ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥—« ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះអ្នករាល់គ្នា​អាចស្គាល់​សេចក្ដីពិត​នៃ​គ្រប់ការណ៍​ទាំងអស់ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥ —‹ ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះអ្នករាល់គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃគ្រប់ការណ៍​ទាំងអស់ ›’ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥

« ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់គ្នា​អាចស្គាល់​សេចក្ដីពិត​នៃគ្រប់ការណ៍​ទាំងអស់ » ។

យុវជន​កំពុង​អធិស្ឋាន

នៅក្នុង​ការសិក្សា​របស់​អ្នកអំពី មរ៉ូណៃ ១០:១–៧ អ្នក​បានសិក្សា​មក​ហើយថា ប្រសិនបើ​យើង​ទូលសួរ​ព្រះ​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះអស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ នោះ​យើង​អាច​ដឹងថា ព្រះគម្ពីរ​មរមន គឺជា​សេចក្តីពិត​តាមរយៈព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ មរ៉ូណៃ ១០:១–៧ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

អនុវត្ត​ការទន្ទេញចាំ​សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​ដោយ​ទន្ទេញ​ចាំ​ផ្នែក​ខាងក្រោម​នីមួយៗ​រៀងៗខ្លួន ។ បន្ទាប់ពី​ធ្វើ​វា​ហើយ សូម​ព្យាយាម​និយាយ​ឡើងវិញ​នូវឃ្លា និង​សេចក្តីយោង​បទគម្ពីរ​ទាំងមូល​ចេញពី​ការចងចាំ ។ អនុវត្ត​និយាយ​ឃ្លា និង​សេចក្តី​យោង​នេះ​ឡើងវិញ​ឲ្យ​បាន​ច្រើន​ដង​ពេញ​មួយ​ថ្ងៃ ។

  • មរ៉ូណៃ ១០:៤–៥

  • « សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ

  • ដោយ​ស្មោះអស់​ពីចិត្ត ដោយមាន​សេចក្ដីជំនឿ​ជឿដល់​ព្រះគ្រីស្ទ …

  • ហើយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  • នោះ​អ្នក​រាល់គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។

រូបតំណាង កំណត់ត្រា
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។

    • តើ​នរណា​ម្នាក់​អាច​ធ្វើអ្វីខ្លះ​បាន​ដើម្បី​ទទួល​បាន​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន គឺជា​សេចក្តីពិត ?

ការអនុវត្ត​ជាក់ស្តែង

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​រំឭក​អំពី​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដោយអាន កថាខណ្ឌទី ៥–១២ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  • តើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​មួយណា​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​ស្រមៃ​គិតពី​ស្ថានភាព​ខាងក្រោម ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​ផ្នែក « សំណួរ និង​ចម្លើយ » នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​យុវជន ។ ដើម្បី​មើល​ឧទាហរណ៍​មួយ សូម​មើល ការចេញផ្សាយ​ថ្មីៗ​នេះ​នៅ គេហទំព័រ ChurchofJesusChrist.org°។

  • « ខ្ញុំ​បាន​ក្លាយជា​សមាជិក​មួយ​រូប​នៃ​សាសនា​ចក្រ​ពេញ​មួយ​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​ព្យាយាម​រក្សា​បទបញ្ញត្តិ អាន​ព្រះគម្ពីរ​របស់ខ្ញុំ អធិស្ឋាន ហើយ​ទៅ​ព្រះវិហារ ។ ខ្ញុំ​បាន​ឮ​មនុស្ស​ផ្សេងទៀត​ចែកចាយ​ពី​បទ​ពិសោធន៍​របស់​ពួកគេ​អំពី​ការដឹងថា​ព្រះគម្ពីរ​មរមន​គឺជា​សេចក្តីពិត ។ តើ​មូលហេតុ​អ្វី​បានជា​ព្រះ​មិន​បានប្រទាន​បទពិសោធ​បែបនេះ​មកដល់​ខ្ញុំ ?

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។

    • តើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​មួយណា ដែល​អ្នក​នឹង​ណែនាំ​បុគ្គល​នេះ​ឲ្យ​គិត​មុនគេ ? ហេតុអ្វី ?

    • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង មរ៉ូណៃ ១០:៤–៥ អាច​ជួយ​ដល់​អ្នក​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ចំពោះ​ស្ថានភាព​នេះ​បាន​យ៉ាងដូចម្ដេច ?

សំណួរ​ខាងក្រោម​អាចជួយ​អ្នកគិត​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​នរណា​ម្នាក់​ក្នុង​ស្ថានភាព​នេះ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំងដ៏​ទេវភាព

  • តើ​ពាក្យ ឬ​ឃ្លា​មួយណា​នៅក្នុង មរ៉ូណៃ ១០:៤–៥ ដែល​អ្នក​នឹង​លើកទឹកចិត្ត​ដល់​បុគ្គល​ម្នាក់​នេះ​ឲ្យ​សិក្សា និង​យល់​កាន់តែ​ច្បាស់​ថែមទៀត ? ហេតុអ្វី ?

  • តើ​មាន​ប្រភព​ណាខ្លះ​ដែល​ទទួល​បាន​ការចាត់តាំង​ពីព្រះ ដែល​អាច​ជួយ​ដល់​បុគ្គល​រូប​នេះ​ឲ្យ​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​វា​មាន​លក្ខណៈ​ដូចម្ដេច​ក្នុងការ​អនុវត្ត​ទៅលើ​ការអញ្ជើញ​មួយ​ចំនួន​របស់​មរ៉ូណៃ​មកពី មរ៉ូណៃ ១០:៤–៥ ក្នុង​ស្ថានភាព​បែបនេះ ? តើ​ទាំងនេះ​ទាក់ទង​នឹង​ការប្រព្រឹត្ត​ដោយ​សេចក្តីជំនឿ​យ៉ាង​ដូចម្តេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ

  • តើ​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​ព្រះ របៀប​ដែល​ទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុត្រាបុត្រី​របស់ទ្រង់ និង​ទស្សនៈ​របស់​ទ្រង់​អាច​ជួយ​នរណា​ម្នាក់​ក្នុង​ស្ថានភាព​នេះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។

    • តើ​អ្នក​អាច​ប្រើប្រាស់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង មរ៉ូណៃ ១០:៤–៥ ដើម្បី​ជួយ​ឆ្លើយ​សំណួរ​ផ្សេងទៀត​ដែល​មិន​ទាក់ទង​នឹង​ព្រះគម្ពីរ​មរមន​បាន​ដោយ​របៀបណា ?