ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ១១ ៖ សាក្សី​នៃ​ព្រះ​គ្រីស្ទ


« នីហ្វៃទី២ ១១ ៖ សាក្សី​នៃ​ព្រះ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ១១ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ១១

សាក្សី​នៃ​ព្រះ​គ្រីស្ទ

ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​អ្នក​គង្វាល

តើ​អ្នកនឹក​ឃើញ​នរណា ពេល​អ្នក​គិត​អំពី​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ? នីហ្វៃ​ស្រឡាញ់ទីបន្ទាល់របស់​យ៉ាកុប​ជា​ប្អូន​ប្រុស​របស់​លោក និង​ព្យាការី​អេសាយ​ខ្លាំង​ណាស់​រហូត​ដល់​លោក​បាន​កត់ត្រា​វា​ជាមួយ​នឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ការពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សារៈសំខាន់​របស់​សាក្សី

សូម​ស្រមៃ​ថា អ្នក​ត្រូវ​កត់ត្រា​កន្លែង​ដែល​អ្នក​នៅ​យប់មិញ​ពី​ម៉ោង ៦:០០ ដល់ ៧:០០ យប់ ។

  • តើ​អ្នក​អាច​បញ្ជាក់​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នៅពេល​នោះ​ដោយ​របៀបណា ?

  • តើ​មាន​សាក្សី​ណា​អាច​បញ្ជាក់​ថា អ្នក​នៅ​ទី​ណា​ដែរ​ទេ ?

  • ហេតុ​អ្វី​សាក្សី​សំខាន់​នៅពេល​យើង​ស្វែងរក​សេចក្តី​ពិត ?

សូម​អាន នីហ្វៃទី២ ១១:២–៣ ដោយ​រកមើល​សាក្សី​ដែល​នីហ្វៃ​បាន​រៀបរាប់ និង​បទពិសោធន៍​អ្វី​ដែល​ពួកលោក​មាន ។

  • ហេតុ​អ្វី​មនុស្ស​បីនាក់​នេះ​ជា​សាក្សី​ដ៏​មាន​ឥទ្ធិពល ?

  • តើ​អ្នក​ចង់​រៀន​អ្វី​ពី​ពួកលោក ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះដែល​អ្នក​រៀន​អំពី​ព្រះ​នៅក្នុង ខទី ៣ ?

សូម​អាន នីហ្វៃទី២ ១១:៤, ៦ ដោយ​ស្វែងរក​អ្វី​ដែលនីហ្វៃ​ចង់​ឲ្យ​ប្រជាជន​របស់​លោក​ដឹងជាពិសេស ។

​សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី នីហ្វៃទី២ ១១ គឺ​ថា ព្រះវរបិតាសួគ៌​បញ្ជូន​សាក្សី​មក​ថ្លែង​ទីបន្ទាល់​អំពី​ការ​ពិត​នៃ​ព្រះរាជ​បុត្រា​របស់​ទ្រង់ ។

  • ហេតុ​អ្វី​អ្នក​គិត​ថា ព្រះ​វរបិតាសួគ៌​ប្រើ​សាក្សី​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​រាជបុត្រា​របស់​ទ្រង់ ?

សូម​ចំណាយពេល​បន្តិច ដើម្បី​ពិចារណា​អំពី​ជំនឿ និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះ​អង្គ​សង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​គិត​អំពី​សាក្សី​នៃ​ព្រះ​អង្គសង្គ្រោះ និង​របៀប​ដែល​ពួកលោក​បាន​មានឥទ្ធិពល​លើ​រូប​អ្នក និង​ជំនឿ​របស់​អ្នក​ចំពោះ​ទ្រង់ ។ នៅពេល​អ្នក​បន្តមេរៀន​នេះ សូម​រកមើល​របៀប​ដែល​សាក្សី​អាច​ជួយ និង​ពង្រឹង​អ្នក​ក្នុងជីវិត​របស់​អ្នក ។

