បណ្ណាល័យ
ចូរ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​យើង​ជាមុន​សិន​ចុះ


ចូរ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​យើង​ជាមុន​សិន​ចុះ

ការចាក់ផ្សាយ​តាម​ផ្កាយរណប​នៃ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ថ្ងៃទី ៤ ខែ •សីហា ឆ្នាំ ២០១៥

បុព្វកថា

ខ្ញុំ​មាន​អំណរ​គុណ​ដើម្បី​នៅទីនេះ ហើយ​ខ្ញុំ​ក៏ពេញចិត្តដើម្បីមាន​ចំណែក​ក្នុងកិច្ចការ​នេះ​ដូច​អ្នក​ផងដែរ ។

នៅក្នុង​ការរៀបចំ​សម្រាប់​ថ្ងៃនេះ ខ្ញុំ​បាន​និយាយ​ទៅកាន់​គ្រួសារ​ខ្ញុំ ហើយ​សុំមតិ​កែលម្អ​ពី​ពួកគេ… ហើយ​មតិ ស្ទើរតែ​ទាំងអស់ ​មាន​ប្រយោជន៍​ណាស់ ។ មតិ​កែលម្អ​ដែល​ខ្ញុំ​ស្ទាក់ស្ទើរ​នឹង​និយាយ—ហើយ​ខ្ញុំ​ដឹង​ថា​អ្នក​ទាំងអស់​គ្នា គ្មាន​នរណា​ម្នាក់​បាន​ទទួល​វា​នៅក្នុង​ថ្នាក់​រៀន​ឡើយ—នោះ​គឺ​ថា​អានី កូនស្រី​អាយុ ១២ ឆ្នាំ​របស់​យើង​ងងុយ​គេង​អស់​មួយ​សន្ទុះ​ធំ​ទៅ​ហើយ ។ ដូច្នេះ​ទាំង​នាង និង ខ្ញុំ​សង្ឃឹម​ថា​កំណែ​ថ្មី​នៃ​សុន្ទរកថា​នេះ​ល្អ​ជាង​មុន !

ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បងប្រុស វិប បាន​អញ្ជើញ​យើង​ឲ្យ​ជួយ​សិស្ស​យើង​មាន​បទពិសោធន៍​សិក្សា​ព្រះគម្ពីរ តាម​របៀប​មួយ​ដែល​ពង្រីក​ជំនឿ​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ ។ ឆ្នាំ​មុន​មាន​សិស្ស​ជាច្រើន​ថែមទៀត​បាន​អាន​ព្រះគម្ពីរ​ច្រើន​ជាង​មុន ។ ពួកគេ​ចំណាយពេល​ច្រើនជាង ៩ លាន​ម៉ោង នៅក្នុងការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ សូម​អរគុណ​សម្រាប់​ការខិតខំ​របស់​អ្នក !

ថ្ងៃ​នេះ​យើង​ចង់​រំឭក​ពី​ការអញ្ជើញ​នោះ ។ តើ​អ្នក​នឹង​ជួយ​សិស្ស​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​ម្នាក់ៗ​ឲ្យ​មាន​បទពិសោធន៍​ដ៏​មាន​ន័យ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​រាល់ថ្ងៃ​ដែរ​ឬ​ទេ ? ខណៈ​ដែល​វា​នឹង​មាន​ចំណែក​ជាក់លាក់​នៃព្រះគម្ពីរសញ្ញាចាស់ កំពុង​សំណូមពរ​ដល់សិស្ស​របស់​យើង​ឲ្យអាន និង​យល់ នោះ​ខ្ញុំ​ជឿ​ដោយស្មោះថា យើង​ពុំ​ចាំបាច់​ត្រូវ​លប​ទៅពី​ក្រោយខ្នង​សិស្ស​ខ្សឹប​ប្រាប់​ [ព្រះគម្ពីរសញ្ញាចាស់] នៅ​ត្រចៀក [​របស់ពួកគេ​] ទេ » ។

បងប្រុស វិប ក៏​បាន​អញ្ជើញ​យើង​ឲ្យ​ពិភាក្សា​ពី « របៀប​ដែល​យើង​អាច​ផ្តោតចិត្ត​នៅក្នុង​ព្រះគម្ពីរ​ដែល​យើង​បង្រៀន » ។ លោក​បាន​សួរសំណួរ​មួយ​ចំនួន​អំពី​តួនាទី​របស់​ព្រះគម្ពីរ នៅក្នុង​ការបង្រៀន​របស់​យើង ។ អ្នក​ទាំងអស់​គ្នា​ភាគច្រើន​បាន​ពិចារណា​ពី​សំណួរ​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ។ សូម​អរគុណ ! ថ្ងៃនេះ តើ​​យើង​អាចនិយាយ​​មួយសន្ទុះ​អំពី​តួនាទី​ដែលព្រះគម្ពីរ​មាន នៅក្នុង​ការ​រៀបចំ​ដើម្បីបង្រៀន​របស់​យើងបានឬទេ?

នៅខែ​ឧសភា ឆ្នាំ ១៨២៩ យ៉ូសែប និង អិមម៉ា កំពុង​រស់នៅ​ភូមិ ហាម៉ូនី រដ្ឋ ផេនស៊ីវើរញ៉ា ។ ហៃរ៉ុម​បាន​មក​លេង ហើយ​សង្ឃឹម​ថា​នឹង​បាន​រៀន​ពី​តួនាទី​របស់​លោក​នៅក្នុង​ការបើក​បង្ហាញ​ការស្តារឡើង​វិញ ។ ព្យាការី បាន​សួរ​ដល់​ព្រះអម្ចាស់ ហើយ​ត្រូវ​បាន​រំឭក​ថា ព្រះបន្ទូល « រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ » ។ ព្រះអង្គ​សង្គ្រោះ បាន​បង្រៀន​ហៃរុម និង យើង​នូវ​គោលការណ៍ និង អាទិភាព​មួយ នៅពេល​ទ្រង់​បាន​ដាក់​សារៈសំខាន់​តៗ​គ្នា​សម្រាប់​គ្រូបង្រៀន ៖ « ចូរ​កុំខំ​ប្រកាស​ព្រះបន្ទូល​របស់​យើង​ឡើយ ប៉ុន្តែ​ចូរខំ​ព្យាយាម ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​យើង​ជាមុនសិន​ចុះ ហើយ​ខណៈ​នោះ​អណ្ដាត​របស់​អ្នក​នឹង​បាន​ធូរ ពេលនោះ បើ​សិន​ជា​អ្នក​មាន​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ព្រះវិញ្ញាណ​របស់​យើង និង​ព្រះបន្ទូល​របស់​យើង មែនហើយ គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​លោក » ។

ទទួល​ព្រះបន្ទូល ៖ វា​ត្រូវ​តែ​ឆេះ​នៅក្នុង​ខ្លួន​យើងជាមុនសិន

ការខិតខំ​បង្រៀន​របស់​យើង ពុំ ចាប់​ផ្ដើម​ដោយការ​រៀបចំមេរៀន​មួយ ឬ​ការ​ពិចារណា​អំពី​របៀប​ដែល​វា​អាច​បង្រៀនទៅសិស្ស ឬ​ជាការ​រំឭក​កម្មវិធីសិក្សា​នោះទេ ។ ការខិតខំ​បង្រៀន​របស់​យើង ត្រូវ ចាប់ផ្ដើម ពីប្រភពដើម, ឬ « ពីដើមទីមក » ។ គ្មាន​ការរៀបចំ​បង្រៀន​ណា​ប្រសើរ​ជាង អ្វី​ដែល​ប្រធាន ម៉ារីអុន ជី រ៉មនី បាន​ថ្លែង​ថា ចូរ​ផឹក​ទឹក​ឲ្យ​ច្រើន​ពី​ប្រភព​ដែល​ទឹក​នោះ​ចេញ​មក​ពី​ដី​ឡើយ ។ បើសិន​យើង​ចង់​បង្រៀន​ព្រះគម្ពីរ​ដោយ​អំណាច បើសិន​យើង​ចង់​ឲ្យ​សិស្ស​យើង​យល់​សេចក្តីពិត និង សារៈសំខាន់​នៃ​វគ្គបទ​គម្ពីរ វា​ត្រូវ​ចាប់ផ្តើម​ជាមួយ​នឹង​អារម្មណ៍​ស្រស់ស្រាយ រំភើប​នៅក្នុង​ខ្លួន​យើង​សិន ។

ប្រធាន រ៉ុមនី ទូន្មាន ៖ « ដើម្បី​ក្លាយ​ជា​គ្រូបង្រៀន​ដំណឹង​ល្អ​ដែល​មាន​ប្រសិទ្ធិភាព…យើង​ត្រូវតែ​ខិតខំ ហើយ​សិក្សា…រហូត​ធ្វើ​ឲ្យ​ការបង្រៀន​របស់​យើង​ដូចជា​ការបង្រៀន [ ព្រះអម្ចាស់ ] ។ បន្ទាប់មក​យើង​នឹង​ត្រៀម​ខ្លួន​និយាយ​ដោយ​អំណាច និង ការបញ្ចុះបញ្ចូល ។ បើសិន​យើង​ជ្រើសរើស​ធ្វើតាម​មធ្យោបាយ​ណា​មួយ​ផ្សេង​ទៀត​នៃ​ការរៀបចំ…នោះ​យើង​នឹង​ចាប់ផ្តើម​ចែកចាយ​គំនិត​ខ្លួន ឬ គំនិត​របស់​មនុស្ស​ផ្សេង​ទៀត [ ហើយ​យើង​ពុំ​ត្រូវបាន​ធានា​ថា​មាន​ជោគជ័យ​ឡើយ ] » ។១០

ទទួល​ព្រះបន្ទូល ៖ អ្វី​ដែល​ត្រូវ​រកមើល​នៅក្នុង​ការសិក្សា​របស់​យើង

នៅពេល​អ្នក និង ខ្ញុំ​ព្យាយាម​ទទួល​បាន​ព្រះបន្ទូល​តាម​របៀប​មួយ​ដែល​ព្រះ​គម្ពីរ​ធ្វើ​ឲ្យ​ចិត្ត​យើង​ខ្មួលខ្មាញ់ ក្នុង​ខ្លួន​យើង, តើ​ខ្ញុំ​សូម​ផ្តល់​យោបល់​សាមញ្ញ​ពីរ ដែល​គួរតែ​ជា​បទដ្ឋាន​ដែល​យើង​គួរ​ធ្វើ​តាម​បាន​ទេ ?

ទីមួយ មាន​ឋានានុក្រម​ផ្សេងៗ​គ្នា​ក្នុង​ចំណោម​សេចក្តីពិត ហើយ​ការរៀន​ដើម្បី​ដឹង​ពី​ឋានានុក្រម​នោះ​នឹង​ប្រទានពរ​ដល់​យើង​ម្នាក់ និង សិស្ស​យើង ។

ទីពីរ ព្រះគម្ពីរ​មាន​នូវ​ទំនាក់ទំនង គំរូ និង បាវចនានានា,១១​ រួមមាន​គំរូ និង និមិត្តរូប​នានា​ដែល​ផ្តោត​សំខាន់​បំផុត​លើ​ព្រះអង្គ​សង្គ្រោះ ។

ឋានានុ​នៃ​សេចក្តី​ពិត

ដើម្បី​ចាប់ផ្តើម អែលឌើរ នែល  អេ ម៉ាក់ស្វែល​បាន​សរសេរ​ពី « សេចក្តីពិត​ដែល​សំខាន់​បំផុត » ហើយ​ថា​សេចក្តីពិត​មួយ​ចំនួន​គឺ​សម​នឹង​ភាពស្មោះត្រង់​យើង ដែល​ជា​ពាក្យ​មួយ​នាំ​ទៅ​រក​ភក្តីភាព ឬ ការគោរព​ប្រតិបត្តិ និង សេចក្តីស្មោះស័គ្រ ។

« មាន​អ្វី​មួយ​ចំនួន​ដែល​ពិត​តែ​មិន​សំខាន់​ឡើយ ។ …យើង​មិន​ត្រឹមតែ​បែងចែក​សេចក្តី​ពិត និង ការប្រឌិត​ឡើយ ប៉ុន្តែ​យើង​ដឹង​ថា​អ្វី​ដែល​ពិត​គឺ​សម​នឹង​ភាព​ស្មោះត្រង់ ។

« ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​អំពាវនាវ​ឲ្យ​យើង​យក​ចិត្តទុកដាក់​ចំពោះ​ភាពជាក់ស្តែង​ដែល​មាន​សេចក្តីពិត​ដែល​សំខាន់​បំផុត សេចក្តីពិត​មួយ​ចំនួន​គឺ​សាមញ្ញ ហើយ​មាន​សារៈសំខាន់​ជានិច្ច​ជាង​សេចក្តីពិត​មួយ​ចំនួន​ទៀត ! »១២

