« មរ៉ូណៃ ៨ ៖ ‹ កូនក្មេងតូចៗរស់នៅក្នុងព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ៨
« កូនក្មេងតូចៗរស់នៅក្នុងព្រះគ្រីស្ទ »
នៅក្នុងសំណេររបស់លោក ព្យាការីមរ៉ូណៃបានចែកចាយសំបុត្រមួយច្បាប់ដែល ឪពុករបស់លោក មរមន បានសរសេរទៅកាន់លោក ទាក់ទងនឹងពិធីបុណ្យជ្រមុជទឹកទៅដល់កុមារតូចៗ ។ សំណេររបស់មរមនអំពីប្រធានបទនេះបានពីវិវរណៈ មួយដែលលោកបានទទួលមកពីព្រះយេស៊ូវគ្រីស្ទ ។ វិវរណៈនេះបង្ហាញពីអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលអំណាចនេះមានឥទ្ធពលដល់កុមារតូចៗ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីមូលហេតុដែលកុមារតូចៗមិនត្រូវការពិធីបុណ្យជ្រមុជទឹក និងអ្វីដែលបង្រៀនយើងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច ?
សូមអានដំណើររឿងខាងក្រោមដែលបានចែកចាយដោយប្រធាន ប៊យ °ឃេ ផាកកឺ (°ឆ្នាំ ១៩២៤–២០១៥°) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬមើលវីដេអូ «°And a Little Child Shall Lead Them°» ចាប់ពីនាទីទី ៤:៤២ ដល់នាទីទី ៥:៥៩ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org°។ សូមស្រមៃថា អ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងចំណោមពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតដែលស្ថិតនៅក្នុងស្ថានភាពនេះ ។
មានអ្នកផ្សព្វផ្សាយសាសនាពីរនាក់ បម្រើនៅតាមភ្នំនៃសហរដ្ឋភាគខាងត្បូង ។ មានថ្ងៃមួយ ពួកគេបានមើលឃើញមនុស្សជុំគ្នាពីលើភ្នំនៅពីចម្ងាយ ។ ជារឿយៗ អ្នកផ្សព្វផ្សាយសាសនា ពុំមានមនុស្សច្រើនដើម្បីបង្រៀននោះទេ ដូច្នេះពួកគេបានធ្វើដំណើរចុះមក ។
មានក្មេងតូចម្នាក់បានលង់ទឹក ហើយត្រូវធ្វើបុណ្យសព ។ ឪពុកម្ដាយក្មេងនោះបានទៅរកអ្នកគង្វាល ដើម្បី « និយាយ » នៅក្នុងពិធីបុណ្យសពរបស់កូនពួកគាត់ ។ អ្នកផ្សព្វផ្សាយសាសនាបានឈរថយក្រោយ នៅពេលអ្នកគង្វាលបានមកដល់ ជួបនឹងឪពុកម្ដាយដែលសោកសៅនោះ ហើយបានចាប់ផ្ដើមធ្វើទេសនកថា ។ បើសិនជាឪពុកម្ដាយរំពឹងចង់ទទួលបានការលួងលោមចិត្តពីអ្នកគង្វាលនេះ នោះពួកគេនឹងខកចិត្តហើយ ។
គាត់បានបន្ទោសពួកគេយ៉ាងខ្លាំង ដែលពុំបានឲ្យក្មេងតូចនោះបានទទួលបុណ្យជ្រមុជទឹក ។ ពួកគេបានធ្វេសប្រហែសដោយសារមានរឿងនេះ ឬរឿងនោះ ហើយឥឡូវនេះ វាយឺតពេលហើយ ។ គាត់បានប្រាប់ពួកគេយ៉ាងគ្រោតគ្រាត ថាកូនតូចរបស់ពួកគេចុះទៅស្ថាននរក ។ ជោគវាសនារបស់កូន គឺជាកំហុសរបស់ពួកគេ ។ ពួកគេត្រូវបានបន្ទោសចំពោះទណ្ឌកម្មគ្មានទីបញ្ចប់របស់ក្មេងនោះ ។
បន្ទាប់ពីទេសនកថាបានបញ្ចប់ ហើយផ្នូត្រូវបានលប់ ពួកអែលឌើរបានចូលទៅជួបនឹងឪពុកម្ដាយដែលទួញសោកនោះ ។ « ពួកគេបានប្រាប់ម្ដាយនោះថា » យើងជាអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយយើងបានមកជាមួយនឹងសារលិខិតមួយសម្រាប់អ្នក » ។ ( ប៊យ ឃេ ផាកកឺ « And a Little Child Shall Lead Them » Liahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧ )
សូមវាយតម្លៃចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនៅលើរង្វាស់ពី ១ ដល់ ៤ ដោយ ( ១ ) គ្មានទំនុកចិត្តសោះ ( ២ ) មានទំនុកចិត្តខ្លះ ( ៣ ) មានទំនុកចិត្ត និង ( ៤ ) មានទំនុកចិត្តខ្លាំង ។
-
តើអ្នកនឹងមានទំនុកចិត្តកម្រិតណាក្នុងការបង្រៀន និងកំសាន្តចិត្តដល់ឪពុកម្ដាយដែលកំពុងមានទុក្ខទាំងនេះ ហើយជួយដល់ពួកគាត់ឲ្យទទួលបានសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ?
