ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៧–៣៨⁠ ៖ « ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន »


« អាលម៉ា ៣៧–៣៨⁠ ៖ ‹ ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៧–៣៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ៣៧–៣៨

« ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន »

ឪពុក និង​កូនប្រុស​កំពុង​អាន​ជាមួយ​គ្នា

តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​អ្នក​បានរៀន​ពី​ឪពុក​ម្ដាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់អ្នក ?⁠ តើ​អ្វីខ្លះ​ដែល​អ្នក​សង្ឃឹម​នឹង​បង្រៀន​កូនៗ​របស់អ្នក​នៅ​ថ្ងៃណា​មួយ ?⁠ អាលម៉ា​បានយល់​ថា ឪពុក​ម្ដាយ​មាន​ទំនួលខុសត្រូវ​ដ៏​ពិសិដ្ឋ​ដើម្បី​បង្រៀន​កូនៗ​របស់​ខ្លួន ។ បន្ទាប់ពី​បេសកកម្ម​របស់​លោក​ទៅកាន់​ពួកសាសន៍​សូរាំ អាលម៉ា​បាន​ប្រមូល​កូនប្រុសៗ​លោក​មក​បង្រៀន និង​លើក​ទឹកចិត្ត​ដល់​ពួកគេ ។⁠ លោក​បានទូន្មាន​ពួកគេ​ឲ្យ​បន្ត​កាន់តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា ការរស់នៅ​តាម​បទបញ្ញត្តិ​ឥឡូវនេះ នឹង​ផ្ដល់ពរ​ដល់​អ្នក​ពេញ​មួយ​ជីវិត ។⁠

ដំបូន្មាន​ពី​ឪពុក ឬ​ម្តាយ

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) បាន​ចែកចាយ​ដំណើររឿង​ដូច​ខាងក្រោម ៖

នៅ​ក្នុង​ការសម្ភាស​ជា​សាធារណៈ​មួយ​ក្នុង​ទស្សនាវដ្ដី​ជាតិ អ្នក​លេង​បាល់​បោះ​អាមេរិក​ដ៏​ល្បី​ម្នាក់ ឈ្មោះ ចាបារិ ផាកឺ ជា​សមាជិក​នៃ​សាសនាចក្រ គាត់ត្រូវ​បាន​សុំ​ឲ្យ​ចែកចាយ​ដំបូន្មាន​ដ៏​ល្អ​បំផុត ដែល​គាត់​បាន​ទទួល​មក​ពី​ឪពុក​របស់​គាត់ ។ ចាបារិ បាន​ឆ្លើយ​ឡើង​ថា « [ ឪពុក​ខ្ញុំ ] មាន​ប្រសាសន៍​ថា កូន​ត្រូវ​ធ្វើ​ជា​មនុស្ស​ដដែល ទោះ​ជា​កូន​នៅ​ក្នុង​កន្លែង​ងងឹត ក៏​ដូចជា​នៅ​កន្លែង​ភ្លឺ » ។ … នេះ​ជា​ដំបូន្មាន​ដ៏​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា ។ ( ថូម៉ាស អេស ម៉នសុន « Be Strong and of a Good Courage » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦៨ )

សូម​ស្រមៃ​ថា អ្នក​កំពុង​ត្រូវ​គេ​សម្ភាសន៍ ហើយ​អ្នកសម្ភាសន៍​សួរ​អ្នក​នូវ​សំណួរ​ដូច​ខាងក្រោម ៖⁠

  • តើ​ដំបូន្មាន​ដ៏​ល្អបំផុត​បែបណា​ដែល​អ្នក​បាន​ទទួល​ពី​ឪពុក ឬ​ម្តាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ?