វគ្គ​បទគម្ពីរ​ភាគ​ច្រើន​រួមមាន​ព័ត៌មាន​ដែល​អាច​ថ្លឹងថ្លែង​បាន និង ព័ត៌មាន​លម្អិត​ដ៏​បំផុស​គំនិត​ដែល​នៅក្នុង​នោះ​នឹង​ផ្តល់​ការយល់​ដឹង​លើ​គោលការណ៍​នានា១៣ ដែល​វា​ត្រូវ​បាន​ពន្យល់​ដោយ​ចេតនា ។១៤

យើង គួរតែ ធ្វើ​ជា​សិស្ស​ដ៏​ឆ្នើម ទាំង ព័ត៌មាន​លម្អិត និង គោលលទ្ធិ​នៅ​ក្នុង​គម្ពីរ ។ វា​សំខាន់​ដើម្បី​យល់​ថា​ព័ត៌មាន​លម្អិត​នៃ​ព្រះគម្ពីរ​ត្រូវបាន​បង្រៀន​ដោយ​ដាច់​ឡែក​ពី​គោលលទ្ធិ ហើយ​គុណ​ប្រយោជន៍​ផ្ទាល់​របស់​វា​នោះ​គឺ​គ្រាន់តែ​ប្រាប់​ជា​ដំណឹង​តែ​ប៉ុណ្ណោះ ។ ការបង្រៀន​បែប​នោះ « នឹង​មិន​ធ្វើ​ឲ្យ​យើង​គ្រោះ​ថ្នាក់​ឡើយ ទោះជា​ព្រះ​វិញ្ញាណ​គង់​នៅ​ទីនោះ ហើយ​បើ​គ្មាន​ព្រះវិញ្ញាណ​នោះ​ក៏​វា​មិន​បាន​ជួយ​អ្វី​ដែរ »១៥ ម៉្យាង​វិញ​ទៀត ការបង្រៀន​ដែល​ទាក់ទង​តែ​រឿង​ផ្ទាល់ខ្លួន ការយល់ដឹង​ផ្ទាល់​ខ្លួន និង អារម្មណ៍​ដែល​មាន​មក​ពី​ការពិភាក្សា ប៉ុន្តែ​ខ្វះ​សមាសធាតុ​ចាំបាច់​ខាង​បទគម្ពីរ​ដើម្បី​បង្រៀន​សេចក្តីពិត និង ការបំផុស​គំនិត​គឺ​ស្មើ​នឹង​ពុំ​គ្រប់គ្រាន់​ឡើយ ។ គ្រូ​បង្រៀន​អាច​ជួយ​សិស្ស​ខ្លួន​បាន​ល្អ​បំផុត ដែល​ជា​សិស្ស​ដ៏​ឆ្នើម​នៃ​ព្រះគម្ពីរ និង យល់​ពី​តួនាទី​សំខាន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។១៦

ខ្ញុំ​ធ្លាប់​ឮ​មនុស្ស​មួយ​ចំនួន​និយាយ​ពី « ការបង្រៀន​ការប្រជុំធម្មនិដ្ឋាន » ដែល​ខ្វះ​នូវ​ចំណេះ​វិជ្ជាជ្រៅជ្រះ ។ ហើយ​ខ្ញុំ​ធ្លាប់​ឮ​មនុស្ស​មួយ​ចំនួន​ទៀត​និយាយ​ពី « ការបង្រៀន​ដ៏​មាន​ខ្លឹមសារ » ដែល​ខ្វះ​នូវ​ស្មារតី​នៃ​ការប្រែចិត្ត​ជឿ ។ ទាំង​ការបង្រៀន​ការប្រជុំ​ធម្មនិដ្ឋាន និង ការបង្រៀន​ដ៏​មាន​ខ្លឹមសារ​គឺ​មិន​បំពេញ​តម្រូវការ​ពិសេស​នៃ​ការអប់រំ​សាសនា​ឡើយ ។ មាន​គ្រា​មួយ​នោះ​បងប្រុស រ៉ូបឺត ចេ ម៉ាធ្យូ ថ្លែង ៖ « ពាក្យ​ថា ‹ សាសនា › មាន​ន័យ​ពិត​ថា ‹ ភ្ជាប់​ទៅ​នឹង › ។ វា​ទាក់ទង​នឹង​ពាក្យ សសៃ​ពួរ​ដែល​ភ្ជាប់​សាច់​ដុំ​ទៅ​នឹង​ឆ្អឹង ។ សាសនា គឺត្រូវ​ចង​ទៅនឹង​មនុស្ស​ដែល​មាន​វា​ទៅនឹង​ព្រះ និង​ទៅ​នឹង​រឿង​បរិសុទ្ធ ហើយពិសិដ្ឋ » ។១៧ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​ការ​អប់រំ​ខាង​សាសនា​គួរ​មាន​ចំពោះ​សិស្ស​របស់​យើង ។

ព័ត៌មាន​លម្អិត​នៃ​ព្រះគម្ពីរ​តែង​ចង្អុលបង្ហាញ​ទៅរក​សេចក្តី​ពិត​ដ៏​មាន​តម្លៃ ។ ពេល​សេចក្តីពិត​ត្រូវបាន​បង្រៀន​ជាមួយ​ទីបន្ទាល់ នោះ​អញ្ជើញ​វិវរណៈ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​អនុវត្ត​ដង្វាយធួន​នៅក្នុង​ជីវិត​ខ្ញុំ,១៨ បង្កើន​ការប្រែចិត្តជឿ​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ១៩ និង ការតាំងចិត្ត​របស់​យើង ដើម្បី​ធ្វើ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​រួមមាន « រឿង​ដ៏​រំជួលចិត្ត ប្រពៃណី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង ការសរសេរ​ដ៏​ប្រពៃ » ។២០ វា​សំខាន់​ចំពោះ​យើង​ដើម្បី​ចងចាំ និង សំខាន់​ចំពោះ​ការបង្រៀន​របស់​យើង ដើម្បី​គិត​ថា​ព័ត៌មាន​លម្អិត​ទាំងនេះ​គឺ​ពុំមែន​ជា​គោលបំណង​នៃ​វគ្គបទគម្ពីរ​ឡើយ ។ ដូច​ដែល​យើង​ត្រូវ​បាន​បង្រៀន « ព្រះគម្ពីរ​ត្រូវ​បាន​សរសេរ​ដើម្បី​រក្សា​ទុក​គោលការណ៍​នានា » ។២១ គោលការណ៍​ដំណឹងល្អ​ទាំងនេះ « ​គឺ​ជា​សមាសធាតុ និង គោលបំណង​សម្រាប់​វិវរណៈ » ។២២

ទីបំផុត នៅក្នុង​គោលការណ៍​ទាំងនោះ ក៏​មាន​ព្រះបញ្ញត្តិ​ផងដែរ ដ្បិត​គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង​គឺ​ជា​ទីបន្ទាល់​នៃ​ពួកសាវក និង ព្យាការី​ទាក់ទង​នឹង​ព្រះអង្គ​សង្គ្រោះ » ។២៣

ការញែក​ព័ត៌មាន​លម្អិត​ចេញពី​គោលការណ៍​នានា ព្រមទាំង​ការរៀន​ទទួល​ស្គាល់​ឋានានុក្រម​ដែល​មាន​នៅក្នុង​គោលការណ៍​ទាំងនោះ នឹង​ក្លាយ​ជា​កិច្ចការ​នៃ​ជីវិត​នេះ ។ បើសិន​យើង​បង្រៀន​គ្រប់​ព័ត៌មាន​លម្អិត អំពី​ប្រវត្តិ និង ក្រឹត្យវិន័យ ហើយ​បើសិន​យើង​បង្រៀន​គ្រប់​អ្វីៗ​ទាំងអស់​នៃ​ការខ្ចាត់​ព្រាត់​របស់​សាសន៍​អ៊ីស្រាអែល នោះ​យើង​នឹង​ខកខាន​បង្រៀន​សារលិខិត​នៃ​ផែនការ​ព្រះវរបិតាសួគ៌ និង ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​គម្ពីរ​សញ្ញា​ចាស់,២៤ នោះ​យើង​នឹង​ពុំ​បាន​បង្រៀន​សារលិខិត​នៃ​គម្ពីរ​សញ្ញា​ចាស់​ឡើយ ។២៥

ប៉ុល​ពិតជា​បាន​ពិពណ៌នា​ពី​ខ្ញុំ ហើយ​ប្រហែល​ពី​សិស្ស​របស់​យើង​មួយ​ចំនួន​ដែរ នៅពេល​លោក​ថ្លែង​ថា នៅតែ​មាន​ស្បៃ​ដដែល « ឥត​បកចេញ​ពី​ការអាន​ព្រះគម្ពីរ​សញ្ញា​ចាស់​ឡើយ » ។ ក្រោយ​មក​លោក​បាន​ផ្តល់​គន្លឹះ​ដល់​បញ្ហា​នេះ នៅពេល​លោក​បាន​ពោល​ថា « ​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះគ្រីស្ទ » ហើយថា « កាលណា [ ដួងចិត្ត​យើង ] បែរ​មក​ឯ​ព្រះអម្ចាស់ នោះ​ទើប​ស្បៃ​នឹង​បាន​ដោះ​ចោល​ចេញ » ។២៦

បើសិន​ការបង្រៀន​របស់​យើង​នឹង​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ,២៧ ហើយ​បើសិន​យើង​អាច​ជួយ​គំនិត និង ដួងចិត្ត​របស់​សិស្ស​យើង​បែរ​រក​ទ្រង់ នោះ​ស្បៃ នឹង​ត្រូវ​បាន​ដក​ចេញ​នៅក្នុង​ការអាន​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​ពួកគេ ។ ហើយ​កាន់តែ​សំខាន់​នោះ​គឺ​ថា សិស្ស​របស់​យើង​រៀន​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ នោះ​ពួកគេ​នឹង​រៀន​ពី​មេរៀន​ស្រដៀង​គ្នា​នោះ ហើយ​ចាប់ផ្តើម​រៀន​ស្វែងរក​ទ្រង់ និង ព្រះចេស្តា​របស់​ព្រះវរបិតាសួគ៌​នៅក្នុង​ជីវិត​ផ្ទាល់​របស់​ពួកគេ​ផងដែរ ។

ឧទាហរណ៍​នៃ​ឋានានុក្រម​នេះ

ខ្ញុំ​សូម​ចែកចាយ​យោបល់​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ញែកដឹង​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ ៖ សូម​រើស​យក​វគ្គបទ​គម្ពីរ​មួយ អាន​វា ហើយ​សួរ​ខ្លួន​ឯង​ថា « តើ​ព័ត៌មាន​លម្អិត​អ្វីខ្លះ​មាន​នៅក្នុង​វគ្គបទ​គម្ពីរ​នេះ ? » សូម​គូស​បន្ទាត់​ពី​ក្រោម​ឈ្មោះ​មនុស្ស ទីកន្លែង ពេលវេលា និង ខ្សែ​រឿង ។ សូម​រកមើល​បរិបទ​នៃ​វគ្គបទ​គម្ពីរ​នោះ​ទាំងមូល ហើយ​គូស​បន្ទាត់​ក្រោម​ព័ត៌មាន​លម្អិត​នៃ​បរិបទ​ដែល​អ្នក​អាច​រកឃើញ ។ ដូច​សៀវភៅ​ក្បួនខ្នាត​បាន​ណែនាំ សូម​កត់​ចំណាំ​នូវ « ការដកឃ្លា​ត្រឹមត្រូវ » »២៨ ជាកន្លែងដែលប្តូរសំឡេង ឬ មាតិកា ។

ឥឡូវ​សូម​មើល​វគ្គបទ​គម្ពី​នោះ​ម្តង​ទៀត ហើយ​ម្តង​នេះ​ សួរ​ខ្លួន​ឯង​ថា « តើ​គោលការណ៍ ឬ សេចក្តី​ពិត​អ្វីខ្លះ​ដែល​មាន​ដើម្បី​អនុវត្ត,២៩ ហើយ​មួយ​ណា​ដែល​យល់ ​ដែល​នឹង ‹ [ នាំ​ទៅ​រក ] ការគោរព​ប្រតិបត្តិ › ? »៣០ សូម​សិក្សា​បរិបទ​នៃ​គោលលទ្ធិ​កាន់​តែ​ធំ​​នៅក្នុង​វគ្គ​បទគម្ពីរ​ ។ សូម​គូស​ចំណាំ​គោលការណ៍​និមួយៗ ផ្សេង​ពី​អ្វី​ដែល​អ្នក​បាន​គូស​ចំណាំ​ព័ត៌មាន​លម្អិត ។ បើសិន​យល់​គោលការណ៍​នោះ​ហើយ, ៣១ សូម​ឆ្លៀត​ពេល​កត់​វា ។