ពីមុន នីហ្វៃទី២ ១១ នីហ្វៃ​បាន​បញ្ចូល​ការបង្រៀន និង​ទីបន្ទាល់​របស់​យ៉ាកុប ប្អូនប្រុស​របស់​លោក​ផងដែរ ។ បន្ទាប់ពី នីហ្វៃទី២ ១១ នីហ្វៃ​បាន​បញ្ចូល​ការបង្រៀន និង​ទីបន្ទាល់​របស់​ព្យាការី​អេសាយ ។ អ្នក​ប្រហែលជា​ចង់ស​រសេរ « នីហ្វៃទី២ ៩–១០ គឺជា​សាក្សី​របស់​យ៉ាកុប » នៅជាប់​នឹង​ឈ្មោះ​របស់​យ៉ាកុប ខ​ទី ៣ និង « នីហ្វៃទី២ ១២–២៤ គឺ​ជាសាក្សី​របស់​អេសាយ » នៅជាប់​នឹង​ឈ្មោះ​របស់​អេសាយ ខ​ទី ២ ។

សាក្សី​ពី​ព្រះ​យេស៊ូវគ្រីស្ទ

សាវក​នៅជុំវិញ​ព្រះ​គ្រីស្ទ​ក្នុង​ទីក្រុង​រ៉ូម

មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​ពី​ព្រះ​យេស៊ូវគ្រីស្ទ ។ មិន​ថា​អ្នក​ដឹង​ដោយ​ខ្លួនឯង​រួច​ហើយ​ថា ទ្រង់​មាន​ព្រះ​ជន្ម​គង់​នៅ ឬ​ក៏​អ្នក​នៅតែ​ឆ្ងល់​ថា​តើ​ទ្រង់​មាន​ពិត​ឬអត់​នោះ​ទេ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់​តាមរយៈ​សាក្សី​ដែល​ព្រះ​បាន​ជ្រើសរើស ។ ជម្រៅនៃ​ទីបន្ទាល់​របស់​អ្នក​បច្ចុប្បន្ន​ចំពោះ​ទ្រង់​មិន​សំខាន់​ដូចជា​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ស្គាល់​ទ្រង់កាន់​តែច្បាស់ ទៅមុខ​ទៀត​នោះ​ទេ ។

សូម​សិក្សា​សំណេរ​ខាង​ក្រោម​របស់​សាក្សី​យ៉ាង​ហោចណាស់​ពីរនាក់​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​កត់ត្រា​អ្វី​ដែល​អ្នក​រៀន និង​មាន​អារម្មណ៍​នៅពេល​អ្នក​សិក្សា ។

  1. យ៉ាកុប—ស្វែងរក​ការបង្រៀន ឬ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ដែល​យ៉ាកុប​បាន​ចែកចាយ​នៅក្នុង នីហ្វៃទី២ ៩–១០ ។ ( ខគម្ពីរ​ដែល​អាច​ដាក់បញ្ចូល នីហ្វៃទី២ ៩:១០–១២, ២០–២៣, ៤១; ១០:២៥ ) ។

  2. អេសាយ​—ស្វែងរក​ការបង្រៀន ឬ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក​ដែលអេ​សាយ​បាន​ចែកចាយ​នៅក្នុង នីហ្វៃទី២ ១២–២៤ ។ ( ខគម្ពីរ​ដែល​អាច​ដាក់បញ្ចូល នីហ្វៃទី២ ១៦:១–៣; ១៧:១៤; ១៩:៦–៧; ២២:២; ២៤:៣ ) ។

  3. នីហ្វៃ​—ស្វែងរក​ការបង្រៀន ឬ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក​ពី​សំណេរ​ផ្ទាល់ខ្លួន​របស់​នីហ្វៃ ។ ( ខគម្ពីរដែល​អាច​ដាក់បញ្ចូល នីហ្វៃទី១ ១១:៣១–៣៣; ១៩:៨–១០; នីហ្វៃទី២ ៤:១៨–២១; ២៥:២៦, ២៩ ។

