ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៣២:៨–៩ ៖ « អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច »


« នីហ្វៃទី២ ៣២:៨–៩ ៖ ‹ អ្នក​រាល់​គ្នា​ត្រូវ​តែ​កអធិស្ឋាន​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ៣២:៨–៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៣២:៨–៩

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច »

យុវវ័យ​កំពុងអធិស្ឋាន

ព្រះបញ្ញត្តិ​ជា​មូលដ្ឋាន​បំផុត​មួយ​ដែល​យើង​មាន​គឺ​ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌ ។ ប៉ុន្តែ​មាន​រឿង​ជាច្រើន​អាច​រារាំង​យើង​ពី​ការអធិស្ឋាន ។ នីហ្វៃ​ក៏​បានរំឭក​ប្រជាជន​អំពី​សារៈសំខាន់​នៃ​ការអធិស្ឋាន និង​ពរជ័យ​ដែល​បានមក​ពី​ការប្រាស្រ័យទាក់ទង​ជាមួយ​ព្រះវរបិតា​សួគ៌​យើង​ជា​ប្រចាំ​ដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​បង្កើន​បំណងប្រាថ្នា​របស់អ្នក​ក្នុង​ការទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​សួគ៌​របស់អ្នក​តាមរយៈ​ការអធិស្ឋាន ។

តើ​អ្នក​អធិស្ឋាន​នៅពេលណា ?

សូម​គិត​ពី​វិធី​ជាច្រើន​ដែល​អ្នក​អាច​បំពេញ​សេចក្តីថ្លែងការណ៍​ខាងក្រោម​បានត្រឹមត្រូវ ៖ ខ្ញុំ​អធិស្ឋាន​នៅពេល …

ប្រសិនបើ​អាច សូម​មើល​វីដេអូ « I Pray When … » ( ១:៥៦ ) ដើម្បី​មើល​ពី​របៀប​ដែល​មនុស្ស​មួយចំនួន​បានបំពេញ​សេចក្តី​ថ្លែងការណ៍​នោះ ។ វីដេអូនេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org.

2:3

សូម​ចំណាយ​ពេល​មួយភ្លែត​ដើម្បី​សញ្ជឹងគិត​​ពី​ភាព​ញឹកញាប់​ដែល​អ្នក​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​ និង​មូលហេតុ​ដែល​អ្នក​អធិស្ឋាន ។ នៅពេល​អ្នក​បន្ត​ការសិក្សា សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​បានប្រទាន​ពរ​អ្នក ដោយសារ​ការអធិស្ឋាន​របស់អ្នក ក៏​ដូចជា​វិធី​ណាមួយ​ដែល​អ្នក​មានអារម្មណ៍​ថា ទ្រង់​អាច​នឹង​ចង់​ឲ្យ​អ្នក​កែលម្អ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ទ្រង់ ។

ការបង្រៀន​របស់​នីហ្វៃ​ស្តី​ពី​ការអធិស្ឋាន

បន្ទាប់ពី​នីហ្វៃ​បានបង្រៀន​ប្រជាជន​របស់លោក​ឲ្យបន្ត​នៅលើ​ផ្លូវ​តូច និង​ចង្អៀត​ដែល​នាំ​ទៅកាន់​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច និង​ដើម្បី​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ( សូមមើល នីហ្វៃទី២ ៣១:១៩–២០; ៣២:១–៣ ) លោក​បានបង្រៀន​ពី​របៀប​ដែល​ពួកគេ​អាច​ដឹង​ពី​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​ព្រះបន្ទូល​របស់​ទ្រង់ ។

សូមអាន​ពាក្យ​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី២ ៣២:៤, ៧ ។

  • តើ​ប្រជាជន​នីហ្វៃ​មួយចំនួន​គ្មាន​ចិត្តចង់​ធ្វើ​អ្វីខ្លះ ?

