយើងធ្លាប់បានរៀនកាលពីមុនមកនោះ ? »
តើសេចក្តីពិតគឺជាអ្វី ?
តើសេចក្តីពិតគឺជាអ្វី? អំឡុងពេលមុននឹងបញ្ចប់នៃជីវិតរបស់ទ្រង់ ព្រះអង្គសង្គ្រោះត្រូវបាននាំមកចំពោះមុខ Pontius Pilate ។ ពួកចាស់ទំនៃជនជាតិយូដាបានចោទព្រះយេស៊ូវពីការនាំបំបះបំបោរនិងការក្បត់ប្រឆាំងទីក្រុងរ៉ូម ហើយបានទទួចថាទ្រង់ត្រូវធ្វើគតជីវិត ។
ពេលដែលលោកពីឡាត់បានមកឈរទល់មុខនិងបុរសនៃកាលីឡេ គាត់បានសួរថា «តើអ្នកជាស្តេចឬ ?»
ព្រះយេស៊ូវបានមានបន្ទូលឆ្លើយថា « ខ្ញុំបានកើតមកហើយក៏ចូលមកក្នុងលោកីយនេះសម្រាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើទីបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ » ។3
ខ្ញុំមិនដឹងថាលោកលោកពីឡាត់ម្នាក់នោះជាមនុស្សបែបណានោះទេ ហើយក៏មិនដឹងថាគាត់កំពុងតែគិតពីអ្វីដែរ ។ ប៉ុន្តែខ្ញុំសន្មត់ថាគាត់គឺមនុស្សដែលមានការអប់រំល្អ ហើយបានជួបនូវបទពិសោធន៍ជាច្រើននៃពិភពលោក។
ខ្ញុំហាក់ដូចជាបានដឹងនូវការចំអកដ៏ខ្សោយយ៉ាងពិតប្រាកដក្នុងការឆ្លើយរបស់លោកពីឡាត់ ។ ខ្ញុំបានឮសំដីជាសម្លេងនៃបុរសម្នាក់ដែលម្តងនោះអាចធ្លាប់ឧត្តមគតិបុគ្គលម្នាក់ប៉ុន្តែពេលនេះ-បន្ទាប់ពីបានឆ្លងកាត់នូវបទពិសោធជាច្រើនក្នុងជីវិតមក-ហាក់ដូចជារឹងរូសបន្តិចហើយនឿយហត់ ។
ខ្ញុំមិនជឿថាពីឡាត់ត្រូវបានលើកទឹកចិត្តក្នុងការសន្ទនាមួយ នៅពេលគាត់បានឆ្លើយតបជាមួយនិងពាក្យ បីម៉ាត់៖ « តើសេចក្តីពិតគឺជាអ្វី ? » 4
ដើម្បីបន្លឺឡើងកាន់តែខ្លាំង ខ្ញុំឆ្ងល់ប្រសិនបើអ្វីដែលគាត់ពិតជាបានកំពុងសួរនោះគឺ « តើមនុស្សម្នាក់អាចដឹងនូវសេចក្តីពិតដោយរបៀបណា ? »
ហើយនោះគឺជាសំនួរមួយសម្រាប់គ្រប់ជំនាន់និងសម្រាប់មនុស្សទាំងអស់ ។
តើមនុស្សម្នាក់អាចដឹងនូវសេចក្តីពិតទេ ?
ឥឡូវនេះ តើមាននរណាអាចដឹងការពិតឬទេ? ពួកវិជ្ជាករដែលមានប្រជ្ញាខ្ពស់ខ្លះ ដែលធ្លាប់បានរស់នៅលើផែនដីនេះ បានព្យាយាមដើម្បីឆ្លើយចំពោះសំនួរនោះ ។ ធម្មជាតិដែលពិបាកយល់នៃសេចក្តីពិតធ្លាប់ជាប្រធានបទដ៏ពេញនិយមនៃប្រវត្តិសាស្ត្រអ្នកតែងកំណាព្យ និងអ្នកនិទានរឿង ។ Shakespeare ហាក់ដូចជាមានល្បិចយ៉ាងពិសេសជាមួយវា ។
បច្ចុប្បន្ននេះ មិនដែលមាននៅក្នុងប្រវត្តិសាស្រ្តនៃពិភពលោក ដែលយើងមានភាពងាយស្រួលទទួលបាននូវព័ត៌មានច្រើន-ភាគខ្លះពិត ភាគខ្លះមិនពិត ហើយភាគច្រើនរបស់វាគឺពិតខ្លះៗ ។
ជាលទ្ធផល មិនដែលទេនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកដែលការរៀនពីរបៀបដើម្បីឲ្យដឹងខុសត្រូវរវាងសេចក្តីពិតនិងមិនពិតមានភាពសំខាន់ជាងនោះ ។
ផ្នែកនៃបញ្ហារបស់យើងនៅក្នុងសំនួរចំពោះសេចក្តីពិតគឺថា ប្រាជ្ញាមនុស្សជាញយៗបានធ្វើឲ្យយើងខកចិត្តជា ។ យើងមាននូវឧទាហរណ៍ច្រើនណាស់ពីការទាំងឡាយដែលមនុស្ស «បានដឹង» ថាពិត ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថាមិនពិតវិញ ។
ឧទាហរណ៍ បើទោះជាមានម្តងនោះមានការឯកភាពដ៏លើសលុបក៏ដោយ ផែនដីមិនមែនមានរាងសំប៉ែតទេ ។ ផ្កាក៏មិនដើរជុំវិញផែនដីដែរ ។ ញ៉ាំប៉េងប៉ោះនឹងមិនបណ្តាលឲ្យ ស្លាប់មួយរំពេច ។ ហើយពិតណាស់ មនុស្សពិតជាអាចហោះមែន -ដល់ថ្នាក់លឿនជាងសម្លេងផង ។
ខគម្ពីរជាច្រើនត្រូវបានពេញដោយសាច់រឿងពីបុរសនិងស្រ្តីដែលបានបកស្រាយខុសអំពី « សេចក្តីពិត » ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បាឡាមមិនអាចបដិសេធ « កម្រៃនៃអំពើទុច្ចរិត »5 ដែលបានផ្តល់ដល់គាត់ដោយ Moabites ។ ដូច្នោះគាត់បានបញ្ចុះបញ្ចូលខ្លួនឯងឲ្យជឿលើសេចក្តីពិតថ្មីរបស់គាត់ ហើយបានជួយ Moabites ដើម្បីឲ្យពួកអ៊ីស្រាអែលដាក់បណ្តាសាដល់ខ្លួនឯង តាមរយៈការប្រព្រឹត្តបាននិងមិនគោរពតាម ។6
ជនក្បត់សាសនាឈ្មោះ កូរីហូរ បន្ទាប់ពីការដឹកនាំមនុស្សជាច្រើនចេញពីសេចក្តីពិត បានសារភាពថាអារក្សបានបញ្ឆោតគាត់ ដល់ចំនុចមួយដែលគាត់បានជឿយ៉ាងពិតថាអ្វី ដែលគាត់បានកំពុងតែនិយាយគឺជាសេចក្តីពិត ។7
នៅក្នុងព្រះគម្ពីរមរមន ទាំងពួកនីហ្វៃក៏ដូចជាពួកលេមិនបានបង្កើត « សេចក្តីពិត » របស់ពួកគេរៀងៗខ្លួន ។ ចំពោះពួកនីហ្វៃ « សេចក្តីពិត » អំពីពួកលេមិនគឺថាពួកគេ « ប្រជាជនសាហាវ ព្រៃផ្សៃ ហើយស្រេកឈាម »8 មិនដែលទទួលយកដំណឹងល្អ ។ ឯពួកលេមិនវិញ « សេចក្តីពិត » អំពីពួកនីហ្វៃគឺថា នីហ្វៃមានលួចយកនូវសិទ្ធិពីកំណើតរបស់បងប្រុសៗរបស់ខ្លួន ហើយថាកូនចៅជំនាន់ក្រោយរបស់នីហ្វៃជាកូនចៅនៃពួកភូតកុហកដែលបន្តប្លន់ពួកលេមិននូវអ្វីដែលសិទ្ធិរបស់ពួកគេ ។9 « សេចក្តីពិត » បានចិញ្ចឹមសេចក្តីស្អប់ចំពោះគ្នាទៅវិញទៅមករហូតដល់ទីបំផុតបានលេបត្របាក់ពួកគេទាំងអស់ ។
ដោយពិបាកនិងនិយាយបន្ត មាននូវឧទាហរណ៍ដ៏ច្រើននៅក្នុងព្រះគម្ពីរមរមន ដែលជំទាស់និងតួយ៉ាងទាំងពីរនេះ ។ យ៉ាងណាក៏ដោយ ទាំងពួកនីហ្វៃនិងលេមិនបានជឿលើ « សេចក្តីពិត » ទាំងនេះ ដែលបានកែវាសនានៃប្រជាជននេះដែលម្តងធ្លាប់ខ្លាំងពួកែ និងដ៏ល្អ ។
ធម្មជាតិមនុស្ស និងសេចក្តីពិត
នៅពេលខ្លះ យើងទាំងអស់គ្នាគឺឆាប់ជឿលើការគិតចម្លែកអញ្ចឹងណាស់ ។
« សេចក្តីពិត » ដែលយើងប្រកាន់ភ្ជាប់ដើម្បីបង្កើនគុណភាពនៃសង្គមរបស់យើង ក៏ដូចជាលក្ខណៈផ្ទាល់ខ្លួនដែរ ។ ជាញឹកញាប់ណាស់ដែល «សេចក្តីពិត» ទាំងនេះ គឺត្រូវបានផ្អែកលើផស្តុតាងដែលមិនពេញលេញនិងមិនត្រឹមត្រូវ ហើយនៅពេលខ្លះ ពួកគេបម្រើចំណង់ខ្លួនឯង ។
ផ្នែកនៃមូលហេតុចំពោះការវិនិច្ឆ័យខ្សោយកើតឡើងមកពីនិន្នាការបស់មនុស្ស ដើម្បីលាយឡំរវាងជំនឿនិងសេចក្តីពិត ។ ជាញឹកញាប់ណាស់ដែលយើងច្រឡំអំពីជំនឿនិងសេចក្តីពិត ដោយការគិតថា ពីព្រោះអ្វីមួយដែលស្តាប់ទៅយល់ ឬក៏សមរម្យ វាត្រូវតែពិតហើយ ។ ផ្ទុយមកវិញ យើងពេលខ្លះមិនជឿសេចក្តីពិត ឬបដិសេធវាដោយសារតែវាតម្រូវឲ្យយើងធ្វើការផ្លាស់ប្តូរ ឬទទួលថាយើងខុស ។ ជាញឹកញាប់ សេចក្តីពិតត្រូវបានបដិសេធដោយសារតែវាមិនទំនងជាស៊ីសង្វាក់គ្នាជាមួយបទពិសោធមុនៗ ។