នឹង​មាន​ការលំបាក​នៅពេល​ធ្វើ​ការណ៍​នេះ​ដំបូង ។ វា​នឹង​តម្រូវ​ឲ្យ​មាន​ការផ្ចង់​អារម្មណ៍ និង ប្រើ​យូរ ។ ផ្នែក​នៃ​ពរជ័យ​ដែល​មាន​នៅក្នុង​ការធ្វើ​តាម​វិធី​នេះ​គឺ អញ្ជើញ​យើង​ឲ្យ​បន្ត​សួរ​ថា « តើ​ព័ត៌មាន​លម្អិត​អ្វីខ្លះ​មាន​នៅក្នុង​វគ្គបទ​គម្ពីរ​នេះ ហើយ​តើ​មាន​គោលការណ៍​អ្វីខ្លះ​ដែល​ខគម្ពីរ​ចង់​បង្រៀន ? »

ដូច​យើង​បាន​និយាយ​ហើយ គោលការណ៍​ខ្លះ​សំខាន់​ជាង​គោលកាណ៍​មួយ​ចំនួន​ទៀត វា​អញ្ជើញ​ឲ្យ​មាន​ការបំផុស​គំនិត ឲ្យ​មាន​ជីវិត និង សេចក្តី​សង្គ្រោះ ដោយសារ​វា​ចង្អុលបង្ហាញ​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ ដូច្នេះ សូមមើល​ទៅ​វគ្គបទគម្ពីរ​ម្តង​ទៀត លើក​នេះ​សូមមើល​វា​ជាមួយ​នឹ​ងការយល់​ឃើញ​ផ្សេង​ទៀត ហើយ​សួរ​ថា « តើ​វគ្គ​បទគម្ពីរ​នេះ​សរសេរ​ដោយ​របៀប​ណា៣២ ដើម្បី​ឲ្យ​ខ្ញុំ​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ ? តើ​មាន​អ្វី​នៅក្នុង​ខគម្ពី​នោះ​ដែល​នាំ​ឲ្យ​មាន​ការយល់​ដឹង​កាន់តែ​ប្រសើរ​ឡើង មាន​អំណរគុណ ហើយ​ផ្អែកលើ​ទ្រង់ និង ផែនការ​របស់​ព្រះវរបិតា​សួគ៌ ? »

ចុងក្រោយ សូម​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប​នេះ ដែល​បាន​និយាយ​ដែល​នឹង​បន្ថែម​ការយល់ដឹង ការយល់ និង ការបំផុសគំនិត​ទៅ​នឹង​វគ្គបទគម្ពីរ​នោះ ។

បន្ទាប់​ពី​ការសិក្សា​តាម​របៀប​នេះ​ហើយ នៅពេល​យើង​ងាក​ទៅ​រក​កម្មវិធី​សិក្សា​របស់​យើង ការយល់​ដឹង យោបល់ និង ការណែនាំ​បន្ថែម​ដែល​បាន​ផ្តល់​ឲ្យ​នឹង​ធ្វើ​ឲ្យ​មាន​ការយល់ដឹង ការបំផុសគំនិត និង បទពិសោធន៍​ដែល​យើង​មាន​នៅក្នុង​ព្រះគម្ពីរ និង ពាក្យ​សម្តី​នៃ​ព្យាការី​កើន​ឡើង​ទ្វេរដង ។ ក្រោយ​មក កម្មវិធី​សិក្សា​នឹង​បញ្ជាក់ ដុសខាត់ ហើយ​ពង្រីក​ការរៀបចំ​របស់​យើង​ដើម្បី​ប្រកាស​ព្រះបន្ទូល​ដោយ​អំណាច ។

ឧទាហរណ៍ នៅពេល​យើង​សិក្សា​គម្ពីរ នាងរស់​ឆ្នាំ​នេះ យើង​អាច​ឃើញ​រឿង​ដ៏​សោកសៅ​នៃ​ការបាត់បង់ និង ភក្តីភាព ។ ឬ, គិត​ពិចារណា​ពី​ឋានានុក្រម​នៃ​សេចក្តីពិត​នេះ នោះ​យើង​អាច​កត់សម្គាល់​ថា​នាង​រស់​បាន​បាត់បង់​ប្តី ថា​នាង​បាន​ធ្វើ​ដំណើរ​ទៅ​បេថ្លេហិម,៣៣ ហើយ​នៅ​បេថ្លេហិម​នោះ​ហើយ​ដែល​គាត់​បាន​ជួប​បូអូស ។ ក្រោយ​មក​នោះ យើង​ឃើញ​ថា​បូអូស​បំពេញ​តាម​សេចក្តីត្រូវការ​របស់​នាង​រស់ បាន​ឲ្យ​អាហារ និង ទឹកខ្មេះ​មួយ​ពែង,៣៤ បានក្លាយ​ជា​អ្នក​អង្វរ​ជំនួស​នាង​នៅ​ឯ​ទ្វារ​ទីក្រុង,៣៥ ហើយ​ក្រោយ​មក​នៅពេល​សាច់ញាតិ​នាង ដែល​បកប្រែ​ឲ្យ​ចំ​ថា « អ្នក​ប្រោសលោះ »៣៦ បាន​ទិញ​នាង​រស់,៣៧ យក​នាង​ធ្វើ​ជា​ភរិយា,៣៨ ហើយ​នឹង​មិន​ឈប់​ទេ ទាល់​តែ​លោក​និយាយ​ថា « ការណ៍​នោះ​ស្រេច​ហើយ » ។៣៩ ជាមួយ​រឿង​នោះ​អាច​អាច​ចាប់ផ្តើម​ទទួល​អារម្មណ៍​នៃ​ទីបន្ទាល់​នៃ​សេចក្តីស្រឡាញ់ និង ការប្រោសលោះ ព្រមទាំង​ការស្អាង​ឡើង និង ការបំផុស​គំនិត​ពី​ការដឹង​ថា​ព្រះ៤០ ក៏​ធ្វើ​បែប​នោះ​ចំពោះ​យើង​ផងដែរ ។

នេះ​គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​សាមញ្ញ​មួយ​នៃ​ការស្រាវជ្រាវ​ព្រះគម្ពីរ​ប៉ុណ្ណោះ ។ បន្ទាប់​ពី នោះ គ្រូបង្រៀន​ដែល​យក​ចិត្ត​ទុកដាក់​នឹង​ជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​រៀន​ឲ្យ​មាន​បទពិសោធន៍​នៃ​ការសិក្សា​ដូចគ្នា​នេះ​ពី​ខ្លួន នៅពេល​ពួកគេ​ប្រែ​ជា​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ ។៤១

បងប្អូន​ប្រុស​ស្រី នៅ​គ្រប់​ទំព័រ​នៃ​ព្រះគម្ពីរ យើង​ធ្វើ​ជម្រើស​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការបង្រៀន និង ការរៀន​នៅក្នុង​ថ្នាក់​របស់​យើង​ដោយ​អំណាច ។ ជម្រើស​នោះ​គឺ ៖ តើ​សេចក្តីពិត​មួយ​ណា​ដែល​យើង​នឹង​បង្វែរ​គំនិត និង ដួងចិត្ត ព្រម​ទាំង​ជំនឿ​របស់​សិស្ស​យើង​ឆ្ពោះ​ទៅរក​នោះ ? ជម្រើ​សនេះ​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​នៅក្នុង​ចំណែក​នៃ​ពាក្យ​ដែល​ពួកគេ​ទទួល​បាន​នៅក្នុងគំនិត និង​ការ​រស់នៅ ។៤២ ប្រសិន​បើ​យើង​ពុំ​ឧស្សាហ៍ព្យាយាម​​នៅក្នុង​រឿង​នេះ ប្រសិន​បើ​ខ្ញុំ​ជ្រើសរើស​យក​កម្រិត​តិចជាង​នៃ​សេចក្ដីពិត « គ្រប​ដណ្ដប់​លើ​ការ​បង្រៀន​របស់ខ្ញុំ » នោះ​ដូចជា​ប្រធាន​ ហិនរី  ប៊ី អាវរិង បាន​បង្រៀន​ថា « ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​នឹង​ដក​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​ដើម្បីជួយ​សិស្ស​ទប់ទល់​នឹង​សមុទ្រ​នៃសេចក្ដីអាក្រក់​ហើយ » ។៤៣

ទំនាក់ទំនង បាវចនា និង គំរូនានា

ជាមួយ​នឹង​ការទទួលស្គាល់​នូវ​ឋានានុក្រម​នៃ​សេចក្តីពិត​នេះ គំនិត​សាមញ្ញ​ទីពីរ​ដែល​អាច​ជួយ​យើង​នៅក្នុង​ទទួល​បាន​ព្រះបន្ទូល​នោះ​គឺ​ថា​ព្រះគម្ពីរ​ពេញ​ទៅដោយ​ទំនាក់ទំនង បាវចនា និង គំរូ​នានា ។ តើ​ខ្ញុំ​សូម​ផ្តល់​ឧទាហរណ៍​ខ្លីៗ​ពី​ចំណុច​មួយៗ​មក​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ទេ ?

ទំនាក់ទំនង

អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់​ថា « ទំនាក់ទំនង​គឺ​ជា​ផ្សារភ្ជាប់ ឬ តំណភ្ជាប់​រវាង​គំនិត មនុស្ស វត្ថុ ឬ ព្រឹត្តិការណ៍​នានា » ។៤៤

ទំនាក់ទំនង​ដែល​យើង​អាច​សំគាល់​នោះ​គឺ​ថា ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ពេញ​ដោយ​រឿង​ដ៏​ជោគជ័យ និង បរាជ័យ ហើយ​រឿង​ទាំង​នោះ​ត្រូវបាន​បង្រៀន​ជាមួយ​គ្នា ៖ កាអ៊ីន និង អាបិល យ៉ូសែប និង បងប្អូន​របស់​គាត់ យ៉ាកុប និង អេសាវ អ័ប៊ីសាក និង ណាដាប និង មនុស្ស​ជាច្រើន​ទៀត ។

ប្រធាន អាវរិង បាន​ឃើញ​ពី​គន្លឹះ​នេះ ៖ « នៅក្នុង​ការពិពណ៌នា​អំពី​ការបរាជ័យ នោះ​មាន​នូវ​ម្លប់​នៃ​មាគ៌ា​ទៅកាន់ភាព​ជោគជ័យ ។ … ការ​កើតឡើង​ដដែលៗ​ជាវដ្ត​នៃ​ការ​ធ្លាក់ចុះ និង​ការ​ជា​សះស្បើ​យ​ខាង​វិញ្ញាណ … អាច​សង្ឃឹម​បាន ហើយ​នាំ​ឲ្យ​សិស្ស​របស់​អ្នក​ចេះ ។​៤៥

បាវចនា

អែលឌើរ បែដណា ក៏​បាន​ពន្យល់​ថា «បាវចនា អនុវត្ត​ទាំងស្រុង កើតឡើង​ដដែលៗ​ពេញ​ទាំង​អត្ថបទ ហើយ​មាន​គុណ្យ​សម្បត្តិ ឬ គំនិត​រួមគ្នា​ដែល​វា​ជា​សសៃ​អំបោះ​ដ៏​ចំបាច់​នៃ​អត្ថបទ​ទាំង​មូល »​៤៦ បាវចនា​ដែល​យើង​អាច​ឃើញ​ឆ្នាំ​នេះ​គឺ​មាន​នៅក្នុង​ឃ្លា ៖ « នោះ​ឯង​នឹង​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះអម្ចាស់ គឺ​ជា​ព្រះ​នៃ​ឯង » ។៤៧

គ្រោះកាច​ទាំងអស់​ដែល​កើតឡើង​ពីមុន​ការដោះលែង​ពួកគេ ព្រមទាំង​អព្ភូតហេតុ​ដែល​កើត​ឡើង​ក្រោយៗ មក​ទៀត នោះ​កូនចៅ​អ៊ីស្រាអែល​ត្រូវបាន​ប្រាប់​ថា តាមរយៈ​រឿង​ទាំង​នោះ « នោះ​ឯង​នឹង​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ​អម្ចាស់ » ។៤៨

ការសម្លាប់​កូលីយ៉ាត,៤៩ ការជាសះស្បើយ​របស់​ណាម៉ាន់​,៥០ អេលីយ៉ា និង ពួកសង្ឃ​នៃ​ព្រះបាល,៥១ និង បទពិសោធន៍​ដ៏​ពិសិដ្ឋ និង ឧឡារិក​របស់​ដានីយ៉ែល​ជាមួយ​ស្តេច​នេប៊ូក្នេសា​៥២ គឺ​ជា​កំណត់ត្រា​ដែល​ប្រកាស​ដោយ​ចេតនា « ថា​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រាអែល​ពិត » ។៥៣