  • ហេតុអ្វី​អ្នក​គិត​ថា​ការណ៍​នេះ​នឹង​ឲ្យ​នីហ្វៃ​បាក់ទឹកចិត្ត ?

បន្ទាប់មក នីហ្វៃ​បានបន្ត​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការអធិស្ឋាន ។

សូមអាន នីហ្វៃទី២ ៣២:៨–៩ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បានបង្រៀន​អំពី​ការអធិស្ឋាន ។

រូបតំណាង កំណត់ត្រា នីហ្វៃទី២ ៣២:៨–៩ គឺជា​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។  សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាមគោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​អ្នក​បានរកឃើញ​សេចក្ដីពិត​អ្វីខ្លះ ?

សេចក្តីពិត​មួយចំនួន​ដែល​នីហ្វៃ​បានបង្រៀន​រួមមាន ៖

  • ប្រសិនបើ​យើង​អធិស្ឋាន​ជានិច្ច នោះ​ព្រះវរបិតា​សួគ៌​នឹង​ញែក​ការខិតខំ​របស់យើង​សម្រាប់​សុខុមាលភាព​នៃ​ព្រលឹង​យើង ។

  • ព្រះវរបិតា​សួគ៌​ចង់ឲ្យ​យើង​អធិស្ឋាន ។

  • សាតាំង​មិន​ចង់ឲ្យ​យើង​អធិស្ឋាន​ទេ ។

  • យើង​ត្រូវតែ​អធិស្ឋាន​ជានិច្ច ។

ការប្រាស្រ័យទាក់ទង​ជាមួយ​ព្រះវរបិតា​សួគ៌

  1. សូម​អាន​សកម្មភាព​ខាងក្រោម​មួយ​ចប់ ហើយ​យ៉ាងហោចណាស់​បំពេញ​សកម្មភាព​ពីរ​ដែល​អ្នក​មានអារម្មណ៍​ថាមានអត្ថន័យ​បំផុត​សម្រាប់​អ្នក ។

ការស្វែងយល់​បន្ថែមទៀត​អំពី​ការអធិស្ឋាន

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )—« នីហ្វៃ​ទី​២ ​៣២:៨–៩ ៖ ‹ អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច › »

សកម្មភាព ក

តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន​ខណៈ​ដែល​សាតាំង​ល្បួង​យើង​មិន​ឲ្យ​អធិស្ឋាន​នោះ ?

  • តើ​មាន​វិធី​ណាខ្លះ​ដែល​សាតាំង​អាច​ល្បួង​យើង​មិន​ឲ្យអធិស្ឋាន ?

វិធី​មួយ​ក្នុងចំណោម​វិធី​ជាច្រើន​ដែល​សាតាំង​អាច « បង្រៀន [ យើង ] ថា [ យើង ] មិន​ត្រូវអធិស្ឋាន​ទេ » គឺ​ដោយ​ការកុហក​បោកបញ្ឆោត​យើង​ថា ដោយសារ​យើង​បានធ្វើបាប យើង​លែង​ស័ក្តិសម​អធិស្ឋាន​ទៀត​ហើយ ។

សូម​សញ្ជឹងគិត​ពី​ពរជ័យ​នានាដែល​សាតាំង​អាច​នឹង​ព្យាយាម​រារាំង​យើង​មិន​ឲ្យទទួល​បាន ពេល​អ្នក​ធ្វើ​កិច្ចការដូចខាងក្រោម ៖

  • សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​សិក្សា​អំពី​ការអធិស្ឋាន ។ អ្នក​អាច​រកមើល​ការអធិស្ឋាន​នៅក្នុង Bible Dictionaryសេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ស្វែងរក Gospel Topics ឬ​រកមើល សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ដែល​និយាយ​អំពី​ការអធិស្ឋាន ។ នៅពេល​អ្នក​សិក្សា សូមរកមើល​ពរជ័យ​នៃ​ការអធិស្ឋាន ។ អ្នក​ក៏​ប្រហែលជា​ចង់​គិត​អំពី​ពរជ័យ​ដែល​អ្នក​បានទទួល​ពី​ការអធិស្ឋាន​ក្នុង​ជីវិត​របស់​អ្នក​ដែរ ។ ដោយ​ផ្អែក​លើ​ការសិក្សា និង​បទពិសោធន៍​របស់អ្នក សូម​ពិចារណា​ពី​មូលហេតុ​ដែល​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​​ឲ្យ​យើង​អធិស្ឋាន និង​មូលហេតុ​ដែល​សាតាំង​ល្បួង​យើង​មិន​ឲ្យអធិស្ឋាន ។

ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សូម​រកមើល​ហេតុផល​បន្ថែម​នៅពេល​អ្នក​មើល « God Wants You to Pray » ( ៣:២៨ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.orgវីដេអូ​អំពី​បទពិសោធន៍​របស់ ខៃឡា ពី​ការអធិស្ឋាន​ពេល​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម ។

3:29

សូម​សរសេរ​សេចក្ដីពិត​យ៉ាងហោចណាស់​ពីរ​ដែល​អ្នក​បានរៀន​អំពី​ការអធិស្ឋាន ។ សូម​រួមបញ្ចូល​មូលហេតុ​ដែល​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន ហើយ​សាតាំង​ល្បួង​យើង​កុំ​ឲ្យ​ធ្វើ ។

សកម្មភាព ខ

តើ​ការអធិស្ឋាន​ជានិច្ច​មានន័យ​ដូចម្តេច ?

សូមគិត​ពី​ការគូស​ចំណាំ​ឃ្លា « អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ » ( នីហ្វៃទី២ ៣២:៩ ) ។

សូមអាន អាលម៉ា ៣៤:២១, ២៧ ដោយ​រកមើល​ការយល់ដឹង​អំពី​អត្ថន័យ​នៃ​ការអធិស្ឋាន​ជានិច្ច ។

  • ហេតុអ្វី​​ការអធិស្ឋាន « ទាំង​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច » ( អាលម៉ា ៣៤:២១ ) ជា​ពរជ័យ ?

  • តើ​យើង​អាច​បង្វែរ​ចិត្ត​យើង​ទៅរក​ព្រះ​យ៉ាងដូចម្ដេច ទោះជា​យើង​មិន​បានអធិស្ឋាន​ក៏ដោយ​នោះ ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានផ្ដល់​ឧទាហរណ៍​មួយ​អំពី​អត្ថន័យ​នៃ​ការអធិស្ឋាន​ជានិច្ច ៖

សូមប្រឹក្សា​ជាមួយ​ព្រះវរបិតា​សួគ៌​ក្នុង​ការអធិស្ឋាន​ពេលព្រឹក ។ …

ក្នុង​អំឡុងពេល​នៃ​ថ្ងៃ​នោះ យើង​រក្សា​ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់យើង​ដើម្បី​ទទួល​បាន​ជំនួយ និង​ការណែនាំ​ជាបន្ត ។ …

នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​របស់យើង យើង​លុតជង្គង់​ម្តងទៀត ហើយ​រាយការណ៍​ទៅ​ព្រះវរបិតា​របស់យើង ។ យើង​ពិនិត្យមើល​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​នោះ ហើយ​សូម​ថ្លែង​អំណរគុណ​អស់ពី​ចិត្ត​ចំពោះ​ពរជ័យ និង​ជំនួយ​ដែល​យើង​បានទទួល ។ យើង​ប្រែចិត្ត ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ចូរស្វែងរក​វិធី​ដែល​យើង​អាច​ធ្វើ ហើយ​ប្រែក្លាយ​ឲ្យកាន់តែប្រសើរ​នៅ​ថ្ងៃស្អែក ។ ដូច្នេះ​ហើយ ការអធិស្ឋាន​ពេលល្ងាច​របស់យើង​ត្រូវបាន​បង្កើតឡើង ហើយ​គឺជា​ការបន្ត​នៃ​ការអធិស្ឋាន​ពេលព្រឹក​របស់យើង ។ ហើយ​ការអធិស្ឋាន​ពេលល្ងាច​របស់យើង​ក៏​ជា​ការរៀបចំ​សម្រាប់​ការអធិស្ឋាន​ពេលព្រឹក​ដ៏មានន័យ​ផងដែរ ។ ( ដាវីឌ អេ បែដណា « Pray Always » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៤១–៤២ )