នៅពេលដែលមតិ ឬ « សេចក្តីពិត » របស់អ្នកដទៃមិនយល់ស្របនិងរបស់យើង ជាជាងការពិចារណាពីភាពដែលអាចទៅរួចដែលថា ព័ត៌មាននោះអាចនឹងមានប្រយោជន៍ហើយបន្ថែម ឬបំពេញនូវអ្វីដែលយើងដឹងនោះ យើងតែងតែឆាប់បញ្ចប់ ឬធ្វើការសន្មតថាអ្នកដទៃនោះទទួលបានព័ត៌មានខុស មានបញ្ហាខាងសតិអារម្មណ៍ ឬដោយចេតនាដើម្បីបោកបញ្ឆោតទៅវិញ ។
ដោយអកុសលណាស់ ទំនោរនេះអាចរីករាលដាលទៅដល់គ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង-ពីកីឡាទៅដល់ទំនាក់ទំនងស្នេហា និងពីខាងសាសនាទៅដល់នយោបាយ ។
អ៊ិណាស៍ ស៊ិមមិលវៃស៍
ឧទាហរណ៍ដ៏អន្តរាយនៃនិន្នាកានេះគឺជារឿងមួយរបស់ អ៊ិណាស៍ ស៊ិមមិលវៃស៍ ជាអ្នករូបវិទ្យាជនជាត់ហុងហ្គារីដែលជំនាញខាងថ្នាំពេទ្យនាអំឡុងពាក់កណ្តាលសតវត្សទី 19 ។ កាលពីដំបូងនៅក្នុងអាជីពរបស់គាត់ វេជ្ជបណ្ឌិត ស៊ិមមិលវៃស៍ បានរៀនថាស្រ្តីចំនួន 10 ភាគរយ ដែលមកសម្រាលកូនក្នុងគ្លីនិករបស់គាត់បានស្លាប់ដោយសារតែជំងឺគ្រុនក្រោយសម្រាលកូន នៅពេលដែលនៅគ្លីនិកជិតខាងមានមិនដល់ 4 ភាគរយផងនោះ ។ គាត់បានប្តេជ្ញាដើម្បីស្វែងរកមូលហេតុ ។
បន្ទាប់ពីធ្វើការស៊ើបអង្កេតគ្លីនិកចំនួនពីរ វេជ្ជបណ្ឌិត ស៊ិមមិលវៃស៍ បានធ្វើសេចក្តីសន្និដ្ឋានថា ភាពចម្លែកដ៏សំខាន់តែមួយគត់នោះគឺការបង្រៀនមួយរបស់គ្លីនិកនៅទីដែលសាកសពត្រូវបានពិនិត្យ ។ គាត់បានអង្កេតមើលវេជ្ជបណ្ឌិតទាំងឡាយដែលបានចេញពីការវះកាត់បង្កើតកូន ។ គាត់បានសន្និដ្ឋានថាដោយមូលហេតុម្យ៉ាងសាកសពបានចម្លងរោគទៅដៃពួកគេហើយបណ្តាលឲ្យកើតជំងឺគ្រុនដ៏ប្រល័យ ។
នៅពេលដែលគាត់បានចាប់ផ្តើមណែនាំថា វេជ្ជបណ្ឌិតទាំងឡាយដុសលាងដៃរបស់ពួកគេជាមួយនិងទឹកសម្លាប់មេរោគក្លិនក្រូចឆ្មា គាត់បានប្រឈមនិងការមើលងាយ ហើយសូម្បីតែការប្រមាថ ។ ការសន្និដ្ឋានរបស់គាត់ផ្ទុយពី « សេចក្តីពិត » របស់វេជ្ជបណ្ឌិតដទៃ ។ អ្នកធ្វើការជាមួយគាត់ខ្លះបានជឿថាវាមិនទំនងទេដើម្បីគិតថា ដៃរបស់វេជ្ជបណ្ឌិតម្នាក់អាចមិនស្អាត ឬអាចបណ្តាលឲ្យមានជំងឺនោះ ។
ប៉ុន្តែស៊ិមមិលវៃស៍បានទទូច ហើយគាត់បានបង្កើតជាបទបញ្ជាផ្ទៃក្នុងសម្រាប់វេជ្ជបណ្ឌិតទាំងអស់នៅក្នុងគ្លីនិករបស់គាត់ ដើម្បីលាងដៃរបស់ពួកគេពីមុនទៅធ្វើការបង្កើតកូន ។ ជាលទ្ធផង អត្រានៃអ្នកស្លាប់បានធ្លាក់យ៉ាងឆាប់រហ័សដល់ទៅ 90 ភាគរយ ។ ស៊ិមមិលវៃស៍បានដឹងថាការប្រតិបត្តិនេះ គឺត្រឹមត្រូវហើយបានប្រាកដថាការអនុវត្តដូចនេះ ត្រូវបានគេយកទៅប្រើនៅទូទាំងសហគមគ្រូពេទ្យ ។ ប៉ុន្តែគាត់គឺខុស ។ ទោះជាលទ្ធផលដ៏សម្បើមមិនគ្រប់គ្រាន់ ដើម្បីធ្វើការផ្លាស់ប្តូរចិត្តនៃវេជ្ជបណ្ឌិតទាំងឡាយនាពេលនោះក៏ដោយ ។
តើវាអាចកើតឡើងឬទេដើម្បីដឹងពីសេចក្តីពិត ?