នៅក្នុង​គម្ពីរ​ទំនុកតម្កើង​ទាំងមូល,54 អេសាយ,55 និង អេសេគាល,56 នៅក្នុង​គម្ពីរ​ទាំង​១៧ នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ និង ច្រើនជាង ៨០ ដង​ផ្សេង​គ្នា នោះ​ព្រះយេហូវ៉ា បាន​ថ្លែង​ដដែរៗ និង គូសបញ្ជាក់ ព្រមទាំង​ធានា​ថា​សាសន៍​អ៊ីស្រាអែល និង​ពួកយើង​ឃើញ​ពី​ទ្រង់ និង ព្រះចេស្តា​ទ្រង់​នៅក្នុង​ព្រឹត្តិការណ៍ និង ការបង្រៀន​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ដូច្នេះ​យើង និង កូនចៅ​យើង « ​អាច​ដឹង​ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា … គឺ​យើង​នេះ​ជា​ព្រះយេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ » ។57

នៅពេល​យើង​សិក្សា​បាវចនា​ព្រះគម្ពីរ​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន​ថ្នាក់​មូលដ្ឋាន​គ្រឹះ​ថ្នី​នេះ,៥៨ ព្រះគម្ពីរ​នឹង​ក្លាយ​ជា « សរសៃ​អំបោះ​រួម​គ្នា​ក្នុង​របៀប​មួយ​ដែល​នៅពេល [ យើង ] សិក្សា​គម្ពីរមួយ [ យើង​នឹងត្រូវបាន ] នាំ​ឲ្យ​រៀន​គម្ពីរ​មួយ​ផ្សេង​ទៀត » ។៥៩បើសិន​ព្រះគម្ពីរ​តែ​ឯង​ផ្តោត​លើ​ថ្នាក់​ទាំង​នេះ, នោះបទគម្ពីរ​​នឹង « រីកចម្រើន​ជាមួយ​គ្នា » ហើយ​នាំ​សិស្ស​របស់​យើង​ឲ្យ « ស្គាល់​សេចក្តីសញ្ញា​ទាំងឡាយ[ របស់​ពួកគេ ] » ។៦០ អែលឌើរ បែដណា​មាន​ប្រសាសន៍​ថា « ដំណើរការណ​នៃ​ការស្រាវជ្រាវ និង ស្វែងរក​បាវចនា​ព្រះគម្ពីរ នាំ​យើង​ឆ្ពោះ​ទៅ…សេចក្តីពិត​អស់កល្ប​ដែល​អញ្ជើញ​សាក្សី​នៃ​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វិធីសាស្ត្រ​ដើម្បី​ទទួល​ទឹករស់​ពី​ព្រះគម្ពីរ​គឺ​ជា​តម្រូវការ និង ម៉ឹងម៉ាត់​បំផុត ហើយ​វា​ក៏​ផ្តល់​ផលផ្លែ​នៃ​ការស្អាង​ឡើង​យ៉ាង​អស្ចារ្យ​បំផុត » ។៦១ វា​តម្រូវ​កាន់តែ​ច្រើន មិនមែន​តិចតួច​ឡើយ​ពី​យើង​ដែល​ជា​គ្រូបង្រៀន ។៦២

គំរូ និង និមិត្តរូប​នៃ​ព្រះគ្រីស្ទ

គំរូ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់,63 គំរូ​ជាក់លាក់​មួយ​អញ្ជើញ​ឲ្យ​យើង​យកចិត្ត​ទុកដាក់ និង ប្រឹងប្រែង ។ ពិតណាស់ នោះ​គឺ​ការរកមើល​ទីបន្ទាល់​របស់​ព្រះវរបិតា និង ព្រះអង្គ​សង្គ្រោះ ។ អែលឌើរប្រ៊ូស អរ ម៉ាក់​ខនគី ​ពោលថា « វា…ជា​រឿង​សាមញ្ញ​ដើម្បី​រក​មើល​និមិត្ត​សញ្ញា​នៃ​ព្រះគ្រីស្ទ​គ្រប់​ទីកន្លែង ហើយ​ប្រើ​វា​ម្តងហើយ​ម្តង​ទៀត​នៅក្នុង​ការចងចាំ​ទ្រង់ និង រក្សាបទបញ្ញត្តិ​ទ្រង់​ជានិច្ច​នៅក្នុង​គំនិត​យើង » ។៦៤

ការចាប់ផ្តើម​ធ្វើ​បញ្ជី​នៃ​គំរូ និង និមិត្តរូប​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ដូច​ជា​ការរាប់​តំណក់​ទឹក​ទន្លេ ឬ ភាគ​ល្អិត​នៃ​ពន្លឺ​ពី​ព្រះអាទិត្យ​រះ ។ បន្ទាប់ពី​អ្វីៗ​ទាំងនោះ « អស់​ទាំងអ្វី​ដែល​ព្រះទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ចាប់​តាំង​ពី​កំណើតលោកិយ​មក​គឺ​ជា​គំរូ​របស់​ព្រះអង្គ » ។៦៥

ការបង្កបង្កើត,៦៦ ពស់​លង្ហិន,៦៧ នំ​ម៉ាណា,៦៨ ការរំដោះ​សាសន៍​អ៊ីស្រាអែល​ពី​សេវកភាព​នៃ​សាសន៍​អេស៊ីប ដោយ​លាប​ឈាម​ចៀម​នៅលើ​ក្របទ្វារ​របស់​ពួកគេ​,៦៩ ហើយ​នឹង​ក្រឹតវិន័យ​របស់​ម៉ូសេ​ទាំង​មូល ជាមួយ​នឹង​ប្រព័ន្ធ​នៃ​ការបូជា និង ការចងចាំ គឺ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ចេតនា និង ឃើញ​យ៉ាង​ច្បាស់​ថា « វា​ជា​អ្នក​ដឹកនាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះគ្រីស្ទ » ។៧០

ឆន្ទៈ​របស់​អ័ប្រាហាំ៧១ ដែល​បូជា​អ៊ីសាក៧២; ឈ្មោះ​នៃ​បព្វជិតភាព​មិលគីស្សាដែក,៧៣ រូម​មាន « ម្ចាស់​នៃ​សេចក្តី​សុខសាន្ត »៧៤; យ៉ូសែប​សង្គ្រោះ​បងប្អូន​ប្រុស​របស់​ខ្លួន​ដែល​លក់​គាត់​ឲ្យ​គេ៧៥;និង ការរំដោះ​របស់​ម៉ូសេ៧៦ ដែល​ជួយ​កូនចៅ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​និមិត្តរូប « របស់​ទ្រង់​ដែល​យាង​មក » ។៧៧

អ័ដាម​គឺ​ជា​បុរស​គ្មានអំពើបាប​ម្នាក់៧៨ ដែល​កាល​នៅ​សួនច្បារ បាន​ស្ម័គ្រចិត្ត​ជ្រើស៧៩ លះបង់​ជីវិត​ខ្លួន​ដើម្បី​យើង​អាច​បាន​រស់ ។៨០

ស្តេច « គិត​នឹង​តាំង​លោក​ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល ដ្បិត​លោក​មាន​វិញ្ញាណ​យ៉ាង​ស្រួចស្រាល់​នៅ​ក្នុង​លោក » ។៨១ « អធិបតី និង ពួកចៅហ្វាយ »​៨២ អស់​អ្នក​ដែល​នៅក្នុង​តំណែង​ដែល​សិទ្ធិ​អំណាច​ដែល​ស្អប់​ដានីយ៉ែល « ​ស្វែង​រក​ហេតុ​ពី​ដំណើរ​រាជការ​ផែនដី ឲ្យ​ទាស់​នឹង​ [ លោក ] … តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ »៨៣ ក្រោយ​មក​មនុស្ស​ទុច្ចរិត « ប្រជុំ​គ្នា … [ ហើយ ] ជំនុំ​ព្រម​គ្នា »,៨៤ ហើយ​ខណៈដែល​ដានីយ៉ែល​បាន​ទៅ​កន្លែង​ដែល​គាត់​ធ្លាប់​ទៅ,៨៥ ហើយ​គាត់​បាន​អធិស្ឋាននៅ​ទីនោះ ។៨៦ បន្ទាប់​ពី​ដឹង​ការណ៍​នេះ​ហើយ ស្តេច « បាន​តាំង​ព្រះទ័យ…​រក​ដោះ​ដានីយ៉ែល​ឲ្យ​រួច »៨៧ ហើយ​ក្រោយ​ពី​ដានីយ៉ែល​បញ្ចូន​ទៅ​សម្លាប់​នោះ « គេ​ក៏​យក​ថ្ម​មួយ​មក​បិទ​សន្ធប់​មាត់​រូង » ។៨៨ ស្តេច​ទ្រង់​តើន​ឡើង « ពី​ព្រលឹម​ស្រាង យាង [ ទៅ ]​ ឯ​រូង​សិង្ហ​ជា​ប្រញាប់ »៨៩ នោះ​ទីនោះ​បាន​ដឹង​ថា​មាន​វត្តមាន​របស់​ទេវតា៩០ ហើយ « ដានីយ៉ែល​ត្រូវបាន​យោង​ចេញ​មក​ពី​រូង ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ » ។៩១

អាល់ហ្វ្រីដ អ៊ីឌើរស្ស៊ីម បាន​និយាយ​ថា ព្រះគម្ពីរសញ្ញាចាស់​ទាំងមូល​គឺ « ចេតនា ចង្អុលបង្ហាញ​ឆ្ពោះ​ទៅ​រក [ ព្រះគ្រីស្ទ ] ។ … វា​មិនមែន​មានតែ​ក្រឹត្យវិន័យ ដែល​ជា​ច្បាប់​កំពូលចំពោះ [ទ្រង់] … ហើយ​គំរូ​ដែល​ជា​និមិត្ត​រូប​នៃ [ ទ្រង់ ], ព្រមទាំង​ការព្យាករណ៍​ដែល​ជា​ការទស្សន៍ទាយ​ពី [ ទ្រង់ ] នោះ​ទេ គឺ​ប្រវត្តិ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាំងមូល​គឺ​និយាយ​ពី​ព្រះគ្រីស្ទ ។ … អ្វី​មួយ​ដែល​ធ្វើតាម​គំរូ​នេះ ៖ គឺថា … ការសិក្សា​ព្រះគម្ពីរ​អាច​គ្រប់គ្រាន់ ឬ ជា​ប្រយោជន៍​តាមរយៈ​អ្វី​ដែល​យើង​រៀន​ស្គាល់ [ ព្រះអង្គសង្គ្រោះ ] » ។៩២

តាំង​ពី​ចាប់ផ្តើម​រហូត​ចប់​ថ្នាក់ ទោះជា​នៅក្នុងគេហដ្ឋាន​របស់​យើង និងក្រុមគ្រួសារ​របស់​យើង តើ​អ្នក​នឹង​ឆ្លៀតពេល​សួរ​សិស្ស និង​កូន​​អ្នក​ថា តើ​ពួកគេ​កំពុង​រៀន​អ្វីខ្លះ និង របៀប​ដែល​វា​ជួយ​ពួកគេ​ឲ្យ​យល់ ហើយ​ពឹងផ្អែក​លើ​ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះ​ដែរ​ឬ​ទេ ? ហើយ​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ថ្នាក់​រៀន តើ​អ្នក​នឹង​បង្រៀន​សិស្ស​របស់​អ្នក​ឲ្យ​រក​មើល​ដោយ​ចេតនា​នូវ​សាក្សី​សំខាន់ៗ​ទាំង​នេះ ដែល​ជា​បំណង​ដ៏​ពិត​នៃ​អ្នក​និពន្ធ​បំផុស​គំនិត​ទាំងនេះ​ដែរ​ឬ​ទេ ?

សេចក្ដី​បញ្ចប់

បងប្អូន​ប្រុសស្រី ព្រះគម្ពីរ​មាន​តួនាទី​ចាំបាច់​ណាស់ នៅក្នុង​ការបង្រៀន​របស់​យើង ព្រមទាំង នៅក្នុង​ការរៀបចំ​បង្រៀន​របស់​យើង! សូម​ចាំ​ពី​ការព្រមាន​នេះ​មក​ពី​ប្រធាន រ៉ុមនី ៖

« យើង​ត្រូវបាន​បញ្ជា​ឲ្យ​ចែកចាយ​អ្វី​ដែល​យើង​ទទួល​បាន​ពី​ព្រះអម្ចាស់ ( ព្រះគម្ពីរ ) ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​យើង​បង្រៀន ។ ពេលខ្លះ [ យើង​អាច ] ព្យាយាម​ចែកចាយ​វា​ដោយ​ពុំ​ទទួល​បាន​​វា​ជាមុន​សិន​ឡើយ ។ …

…  [ យើង​អាច​ចង់ ] … ចេញ​ទៅ​ហើយ​ផ្សព្វផ្សាយ​ពីមុន [ ផ្តល់ ] ឱកាស​ឲ្យ​ព្រះអម្ចាស់​រៀបចំ [ យើង ] » ។៩៣

នៅក្នុង​ស្មារតី​នោះ ​តើ​ខ្ញុំ​សូម​បន្ថែម​សំណួរ​មួយ​ចំនួន​សំណួរ​ដែល​ទទួល​ពី​បងប្រុស​វិប​កាល​ពី​ឆ្នាំ​មុន ហើយ​អញ្ជើញ​យើង​ឲ្យ​ពិចារណា​សំណួរ​ទាំង​នោះ​នៅក្នុង ការរៀបចំ​បង្រៀន​របស់​យើង​បាន​ទេ?