  • តើ​ដំបូន្មាន​នេះ​បាន​ផ្តល់​ពរជ័យ​ដល់​អ្នក​តាម​របៀបណា ?⁠

អាលម៉ា ៣៦–៤២ កត់ត្រា​នូវ​ដំបូន្មាន​ដែល​អាលម៉ា បានផ្ដល់​ដល់​កូន​ប្រុស​លោក បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ទៅកាន់​ពួកសាសន៍​សូរាំ ។⁠ អ្នក​បានសិក្សា​ច្រើន​ហើយ​នូវ​អ្វី​ដែល​លោក​បានបង្រៀន​កូនប្រុស​របស់លោក ហេលេមិន⁠ ( អាលម៉ា ៣៦–៣៧ ) ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​អំពី​ដំបូន្មាន​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ទៀត​របស់​លោក​ទៅកាន់​ហេលេមិន ដោយ​បូករួម​ទាំង​គោលការណ៍​ដែល​លោក​បានបង្រៀន ស៊ិបឡុន ⁠ជា​កូនប្រុស​របស់​លោក​ផងដែរ ( អាលម៉ា ៣៨ ) ។⁠ នៅពេល​អ្នកសិក្សា អាលម៉ា ⁠៣៧–៣៨⁠ សូម​រកមើល​ដំបូន្មាន​ពី​អាលម៉ា ដែល​អ្នក​អាចប្រើ​ក្នុង​ជីវិត​អ្នក⁠ ឬ​ចែកចាយ​ជាមួយ​យុវវ័យ​បាន ។

« ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន »

សូមអាន អាលម៉ា ៣៧:៣៥ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា បាន​ចង់​ឲ្យ​ហេលេមិន ⁠រៀន​នៅក្នុង​យុវវ័យ ។ សូម​ពិចារណា​គូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  • តើ​អាលម៉ា ចង់​ឲ្យ​ហេលេមិន​បានដឹង ហើយ​និង​ធ្វើអ្វី ?⁠

  • ហេតុអ្វី​បានជា​អ្នកគិត​ថា វា​ប្រសើរ​ជាង ដែល ⁠« រៀន​នៅ​ក្នុង​យុវវ័យ​របស់ [ អ្នក ] ឲ្យ​ចេះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » ជាជាង​រង់ចាំ​ដល់​អ្នក​ធំ ?

កូនឈើ​ចង​ទៅនឹង​បង្គោល

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩៨១–ឆ្នាំ ១៩៩៨ ) បាន​ចែកចាយ​ពី​បទពិសោធន៍​ដូច​ខាងក្រោម​អំពី​ការដាំ​ដើមឈើ​មួយ​ដើម ៖⁠

2:3

ខ្ញុំ​ដាំ [ ដើមឈើ ] នៅត្រង់​កែង​ដែល​ខ្យល់​ពី​ជើងភ្នំ​ទៅ​ខាងកើត​ខ្លាំងបំផុត ។⁠ ខ្ញុំ​បានជីក​រណ្តៅ​មួយ ដាក់​ឫស​ទទេ​ចូល ដាក់​ដី​រោយ​ព័ទ្ធ​ជុំវិញ​វា ចាក់​ទឹក​ចូល ហើយ​បំភ្លេច​វា​ចោល ។⁠ វា​គ្រាន់តែ​ជាដើម​ឈើ​តូច​មួយ​មាន​មុខកាត់​ប្រវែង​ប្រហែលជា​បីភាគបួន​នៃ​អង្កត់ផ្ចិត​ស្មើ​នឹង​មួយ​អ៊ីញឆ៍ ។⁠ វា​ទន់​ណាស់​ដែល​ខ្ញុំ​អាច​ពត់​វា​បាន​គ្រប់ទិស​យ៉ាង​ងាយស្រួល ។⁠ ខ្ញុំ​មិន​បាន​យកចិត្ត​ទុកដាក់​នឹង​ដើម​ឈើ​នោះទេ រហូត​ដល់​ច្រើន​ឆ្នាំ​កន្លង​ទៅ ។

បន្ទាប់មក​នៅ​រដូវ​រងា​មួយ … ខ្ញុំ​បាន​សង្កេតឃើញ​ថា ដើមឈើ​នេះ​បាន​ផ្អៀង​ទៅ​ទិស​ខាង​លិច ខូច​ទ្រង់ទ្រាយ និង​ឈរ​មិន​នឹង​ទេ ។ …⁠ ខ្ញុំ​បាន​ចេញ​ទៅ​ខាងក្រៅ ហើយ​ព្យាយាម​ប្រើ​ខ្លួន​ឯង​រុញ​វា​ឲ្យ​ត្រង់ ។⁠ ប៉ុន្តែ​ឥឡូវនេះ គល់​ឈើ​នេះ​មាន​អង្កត់ផ្ចិត​ប្រហែល​មួយ​ហ្វីត​ទៅ​ហើយ ។⁠ កម្លាំង​របស់ខ្ញុំ​មិន​ខ្លាំង​ទប់នឹង​វា​បាន​ទេ ។⁠ ខ្ញុំ​បាន​យក​ខ្សែរ៉ក​⁠ចេញពី​បន្ទប់​ដាក់​ឧបករណ៍​របស់​ខ្ញុំ ។⁠ ដោយ​ចងភ្ជាប់​ចុង​ម្ខាង​ទៅនឹង​ដើមឈើ⁠ និង​ចុង​ម្ខាងទៀត​ទៅ​នឹង​បង្គោល​ដែល​ដាំ​ជាប់​ដី ខ្ញុំ​បាន​ទាញ​ខ្សែ​នោះ ។⁠ ការទាញ​នោះ​បាន​រំកិល​បន្តិចហើយ ហើយ​ដើមឈើ​នោះ​ក៏​បាន​រង្គើ​បន្តិច​ដែរ ។ ប៉ុន្តែ​គ្មាន​អ្វី​លើស​ពី​នេះ​ទេ ។ …