ការអំពីសេចក្តីពិតគឺថា វាមានហួសពីការជឿទៅទៀត ។ វាគឺពិតទោះជាគ្មាននរណាម្នាក់ជឿវាក៏ដោយ ។
យើងអាចនិយាយថា ទិសខាងលិចគឺជាទិសខាងជើង ហើយទិសខាងជើងគឺជាទិសខាងលិចអស់ពេញមួយថ្ងៃ និងជឿលើវាដោយអស់ពីដួងចិត្ត ប៉ុន្តែឧទាហរណ៍ បើយើងចង់ជិះយន្តហោះពី Quito, Ecuador ទៅទីក្រុង New York សហរដ្ឋ មានតែផ្លូវមួយគត់ដែលនឹងនាំយើងទៅដល់ទីនោះគឺទិសខាងជើង-ខាងលិចនឹងមិនដល់ឡើយ ។
ពិតហើយ នេះគ្រាន់តែជាឧទាហរណ៍អំពីភាពស្រដៀងនៃការបើកយន្តហោះប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ពិតជាមាននូវរឿងដូចអញ្ចឹងដែលជាសេចក្តីពិតទាំងស្រុង-ជាសេចក្តីពិតដែលមិនអាចគម្រាមកំហែងបាន មិនអាចផ្លាស់ប្តូរបាន ។
សេចក្តីពិតនេះគឺខុសពីការជឿ ។ វាគឺខុសពីសេចក្តីសង្ឃឹម ។ សេចក្តីពិតទាំងស្រុងគឺមិនអាស្រ័យលើមតិយោបល ឬ ប្រជាប្រិយភាពជាសាធារណៈនោះទេ ។ ការស្ទង់មតិ មិនអាចផ្លាស់ប្តូរវាបានទេ ។ សូម្បីតែទោះជាមានការគាំទ្រនៃអំណាចដែលមិនចេះហត់នឿយពីជនល្បីល្បាញក្តីក៏មិនអាចផ្លាស់ប្តូរវាបានដែរ ។
ដូច្នេះតើយើងអាចរកសេចក្តីពិតដោយរបៀបណា ?
ខ្ញុំជឿថា ព្រះវបិតារបស់យើងនៅស្ថានសួគ៌គាប់ព្រះហឫទ័យជាមួយនឹងបុត្រាបុត្រីរបស់ទ្រង់ នៅពេលដែលពួកគេប្រើទេពកោសលនឹងស្មារតីដើម្បីស្វែងរកសេចក្តីនោះអំណត់ ។ អស់រយៈពេលជាច្រើនសតវត្សមកហើយ មានពួកបុរសនិងស្រ្តីដ៏ឆ្លៀសវ័យ - តាមរយៈតក្កវិជ្ជា ហេតុផល សំនួរបែបវិទ្យាសាស្ត្រ ហើយនិងពិតជាតាមរយៈការបំផុសគំនិត - បានរកឃើញសេចក្តីពិត ។ ការរកឃើញទាំងនេះបានបង្កើនមនុស្ស បានធ្វើឲ្យជីវិតយើងបានប្រសើរឡើង ហើយបំផុសភាពរីករាយ ចម្ងល់ និងភាពភ័យខ្លាច ។
សូម្បីតែ រឿងមួយចំនួនដែលយើងមានម្តងនោះធ្លាប់បានគិតថាយើងបានដឹង កំពុងតែត្រូវបានបន្ថែម កែប្រែ ឬធ្វើឲ្យផ្ទុយដោយពួកអ្នកប្រាជ្ញដែលស្វែងដើម្បីយល់ពីសេចក្តីពិត ។
ដូចដែលយើងទាំងអស់គ្នាដឹង វាមានការពិបាកហើយដើម្បីវែកញែកនូវសេចក្តីពិតពីបទពិសោធន៍របស់យើង ។ ដើម្បីធ្វើឲ្យរឿងហ្នឹងកាន់តែអាក្រក់ទៀតនោះ យើងមានបច្ចាមិត្រមួយ « អារក្ស [ ដែល ] តែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ។ »10
សាតាំងគឺជាអ្នកបញ្ឆោតដ៏ចំណាន «ជាអ្នកចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា »11 បិតានៃសេចក្តីភូតកុហក12 ដែលបន្តស្វែងរកដើម្បីបញ្ឆោតថា វាអាចឈ្នះលើអ្នកដែរ ។13
បច្ចាមិត្រនេះមាននូវល្បិចកលជាច្រើនសម្រាប់ឃាំងមនុស្សពីសេចក្តីពិត ។ វាផ្តល់ឲ្យយើងនូវជំនឿថាសេចក្តីពិតគឺមិនទៀងទាត់ទេ ដោយធ្វើការទាក់ចិត្តញ្ញាណរបស់យើងពីសេចក្តីត្រាប្រណីនិងភាពយុត្តិធម៌ វារក្សាសេចក្តីពិត ពិតប្រាកដនៅទីកំបាំង ដោយការអះអាងថា « សេចក្តីពិត » មួយរបស់មនុស្សនោះថាមានសុពលភាពដូចសេចក្តីពិតផ្សេងៗទៀតដែរ ។
