ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣—« ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣—‹ ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ត្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៣

« ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ »

ខគម្ពីរ និង​ផ្លែប៉ោម

នៅក្នុង​មេរៀន​មុន « នីហ្វៃទី២ ៣២:១–៧ » អ្នក​បានរៀន​ពី​សារៈសំខាន់​នៃ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ។ មេរៀននេះ​អាចជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរគន្លឹះ​សម្រាប់ នីហ្វៃទី២ ៣២:៣ ពន្យល់ពី​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

សូមស្រមៃ​ថា អ្នក​ត្រូវ​បានសុំ​ឲ្យ​ថ្លែង​នៅ​ការប្រជុំ​ធម្មនិដ្ឋាន​ខ្លី​មួយ​ក្នុង​ថ្នាក់​សិក្ខាសាលា​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ ។ សូមអាន នីហ្វៃទី២ ៣២:៣ ហើយ​រំឭក​ពី​គោលការណ៍​នេះ នៅពេល​យើង​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នោះ​ព្រះបន្ទូល​​​នឹង​ប្រាប់​យើង​រាល់​កិច្ចការ​ដែល​យើង​គួរ​ធ្វើ ។

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បានរៀន​នៅក្នុង​មេរៀន​មុន និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក ដើម្បី​ពន្យល់​ពី​អត្ថន័យ​នៃ « ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » យ៉ាង​ដូចម្ដេច ?  ( នីហ្វៃទី​២ ៣២:៣ ) ។

  • តើ​ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ​អាច​ធ្វើ​ឲ្យមាន​ភាពខុសគ្នា​អ្វីខ្លះ​ក្នុង​ជីវិត​យុវវ័យ ?

ដើម្បី​ជួយ​អ្នក​ទន្ទេញ និង​អនុវត្ត​តាម​វគ្គ​បទគម្ពីរ​នេះ សូម​គូរ​តារាង​នៅលើ​ក្រដាស​មួយ​សន្លឹក ។ វា​អាច​ស្រដៀង​នឹង​រូបភាព​ខាងក្រោមនេះ ។ អ្នក​ក៏​អាច​គូរ​រូបភាព​អាហារ ឬ​គម្ពីរ​នៅលើ​ចាន​ផងដែរ ។ សូម​សរសេរ​ឃ្លា​ថា « នីហ្វៃទី២ ៣២:៣—ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » នៅ​កន្លែង​ណាមួយ​នៅលើ​ទំព័រ​របស់អ្នក ។ សូម​អាន​ឃ្លា​នេះ​ឲ្យ​ច្រើន​ដង រហូត​ដល់​អ្នក​ចាំ​វា​បាន ។ សូម​ពិចារណា​បិទ​រូប​គំនូរ​របស់អ្នក​នៅ​កន្លែង​ណាមួយ​នៅក្នុង​ផ្ទះ​របស់អ្នក ឬ​នៅលើ​ទូរ​ទឹក​កក​ដែល​អ្នក​អាច​រំឭក​វា​រាល់ពេល​ដែល​អ្នក​ទទួលទាន​អាហារ ។

ការកំណត់​ទីកន្លែង

រៀន​អនុវត្ត

ការយល់ដឹង​អំពី​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នឹង​ជួយ​អ្នក​ជាមួយនឹង​សកម្មភាព​ដូចខាងក្រោម ។ សូមចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ពិនិត្យមើល​គោលការណ៍​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៅ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​ជ្រើសរើស​គោលការណ៍​មួយ​ក្នុងចំណោម​គោលការណ៍​ទាំងអស់​ដើម្បី​សិក្សា​បន្ថែម​ឲ្យបាន​កាន់​តែច្បាស់ ។

សូម​ស្រមៃ​ថា បន្ទាប់ពី​មេរៀន​ថ្នាក់​សិក្ខាសាលា​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ មិត្ត​របស់អ្នក​និយាយ​ទៅកាន់​អ្នក​ថា « ខ្ញុំ​ដឹង​ថា ការសិក្សា​ព្រះគម្ពីរ​គឺជា​រឿង​ល្អ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ជាមួយ​នឹង​អ្វីៗ​ទាំងអស់​ដែល​កំពុង​កើតឡើង​នៅក្នុង​ជីវិត​របស់ខ្ញុំ​នៅ​ពេលនេះ គឺ​ខ្ញុំ​គ្មានពេល​ទេ ជាពិសេស​មិន​បាន​សិក្សា​រាល់ថ្ងៃ​ទេ » ។

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏អស់កល្បមួយ

រូបតំណាង កំណត់ត្រា
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​អ្នក​ចង់ឲ្យ​មិត្ត​របស់អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដែល​អាច​ជួយ​ពួកគេ​ឲ្យព្យាយាម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ?