  • តើ​ការរៀបចំ​សម្រាប់​ថ្នាក់​រៀន​របស់​ខ្ញុំ ចាប់ផ្តើម​ជាមួយ​នឹង​ការស្រាវជ្រាវ​ព្រះគម្ពីរ​ឬ​ទេ ?

  • តើ​ខ្ញុំ​រីករាយ៩៤ នៅក្នុង​ព្រះគម្ពីរ​ដែល​ខ្ញុំ​កំពុង​បង្រៀន​សព្វថ្ងៃ​នេះ​ដែរ​ឬ​ទេ ហើយ​តើ​វា​ជា « ភ្លើង​ឆេះ ដែល​កប់ នៅក្នុង ឆ្អឹង​របស់​ទូល​បង្គំ ? » ។៩៥

  • តើ​ខ្ញុំ​យល់​ទាំង​ព័ត៌មាន​លម្អិត និង គោលលទ្ធិ​ដ៏​បំផុស​គំនិត​ដែល​អ្នក​សរសេរ​ចង់​ឲ្យ​ខ្ញុំ​កត់សម្គាល់ និង យល់​ដែរឬ​ទេ ?

  • តើ​ខ្ញុំ​បាន​ស្រាវជ្រាវ​ប្រសាសន៍​របស់​ព្យាការី​សម្រាប់​ការគូសបញ្ជាក់ ការយល់ដឹង និង ទីបន្ទាល់ របស់​ពួកលោក អំពី​វគ្គគម្ពីរ​នោះ​ទេ ?

  • ហើយ​នៅក្នុង​គ្រប់​ឧទាហរណ៍ តើ​ខ្ញុំ​បាន​ស្រាវជ្រាវ និង រកឃើញ​វិធី​នានា​ដែល​វគ្គ​បទគម្ពីរ​ថ្លែង​ទីបន្ទាល់​ពី​អង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់​ដែរ​ឬ​ទេ ?៩៦

សូម​ឲ្យ​ព្រះបន្ទូល​មុត​ជាង​ដាវ​ណា​មាន​មុខ​ពីរ​៩៧ នៅក្នុង​ថ្នាក់​រៀន​របស់​យើង​ដោយសារ​ព្រះគម្ពីរ​ឆេះ​ខ្មួលខ្មាញ់​នៅក្នុង​ខ្លួន​យើង ! សូម​ឲ្យ​យើង​ប្តេជ្ញា​ចិត្ត​ញែក​ឲ្យ​ដឹង​រវាង​ព័ត៌មាន​លម្អិត និង គោលលទ្ធិ​ដែល​សម​នឹង​ភាព​ស្មោះត្រង់ ! ហើយ​សូម​ឲ្យ​យើង​ជួយ​សិស្ស​របស់​យើង​រៀន​រកមើល​សាក្សី​ដ៏​ល្អ​នៃ​គម្ពីរ​អំពី​ផែនការ​នៃ​ព្រះវរបិតាសួគ៌ និង បុត្រា​ជាទីស្រឡាញ់​បំផុត​របស់​ទ្រង់ !៩៨

ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​លើ​ទីបន្ទាល់​របស់​អ្នក ជាពិសេស​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌៩៩ ដែល​បាន​បង្ហាញ ហើយ​ដែល​មាន​តាមរយៈ​អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់​ព្រះរាជបុត្រា​ទ្រង់ ។ ហើយ​ខ្ញុំ​សូម​បង្ហាញ​អំណរគុណ​ខ្ញុំ ចំពោះ​ឯកសិទ្ធ​ដ៏​អស្ចារ្យ​នេះ​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការស្តារឡើង​វិញ​ដ៏​អស្ចារ្យ​នេះ ដែល​ជួយ​នាំ​ព្រះនាម​ទ្រង់​ឲ្យ​ស្គាល់​នៅលើ​ផែនដី​នេះ​ជា​រៀង​ដរាប​តទៅ,១០០ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល ឆាដ អេច. វែប, « ការ​អញ្ជើញ​ឲ្យ​សិក្សា​គោលលទ្ធិ និង​សេចក្ដីសញ្ញា » ( ការចាក់ផ្សាយ​តាម​ផ្កាយរណប​នៃ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ថ្ងៃទី ៥ ខែ . សីហា ឆ្នាំ ២០១៤ ), lds.org/broadcasts ។

  2. សិស្ស​ថ្នាក់​សិក្ខាសាលា ២០០០០០ នាក់ បាន​អាន​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​កាល​ពី​ឆ្នាំ​មុន ។ បើសិន​ពួកគេ​អាន ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ហើយ​អាន​រយៈពេល ១៨០ ថ្ងៃ នៃ​ឆ្នាំ​សិក្សា នោះ​វា​ស្មើនឹង ៩ លាន​ម៉ោង​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។

  3. ជេ  រ៉ូប៊ីន ក្លាក ជុញ្ញ័រ « The Charted Course of the Church in Education » កំណែថ្មី​បានបោះពុម្ព ( ឆ្នាំ ១៩៩៤), ៩ ។

  4. សូមមើល ឆាដ អេច. វិប, « ការ​អញ្ជើញ​ឲ្យ​សិក្សា​គោលលទ្ធិ និង​សេចក្ដីសញ្ញា » lds.org/broadcasts។

  5. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១:២ ។

  6. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១:២១ ។

  7. អែលឌើរ ប្រ៊ូស អរ. ម៉ាក់​ខនគី បាន​បង្រៀន​ថា គន្លឹះ​ដំបូង​ដើម្បី​យល់​ព្រះគម្ពីរ​ប៊ីប គឺ​ត្រូវ​អាន​ព្រះគម្ពីរ​ប៊ីប ៖

    « តើ​មាន​គន្លឹះ​ណា​មួយ​ដែល​អាច​ច្បាស់​ជាង​នេះ​ទេ ? ការអាន​គម្ពីរ​នេះ​ដោយ​សាមញ្ញ ។ លុះត្រា​យើង និង រហូត​ដល់​យើង​អាន​វា បើមិន​ដូច្នេះ​ទេ​គ្មាន​អ្វី​កើត​ឡើង​ឡើយ ។ យើង​ពុំ​អាច​ធ្វើ​អ្វី​ទៀត​ក្រៅពី​វាយតម្លៃ​គន្លឹះ​នេះ​ដោយ​ដាក់​លេខ​ដប់​លើ​រង្វាស់​របស់​យើង​ឡើយ ។ ចំណេះដឹង និង ការយល់​ព្រះគម្ពីរ​បរិសុទ្ធ ចាប់ផ្តើម​ជាមួយ​នឹង​ការ​អាន​ធនធាន​គ្រឹះ​របស់​វា ។

    « បញ្ហា​មួយ​របស់​យើង​នោះ​គឺ​ថា​យើង​អាន​ពី​អ្វី​ដែល​មនុស្ស​ដទៃ​ទៀត​និយាយ​ពី​ព្រះគម្ពីរ​បរិសុទ្ធ …

    « សូម​អាន​ព្រះគម្ពីរ​នោះ ។ ‹ ការ​ស្រាវជ្រាវ​ខគម្ពីរ › (យ៉ូហាន ៥:៣៩) ។ សូម​សន្សំ​ទុក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ចូល​ទៅ​កាន់​ប្រភព​ដើម » ( « The Bible, a Sealed Book » [ Church Educational System symposium, ថ្ងៃ​ទី. 17 ខែ សីហា ឆ្នាំ ១៩៨៤ ] 4, si.lds.org ) ។

  8. ប្រធាន ម៉ារីអុន  ជី រ៉ុមនី បាន​ប្រសាសន៍​ថា​« នៅពេល​ខ្ញុំ​ផឹក​ទឹក​ចេញ​ពី​ប្រភព​ទឹក ខ្ញុំ​ចូលចិត្ត​ផឹក​ទឹក​ដែល​ចេញ​មក​ពី​ដី មិនមែន​ផឹក​ពី​ស្ទឹង​ក្រោយ​ហ្វួង​គោ​ទន្ទ្រាន​វា​ហើយ​នោះ​ទេ ។ … ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការបកស្រាយ​របស់​មនុស្ស ប៉ុន្តែ​និយាយ​ពី​ដំណឹង​ល្អ យើង​គួរតែ​ចេះ​ពី​អ្វី​ដែល​ព្រះ​អម្ចាស់​មាន​បន្ទូល » ( ដកស្រង់​សុន្ទរកថា​ថ្លែង​ទៅ​កាន់​គ្រូបង្រៀន​សាសនា បាន​ដកស្រង់​ដោយ ជេ. រីឆាដ ខ្លាក, « My Soul Delighteth in the Scriptures » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ១៥ ) ។

  9. ប្រធាន ហារ៉ូល  ប៊ី លី បាន​បង្រៀន​ថា ៖ « អ្នក​មិន​អាច​លើក​តម្កើង​ព្រលឹង​អ្នក​ណា​បាន​ឡើយ បើសិន​អ្នក​ពុំ​បាន​ឈរ​លើ​ដី​ដែល​ខ្ពស់​ជាង​គាត់​នោះ ។ អ្នក​ត្រូវតែ​ប្រាកដ​ថា បើសិន​អ្នក​នឹង​សង្គ្រោះ មនុស្ស នោះ​អ្នក​ខ្លួន​ឯង​ត្រូវ​ធ្វើ​គំរូ​ពី​អ្វី​ដែល​អ្នក​នឹង​ចង់​ឲ្យ​បុគ្គល​ម្នាក់​ប្រែក្លាយ ។ អ្នក​មិន​អាច​អុជ​ពន្លឺ​នៅក្នុង​ព្រលឹង​របស់​មនុស្ស​ណា​ម្នាក់​ទៀត​ឡើយ លុះត្រា​ណា​ពន្លឺ​នោះ​ឆេះ​នៅក្នុង​ព្រលឹង​ផ្ទាល់​របស់​អ្នក​សិន » ( « Stand Ye in Holy Places » Ensign, ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៤៧ ) ។ អែលឌើរ នែល អេ ម៉ាក់ស្វែល មាន​ប្រសាសន៍ ៖ « ផ្នែកមួយ​នៃ​អ្វី​ដែល​អាច​ខ្វះខាត នៅពេល​នេះ នៅក្នុង​គ្រូ​ម្នាក់​ដែល​ល្អ​គឺ​ការធ្វើ​ឲ្យ​មាន​ការរំភើប​ផ្ទាល់​ខ្លួន​យ៉ាង​ស្រស់ស្រាយ​អំពី​ដំណឹង​ល្អ​ដែល​អាច​បង្ហាញ​ពី​ការផ្សព្វផ្សាយ​យ៉ាង​ខ្លាំង ។ ដោយសារ​យើង​អាច​និយាយ​បាន​តែ​ផ្នែក​ដ៏​តូច​បំផុត​ពី​អ្វី​ដែល​យើង​យល់ នោះ​យើង​មិន​គួរ​ឲ្យ « ផ្នែក​ដ៏​តូច​នោះ » រួញ​ខ្លី​ឡើយ » ។ ( « Teaching by the Spirit—‘The Language of Inspiration’” (Church Educational System symposium on the Old Testament, ថ្ងៃ​ទី. 15,ខែ សីហា ឆ្នាំ ១៩៩១ ទំព័រ  ៥, si.lds.org )

  10. ម៉ារីអុន ជី. រ៉មនី « The Message of the Old Testament » (Church Educational System symposium on the Old Testament, ថ្ងៃ​ទី. ១៧ ខែ សីហា ឆ្នាំ ១៩៧៩ ) ទំព័រ, ១, si.lds.org ។

  11. សូមមើល ដាវីឌ អេ. ប៊ែរណា, « A Reservoir of Living Water» (Church Educational System fireside for young adults, ថ្ងៃ​ទី. ៤ ខែ កុម្ភ ឆ្នាំ ២០០៧ ), speeches.byu.edu (text), LDS.org (video) ។