វាបានល្បួងពួកគេខ្លះឲ្យជឿថាមានការសេចក្តីពិតទាំងស្រុងនៅទីនោះនាកន្លែងណាមួយ ប៉ុន្តែពុំមាននរណាម្នាក់ អាចដឹងអំពីការពិតនោះឡើយ ។
ចំពោះអ្នកទាំងឡាយណាដែលឱបក្រសោបសេចក្តីពិតរួចហើយនោះ យុទ្ធសាស្ត្រជាចម្បងរបស់វាគឺពង្រាយគ្រាប់ពូជនៃការសង្ស័យ ។ ឧទាហរណ៍ វាបានធ្វើឲ្យសមាជិកសាសនាចក្រជាច្រើនស្ទាក់ស្ទើរនៅពេលពួកគេបានរកឃើញព័ត៌មានអំពីសាសនាចក្រដែលហាក់ដូចជាផ្សេងពីអ្វីដែលពួកគេបានរៀនពីមុនមក ។
ប្រសិនបើអ្នកជួបប្រទះនឹងបទពិសោធន៍ដូចអញ្ចឹង សូមចាំថានៅក្នុងជំនាន់នៃព័ត៌មានេនះ មានមនុស្សជាច្រើនរូប ដែលបង្កើតភាពសង្ស័យអំពីរឿងគ្រប់យ៉ាងនិងនៅគ្រប់ពេលហើយគ្រប់ទីកន្លែង ។
អ្នកនឹងរកឃើញផងដែរថាមនុស្សដែលអះអាងថាពួកគេមានភស្តុតាងថាផែនដីមានរាងសំប៉ែត ថាព្រះច័ន្ទមានលក្ខណៈជា hologram, ហើយថាតួកុនមួយចំនួនពិតជាពួកពិភពផ្សេង ។ ហើយវាល្អដែរដោយគ្រាន់តែទុកក្នុងចិត្តថា ដោយព្រោះតែអ្វីមួយត្រូវបានបោះពុម្ពលើក្រដាស មាននៅលើអ៊ិនធើណិត ត្រូវបានរំលឹកឡើងវិញជាញឹកញាប់ ឬមានអ្នកតាមមួយក្រុមដែលពេញដោយអំណាច មិនធ្វើឲ្យវាពិតនោះទេ ។
ពេលខ្លះការ អះអាងមិនពិត ឬព័ត៌មានត្រូវបានបង្ហាញតាមមធ្យោបាយមួយដែលមើលទៅដូចគួរឲ្យជឿបា ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកត្រូវបានប្រឈមនិងព័ត៌មានដែលមិនត្រូវនិងព្រះបន្ទូលដ៏បំផុសគំនិតនៃព្រះ សូមចាំថា ពួកបុរសខ្វាក់ភ្នែកក្នុងរឿងប្រៀបធៀបនៃសត្វដំរីនិងមិនអាចរៀបរាប់យ៉ាងត្រឹមត្រូវនូវសេចក្តីពិតពេញលេញនោះទេ ។
យើងជាធម្មតាមិនដឹងការគ្រប់យ៉ាងនោះទេ-យើងមិនអាចឃើញការគ្រប់យ៉ាងដែរ ។ អ្វីអាចនឹងហាក់ដូចជាផ្ទុយនាពេលនេះ អាចនឹងធ្វើឲ្យយល់យ៉ាងច្បាស់ នៅពេលយើងស្វែងរកហើយនិងទទួលបានព័ត៌មានដ៏គួរឲ្យជឿបាន ។ ពីព្រោះយើងមើលឃើញបែបស្រអាប់ដូចជាដោយសារកញ្ចក់ យើងត្រូវតែទុកចិត្តលើព្រះអម្ចាស់ ដែលដឹងការគ្រប់យ៉ាង ។
មែនហើយ ពិភពលោករបស់យើងគឺពេញដោយការស្មុគស្មាញ ។ ប៉ុន្តែបន្តិចម្តងៗ ចម្ងល់របស់យើងទាំងអស់នឹងត្រូវបានឆ្លើយ ។ សេចក្តីសង្ស័យទាំងអស់នឹងត្រូវបានជំនួសដោយភាពច្បាស់លាស់ ។ ហើយនោះគឺដោយសារមានប្រភពមួយនៃសេចក្តីពិតដែលពេញលេញ ត្រឹមត្រូវ ហើយមិនពុករលួយ ។ ប្រភពនោះគឺព្រះវបិតាសួគ៌ដ៏ឆ្លៀសវៃ និងដឹងការគ្រប់យ៉ាងរបស់យើងពិតប្រាកដ ។ ទ្រង់ដឹងនូវសេចក្តីពិតដូចដែលវាបានមានមកហើយ នាពេលនេះ និងពេលខាងមុខ ។ « ព្រះអង្គយល់គ្រប់ទាំងអស់ … ហើយគ្រប់ទាំងអស់នៅព័ទ្ធជុំវិញទ្រង់ ហើយព្រះអង្គនៅលើគ្រប់ទាំងអស់ និងនៅក្នុងគ្រប់ទាំងអស់ និងតាមរយៈគ្រប់ទាំងអស់ និងនៅព័ព្ធជុំវិញគ្រប់ទាំងអស់។ 14គ្រប់ទាំងអស់គឺដោយសារទ្រង់ និងមកពីទ្រង់ » ។15
ព្រះវបិតាសួគ៌ជាទីស្រឡាញ់របស់យើង ប្រទាននូវសេចក្តីពិតរបស់ទ្រង់ដល់យើង ជាកូនចៅរបស់ទ្រង់ ។
ឥឡូវ តើនេះជាការពិតអ្វី ?