សាក្សី​សម័យ​ទំនើប​នៃ​ព្រះ​គ្រីស្ទ

សូមចាំ​ថា នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​ថា « ព្រះ​ទ្រង់​បាន​បញ្ជូន​សាក្សី​ថែម​ទៀត » ( នីហ្វៃទី២ ១១:៣ ) ។ សាក្សី​មួយ​ចំនួន​ទាំងនេះ​គឺជា​សាវក​នៅ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់ ។ សូមមើល​ទីបន្ទាល់​យ៉ាង​ហោចណាស់​ពីរនាក់​ក្នុង​ចំណោម​សាក្សី​សម័យ​ទំនើប​ខាង​ក្រោមនេះ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។ សូម​ចងចាំ​ពី​អារម្មណ៍ និង​គំនិត​ដែល​អ្នក​អាច​នឹង​ទទួល​បាន​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​មើល ។ វីដេអូ​ទាំងមូល​ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

5:47

« Special Witnesses of Christ—President Russell M. Nelson » ( សូមមើល​ពី​នាទី​ទី ៤:៣២ ដល់ ៥:៤៧ )

3:45

« Special Witnesses of Christ—President M. Russell Ballard » ( សូមមើល​ពី​នាទី​ទី ២:២២ ដល់ ៣:៤៥ )

4:57

« Special Witnesses of Christ—Elder Quentin L. Cook » ( សូមមើល​ពី ​នាទី​ទី ៣:៥៣ ដល់ ៤:៥៧ )

5:24

« Special Witnesses of Christ—Elder Neil L. Andersen » ( សូមមើល​ពី​នាទី​ទី ៤:២០ ដល់ ៥:២៤ )

5:51

« Special Witnesses of Christ—Elder D. Todd Christofferson » ( សូមមើល​ពី​នាទី​ទី ៤:៣០ ដល់ ៥:៥១ )

សាក្សី​របស់​អ្នក​អំពី​ព្រះ​យេស៊ូវគ្រីស្ទ

សូមកត់ចំណាំ​ថា នីហ្វៃ​បាន​ជ្រើសរើស​ព្យាការី​ម្នាក់​ដែល​លោក​បាន​កោតសរសើរ ( អេ​សាយ ) បុគ្គល​លោក​ស្គាល់​ដោយ​ផ្ទាល់ ( យ៉ាកុប ជាប្អូនប្រុស​របស់​លោក ) និងទីបន្ទាល់​របស់​លោក​ផ្ទាល់ ធ្វើជា​សាក្សី​បី​នាក់​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ការ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​លំហាត់​ខាង​ក្រោម​នេះ ដើម្បី​ជួយ​អ្នក​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ ៖

    • សូម​កត់ត្រា​ការបង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ន័យ​សម្រាប់​អ្នក​ពី នីហ្វៃ យ៉ាកុប អេសាយ ឬ​ព្យាការី​នៅ​សម័យ​ទំនើប ។

    • សូម​កត់ត្រា​ឈ្មោះ​បុគ្គល​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​ផ្ទាល់ ដែល​អ្នក​ចាត់ទុក​ថា​ជាសាក្សី​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ សូម​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ទីបន្ទាល់​របស់​ពួកគាត់ ។ ( អ្នក​អាច​នឹង​ចង់​និយាយ​ជាមួយ ឬ​ផ្ញើសារ​ទៅ​បុគ្គល​នោះ​ដើម្បី​សួរ​អំពី​របៀប​ដែល​ពួកគាត់​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះ​គ្រីស្ទ ) ។

    • កត់ត្រា​ពី​ការ​ដែល​អ្នក​គិត​អំពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះ​អាច​រួមបញ្ចូល​បទពិសោធន៍​ដែល​អ្នក​មាន ឬ​អ្វី​ដែល​អ្នក​បាន​រៀន​អំពីទ្រង់ ។ ឬ​អ្នក​អាច​ជ្រើសរើស​កត់ត្រា​បំណងប្រាថ្នា​របស់​អ្នក ដើម្បី​ទទួល​បាន​ទីបន្ទាល់អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​អ្វី​ដែល​អ្នក​សុខចិត្ត​ធ្វើ​ដើម្បីជួយ​ឲ្យ​ទីបន្ទាល់​នោះ​រីកចម្រើន ។