  12. នែល អេ. ម៉ាកស្វែល, The Smallest Part ( ឆ្នាំ ១៩៧៣ ) ទំព័រ ៤; សូមមើល​ផងដែរ Neal A. Maxwell, « The Inexhaustible Gospel,” Ensign, ខែ មេសា ឆ្នាំ ១៩៩៣ ទំព័រ, ៦៩ ។

  13. អែលឌើរ រីឆាដ  ជី ស្កត មាន​ប្រសាសន៍ថា « គោលការណ៍​ដែល​ផ្តោត​លើ​សេចក្តីពិត មាន​សម្រាប់​អនុវត្ត​ក្នុ​កាលៈទេសៈ​ជា​ច្រើន » (“Acquiring Spiritual Knowledge,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ, ៨៦; សូមមើល​ផងដែរ សៀវភៅ​ក្បួនខ្នាត​ការបង្រៀន និង រៀនសូត្រ​ដំណឹង​ល្អ ៖ សៀវភៅ​ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន នឹង ថ្នាក់​ដឹកនាំ​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ]​ទំព័រ, ៥–៧ ) ។ បងប្រុស វិប បាន​ផ្តល់​យោបល់​ថា ដើម្បី​សម្រេច​ថា​អ្វី​មួយ​ជា​គោលការណ៍ យើង​អាច​សួរ​ខ្លួន​យើង​ថា « តើ​វា​ពិត​ជានិច្ច​ទេ ? តើ​វា​អនុវត្ត​បាន​នៅក្នុង​គ្រប់​លក្ខខណ្ឌ គ្រប់​ពេល គ្រប់​កាលៈទេសៈ និង មនុស្ស​គ្រប់​គ្នា​ឬ​ទេ ? »

  14. អែលឌើរ​ស្តត់​បាន​បង្រៀន ៖ « នៅពេល​អ្នក​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ ចូរ​ស្វែងរក​គោលការណ៍​នានា ។ សូម​ចែក​វា​ចេញ​ពី​ព័ត៌មាន​លម្អិត ដែល​បាន​ប្រើ​ដើម្បី​ពន្យល់​វា​នោះ​ដោយ​ប្រុងប្រយ័ត្ន » ។ (“Acquiring Spiritual Knowledge,” ទំព័រ ៨៦; សូមមើល​ផងដែរ ការបង្រៀន និង រៀនសូត្រ​ដំណឹង​ល្អ, ២៦–៣១ ) ។

  15. ប៊យ ខេ. ផាកកគឺ, Let Not Your Heart Be Troubled (១៩៩១), ១៥ ។

  16. សូមមើល C. S. Lewis, “Meditation in a Toolshed,” នៅក្នុង God in the Dock: Essays on Theology and Ethics, បាន​បោះពុម្ព Walter Hooper (១៩៧០), ២១២–១៥ ។

  17. Robert J. Matthews, “What is Religious Education?” ( សុន្ទរកថា​ទៅកាន់​គ្រូបង្រៀន​សាសនាចក្រ​ដែល​ពុំ​បាន​បោះពុម្ពផ្សាយ ថ្ងៃ​ទី. ៣១ ខែ សីហា ឆ្នាំ ១៩៨៩ ) ទំព័រ,  ២ ។

  18. អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ…គឺ​ជា​សារទូត​នៃ​ព្រះគុណ​ដែល​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ត្រូវបាន​អនុវត្ត ដើម្បី​ទទួល​យក​អំពើ​បាប​របស់​យើង ហើយ​ញែក​យើង​ចេញ​ជា​បរិសុទ្ធ » ។ (“The Power of Covenants,” Ensign, ខែ ឧសភា ឆ្នាំ ២០០៩, ២២; សូមមើល​ផងដែរ Area Directors’ Convention, ២០១១, session on “The Role of the Holy Ghost”) ។

  19. សូមមើល អាលម៉ា ២៣:៥-៧

  20. ហិនរី ប៊ី អាវរិង, “Teaching the Old Testament” (Church Educational System symposium on the Old Testament, ថ្ងៃ​ទី. ១០ ខែ សីហា ឆ្នាំ ១៩៩៩ ), ៥, si.lds.org ។

  21. ម៉ារីអុន ជី. រ៉មនី, “The Message of the Old Testament,” ៣, si.lds.org; សូមមើល​ផងដែឬ ការបង្រៀន និង រៀនសូត្រ​ដំណឹងល្អ, ២៦–២៨ ។

  22. ប៊យ ខេ. ផាកកឺ, “Principles,” Ensign, ខែ មិនា ឆ្នាំ ១៩៨៥, ៨; សូមមើល​ផងដែរ ការបង្រៀន និង រៀនសូត្រ​ដំណឹងល្អ, ២៦–២៨ ។

  23. Joseph Smith, នៅក្នុង History of the Church, ៣:៣០ ។ ការដកស្រង់​ត្រូវបាន​ពន្លាត ៖ « គោលការណ៍​នានា​ដ៏​សំខាន់​នៃ​សាសនាចក្រ​របស់​យើង​គឺ​ជា​ទីបន្ទាល់​នៃ​ពួកសាវក និង​ពួក​ព្យាការី​អំពី​ព្រះយេស៊ូវគ្រីស្ទ​ថា​ទ្រង់​បាន​សុគត បាន​បញ្ចុះក្នុង​ផ្នូរ ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក្នុង​ថ្ងៃ​ទីបី ហើយ​បាន​យាង​ឡើង​ទៅ​លើ​ស្ថានសួគ៌; ហើយ​អ្វី​ផ្សេង​ៗ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​សាសនា​របស់​យើង គឺ​គ្រាន់​តែ​ជា​សេចក្តី​បន្ថែម​ទៅ​លើ​វា​ប៉ុណ្ណោះ » ។

  24. ប្រធាន ម៉ារីអុន ជេ. រ៉មនី បាន​បង្រៀន​ថា « សារដំណឹង​នៃ​គម្ពីរ​សញ្ញា​ចាស់ គឺ​ជា​សារដំណឹង​របស់​ព្រះ​គ្រីស្ទ និង​ការ​យាង​មក​របស់​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ » ។ (“The Message of the Old Testament,” ៤, si.lds.org) ។

  25. សូមមើល នីហ្វែ​ទី ១ ៦:៤; គ. និង ស. ៧៦:៤០–៤៣ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ផ្តល់​និយមន័យ​លើ​ដំណឹង​ល្អ​នៅក្នុង “The Gospel Teacher and His Message” ([address to religious educators, ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ១៩៧៦ ], si.lds.org) ។ ប្រធាន ហិនរី ប៊ី អាវរិង​ផ្តល់​និយមន័យ​លើ “two views of the gospel” នៅក្នុង “Eyes to See, Ears to Hear” ([Church Educational System symposium on the New Testament, ថ្ងៃ​ទី. ១៦ ខែ សីហា ឆ្នាំ ១៩៨៤ ], si.lds.org; ក៏​បាន​ដកស្រង់​ផងដែរ​នៅក្នុង ការបង្រៀន និង រៀនសូត្រ​ដំណឹងល្អ, ៥៤ ) ។ សូមមើល​ផងដែរ​ការប្រើ​ពាក្យ ដំណឹង​ល្អ នៅក្នុង J. Reuben Clark Jr., “The Charted Course of the Church in Education.”

  26. កូរិនថូស​ទី ២ ៣:១៤, ១៦; សូមមើល​ផងដែរ Joseph Smith Translation, កូរិនថូស​ទី ២ ៣:១៤, ១៦ ។

  27. ប្រធាន ប៊យ ខេ. ផាកកឺ បាន​បង្រៀន​ថា​ដង្វាយធួន « គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​គោលលទ្ធិ​ពួក​គ្រិស្តសាសនិក ។ អ្នក​ប្រហែល​ជា​ដឹង​ច្រើន​អំពី​ដំណឹងល្អ ខណៈ​ដែល​វា​ដុះ​ចេញ​ពី​ឬសគល់​របស់​វា ប៉ុន្តែ​ប្រសិន​បើ​អ្នក​គ្រាន់​តែ​ដឹងថា​មែក និង​មែក​ទាំងនោះ​មិន​ប៉ះ​នឹង​ឬស​នោះ ប្រសិន​បើ​វា​ត្រូវ​បាន​កាត់​ចេញ​ផុត​ពី​ការពិត​នោះ វា​នឹង​គ្មាន​ជីវិត ឬ គ្មាន​សារធាតុ ឬ គ្មាន​ការប្រោសលោះ​ពួកគេ​វា​ឡើយ » ។ ( “The Mediator,” Ensign, ខែ ឧសភា ឆ្នាំ ១៩៧៧, ៥៦; ដកស្រង់​ផងដែរ​នៅក្នុង ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ, ១ ) ។

  28. ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ, ៥២ ។

  29. រីឆាដ ជី ស្កត “Acquiring Spiritual Knowledge,” ៨៦ សូមមើល​ផងដែរ ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ, ២៦ ។

  30. ហិនរី ប៊ី អាវរីង “Converting Principles” (remarks at an evening with Elder L. Tom Perry, ថ្ងៃ​ទី. ២ ខែ កុម្ភៈ ឆ្នាំ ១៩៩៦ ), ១, si.lds.org; ដកស្រង់​ផងដែរ​នៅក្នុង ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ, ៥៤ ។

  31. សូមមើល ការបង្រៀន និង រៀនសូត្រ​ដំណឹង​ល្អ, ២៦–២៧ ។

  32. ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « យើង​សូម​បញ្ចប់ ថា​ថ្វី​បើមាន​នូវ​សម័យ​កាន់កាប់​ផ្សេងៗ​ជាច្រើនក្តី តែអ្វីៗ​ទាំង​អស់​ដែល ព្រះ​អម្ចាស់​បាន​ទាក់ទង​ទៅ​កាន់​ប្រជារាស្ត្រ​របស់​ទ្រង់ គឺ​ត្រូវ​បាន​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​នឹង​ទាក់​ទាញ​គំនិត​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក​ប្រធានបទ​យ៉ាង​ធំ និង​ដើម្បី​បង្រៀន​ពួកគេ ឲ្យ​ពឹងផ្អែកទៅ​លើ​ព្រះ​តែ​ប៉ុណ្ណោះ ដែល​ជា​អ្នក​និពន្ធ​នៃ​សេចក្តី​សង្រ្គោះ​របស់​ពួក » (ការបង្រៀន​របស់​ប្រធាន​សាសានាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ  ៤៩ ) ។

  33. សូមមើល នាងរស់ ១:១៩ ។

  34. សូមមើលនាងរស់ ២:១៤ ។

  35. សូមមើលនាងរស់ ៤:១ ។

  36. « ពាក្យ ‹ ព្រះប្រោះលោះ › ដែល​បាន​ផ្តល់​ត្រង់​នេះ យើង​បក​ប្រែចេញ​ពី​ភាសា ហេព្រើរ ហ្កូអែល ហើយ​នេះ​គឺ​ជា​ការបកប្រែ​សមរម្យ ។ វា​ត្រូវ​បាន​ផ្តល់​និយមន័យ « ញាតិ​សន្តាន​ប្រុស » នៅក្នុង​ការបកប្រែ​ជា​ភាសា​អង់គ្លេស​របស់​កំណែ​សេ្តច ជេមស៍ ។ មុខងារ​នៃ ហ្កូអែល គឺ​សម្រាប់​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ ដែល​បាន​បាត់បង់​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ ហើយ​ត្រឡប់​ទៅក្នុង ស្ថានភាព និង សភាព​ដើម​របស់​នាង និង ដើម្បី​មាន ពូជអំបូរ បន្តបន្ទាប់​ក្នុង​គ្រួសារ​របស់​នាង ។

    វា​ងាយស្រួល​ដើម្បី​ឃើញ​ពី​មូលហេតុ​ដែល​ពួកព្យាការី​បាន​ខ្ចី​ពាក្យ​នេះ ពី​សង្គម​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​បាន​ប្រើ​វា ដើម្បី​ពិពណ៌នា​អំពី​មុខងារ​របស់​ទ្រង់ ដែល​នឹង​ក្លាយ​ទៅ​ជា ព្រះប្រោសលោះ​ដ៏​ទេវភាព ៖ សូម​គិត​អំពី​អ្វី​ដែល​ទ្រង់​ធ្វើ ដើម្បី​ស្តារឡើងវិញ​ដល់​យើង​នូវ​ស្ថានភាព​សមរម្យ​ជាមួយ​ព្រះ និង​ដើម្បី​ផ្តល់​ដល់​យើង​នូវ​‹ ពូជអំបូរ › ដែល​ផុតភ័យ និង អស់​កល្ប​ជានិច្ច » ។ (Ellis T. Rasmussen, An Introduction to the Old Testament and Its Teachings, ភាគ ១ (syllabus for Religion ៣០១, ឆ្នាំ ១៩៧២ ), ១៥៧ និង Old Testament Student Manual: លោកុប្បត្តិ–២ Samuel (Church Educational System manual, 2003), ២៦៣ ។