គឺជាដំណឹងល្អរបស់ទ្រង់ ។ គឺជាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទ -- « គឺជាផ្លូវ សេចក្តីពិត និងជីវិត » ។ 16
ប្រសិនបើយើងនឹងគ្រាន់តែមាននូវសេចក្តីក្លាហាននិងជំនឿគ្រប់គ្រាន់ដើម្បីដើរលើផ្លូវរបស់ទ្រង់នោះ វានឹងនាំយើងទៅកាន់ភាពសុខសាន្តដល់បេះដូចនិងចិត្ត ដើម្បីឲ្យជីវិតកាន់តែមានន័យ ដើម្បីមានសុភមង្គលក្នុងលោកនេះ នឹងរីករាយក្នុងពិភពដែលនឹងមកដល់ ។ ព្រះអង្គសង្គ្រោះ គឺមិនដែលហើយ « មិនគង់នៅឆ្ងាយពីយើងម្នាក់ៗក៏ដោយ » ។17 យើងមាននូវការសន្យារបស់ទ្រង់ថាប្រសិនបើយើងស្វែងរកទ្រង់ដោយព្យាយាម នោះយើងនឹងបានជួបទ្រង់ ។ 18
កាតព្វកិច្ចរបស់យើង ដើម្បីស្វែងរកសេចក្តីពិត
ប៉ុន្តែតើយើងអាចដឹងដោយរបៀបណាថា « សេចក្តីពិត » នេះគឺផ្សេងពីសេចក្តីពិតដទៃទៀត ? តើយើងអាចទុកចិត្តលើ « សេចក្តីពិត » នេះយ៉ាងម៉េច ?
ការអញ្ជើញដើម្បីឲ្យទុកចិត្តលើព្រះអម្ចាស់ មិនបន្ថយពីការទទួលខុសត្រូវរបស់យើងដើម្បីដឹងសម្រាប់ខ្លួនឯងនោះទេ ។ ការនេះវាច្រើនជាងឱកាសមួយទៅទៀត ឱយុវមិត្តរបស់ខ្ញុំអើយ។ វាគឺជាកាតព្វកិច្ចមួយ - វាគឺជាមូលហេតុមួយដែលយើងត្រូវបានបញ្ជូនមកផែនដីនេះ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយមិនត្រូវបានសុំឲ្យទទួលយកនូវអ្វីៗទាំងអស់ ដោយងងឹតងងល់នោះទេ ។ យើងត្រូវបានលើកទឹកចិត្តឲ្យគិតនិងស្វែងរកសេចក្តីពិតដោយខ្លួនឯង ។ យើងត្រូវបានរំពឹងថាឲ្យពិចារណា ស្រាវជ្រាវ វាយតម្លៃ និងមករកសេចក្តីពិតដោយចំណេះដឹងផ្ទាល់ខ្លួន ។
ព្រិកហាំ យ៉ង់ បាននិយាយថា៖ « ខ្ញុំ … ខ្លាចក្រែងថាមនុស្សទាំងនេះមានភាពជឿជាក់ខ្លាំងពេកក្នុងភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលពួកគេនឹងមិនសួរដល់ព្រះរបស់ពួកគេថា តើពួកគេត្រូវបានដឹងនាំដោយទ្រង់ឬអត់នោះ ។ ខ្ញុំភ័យក្រែងថាពួកគេបាន វិវត្តន៍ទៅរកស្ថានភាពមួយនៃភាពងងឹតខាងសុវត្ថិភាពខ្លួនឯង ។ … ចូរឲ្យបុរសនិងស្រ្តីដឹង ដោយការខ្សឹបប្រាប់នៃព្រះវិញ្ញាណរបស់ព្រះមកពួកគេ ថាតើអ្នកដឹកនាំរបស់ពួកគេគឺកំពុងតែដើរលើផ្លូវដែលព្រះអម្ចាស់បញ្ជា » ។19
យើងស្វែងរកសេចក្តីពិតនៅទីណាដែលយើងអាចរកវាឃើញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « លទ្ធិមរមន គឺជាសេចក្តីពិត ។ … គោលការណ៍ដំបូងនិងជាគ្រឹះនៃសាសនាដ៏បរិសុទ្ធរបស់យើងគឺថា យើងជឿថាយើងមានសិទ្ធិមួយដើម្បីប្រកាន់យកទាំងអស់ ហើយនិងរាល់ចំណែកនៃសេចក្តីពិត ដោយគ្មានការកំណត់ ឬដែលហាមឃាត់ដោយលទ្ធិ ឬ ដោយគំនិតខាងអបិជំនឿរបស់មនុស្សឡើយ » ។20
មែនហើយ យើងពិតជាមាននូវដំណឹងល្អដ៏អស់កល្បយ៉ាងពេញលេញ ប៉ុន្តែនេះមិនមែនមានន័យថាយើងដឹងការគ្រប់យ៉ាងនោះទេ ។ ការពិត គោលការណ៍មួយនៃដំណឹងល្អដែលបានស្តាឡើងវិញគឺជំនឿរបស់យើងថាព្រះ «នឹងបើកសម្តែងនូវការណ៍ដ៏ធំនិងសំខាន់ៗជាច្រើន » ។ 21
ការស្តាឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានមក ដោយសារតែបុរសវ័យក្មេងម្នាក់ជាមួយនិងចិត្តរាបទាប និងចិត្តចង់ស្វែងរកសេចក្តីពិត ។ យ៉ូសែបបានសិក្សានិងបានអនុវត្ត ហើយគាត់បានរកឃើញថា បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ ។22
អព្ភូតហេតុដ៏អស្ចារ្យនៃការស្តាឡើងវិញគឺមិនគ្រាន់តែប៉ុណ្នឹងទេ វាបានកែប្រែគំនិតខុសឆ្គង និងគោលលទ្ធិដែលពុករលួយ-ថ្វីបើវាពិតជាបានធ្វើអញ្ចឹងមែន-ប៉ុន្តែវាបានបើកវាំងនននៃស្ថានសួគ៌ហើយបានចាប់ផ្តើមចាក់ចុះមកនូវពន្លឺនិងចំណេះដឹង ដែលបានបន្តរហូតមកដល់បច្ចុប្បន្ននេះ ។
