« មរ៉ូណៃ ១០:៨–២៥ ៖ ‹ អំណោយទានដែលល្អ គឺបានមកពីព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ១០:៨–២៥ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនព្រះគម្ពីរមរមន
មរ៉ូណៃ ១០:៨–២៥
« អំណោយទានដែលល្អ គឺបានមកពីព្រះគ្រីស្ទ »
តើអំណោយទានអ្វីខ្លះដែលអ្នកបានទទួលដែលធ្វើឲ្យមានភាពខុសគ្នាដ៏មានអត្ថន័យបំផុតក្នុងជីវិតរបស់អ្នក ? តើអំណោយទាននេះប្រាប់ដល់អ្នកពីអ្វីខ្លះអំពីអ្នកដែលបានផ្តល់អំណោយទាននេះមក ? មរ៉ូណៃបានថ្លែងទីបន្ទាល់អំពីអំណោយទាន ដែលព្រះបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍ដល់ពួកគេ ។ បន្ទាប់មក មរ៉ូណៃបានដាស់តឿនដល់អ្នកអានឲ្យទទួលស្គាល់ និងទទួលអំណោយទានខាងវិញ្ញាណទាំងនេះ ។ មេរៀននេះអាចជួយដល់អ្នកស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ។
អំណោយទាន
សូមគិតអំពីអ្នកជូនអំណោយដ៏ល្អបំផុតមួយចំនួនដែលអ្នកស្គាល់ ។
-
តើមនុស្សទាំងនេះមានលក្ខណៈអ្វីខ្លះ ដែលធ្វើឲ្យពួកគេក្លាយជាអ្នកជូនអំណោយដ៏ល្អ ?
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់សិស្សទ្រង់អំពីបុគ្គលិកលក្ខណៈមួយរបស់ព្រះវរបិតាសួគ៌នៅក្នុង ម៉ាថាយ ៧:៩–១១ ។ សូមអានខគម្ពីរទាំងនេះ រួចរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីព្រះវរបិតា ។
-
តើអំណោយទានដ៏មានតម្លៃបំផុតអ្វីខ្លះ ដែលព្រះវរបិតាសួគ៌របស់យើងបានប្រទានមក ឬសព្វព្រះហឫទ័យចង់ប្រទានឲ្យយើង ? ( ប្រសិនបើចាំបាច់ សូមអាន យ៉ូហាន ៣:១៦; នីហ្វៃទី២ ៣១:១២ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១៤:៧ ) ។
នៅថ្ងៃនេះ អ្នកនឹងមានឱកាសរៀនអំពីអំណោយទានមកពីព្រះ ដែលហៅថា អំណោយទាននៃព្រះវិញ្ញាណ ឬអំណោយទានខាងវិញ្ញាណ ។ នៅពេលដែលអ្នកសិក្សា សូមគិតអំពីរបៀបដែលអំណោយទានទាំងនេះជាភស្ដុតាងនៃសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក និងអ្នកដទៃ ។ សូមគិតផងដែរអំពីរបៀបទទួលពរជ័យជាមួយអំណោយទានទាំងនេះអាចមានឥទ្ធិពលលើការដឹងគុណ និងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ។
អំណោយទានខាងវិញ្ញាណមកពីព្រះ
អំណោយទានខាងវិញ្ញាណអាចកំណត់ថាជា « ពរជ័យ ឬសមត្ថភាពដែលព្រះបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ អំណោយទាននៃព្រះវិញ្ញាណបានប្រទានមក និងផ្តល់ជាប្រយោជន៍ដល់អ្នកដែលស្រឡាញ់ព្រះអម្ចាស់ ហើយព្យាយាមរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៩ ) » ។ (°Gospel Topics «°Spiritual Gifts » នៅលើគេហទំព័រ topics.ChurchofJesusChrist.org°)°។
សូមអាន មរ៉ូណៃ ១០:៨ ដោយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀនអំពីអំណោយទានខាងវិញ្ញាណ ។
-
តើអ្នកបានរៀនសូត្រអ្វីខ្លះអំពីអំណោយទានខាងវិញ្ញាណចេញពីខគម្ពីរនេះ ?
សេចក្តីពិតមួយដែលយើងអាចរៀនសូត្របានមកពីខគម្ពីរនេះ គឺថា ព្រះប្រទានអំណោយទាននៃព្រះវិញ្ញាណដល់បុត្រាបុត្រីរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់ពួកគេ ។
-
តើអ្នកគិតថា យើងអាចប្រើប្រាស់ពរជ័យ ឬសមត្ថភាពដែលព្រះប្រទានដល់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយខ្លួនឯង ឬអ្នកដទៃដោយរបៀបណា ?
សូមគិតអំពីសំណួរដែលអ្នកនៅតែមានអំពីអំណោយទានខាងវិញ្ញាណ ។ សូមសរសេរសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅពេលដែលអ្នកបន្តការសិក្សា សូមរកមើលការបង្រៀនដែលជួយឆ្លើយសំណួររបស់អ្នក ។
តើឧទាហរណ៍នៃអំណោយទានខាងវិញ្ញាណមានអ្វីខ្លះ ?
