ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៤:៩–១០ ៖ « សូម​ជឿ​ដល់​ព្រះ​ចុះ »


« ម៉ូសាយ ៤:៩–១០ ៖ ‹ សូម​ជឿ​ដល់​ព្រះ​ចុះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៤:៩–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៤:៩–១០

« សូម​ជឿ​ដល់​ព្រះ​ចុះ »

រូបអង្គ​ព្រះ

តើ​អ្នក​ធ្លាប់​ឈប់​ហើយ​សញ្ជឹងគិត​ពី​ឥទ្ធិពល​នៃ​ជំនឿ​របស់​អ្នក​ចំពោះ​សកម្មភាព​របស់​អ្នក និង​អ្វី​ដែល​អ្នក​កំពុង​ប្រែក្លាយ​ដែរ​ឬ​ទេ ? ខណៈកំពុង​បង្រៀន​ពី​អ្វី​ដែលយើង​ត្រូវធ្វើ​ដើម្បី​រក្សា​ការផ្ដាច់​បាប​របស់​យើង ស្ដេច​បេនយ៉ាមីន​បាន​សង្កត់ធ្ងន់​លើសារៈសំខាន់​នៃ​ការជឿ​ដល់​ព្រះ ។ មេរៀន​នេះ​អាច​ជួយអ្នក​ពង្រឹង​ជំនឿ និង​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ ។

ឥទ្ធិពល​នៃ​ជំនឿ​របស់​យើង

ខាងក្រោម​នេះ​គឺ​ជា​គំនិត​ខុសឆ្គង​មួយ​ចំនួន​ដែល​មនុស្ស​ធ្លាប់​គិត​ថា​ជា​សេចក្តីពិត ។ សូម​សញ្ជឹងគិត​អំពី​ឥទ្ធិពល​នៃ​ជំនឿ​ទាំងនេះអាច​មាន​មក​លើ​ជីវិត​របស់​បុគ្គល​ទាំងនោះ

  • ពិភពលោក​នេះ​មាន​រាង​សំប៉ែត ។

  • គីង្គក់​ធ្វើឲ្យ​អ្នក​កើត​ស្រែង ។

  • ផ្កាយ​វិល​ជុំវិញ​ផែនដី ។

  • តើ​មាន​បញ្ហា​អ្វី​ខ្លះ​អាច​កើតឡើង​ពី​ការជឿ​លើ​គំនិត​ខុសឆ្គង ?

  • តើ​អ្នក​បាន​ឃើញ​ជំនឿ​របស់​អ្នក ឬ​ជំនឿ​របស់​អ្នក​ដទៃ​មាន​ឥទ្ធិពល​លើ​ឥរិយាបថ ឬ​សកម្មភាព​នានា​ដោយ​របៀបណា ?

  • តើ​អ្វី​ដែល​យើង​ជឿ​អាច​ជះ​ឥទ្ធិពល​មកលើ​យើង​ខាងវិញ្ញាណ​យ៉ាងណា ?

សូម​ជឿដល់​ព្រះ​ចុះ

ស្តេច​បេនយ៉ាមីនបាន​បង្រៀន​ពីសារៈសំខាន់​នៃ​ការជឿ​ដល់ព្រះ ។ មុន​នឹង​ចាប់ផ្ដើម​ការសិក្សា​របស់​អ្នក សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​អ្វី​ដែលអ្នក​ជឿ​ដល់​ព្រះ ។ តើ​ជំនឿ​របស់​អ្នក​អំពី​ព្រះ​ជះ​ឥទ្ធិពល​លើ​សកម្មភាព​របស់​អ្នក​យ៉ាង​ដូចម្តេច ? សូម​ពិចារណា​ធ្វើ​បញ្ជី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ហើយ​ពិចារណា​អំពី​មូលហេតុ​ដែលអ្នក​ជឿ​លើ​អ្វី​ដែល​អ្នក​ធ្វើ ។ ពេញ​មួយ​ការសិក្សា​របស់​អ្នក សូម​បន្ថែមគំនិត ឬ​ការចាប់អារម្មណ៍​ណាមួយ​ដែល​អ្នក​អាច​មាន ។

រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

សូម​ចម្លង​រូបភាព​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ នៅក្នុង​រង្វង់កណ្តាល សូម​សរសេរ សូម​ជឿ​ដល់​ព្រះ​ចុះ និង ម៉ូសាយ ៤:៩–១០ ។

បណ្តាញគំនិត

សូម​អាន ម៉ូសាយ ៤:៩–១០ ដោយ​រកមើល​អ្វី​ផ្សេងៗ​ដែល​ស្តេច​បេនយ៉ាមីន​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ជឿ​អំពីព្រះ ។ សូម​សរសេរ​វា​ក្នុង​រង្វង់​ខាងក្រៅ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​បន្ថែម​រង្វង់​ទៅលើ​រូបភាព​របស់​អ្នក ។

រូបតំណាង​ចំណេះចំណាន​ខាងគោលលទ្ធិ ម៉ូសាយ ៤:៩ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។  សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់ ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

  • នៅក្នុង​ប្រយោគ​សាមញ្ញ​មួយ តើ​អ្នក​អាច​សង្ខេប​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន​ដោយ​របៀបណា នៅក្នុង ម៉ូសាយ ៤:៩–១០ ? សូម​ពិចារណា​ប្រើ​ប្រយោគ​សង្ខេប​របស់​អ្នក​ជា​ចំណងជើង​នៃ​រូបភាព​ដែល​អ្នក​បានបង្កើត ។

រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

  • តើ​ការយល់ដឹង និង​ការជឿ​លើ​ការបង្រៀន​ទាំងនេះ​ពី​ស្តេច​បេនយ៉ាមីន​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាងដូចម្តេច ?

  • តើ​អ្នក​មើលឃើញ​ពិភពលោក​ប្រឆាំង ឬ​មិន​យកចិត្ត​ទុកដាក់​លើ​ការបង្រៀន​ទាំងនេះ​ដោយ​របៀប​ណា ?

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ដំបូន្មាន​ខាងក្រោម​សម្រាប់​អ្នក​ដែលមិន​ប្រាកដថា ពួកគេ​ជឿ​ដល់ព្រះ ៖

2:3
ប្រធាន រ័សុល អិម ណិលសុន

ប្រសិនបើ​អ្នក​មិនប្រាកដ​ថា អ្នក​អាច​ជឿ​ទៅលើ​ព្រះ សូម​ចាប់​ផ្ដើម​ពី​ត្រង់នេះទៅ ។ សូម​យល់​ថា កាលណា​អវត្តមាន​ពីបទពិសោធន៍​ទាំងឡាយ​ជាមួយ​ព្រះ នោះមនុស្ស​អាច​នឹង​សង្ស័យ​អំពី​វត្តមាន​របស់ព្រះ ។ ដូច្នេះ សូម​ដាក់​ខ្លួន​អ្នក​ទៅក្នុង​កន្លែង​មួយ​ដើម្បី​ចាប់​ផ្ដើម​មានបទពិសោធន៍​ទាំង​ឡាយ​ជាមួយ​ទ្រង់ ។ … ទូលសូម​ទ្រង់​ឲ្យ​ប្រាប់​អ្នក ប្រសិនបើទ្រង់​ពិត​ជា​គង់​នៅ—​ប្រសិនបើ​ទ្រង់​ពិតជា​ស្គាល់​អ្នក ។ សូម​ទូលសួរ​ទ្រង់​ថា ទ្រង់​មានព្រះទ័យ​យ៉ាងណា​ចំពោះ​អ្នក ។ បន្ទាប់​មក​សូម​ស្តាប់ ។ ( រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩០ )

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ពង្រឹង​ជំនឿ​របស់​អ្នក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