ដូច្នេះយើងបន្តស្វែងរកសេចក្តីពិតពីសៀវភៅល្អៗទាំងឡាយ និងប្រភពមានគុណភាពល្អៗផ្សេងៗទៀត ។ «ហើយបើសិនជាមានអ្វីណាមួយដែលប្រកបដោយគុណធម៌ គួរឲ្យស្រលាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនេះហើយ » ។23 តាមវិធីនេះ យើងអាចទប់ទល់នឹងការបោករបស់សាតាំង ។ តាមវិធីនេះ យើងអាចរៀនសេចក្តីពិត «មួយច្បាប់មួយម្តងៗ ហើយឃ្លាមួយម្តងៗ » ។ 24 ហើយយើងរៀនថាបញ្ញានៅជាប់នឹងបញ្ញា ប្រាជ្ញាទទួលប្រាជ្ញា សេចក្តីពិតឪបក្រសោបសេចក្តីពិត ។25
យុវមិត្តរបស់ខ្ញុំអើយ នៅពេលដែលអ្នកទទួលយកទំនួលខុសត្រូវ ដើម្បីស្វែងរកសេចក្តីពិតដោយបើកចិត្តគំនិតនិងដួងចិត្តរាបសារ អ្នកនឹងក្លាយកាន់តែត្រាប្រណីចំពោះអ្នកដទៃ ចេះស្តាប់ដល់អ្នកដទៃច្រើនជាង ដែលបានរៀបចំដើម្បីយល់ច្រើនជាង មានបំណងដើម្បីកសាងខ្លួនជាជាងបន្ថោកខ្លួន ហើយអ្នកនឹងមានឆន្ទៈដើម្បីទៅទីណាដែលព្រះចង់ឲ្យអ្នកទៅច្រើនជាង ។
ព្រះវិញ្ញាណបរិសុទ្ធ-ជាមគ្គុទ្ទេសក៍ទៅរកសេចក្តីពិតទាំងអស់
សូមគិតមើលចុះ ។ អ្នកពិតជាមានដៃគូរនិងជាមគ្គុទ្ទេសក៍ដ៏ជាទីទុកចិត្ត នៅក្នុងការស្រាវជ្រាវរកសេចក្តីពិតដ៏មិនចេះចប់នេះ-តើទ្រង់គឺជានរណាទៅ? ទ្រង់គឺជាព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវបិតាសួគ៌របស់យើងបានដឹងថាតើវាពិបាកប៉ុណ្ណាសម្រាប់កូនចៅរបស់ទ្រង់ ដើម្បីឆ្លងកាត់នូវសម្លេងនៃការប្រកួតប្រជែង ហើយរកឃើញសេចក្តីពិតកំឡុងជីវិតរមែនស្លាប់នេះ ។ ទ្រង់បានដឹងថាយើងអាចឃើញតែចំណែកមួយនៃសេចក្តីពិតប៉ុណ្ណោះ ហើយសាតាំងនឹងព្យាយាមដើម្បីបញ្ឆោតយើង ។ ទ្រង់បានប្រទានដល់យើងនូវអំណោយពីស្ថានសួគ៌គឺព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបំភ្លឺចិត្តរបស់យើង បង្រៀនយើង និងថ្លែងទីបន្ទាល់ដល់យើងពីសេចក្តីពិត ។
ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកបើកសម្តែង ។ ទ្រង់គឺអង្គលួងលោមដែលបង្រៀនយើង «សេចក្តីពិតអំពីគ្រប់ការណ៍ទាំងអស់ … [ ដែល ] ជ្រាប់គ្រប់ការណ៍ទាំងអស់ ហើយមានព្រះចេស្តាគ្រប់យ៉ាង ស្របតាមប្រាជ្ញាសេចក្តីមេត្តាករុណា សេចក្តីពិត សេចក្តីយុត្តិធម៌ និងសេចក្តីជំនុំជំរះ » ។26
ព្រះវិញ្ញាបរិសុទ្ធគឺពិតជាមគ្គុទ្ទេសដ៍ដ៏មានសុវត្ថិភាពនិងប្រាកដមួយ ដែលជួយដល់មនុស្សទាំងអស់ដែលស្វែងរកព្រះ នៅពេលដែលពួកគេធ្វើដំណើរលើផ្ទៃទឹកដ៏សម្បើមនៃការភាន់ច្រឡំនិងផ្ទុយគ្នា ។
សាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធពីសេចក្តីពិតគឺមានសម្រាប់មនុស្សទាំងអស់ គ្រប់ទីកន្លែង ជុំវិញពិភពលោក។ អ្នកទាំងអស់ដែលស្វែងរកសេចក្តីពិត សិក្សាក្នុងគំនិតរបស់អ្នក27 ហើយ «សួរដោយចិត្តស្មោះស គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ [នឹងដឹង] ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » ។28
ហើយជាការបន្ថែម អំណោយដ៏កាត់ថ្លៃមិនបាននៃព្រះវិញ្ញាណបរិសុទ្ធគឺមានដល់អ្នកទាំងអស់ ដែលបង្ហាញភាពសក្តិសមរបស់ខ្លួនតាមរយៈពិធីបុណ្យជ្រមុជទឹក ហើយនឹងដោយការរស់នៅសក្តិសមតាមភាពខ្ជាប់ខ្ជួននៃភាពជាដៃគូររបស់ទ្រង់ ។
មែនហើយ ព្រះវបិតាសួគ៌ជាទីស្រលាញ់របស់អ្នក នឹងមិនដែលទុកអ្នកចោលតែឯងក្នុងជីវិតរមែនស្លាប់នេះឲ្យវង្វេងក្នុងទីងងឹងឡើយ ។ អ្នកមិនត្រូវការការបំភាន់ឡើង ។ អ្នកអាចយកឈ្នះលើភាពងងឹតនៃពិភពលោកនេះនិងស្វែងរកសេចក្តីពិតដ៏ទេវភាព ។