  37. សូមមើលនាងរស់ ៤:១០ ។

  38. សូមមើល នាងរស់ ៤:១៣; សូមមើល​ផងដែរ នាងរស់ ៤ ក្បាល​ជំពូក ។

  39. យ៉ូហាន ១៩:៣០; សូមមើល នាងរស់ ៣:១៨ ។

  40. រឿង​ដ៏​ល្អ​បំផុត​នេះ « និយាយ និង​បង្ហាញ​ជានិមិត្តរូប​នូវ​អំណាច​ប្រោសលោះ​របស់​ព្រះ; វា​បង្រៀន​យើង​អំពី​របៀប​ដែល​យើង អាច​ទទួល​បាន​អំណាច​នោះ ហើយ​តាំង​ជា​គំរូ​អំពី​របៀប ដែល​យើង​លើក​តម្កើង​ព្រះប្រោសលោះ​របស់​យើង ។ ផ្នែក​ជាច្រើន​នៃ​រឿង​គឺ​ជា​គំរូ​មួយ​នៃ​ព្រះគ្រីស្ទ ។ វា​គឺ​ជា​សេចក្តីសង្ឃឹម​ក្នុង​សាសន៍​អ៊ីស្រាអែល ។ [ ប្រហែល​ជា​ផ្នែក​នៃ ] មូលហេតុ​ដែល​យើង​ស្រឡាញ់​រឿង​នេះ​យ៉ាង​ខ្លាំង​ម្ល៉េះ​នោះ…​ព្រលឹង​របស់​យើង​ពិត​ជា​បន្លឺ​ជាមួយ​ការប្រោសលោះ​របស់​នាងរស់; យើង​បាន​ទន្ទឹង​រង់ចាំ នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​នាង នៅក្នុង​កម្រិត​នៃ​ជីវិត​រមែង​ស្លាប់ ដើម្បី​នឹង​កើត​ឡើង​ដល់​យើង ទាំង​ខាង​ជីវិត​រមែងស្លាប់ និង ដ៏​អស់​កល្ប​ជានិច្ច​ទៀត​ផង ។ នាងរស់​ធ្វើឲ្យ​តម្រូវការចំពោះការស្រោចស្រង់នៃព្រលឹងរបស់​យើង​បាន​ស្កប់ស្កល់ ។​ វា​ផ្តោតហេតុផល​របស់​យើង​សម្រាប់​សេចក្តីសង្ឃឹម » (Kerry Muhlestein, “Ruth, Redemption, Covenant, and Christ,” នៅក្នុង D. Kelly Ogden, Jared W. Ludlow, និង Kerry Muhlstein, បាន​បោះពុម្ព., The Gospel of Jesus Christ in the Old Testament, 38th Annual Brigham Young University Sidney B. Sperry Symposium [ ឆ្នាំ ២០០៩ ], ១៨៧–៨៨ ) ។

  41. សូមមើល Boyd K. Packer, “Self-Reliance” (Brigham Young University fireside, ថ្ងៃទី. ២ ខែ មិនា ឆ្នាំ ១៩៧៥ ), speeches.byu.edu ។

  42. សូមមើល Aអាលម៉ា ១២:៩–១១; នីហ្វៃទី ៣ ២៦:១–១១ ( ជាពិសេស ខ ៩–១០) ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា ៖ « នៅពេល​មាន​វិបត្ត​កើត​ឡើង​នៅក្នុង​ជីវិត​របស់​យើង—ហើយ​វា​នឹង​កើត​ឡើង—ទស្សនៈ​របស់​មនុស្ស​វេញ​ជាមួយ​នឹង​ខគម្ពីរ និង កំណាព្យ​មួយ​ចំនួន​គឺ​ពុំ​ធ្វើ​ឡើយ ។ តើ​យើង​ពិតជា​ចិញ្ចឹម​បីបាច់​យុវវ័យ​របស់​យើង​ឬ​ទេ … នៅក្នុង​របៀប​មួយ​ដែល​នឹង​គាំទ្រ​ពួកគេ នៅពេល​ភាព​តានតឹង​នៃ​ជីវិត​បាន​កើត​ឡើង​នោះ ? ឬ យើង​កំពុង​ផ្តល់​ឲ្យ​ពួកគេ​នូវ​សាសនវិទ្យា​នៃ​នំ​ធ្វីនគី—ដែល​គ្មាន​កម្លាំង​កាឡូរី​ខាង​វិញ្ញាណ ? មាន​ពេល​មួយ​នោះ​ប្រធាន យ៉ូហាន ថេលើរ បាន​ហៅ​ការបង្រៀន​បែប​នោះ​ថា ‹ អាហារ​ចៀន​ដែល​មាន​ពពុះ › ជា​អាហារ​មួយ​បែប​ដែល​អ្នក​អាច​បរិភោគ​ពេញ​មួយ​ថ្ងៃ ហើយ​ពុំ​ទាន់​បញ្ចប់​អារម្មណ៍​ដែល​មិន​ពេញ​ចិត្ត​នោះ​ទាំង​ស្រុង​ឡើយ ។ អំឡុង​ពេល​រដូវ​រងា​ដ៏​រងា​ខ្លាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រធាន ប៊យ ខ.ផាកគឺ បាន​កត់​ចំណាំ​ថា​មាន​សត្វ​ក្តាន់​មួយ​ចំនួន​បាន​ងាប់​ដោយ​ភាព​អត់​ឃ្លាន​ខណៈ​ដែល​វា​មាន​ចំបើង​ពេញ​ពោះ ។ នៅក្នុង​កិច្ចខិតខំ​ដ៏​ស្មោះត្រង់​ដើម្បី​ជួយ ភ្នាក់ងារ​នោះ​បាន​ផ្តល់​តែ​អ្វី​សើរៗ​ដែល​សត្វក្តាន់​នោះ​ត្រូវការ ។ គួរ​ឲ្យ​ស្តាយ​ណាស់ ពួកគេ ឲ្យ​ចំណី សត្វក្តាន់​នោះ ប៉ុន្តែ​ពួកគេ​ពុំ​បាន បីបាច់ ​វា​ឡើយ » (“A Teacher Come from God,” Ensign, ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៦–២៧ ) ។

  43. ហិនរី ប៊ី.អាវរីង “Eyes to See, Ears to Hear,” si.lds.org; ដកស្រង់​ផងដែរ​នៅក្នុង ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ, ៥៤ ។

  44. ដាវីឌ អេ ប៊ែរណា “A Reservoir of Living Water,” ៤, speeches.byu.edu ។

  45. ហិនរី ប៊ី. អាវរីង, “Teaching the Old Testament,” ២, si.lds.org ។

  46. ដាវីឌ អេ ប៊ែរណា “A Reservoir of Living Water,” ៦, speeches.byu.edu ។

  47. និក្ខមនំ ៦:៧ ។

  48. និក្ខមនំ ៧:១៧; សូមមើល​ផងដែរ និក្ខមនំ ៧:៥; ៨:១០, ២២; ៩:១៤, ១៦, ២៩; ១០:២; ១១:៧; ១៤:៤, ១៨; ១៦:៦, ១២; ២៩:៤៦

  49. សូមមើលសាំយូអែលទី ១ ១៧:៤៦

  50. សូមមើលពង្សាវតារក្សត្រ​ទី ២ ៥:១៥

  51. សូមមើលពង្សាវតារក្សត្រ​ទី ១ ១៨:៣៧

  52. សូមមើល ដានីយ៉ែល ៤:១៧, ២៦

  53. សាំយូអែលទី ១ ១៧:៤៦

  54. សូមមើល ទំនុកតម្កើង ៥៩:១៣; ៦៧:២; ៨៣:១៨; ១០៩:២៧

  55. សូមមើល អេសាយ ៥:១៩; ៩:៩; ១៩:២១; ៣៧:២០; ៤១:២០, ២២–២៣; ៤១:២៦; ៤៣:១០; ៤៥:៣, ៦; ៤៩:២៣, ២៦; ៥២:៦; ៦០:១៦

  56. សូមមើល អេសេគាល ៦:១០, ១៤; ៧:៤, ៩, ២៧; ១១:១០, ១២; ១២:១៥–១៦; ១៣:៩, ១៤, ២១, ២៣; ១៤:៨; ១៥:៧; ១៦:៦២; ១៧:២១, ២៤; ២០:២០; ២២:១៦; ២៤:២៧; ២៥:៧; ៣៥:៤, ១២, ១៥

  57. អេសាយ ៤៥:៦ ។

  58. សូម​មើល​វគ្គ “Why Are We Making These Changes?” នៅលើ “New Religion and Institute Courses៖ Additional Information,” si.lds.org/announcement-new-religion-courses ។

  59. ប៊យ ខេ. ផាកកឺ “Scriptures,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨២, ៥៣ ។

  60. នីហ្វៃទី ២ ៣:១២ ។

  61. ដាវីឌ អេ ប៊ែរណា “A Reservoir of Living Water,” ៦, speeches.byu.edu ។

  62. អ៊ែលឌើរ នែល  អេ ម៉ាក់ស្វែល​បាន​ពណ៌នា​បែប​នេះ ៖ « ប្រមូលផ្តុំ​គម្ពីរ​នានា​របស់​អ្នក​ជាមួយ​គ្នា​ ដើម្បី​ឲ្យ​គម្ពីរ​សញ្ញា​ចាស់​ដែល​មាន​ប្រធានបទ​ពិសេស​ទាក់ទង [ ទៅ​នឹង​គម្ពីរ​ឯ​ទៀត ] និង ទាក់ទង​នឹង​ប្រសាសន៍​របស់​ពួក​ព្យាការី​កំពុង​រស់នៅ ។ ព្រះ​គម្ពីរ​នៃ​សាសនាចក្រ​ត្រូវការ​គ្នា​ទៅ​វិញ​ទៅមក ។ … ហើយ​វា​ជួយ​គ្នាទៅ​វិញទៅមក. …

    «… [ រួចហើយ ] អ្នក​នឹង … ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការបង្រៀន​កាន់តែ​សំខាន់ ។ …

    «… ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ចៀសវាង​ពី​ទំនោរ​នៃ​ការមើល​ត្រួសៗ ដោយ​មើល​តែ​ផ្ទៃ​ខាងក្រៅ​នៃ​គម្ពីរ ។ …សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ប្រមូលផ្តុំគម្ពីរ​បញ្ចូលគ្នា ស្របតាម​ប្រទានបទ, ហាក់​ដូច​ជា​ចង្កោម​នៃ​ផ្លែ​ទំពាំងបាយជូរ ដែល​អ្នក​អាច​ច្របាច់​វា​បញ្ចូលគ្នា​ទាំងអស់ បង្កើត​ជា​ទឹក​វា ហើយ​ចម្រាញ់​ចេញ​ជា​អត្ថន័យ​យ៉ាង​ពេញលេញ » (“The Old Testament ៖ Relevancy within Antiquity” [Church Educational System symposium on the Old Testament, ថ្ងៃ​ទី. ១៦ ខែ សីហា ឆ្នាំ ១៩៧៩ ], ១–២, si.lds.org ។

  63. សូមមើល Old Testament Student Manual: លោកុប្បត្តិ–២ សាំយូអែល, ១១១–១៥ ។

  64. ប្រ៊ូស អ័រ.ម៉ាខន់ឃី, The Promised Messiah ៖ The First Coming of Christ ( ឆ្នាំ ១៩៧៨ ), ៤៥៣ ។

  65. នីហ្វៃ​ទី ២ ១១:៤; សូមមើល​ផងដែរ ហូសេ ១២:១០; អាលម៉ា ៣០:២៣–៦០ ( ជាពិសេស ខ ៤០–៤១); ម៉ូសេ ៦:៥៩–៦៣

  66. សូមមើល ម៉ូសេ ៦:៦៣។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​បង្រៀន​ថា ៖ « ដំណើរ​រឿង​ដែល​បាន​បើកសម្តែង​អំពី​ការបង្កបង្កើត​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​នូវ​គោលបំណង​ចម្បង​ពីរ ។ គោលបំណង​ទូទៅ​របស់​វា គឺ​ដើម្បី​ជួយ​យើង​ឲ្យ​យល់ អំពី​ធម្មជាតិ​អំឡុងពេល​ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង អំឡុងពេល​សាកល្បង​ដែល​នៅក្នុង​នោះ មនុស្ស​គ្រប់រូប​នឹង​ត្រូវ​បាន​សាកល្បង ‹ មើល​បើសិន​ជា​ពួកគេ​នឹង​ប្រព្រឹត្តិ​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ព្រះ​អម្ចាស់​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ › ។ (អ័ប្រាហាំ ៣:២៥) ។ គោលបំណង​ពិត​ប្រាកដ​របស់​វា គឺ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​ពលិកម្ម​ដែល​ធួន របស់​ព្រះ​យេស៊ូវគ្រីស្ទ ដែល​ជា​ដង្វាយធួន​ដ៏​និរន្តរ៍ និង​ដ៏​អស់កល្បជានិច្ច គឺ​ជា​មូលដ្ឋាន​គ្រឹះ ដែល​បើកសម្តែង​ពី​សាសនា​ទាំងមូល » (“Christ and the Creation,” Ensign, ខែ មិថុនា ឆ្នាំ ១៩៨២, ១៣ ) ។