នៅ​ទីបំផុត​ដោយ​ក្តីអស់សង្ឃឹម ខ្ញុំ​បាន​យក​រណារ​ខ្ញុំ ហើយ​បាន​មក​កាត់​មែកឈើ​ធំ​នៅជ្រុង​ខាងលិច ។⁠ រណារ​នោះ​បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​ដ៏​អាក្រក់ ប្រវែង​ជាង​ប្រាំបី​អ៊ីញឆ៍ ។⁠ ខ្ញុំ​បានដើរ​ថយក្រោយ ហើយ​ស្ទង់មើល​អ្វី​ដែល​ខ្ញុំ​បានធ្វើ ។⁠ ខ្ញុំ​បាន​កាត់​មែក​ធំ​ពី​ដើមឈើ​ចេញ ដោយ​បន្សល់ទុក​តែ​មែក​មួយ​ដែល​ដុះ​ឡើង​លើ ។ …

កាល​ដាំ​ដើម​ឈើ​ដំបូង ខ្សែ​តែ​មួយ​សរសៃ​ក៏​នឹង​អាច​ទប់​វា​ឲ្យ​នៅ​មួយ​កន្លែង​ទប់ទល់​នឹង​កម្លាំង​ខ្យល់​បាន​ដែរ ។ ខ្ញុំ​អាច ហើយ​គួរតែ​បានចង​ខ្សែ​នោះ​ដោយ​មិន​បាច់​ខំប្រឹង​ឡើយ ។⁠ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើ​ទេ ដើម​ឈើ​នោះ​ក៏​ទ្រេត​តាម​កម្លាំង​ដែល​បុក​វា ។⁠ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « Bring Up a Child in the Way He Should Go » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៥៩ )

  • តើ​ការរក្សា​បទបញ្ញត្តិ​អាច​ប្រៀបដូច​ជា​ការ​ទ្រទ្រង់​កូនឈើ​ឲ្យ​វា​ដុះ​ត្រង់ ហើយ​រឹងមាំ​ឡើង បើ​ទោះ​មាន​ខ្យល់​បក់បោក​នោះ​យ៉ាង​ដូចម្ដេច ?⁠

  • តើ​ការ​មិន​អើពើ​នឹង​បទបញ្ញត្តិ​រហូត​ដល់​ជីវិត​ចុងក្រោយ​⁠អាច​ជះ​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូចម្ដេច​ខ្លះ ?⁠

សូម​ពិចារណា​មើល​វីដេអូ « Standing by Our Promises and Covenants » ចាប់ពី​នាទី​ទី ៧:២៩ ដល់​នាទី​ទី ៨:៣៥ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ បាន​ចែកចាយ​ពី​របៀប​ដែល​លោក​បាន​សម្រេចចិត្ត​ដើម្បី​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​នៅក្នុង​យុវវ័យ​របស់​លោក ។

2:3

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សរសេរ​ចូល​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​អំពី​អ្វី​ដែល​អ្នក​កំពុង​រៀន​អំពី​ការរក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ ។⁠ សូម​ព្យាយាម​អធិស្ឋាន ដើម្បី​ដឹង​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ​សម្រាប់​របៀប​ដែល​អ្នក​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ។⁠

សូម​ពិចារណា​ដាក់​គោលដៅ​មួយ​ពី​របៀប​ដែល​អ្នក​ចង់​កែលម្អ​ការគោរព​ប្រតិបត្តិ​របស់អ្នក​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ឥឡូវ​នេះ ខណៈ​កំពុង​នៅក្នុង​យុវវ័យ​របស់​អ្នក ។ សូម​ស្វះស្វែង​រក​សេចក្ដីណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ដាក់​គោលដៅ​នេះ ។⁠