កាន់តែជ្រៅ

របៀប​មួយ​ដែល​យើង​អាច​ពង្រឹង​ជំនឿ និង​ការទុកចិត្ត​របស់​យើង​លើ​ព្រះ​គឺ​តាមរយៈ​ការរៀន​ពី​ការបង្រៀន និង​បទពិសោធន៍​ដ៏​បំផុសគំនិត​របស់​អ្នក​ដទៃ ( សូមមើល Bible Dictionary « Faith » ) ។ សូម​ជ្រើសរើស​យ៉ាង​ហោចណាស់​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ទាំងបី​ខាងក្រោម​ដើម្បី​ជួយអ្នក​បង្កើនជំនឿ​របស់​អ្នក​លើព្រះ ៖

  • ទំនុកតម្កើង ៖ សូម​ស្រាវជ្រាវ​ក្នុង​សៀវភៅ​ទំនុកតម្កើង​នូវ​ពាក្យ ឃ្លា វគ្គ ឬ​ទំនុកតម្កើង​ទាំងមូល​ដែល​បង្រៀន​អំពី​ធម្មជាតិ និង​ចរិតលក្ខណៈ​របស់​ព្រះ ឬ​ដែល​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​លើទ្រង់ ។

  • ដំណើរ​រឿង​ព្រះគម្ពីរ​ផ្សេងទៀត ៖ សូម​ស្វែងរក និង​សិក្សា​ដំណើរ​រឿង​នៅក្នុង​ព្រះគម្ពីរ ដែល​អ្នក​ផ្សេង​ទៀត​បានថ្លែងទីបន្ទាល់​អំពី​ជំនឿ​របស់​ពួកគេ​អំពី​ព្រះវរបិតាសួគ៌ ឬ​ព្រះរាជបុត្រាទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍​នៃ​វគ្គបទគម្ពីរ​ដែលអ្នក​អាច​សិក្សា​រួមមាន អាលម៉ា ២៦:១៦, ៣៥–៣៧; ៣៤:៨–១០ និង គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:២២–២៤ ។

  • សន្និសីទ​ទូទៅ ៖ ដោយ​ប្រើសុន្ទរកថា​ក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ សូម​រកមើល​ពាក្យ ឃ្លា ដំណើររឿង ឬ​រឿង​ដែល​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពង្រឹង​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ទាំង​ទ្វេ ។ ( សូម​ពិចារណា​ស្រាវជ្រាវ​ក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​តាម​ប្រធានបទ​ដូច​ជា « ព្រះវរបិតាសួគ៌ » , « ក្រុមព្រះ » ឬ​« ព្រះយេស៊ូវគ្រីស្ត » ) ។

រូបតំណាង កំណត់ត្រា
  1. សូម​ចែកចាយ​សកម្មភាព​ដែលអ្នក​បានបញ្ចប់ និង​អ្វី​ដែល​អ្នក​បាន​រកឃើញ​ដែល​បន្ថែមលើ​ការយល់ដឹង​របស់​អ្នក​អំពីព្រះ ឬ​ពង្រឹង​ជំនឿ​របស់​អ្នក​លើទ្រង់ ។

ជំហានបន្ទាប់​របស់​អ្នក

មិន​ថា​អ្នក​មាន​ជំនឿ​ខ្លាំង​លើព្រះ ឬ​កំពុង​ព្យាយាម​កំណត់​នូវ​អ្វី​ដែល​អ្នក​ជឿនោះទេ មាន​អ្វី​ដែល​យើង​ម្នាក់ៗ​អាច​ធ្វើ​ដើម្បី​ពង្រឹង​ជំនឿ និង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​អ្វី​ដែលអ្នក​មាន​អារម្មណ៍​ថា ជា​ជំហាន​បន្ទាប់​របស់​អ្នក គឺ​ការស្គាល់​ព្រះ​កាន់តែ​ច្បាស់ ។ សូម​កត់ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។