  67. សូមមើល អាលម៉ា ៣៣:១៩; សូមមើល​ផងដែរ Topical Guide, “Jesus Christ, Types of, in Anticipation” ។

  68. « « បុព្វការីជន​របស់​យើង​បាន​ទទួលទាន​នំ​ម៉ាណា ក្នុង​ទីរហោស្ថាន និង​ទីកន្លែង​គ្មាន​ជីវិត ។

    « នេះ​គឺ​ជា​នំប៉័ង​ដែល​ធ្លាក់​មក​ពី​ស្ថានសួគ៌​ដែល​បុរស និង ស្ត្រី​អាច​ទទួលទាន​នឹង​មិន​ស្លាប់​ឡើយ ។

    ខ្ញុំ​គឺ​ជា​នំប៉័ង​នៃ​ជីវិត » (យ៉ូហាន ៦:៤៩–៥១); សូមមើល​ផងដែរ និក្ខមនំ ១៧:៦; កូរិនថូសទី ១ ១០:៤; Topical Guide, “Jesus Christ, Types of, in Anticipation » ។

  69. សូមមើល និក្ខមនំ ១២:៥–១៤ ។

  70. កាឡាទី ៣:២៤

  71. «ឪពុក​នៃ​មនុស្ស​លោក ។ មុន​ដំបូង​ត្រូវបាន​ហៅ​ថា អ័ប្រាហាំ, ដែល​មាន​ន័យ​ថា ‹ ឪពុក​ដែល​បាន​តម្កើង​ឡើង › » ។ (Bible Dictionary, “Abraham”) ។

  72. អែលឌើរ ដាល្លិន អេក អូក បាន​ពន្យល់ ៖ « រឿងនេះ…បង្ហាញ​នូវ​ភាព​ដ៏​ល្អ​របស់​ព្រះ​ក្នុង​ការការពារ អ៊ីសាក និង​ក្នុង​ការ​ប្រទាន​នូវ​យញ្ញបូជា​ជំនួស ដើម្បី​កុំ​ឲ្យ​គាត់​ស្លាប់​ឡើយ ។ ពីព្រោះ​អំពី​បាប និង​ជីវិត​រមែង​ស្លាប់​របស់​យើង យើង​គឺ​ដូចជា អ៊ីសាក ដែល​ត្រូវ​បាន​ដាក់​ទារណ្ឌកម្ម​ដល់​ស្លាប់ ។ នៅពេល​សេចក្តី​សង្ឃឹម​នានា​ទាំងអស់ បាន​បាត់​បង់ទៅ ព្រះវរបិតាសួគ៌​របស់​យើង​ប្រទាន​កូនចៀម​របស់​ព្រះដល់​យើង ហើយ​នឹងត្រូវ​បាន​សង្គ្រោះ​ដោយ​ពលិកម្ម របស់​ទ្រង់ » ។ (“Bible Stories and Personal Protection,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩២, ៣៧ ) ។

  73. « ស្តេច​នៃ​ស្រុក​សាឡិម » (ហេព្រើរ ៧:១–២); « ស្តេច​នៃ​ឋានសួគ៌ » (ក.យ.ស លោកុប្បត្តិ, លោកុប្បត្តិ ១៤:៣៦ [ នៅក្នុង Bible appendix ] ); « ស្តេច​នៃ​សេចក្តីសុចរិត » (ហេព្រើរ ៧:២); សូមមើល​ផងដែរ Topical Guide, “Jesus Christ, Types of, in Anticipation » ។

  74. ក.យ.ស លោកុប្បត្តិ, លោកុប្បត្តិ ១៤:៣៣ ( នៅក្នុង Bible appendix ); សូមមើល​ផងដែរ Topical Guide, “Jesus Christ, Types of, in Anticipation » ។

  75. សូមមើល លោកុប្បត្តិ ៣៧:២៧-២៨ ។

  76. សូមមើល ម៉ូសេ ១:២៦; សូមមើល​ផងដែរ ចោទិយកថា ១៨:១៥; នីហ្វៃទី ៣ ២០:២៣; The Pearl of Great Price Teacher Manual (Church Educational System manual, 2000), ៩–១១ ។

  77. រ៉ូម ៥:១៤ ។

  78. សូមមើល នីហ្វៃ​ទី ២ ២:២៣

  79. សូមមើល ម៉ូសេ ៤:១៨

  80. សូមមើល នីហ្វៃ​ទី ២ ២:២៥

  81. ដានីយ៉ែល ៦:៣

  82. ដានីយ៉ែល ៦:៣–៤, ៦–៧

  83. ដានីយ៉ែល ៦:៤; សូមមើល​ផងដែរ ខ ៥

  84. ដានីយ៉ែល ៦:៦-៧ ។

  85. លូកា ២២:៣៩; សូមមើល ដានីយ៉ែល ៦:១០ ។

  86. សូមមើល ដានីយ៉ែល ៦:១០ ។

  87. ដានីយ៉ែល ៦:១៤ ។

  88. ដានីយ៉ែល ៦:១៧ ។

  89. ដានីយ៉ែល ៦:១៩ ។

  90. សូមមើល ដានីយ៉ែល ៦:២២ ។

  91. ដានីយ៉ែល ៦:២៣ ។

  92. Alfred Edersheim, Bible History: Old Testament, one vol. ed. (1982), xiii; ដកស្រង់​ផងដែរ​នៅក្នុង Old Testament Student Manual: លោកុប្បត្តិ–២ សាំយូអែល, ២២ ។

  93. ម៉ារីអុន ជី រ៉មនី, “The Message of the Old Testament,” ១, si.lds.org ។

  94. សូមមើល ទំនុក​តម្កើង ១:២–៣ ។

  95. យេរេមា 20:9; សូមមើល​ផងដែរ ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ, ២៩–៣០.  ប្រធាន ប៊យ ខ. ផាកកឺ​បាន​ពន្យល់ ៖

    « ‹ មាន​ភស្តុតាង​ជាច្រើន « បងប្រុស [ វិហ្វូត ប៊ី ] លី បាន​សរសេរ ‹ ដើម្បី​បង្ហាញ​ការណ៍​នោះ ជាពិសេស​នៅក្នុង​អាកប្បកិរិយា​ដែល​មាន​សីលធម៌ នោះ​មនុស្ស​ពុំ​បាន​ធ្វើ​អ្វី​ស្រប​តាម​ចំណេះដឹង​របស់​ខ្លួន​ឡើយ › ។ ហើយ​គាត់​បាន​សង្កេត​ឃើញ​ថា មនុស្ស​ម្នាក់​អាច​ពិបាក​ឃើញ​ថា​ខ្លួន​ធាត់ បើសិន​គាត់​សម្រក​ទម្ងន់ ផ្នែក​មួយ​នៃ​ការធ្វើ​រឿង​នោះ​គឺ​គាត់​ត្រូវ​បន្ថយ​ការហូប​អាហារ ។ តើ​អ្នក​អាច​គិត​ពី វេជ្ជបណ្ឌិត​ដែល​ជក់​បារី ហើយ​ពុំ​ដឹង​ថា​ការជក់​បារី​ធ្វើ​ឲ្យ​ខូច​សុខភាព​ខ្លួន​ដែរ​ឬ​ទេ ? តើ​អ្នក​ដឹង​ពី​ការលែងលះ​របស់​ឪពុក​ម្តាយ​មួយ​គូ ដែល​ពួកគេ​ទាំង​ពី​នាក់​ពុំ​ដឹង​ពេញលេញ​ថា​នឹង​មាន​ផលប៉ះពាល់​ដ៏​សោកសៅ​ដែល​នឹង​មាន​លើ​កូនៗ​របស់​ពួកគេ​ដែរ​ឬ​ទេ ? នៅក្នុង​ករណី​ទាំង​នេះ​មនុស្ស​បាន​ដឹង​ពី​ផ្លូវត្រូវ​ហើយ ប៉ុន្តែ​នៅតែ​ពុំ​ធ្វើ​តាម​វា​ទៀត ។

    គឺ​ដូចជា​អាកប្បករិយា​សុចរិត ហើយ​ថា​ពុំ​មាន​បញ្ញា​គ្រប់គ្រាន់ ។ អារម្មណ៍ នោះ​ត្រូវតែ​មាន » (Let Not Your Heart Be Troubled [1991], ១៤ ) ។

  96. នៅក្នុង The Charted Course of the Church in Education, ប្រធាន​ជេ. រ៉ូប៊ីន ខ្លាក ជុញ្ញ័រ.បាន​បង្រៀនថា​នៅក្នុង​ការសិក្សា និង ការបង្រៀន​របស់​យើង​ពិត​ជា​មាន « ចំណុច​សំខាន់​ពីរ​ដែល​ពុំ​អាច​មើល​រំលង​បាន​ឡើយ ការភ្លេច ការព្រាវៗ ឬ ការព្រងើយ​កន្តើយ » ។ ចំណុច​ទី​មួយ​គឺ​អំពី​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ។ « ចំណុច​ទី​ពីរ​នៃ​ចំណុច​ទាំង​ពីរ​នោះ គឺ​យើង​ត្រូវតែ​ផ្តល់​សេចក្តីជំនឿ​ពេញលេញ​ថា​ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​ពិត ហើយ​ប្រាកដប្រជា ព្រមទាំង​បាន​បង្ហាញ​ព្រះកាយ​ដល់​ព្យាការី យ៉ូសែប នៅក្នុង​ការនិមិត្ត​នៅក្នុង​ព្រៃ » ( ១–២ ) ។

  97. នៅក្នុង​សេចក្តី​អធិប្បាយ​សម្រាប់ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:២, the Doctrine and Covenants Student Manual មាននូវ​ការពន្យល់​ខាង​ក្រោមនេះ ៖ « ដាវ​ជា​ច្រើន​កាល​ពី​សម័យ​បុរាណ​មាន​មុខ​តែ​មួយ​ប៉ុណ្ណោះ ។ នៅពេល​មនុស្ស​ម្នាក់​សម្រេចចិត្ត​ធ្វើ​ដាវ​មុខ​ពីរ នោះ​ប្រសិទ្ធិភាព​នៃ​អាវុធ​បាន​កើន​ឡើង​កាន់តែ​ខ្លាំង ។ ឥឡូវ​វា​អាច​កាប់​បាន​គ្រប់​ទិស​ទាំងអស់ មិន​ថា​សត្រូវ​វាយឆ្មក់​ពី​ណា​ក៏​ដោយ ។ ដូច្នេះ ការប្រដូច​ព្រះបន្ទូល​របស់​ព្រះ​ទៅ​នឹង​ដាវ​មុខ​ពីរ​គឺ​វា​ប្រៀប​ដូច​នោះ​ដែរ ។ ដូច​ជា​ដាវ​ដ៏​មុត​អាច​កាត់​ដាច់​យ៉ាង​ជ្រៅ ហើយ​បំផ្លាញ​ជីវិត​មនុស្ស​ដែរ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​គឺ​មាន​ព្រះចេស្តា​គ្រប់គ្រាន់​ដូច​គ្នា​នេះ ដែល​អាច​នាំមក​នូវ​ការ​បំផ្លាញ​នៃ​ព្រលឹង ( ការស្លាប់​ខាង​វិញ្ញាណ ) ដល់​អស់​អ្នក​ដែល​ពុំ​ស្តាប់​តាម​ព្រះបន្ទូល​នោះ ( សូមមើល ហេព្រើរ ៤:១២; វិវរណៈ ១:១៦; ២:១២, ១៦) ។ ព្រះបន្ទូល​របស់​ព្រះ​ក៏​មាន​អំណាច​ចាក់​ទំលុះ​ព្រលឹង​ដូច​ជា​ដាវ​ដែល​ចាក់​ទំលុះ​ចូល​ក្នុង​ខ្លួន​មនុស្ស​ផងដែរ ( សូមមើល នីហ្វៃ​ទី ៣ ១១:៣; គ. និង ស. ៨៥:៦) ។ វា​អាច​ដោះស្រាយ​បញ្ហា និង កំហុស​ដោយ​មុខ​ដាវ​ទាំង​ពីរ​បាន​យ៉ាង​ងាយ » ។ ([Church Educational System manual, 2001], ១៥ ) ។

  98. សូមមើល មរមន ៥:១៤

  99. សូមមើល នីហ្វៃទី ១ ១១:២២

  100. អ័ប្រាហាំ ៣:២៥ ។