នៅពេលដែលអ្នកសិក្សា មរ៉ូណៃ ៨ សូមពិចារណាអំពីរបៀបដែលអ្នកអាចជួយដល់ឪពុកម្ដាយទាំងនេះឲ្យយល់កាន់តែច្បាស់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទទាក់ទងនឹងកុមារតូចៗ ។ នៅពេលបញ្ចប់មេរៀននេះអ្នកនឹងត្រូវសុំឲ្យបង្កើតចម្លើយចំពោះសាច់រឿងនេះ ។ សូមគិតផងដែរអំពីរបៀបដែលសេចក្ដីពិតមកពី មរ៉ូណៃ ៨ អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និងសេចក្ដីល្អ និងសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ។
កូនក្មេងតូចៗជាមនុស្សជា
ដោយត្រូវបានហៅថ្មីៗឲ្យធ្វើការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ លោកបានទទួលសំបុត្រមួយច្បាប់មកពីឪពុករបស់លោក គឺមរមន ។ មរមនបានសរសេរទៅកាន់ « កូនប្រុសសម្លាញ់ » របស់លោក ( មរ៉ូណៃ ៨:២ ) ថា « ឪពុកនឹកគិតដល់ [ កូន ] នៅក្នុងពាក្យអធិស្ឋាន [ ឪពុក ] ជានិច្ច » ( មរ៉ូណៃ ៨:៣ )។ លោកបានផ្តល់ដំបូន្មានដល់មរ៉ូណៃអំពីជម្លោះដែលបានកើតឡើងក្នុងចំណោមពួកសាសន៍នីហ្វៃអំពីពិធីបុណ្យជ្រមុជទឹកដល់កុមារតូចៗ ។ ក្រោយមក មរ៉ូណៃបានបន្ថែមសេចក្តីនៅសំបុត្រនេះទៅក្នុងកំណត់ត្រារបស់លោកនៅក្នុងផ្ទាំងមាស ។
សូមអាន មរ៉ូណៃ ៨:៤–៨ ដោយរកមើលថា តើមរមនមានប្រតិកម្មយ៉ាងណា នៅពេលដែលលោកបានឮអំពីជម្លោះនេះ ។
តើមូលហេតុអ្វីបានជាកូនក្មេងតូចៗមិនត្រូវការពិធីបុណ្យជ្រមុជទឹក |
តើយើងរៀនសូត្រអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ |
---|---|
សេចក្តីពិតមួយដែលយើងអាចរៀនសូត្របានចេញពីខគម្ពីរទាំងនេះ គឺថា កូនក្មេងតូចៗត្រូវបានប្រោសឲ្យជាតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
ឧបករណ៍សិក្សាព្រះគម្ពីរដ៏មានប្រយោជន៍ គឺការប្រើលេខយោង ។ សូមកត់សម្គាល់លេខយោង គ នៅជាប់នឹងពាក្យ « មនុស្សជា » នៅក្នុង ខទី ៨ ។
សូមអានយ៉ាងហោចណាស់ឲ្យបានខគម្ពីរមួយនៅក្នុងចំណោមខគម្ពីរខាងក្រោមចេញពីលេខយោង ដោយរកមើលថា មូលហេតុអ្វីបានជាកូនក្មេងតូចជាមនុស្សជា ៖
-
តើវាមានអត្ថន័យយ៉ាងដូចម្តេចនៅក្នុង មរ៉ូណៃ ៨:៨ ដែលថា « កូនក្មេងតូចៗជាមនុស្សជា » ?
កូនក្មេងតូចៗមិនត្រូវការពិធីបុណ្យជ្រមុជទឹកទេ
មរមនបានផ្តល់នូវចំណេះដឹងបន្ថែម ដែលជួយដល់យើងរៀនបន្ថែមអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ចេញពីគោលលទ្ធិនេះដែលទាក់ទងទៅនឹងកុមារ ។ សូមអានខគម្ពីរខាងក្រោម ដោយរកមើលចំណុចដែលអ្នកអាចបន្ថែមទៅផ្នែកទាំងពីរនៅក្នុងតារាងរបស់អ្នក ។
សូមចំណាយពេលបន្តិចដើម្បីរកមើលសេចក្តីពិត ដែលអ្នកបានសរសេរនៅក្នុងជួរទីពីរនៃតារាងនេះ។ សូមពិចារណាអំពីសំណួរខាងក្រោមនេះ ៖
-
តើការយល់ដឹងអំពីសេចក្ដីពិតទាំងនេះអំពីព្រះវរបិតាសួគ៌និងព្រះយេស៊ូវគ្រីស្ទអាចជួយដល់យើងក្នុងជីវិតរស់នៅរបស់យើងនាពេលសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
សូមគិតត្រឡប់ទៅកាន់ដំណើររឿងរបស់អ្នកផ្សព្វផ្សាយសាសនាពីរនាក់នៅខាងដើមមេរៀននេះ ។