ទោះជាយ៉ាងណាក្តី ក៏មនុស្សខ្លះមិនស្វែងរកសេចក្តីពិតឲ្យបានខ្លាំង ដូចដែលពួកគេព្យាយាមសម្រាប់ការឈ្លោះប្រកែកគ្នាឡើយ ។ ពួកគេមិនបានមានចិត្តស្មោះខំប្រឹងប្រែងរៀន ផ្ទុយទៅវិញពួកគេមានបំណងតែបង្កទំនាស់ ដើម្បីបង្ហាញពីការចេះដឹងដោយស្មានហើយនេះតែងតែបង្កជំលោះ ។ ពួកគេបានព្រងើយ ឬបដិសេធដល់ការប្រឹក្សារបស់សាវកប៉ុលទៅធីម៉ូថេ «កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្តីទាំងនោះ [ នាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ ] » ។29
ក្នុងនាមជាកូនសិស្សនៃព្រះយេស៊ូវគ្រីស្ទ យើងដឹងថាការឈ្លោះប្រកែកគ្នាដូចអញ្ចឹងគឺមិនសមស្របនឹងងព្រះវិញ្ញាណបរិសុទ្ធ ដែលជាអង្គដែលពឹងពាក់ក្នុងការស្វែងរកសេចក្តីពិតឡើយ ។ ដូចជាអ្វីដែលព្រះអង្គសង្គ្រោះបានព្រមានដល់ពួកនីហ្វៃ «ត្បិតប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា » ។30
បើសិនជាអ្នកធ្វើតាមព្រះវិញ្ញាណ ការស្រាវជ្រាវផ្ទាល់ខ្លួនរបស់អ្នកសម្រាប់សេចក្តីពិត នាំយើងទៅកាន់ព្រះអម្ចាស់និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ត្បិតទ្រង់គឺជា « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ។31 នេះប្រហែលជាពុំមែនជារបៀបដ៏ងាយស្រួលពេកនោះទេ។ វាក៏ប្រហែលជាផ្លូវពុំសូវមានគេ ធ្វើដំណើរឡើយ ។ ហើយវានឹងជាផ្លូវដែលមានភ្នំច្រើន ដើម្បីនឹងឡើងនឹងទឹកស្ទឹងហូរយ៉ាងលឿនដើម្បីនឹងឆ្លង ។ ប៉ុន្តែវានឹងជាផ្លូវស្រោចស្រង់របស់ទ្រង់— ផ្លូវរបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំសូមបន្ថែមនូវសាក្សីរបស់ខ្ញុំក្នុងនាមជាសាវកនៃព្រះអម្ចាស់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ខ្ញុំដឹងការណ៍នេះដោយអស់ពីដួងចិត្តនិងគំនិត ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំសុំឲ្យអ្នកប្រឹងអស់លទ្ធភាពក្នុងការស្វែងរកដើម្បីដឹងសេចក្តីពិតសម្រាប់ខ្លួនអ្នក-ពីព្រោះសេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » ។32
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ អ្នកគឺជាសេចក្តីសង្ឃឹមនៃអ៊ីស្រាអែល ។ ព្រះអម្ចាស់ស្គាល់អ្នក ទ្រង់ស្រឡាញ់អ្នក យើងស្រឡាញ់អ្នក ។ ព្រះអម្ចាស់មាននូវទំនុកចិត្តយ៉ាងសម្បើមលើអ្នក ។ ទ្រង់ដឹងពីភាពជោគជ័យរបស់អ្នក ហើយទ្រង់ដឹងពីឧបសគ្គនិងចម្លល់ទាំងឡាយនៅក្នុងជីវិតរបស់អ្នក ។
នេះជាការអធិស្ឋានរបស់ខ្ញុំថាអ្នកនឹងស្វែងរកសេចក្តីពិតយ៉ាងអំណត់និងយ៉ាងខ្ជាប់ខ្ជួន ថាអ្នកនឹងទទួលទានទឹកមកពីប្រភពនៃសេចក្តីពិតទាំងអស់ ដែលបរិសុទ្ធនិងផ្អែម « ជាអណ្តូងទឹកដែលផុសឡើងដល់ទៅបន្ដជីវិតអស់កល្បជានិច្ច » ។33
ខ្ញុំសូមប្រទានពរដល់អ្នកជាមួយនឹងទំនុកចិត្តលើព្រះអម្ចាស់និងបំណងប្រាថ្នាយ៉ាងមុតមាំចំពោះការដឹងពីសេចក្តីពិតយ៉ាងពេញច្បាប់ពីកំហុស-ទាំងនៅនាបច្ចុប្បន្ននឹងអស់មួយជីវិតអ្នក ។ នេះគឺជាការអធិស្ឋាននិងពររបស់ខ្ញុំ នៅក្នុងព្រះនាមពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2013 ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង។ ការអនុម័តភាសាអង់គ្លេស: 8/12. ការអនុម័តការបកប្រែ: 8/12. ការបកប្រែនៃអ្វីគឺជាសេចក្តីពិត ? ភាសាខ្មែរ ។ PD50045368 258