មរ៉ូណៃបានចែកចាយឧទាហរណ៍មួយចំនួនអំពីអំណោយទានខាងវិញ្ញាណ ដែលព្រះអាចប្រទានមកដល់យើង ។ សូមអាន មរ៉ូណៃ ១០:៩–១៦ ដោយរកមើលឧទាហរណ៍ទាំងនេះ ។
ប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ការបង្រៀន « ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » ( ខទី ៩) អាចសំដៅទៅលើសមត្ថភាពក្នុងការជួយដល់អ្នកដទៃឲ្យប្រើប្រាស់ការវិនិច្ឆ័យល្អ ឬអនុវត្តចំណេះដឹងរបស់ពួកគេ; ការបង្រៀន « ពាក្យសម្ដីនៃចំណេះចេះស្ទាត់ » ( ខទី ១០ ) អាចសំដៅទៅលើសមត្ថភាពក្នុងការជួយអ្នកដទៃឲ្យមានចំណេះដឹងអំពីព្រះ និងច្បាប់របស់ទ្រង់; និង « ចេះគ្រប់ភាសា » ( ខទី ១៥ ) អាចសំដៅទៅលើសមត្ថភាពនិយាយភាសាបរទេស ឬភាសាដែលមិនស្គាល់ ។
-
តើអំណោយទានអ្វីខ្លះនៃព្រះវិញ្ញាណដែលបានលើកឡើងនៅក្នុងខគម្ពីរទាំងនេះ ?
-
តើមានឧទាហរណ៍អ្វីខ្លះអំពីរបៀបដែលអ្នកបានឃើញអំណោយទានទាំងនេះត្រូវបានពន្យល់បង្ហាញ ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាកខនគី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « អំណោយទានខាងវិញ្ញាណ គឺរាប់ពុំអស់នោះទេ ហើយគ្មានដែនកំណត់នោះឡើយ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៧១ ) ។
ព្រះអាចប្រទានពរដល់យើងតាមរយៈអំណោយទានខាងវិញ្ញាណជាច្រើនមិនចេះចប់ រួមមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ វិវរណៈផ្ទាល់ខ្លួន ការបង្កើនសមត្ថភាពក្នុងការកាន់តាមព្រះបញ្ញត្តិ និងការមានអារម្មណ៍ស្រឡាញ់ដូចព្រះគ្រីស្ទចំពោះអ្នកដទៃ ។
តើយើងអាចទទួលអំណោយទានខាងវិញ្ញាណបានដោយរបៀបណា ?
សូមអាន មរ៉ូណៃ ១០:២៤–២៥, ៣០ ដោយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀនអំពីការទទួលបានអំណោយទានខាងវិញ្ញាណមកពីព្រះ ។
-
តើខគម្ពីរទាំងនេះបានបង្រៀនអ្នកអ្វីខ្លះអំពីរបៀបដែលយើងអាចត្រូវបានប្រទានពរតាមរយៈអំណោយទាននៃព្រះវិញ្ញាណ ?
ប្រធាន ចច ឃ្យូ ឃែណុន ( ឆ្នាំ ១៨២៧–១៩០១ ) ក្នុងគណៈប្រធានទីមួយបានចែកចាយអំពីវិធីមួយដែលយើងអាចស្វែងរកអំណោយទានខាងវិញ្ញាណបាន ៖
ប្រសិនបើយើងណាម្នាក់ពុំល្អឥតខ្ចោះនោះ វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីអធិស្ឋានសុំនូវអំណោយទានដែលនឹងធ្វើឲ្យយើងបានល្អឥតខ្ចោះ ។ … គ្មាននរណាម្នាក់គួរតែនិយាយថា “ អូ ! ខ្ញុំពុំអាចផ្លាស់ប្តូរបានទេ នេះជាទម្លាប់របស់ខ្ញុំ » ។ ទ្រង់ពុំត្រូវបានធ្វើឲ្យឃើញថាត្រូវនៅក្នុងកិច្ចការនោះឡើយ ដ្បិតហេតុផលដែលថាព្រះបានសន្យា … ដើម្បីផ្តល់អំណោយទានដែលនឹងលុបបំបាត់[ ភាពទន់ខ្សោយរបស់យើង ] ចេញ ។ ( ចច ឃ្យូ ឃែណុន« Seeking Spiritual Gifts » Liahona ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៨០ )
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានចែកចាយវិធីមួយផ្សេងទៀតដែលយើងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អំណោយទាននៃព្រះវិញ្ញាណ ៖
យើងបណ្ដុះអំណោយទានខាងវិញ្ញាណដោយការរក្សាបទបញ្ញត្តិ ហើយព្យាយាមរស់នៅក្នុងជីវិតដែលគ្មានកំហុស ។ នោះតម្រូវឲ្យមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីប្រែចិត្ត ហើយទទួលបានការលាងសម្អាតតាមរយៈដង្វាយធួនរបស់ទ្រង់ ។ ( ហែនរី ប៊ី អាវរិង « Serve with the Spirit » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៩ )
សូមគិតអំពីអ្វីដែលអ្នកបានរៀនសូត្រនៅថ្ងៃនេះអំពីអំណោយទានខាងវិញ្ញាណដែលអ្នកចង់ចងចាំ រួមមានរបៀបដែលអំណោយទានខាងវិញ្ញាណអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ។ សូមកំណត់អំពីអ្វីដែលអ្នកនឹងត្រូវធ្វើដើម្បីទទួលបានអំណោយទានខាងវិញ្ញាណកាន់តែច្រើន ដែលព្រះវរបិតាសួគ៌មានព្រះហឫទ័យចង់ប្រទានពរដល់អ្នក ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។