ដំបូន្មាន​សម្រាប់​យុវវ័យ

អាលម៉ា​បាន​ឲ្យ​ដំបូន្មាន​ដល់​កូនប្រុស​របស់លោក​បន្ថែមទៀត ដែល​អាច​មាន​ប្រយោជន៍​ដល់​យើង ។⁠

សូម​សិក្សា​វគ្គ​បទគម្ពីរ​ដូចខាងក្រោម​នេះ ។ សូម​ពិចារណា​គូសចំណាំ​នូវ​ដំបូន្មាន​ដែល​អ្នក​យល់​ថា​មាន​ប្រយោជន៍​សម្រាប់​យុវវ័យ​នៅ​សព្វថ្ងៃ​នេះ រួមទាំង​រូបអ្នក​ផងដែរ ។ សូម​ត្រៀម​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ។⁠

  1. អាលម៉ា ៣៧:៣៣–៣៧ ( « បន្ទាប​ខ្លួន និង​ស្លូតបូត » = បន្ទាបខ្លួន ងាយ​បង្រៀន សុចរិត )

  2. អាលម៉ា ៣៨:១–៥ ( « កាត់ចេញ​ពី​វត្ត​មាន​របស់​ទ្រង់ » = បំបែក​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ​ពី​ព្រះ )

  3. អាលម៉ា ៣៨:៦–៩ ( « កើត​មក​អំពី​ព្រះ » = ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បណ្ដាល​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ចិត្ត​មនុស្ស )

  4. អាលម៉ា ៣៨:១០–១៥ ( « ចេះ​ទប់​ចិត្ត » = ការបង្ហាញ​ការចេះ​ប្រមាណ ⁠ឬ​ការគ្រប់គ្រង​ខ្លួនឯង; « កុំ​កោងកាច » = អាកប្បកិរិយា​ត្រួតត្រា; « ទប់ » = គ្រប់គ្រង )

  1. សូម​ជ្រើសរើស​ការបង្រៀន​មួយ​ចេញពី​វគ្គបទគម្ពីរ​ដែល​អ្នក​បានសិក្សា ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម ៖

    • តើ​អ្វី​ជា​រឿង​តែមួយគត់​ដែល​អាលម៉ាចង់​ឲ្យ​កូន​ប្រុស​របស់លោក​ធ្វើ ឬ​ដឹង ?⁠ តើ​អ្នក​បានរកឃើញ​វា​នៅក្នុង​ខគម្ពីរ​មួយ​ណា​ដែរ ?⁠

    • តើ​ការស្គាល់ ឬ​ការធ្វើតាម​គោលការណ៍​នេះ​អាច​ជួយ​យុវវ័យ​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?

    • តើ​ការបង្រៀន​នេះ​អាច​អនុវត្ត​នៅក្នុង​ជីវិត​យុវវ័យ​ម្នាក់​ដោយ​របៀបណា ?⁠ តើ​អ្នក​អាច​គិត​អំពី​ឧទាហរណ៍​មួយចំនួន នៅពេល​ដែល​អ្នក​បានឃើញ​វា​ចូល​ក្នុងជីវិត​អ្នក​ដែរ​ឬ​ទេ ?⁠ ( សូម​កុំចែកចាយ​អ្វី​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក ) ។

    សូម​ចំណាយ​ពេល​សញ្ជឹងគិត​មួយភ្លែត ហើយ​កត់ត្រា​គំនិត ឬ​ចំណាប់​អារម្មណ៍​ណាមួយ​អំពី​វិធី​បន្ថែម​ដែល​អ្នក​អាច​នឹង​អនុវត្ត​តាម​ដំបូន្មាន​ដែល​អ្នក​បាន​រៀន​នៅថ្ងៃនេះ ។⁠ ឧទាហរណ៍ អ្នក​អាច​នឹង​គិត​អំពី​អ្វីមួយ​ដែល​ឪពុក ឬ​ម្ដាយ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់អ្នក​បាន​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចាប់ផ្តើម ឬ​ឈប់​ធ្វើ​នាពេល​ថ្មីៗ​នេះ ។⁠ ឬ​អ្នក​អាច​នឹង​ចង់​ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់ ⁠ហើយ​ស្វះស្វែង​រក​ការណែនាំ​របស់​ទ្រង់ ។⁠