សូម​សរសេរជា​ពាក្យ​ផ្ទាល់ខ្លួន​របស់អ្នក​នូវ​អ្វី​ដែល​អ្នក​គិត​ថា​វា​មានន័យ​ក្នុង​ការអធិស្ឋាន​ជានិច្ច ។

សកម្មភាព គ

តើ​ព្រះវរបិតាសួគ៌​នឹង​ញែក​ការខិតខំ​របស់យើង​សម្រាប់​សុខុមាលភាព ឬ​អត្ថប្រយោជន៍​នៃ​ព្រលឹង​របស់យើង​ដោយ​របៀប​ណា ?

នីហ្វៃ​បានណែនាំ​ថា « អ្នក​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ជា​មុន​សិន ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ទ្រង់​នឹង​ញែក​កិច្ចការ​របស់​អ្នក​ចេញ​ជា​បរិសុទ្ធ​ដល់​អ្នក ដើម្បី​ឲ្យ [ វា ] អាច​បាន​ទៅ​ជា​សុខុមាលភាព​ដល់​ព្រលឹង​អ្នក » ( នីហ្វៃទី២ ៣២:៩ ) ។ ឧទ្ទិស មានន័យ​ថា ធ្វើ​ឲ្យ​ពិសិដ្ឋ ឬ​ឧទ្ទិស​បូជា ។

សូម​គិត​អំពី​ឧទាហរណ៍​យ៉ាងហោចណាស់​មួយ​នូវ​កន្លែង​ដែល​ព្រះវរបិតា​សួគ៌​បានប្រទាន​ពរ​ដល់​នរណា​ម្នាក់ នៅពេល​ពួកគេ​បាន​អធិស្ឋាន ហើយ​ខិតខំ​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់បាន ។ នេះ​អាច​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន ជា​ឧទាហរណ៍​ក្នុង​សម័យ​ទំនើប ឬ​អ្នក​អាច​រក​ដំណើររឿង​មួយ​នៅក្នុង​បទគម្ពីរ​នានា ( សូមប្រើ Topical Guide លិបិក្រម ឬ សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​រក​ទីតាំង​ឧទាហរណ៍​ប្រសិនបើ​ចាំបាច់) ។

សូមសរសេរ​គំរូ និង​អ្វី​ដែល​វា​បានបង្រៀន​អ្នក​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​ពរ​ដល់​ការខិតខំ​របស់យើង​ដើម្បី​សម្រេច​ព្រះទ័យ​ទ្រង់ នៅពេល​យើង​អធិស្ឋាន ។

អ្វី​ដែល​ខ្ញុំ​ចង់​ចងចាំ

សូមសញ្ជឹង​គិត​​ពី​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃនេះ ។ សូម​ពិចារណា​សរសេរ​អ្វី​ដែល​អ្នក​ចង់​ចងចាំ ឬ​ចង់​ទទួល​បាន​ជាលទ្ធផល ។ ឧទាហរណ៍ ៖ អ្នក​ប្រហែលជា​ចង់​បង្កើន​ភាពញឹកញាប់​នៃ​ការអធិស្ឋាន ព្យាយាម​ទទួលស្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អ្នក នៅពេល​អ្នក​អធិស្ឋាន និង​ធ្វើ​សកម្មភាព ឬ​ព្យាយាម​យកឈ្នះ​លើ​ការល្បួង​ណាមួយ​ដែល​អ្នក​មានអារម្មណ៍​ថា​មិន​អធិស្ឋាន ។