    • តើ​ការទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ អាច​ជះឥទ្ធិពល​ដល់​យើង​បន្តិច​ម្តងៗ រហូត​ដល់​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព

សូម​ស្រមៃគិត​ថា បន្ទាប់​ពី​ពិភាក្សា​អំពី​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច មិត្ត​របស់អ្នក​និយាយ​ថា « អរគុណ ។ វា​ជួយបាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិត​ថា ខ្ញុំ​នឹង​​លំបាក​រក​ពេល​រាល់ថ្ងៃ​ដើម្បី​សិក្សាព្រះ​គម្ពីរ​របស់ខ្ញុំ​ណាស់ » ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​អ្នក​គិត​ថា នីហ្វៃទី២ ៣២:៣ អាច​ជួយ​មិត្ត​របស់អ្នក​ដោយ​របៀបណា ?

    • តើ​ខគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វី​ពី​ព្យាការី​អាច​ជួយ​មិត្ត​របស់អ្នក​បាន ?

ឧទាហរណ៍​ខ្លះ​អាច​រួមមាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៦:១ ក៏​ដូចជា​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ៖

សូម​កុំ​​ជឿ​ពាក្យ​​កុហក​របស់​សាតាំងថា អ្នក​​គ្មាន​ពេលសិក្សា​ព្រះគម្ពីរ​ឲ្យសោះឡើយ ។ សូម​ជ្រើសរើសយក​ពេល​សិក្សា​ព្រះគម្ពីរ​ទាំងនោះ ។ ការ​ទទួល​ទានព្រះ​បន្ទូល​ព្រះ​រៀងរាល់ថ្ងៃគឺសំខាន់​ជាងការ​ដេក ការទៅ​សាលារៀន ការទៅ​ធ្វើការ​ការ​មើលកម្មវិធី​ទូរទស្សន៍ ការ​លេងវីដេអូ​ហ្គេម ឬ​បណ្ដាញ​សង្គម​ទៅទៀត ។ អ្នក​ត្រូវ reorganize ស្គាល់​ពី​អាទិភាពខ្លួនឯង ដើម្បី​មាន​ពេល​សិក្សាព្រះ​បន្ទូលរបស់​ព្រះ ។ ប្រសិន​បើ​ដូច្នេះមែន សូម​ធ្វើបែបនោះចុះ ! ( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣ )

  • តើ​ការបង្រៀន​ទាំងនេះ​អាច​ជួយ​ដោយ​របៀបណា ?

ធ្វើសកម្មភាព​ដោយ​សេចក្តីជំនឿ

សូម​ស្រមៃ​ថា មិត្ត​របស់អ្នក​មានប្រតិកម្ម​ល្អ​ចំពោះ​អ្វី​ដែល​អ្នក​បានចែកចាយ ប៉ុន្តែ​អ្នក​ដឹង​ថា ពួកគេ​នឹង​មិន​យកឈ្នះ​លើ​ការព្រួយបារម្ភ​របស់​ពួកគេ​ឡើយ រហូត​ទាល់តែ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះអម្ចាស់​សិន ។

សូមចំណាយ​ពេល​ពិចារណា​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អ្នក​ធ្លាប់​មាន​ពី​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអង្គសង្គ្រោះ​ដែល​អាច​ជំរុញ​ចិត្ត​មិត្ត​របស់​អ្នក​ឲ្យ​ទទួលទាន​ព្រះបន្ទូល​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​បទពិសោធន៍ ឬ​ទីបន្ទាល់​អ្វីខ្លះ​ដែល​អ្នក​អាច​ចែកចាយ​ដែល​អាច​ជួយ​មិត្ត​របស់អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ?

    • តើ​អ្នក​បានរៀន​អ្វីខ្លះ​ដែល​អ្នក​ទទួលអារម្មណ៍​ថា អាច​ជួយ​អ្នក​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក ?