« មរ៉ូណៃ ១០:២៦–៣៤ ៖ ‹ ចូរមករកព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ១០:២៦–៣៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ១០:២៦–៣៤
« ចូរមករកព្រះគ្រីស្ទ »
យើងត្រូវបានបញ្ជូនឲ្យមកផែនដីដើម្បីរៀន និងរីកចម្រើន ដើម្បីឲ្យយើងអាចទទួលបានជីវិតអស់កល្បជានិច្ច ។ ដើម្បីជួយដល់យើង ព្រះវរបិតាសួគ៌បានចាត់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ក៏បានហៅពួកព្យាការីឲ្យបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។ នៅក្នុងខគម្ពីរចុងក្រោយនៃព្រះគម្ពីរមរមន មរ៉ូណៃបានអញ្ជើញមនុស្សទាំងអស់ឲ្យដើរតាមព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយដល់អ្នក « ចូរមករកព្រះគ្រីស្ទហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។
គោលបំណងនៃព្រះគម្ពីរមរមន
តើអ្នកធ្លាប់គិតពីមូលហេតុ ដែលព្រះបានប្រទានព្រះគម្ពីរមរមនមកដល់យើងដែរឬទេ ?
ថ្ងៃនេះ អ្នកនឹងសិក្សាខគម្ពីរចុងក្រោយនៃព្រះគម្ពីរមរមន ។ នៅពេលដែលអ្នកសិក្សា សូមគិតអំពីគោលបំណង និងពរជ័យនៃព្រះគម្ពីរមរមន ។
នៅក្នុង ទំព័រចំណងជើងនៃព្រះគម្ពីរមរមន មរ៉ូណៃបានប្រកាសថា ព្រះគម្ពីរមរមនបានសរសេរក្នុងគោលបំណងបញ្ចុះបញ្ចូលយើងថា « ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ » ។ ពាក្យថា « ព្រះគ្រីស្ទ » គឺជា « ភាសាក្រេកដែលស្មើនឹង ព្រះមែស៊ី ។ មានន័យថាជាព្យាការី សង្ឃ ស្ដេច និងជាអ្នករំដោះ°» (°សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°ព្រះមែស៊ី°» នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org°)°។
-
តើការសិក្សាព្រះគម្ពីរមរមនបានពង្រឹងជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើការសិក្សាព្រះគម្ពីរមរមនបានជួយអ្នកឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេចដែរ ?
-
តើអ្នកមានអារម្មណ៍ថាបច្ចុប្បន្ននេះអ្នកកំពុងធ្វើយ៉ាងណាក្នុងការខិតខំរបស់អ្នកដើម្បីដើរតាមទ្រង់ ?
ការអញ្ជើញចុងក្រោយរបស់មរ៉ូណៃ
បន្ទាប់ពីបង្រៀនអំពីអំណោយទាននៃវិញ្ញាណ និងការព្រមានអំពីផលវិបាកនៃការមិនជឿ មរ៉ូណៃបាននិយាយអំពីព្រះគម្ពីរមរមន ។
សូមអាន មរ៉ូណៃ ១០:២៧–២៩ ដោយរកមើលអ្វីដែលមរ៉ូណៃបានព្យាករណ៍ថានឹងកើតឡើង ។
-
តើបងប្អូនគិតយ៉ាងណាដែរ ចំពោះការជួប មរ៉ូណៃនៅកន្លែងជំនុំជម្រះ ?
បន្ទាប់មក មរ៉ូណៃបានបន្តការដាស់តឿន ឬការអញ្ជើញជាចុងក្រោយរបស់គាត់ ។
សូមអាន មរ៉ូណៃ ១០:៣០–៣៤ ដោយរកមើលអ្វី ដែលមរ៉ូណៃបានអញ្ជើញយើងឲ្យធ្វើ និងសម្រាប់ពរជ័យដែលបានសន្យាដែលលោកបានចែកចាយមក
សូមសិក្សាការអញ្ជើញយ៉ាងហោចណាស់ពីរ និងការសន្យាពីរមកពី មរ៉ូណៃ ១០:៣០–៣៤ ។ តារាងខាងក្រោមអាចជួយដល់បងប្អូនបាន ។ វាអាចមានប្រយោជន៍ដើម្បីរាយបញ្ជីបទគម្ពីរបន្ថែម និងសិក្សាជំនួយនានានៅក្នុងព្រះគម្ពីររបស់បងប្អូននៅជាប់នឹងឃ្លាជាក់លាក់មកពី មរ៉ូណៃ ១០:៣០–៣៤ ។ អ្នកក៏អាចសិក្សអំពីការអញ្ជើញ ឬការសន្យាផ្សេងទៀត ដែលអ្នករកឃើញនៅក្នុង មរ៉ូណៃ ១០:៣០–៣៤ ដែលមិនមានក្នុងតារាងនេះផងដែរ ។
អ្វីដែលយើងត្រូវធ្វើ ( ការអញ្ជើញរបស់មរ៉ូណៃ ) |
អ្វីដែលព្រះវរបិតាសួគ៌សន្យា |
---|---|
អ្វីដែលយើងត្រូវធ្វើ ( ការអញ្ជើញរបស់មរ៉ូណៃ ) ចូរយកនូវអំណោយទានដ៏ល្អទាំងអស់ ។ ( សូមមើល មរ៉ូណៃ ៧:១៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៧ ) ។ ចៀសវាងអំណោយទានអាក្រក់ និងរបស់មិនបរិសុទ្ធ ។ ( សូមមើល នីហ្វៃទី២ ៤:២៧–២៨; មរមន ៩:២៨ ) ។ បដិសេធខ្លួនយើងពីអំពើទុច្ចរិតទាំងអស់ ។ ( សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៥–២៩ [ នៅក្នុង ម៉ាថាយ ១៦:២៤ footnote a ]; ម៉ូសាយ ៣:១៩ ) ។ ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។ ( សូមមើល ម៉ាថាយ ២២:៣៦–៣៨; អោមណៃ ១:២៦ ) ។ | អ្វីដែលព្រះវរបិតាសួគ៌សន្យា ព្រះគុណរបស់ទ្រង់ គឺគ្រប់គ្រាន់ ហើយអាចធ្វើឲ្យយើងល្អឥតខ្ចោះបាន ។ (°សូមមើល នីហ្វៃទី២ ១០:២៤; ២៥:២៣; អេធើរ ១២: ២៧; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°ព្រះគុណ°» នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org°) ។ យើងនឹងត្រូវបានញែកជាបរិសុទ្ធ ហើយទទួលបានការផ្ដាច់បាបរបស់យើង ។ (°សូមមើល នីហ្វៃទី៣ ២៧:២០; គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៤១; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°ញែកជាបរិសុទ្ធ, ការញែកជាបរិសុទ្ធ°» នៅលើគហេទំព័រ scriptures.ChurchofJesusChrist.org) ។ យើងនឹងបានបរិសុទ្ធដោយគ្មានប្រឡាក់អ្វីសោះឡើយ ។ (°សូមមើល លេវីវិន័យ ១៩:២; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:៨; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°បរិសុទ្ធ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org°) ។ |
គោលការណ៍មួយដែលយើងបានរៀនសូត្រ គឺនៅពេលដែលយើងចូលមករកព្រះយេស៊ូវគ្រីស្ទ នោះយើងអាចបានល្អឥតខ្ចោះនៅក្នុងទ្រង់ ។
« ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ »
អ្នកប្រហែលជាចង់មើលវីដេអូ «°Come unto Christ: 2014 Theme Song°» ( ៤:៤៨ ) មាននៅគេហទំព័រ ChurchofJesusChrist.org°។ សូមសញ្ជឹងគិតអំពីរបៀបដែលព្រះគុណរបស់ព្រះអង្គសង្គ្រោះបានជួយដល់អ្នកក្នុងគ្រាដែលអ្នកត្រូវការ ។
សូមគិតអំពីអ្វីដែលអ្នកអាចធ្វើដើម្បីចូលមករកព្រះគ្រីស្ទ ហើយទទួលបានភាពឥតខ្ចោះនៅក្នុងទ្រង់ ។ ប្រសិនបើអ្នកមិនដឹងច្បាស់ថាត្រូវធ្វើអ្វី ការពិចារណាលើសំណួរខាងក្រោមអាចជួយដល់អ្នកបាន ។ ប្រសិនបើមានអ្វីមួយដែលអ្នកមានអារម្មណ៍ថា អ្នកអាចធ្វើបានឥឡូវនេះ ចូរធ្វើវាចុះ ។ គោលដៅមួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍យុវវ័យរបស់អ្នកអាចនឹងជួយដល់អ្នកឲ្យចូលមករកព្រះគ្រីស្ទរួចហើយ ។ អ្នកអាចបន្តធ្វើការលើគោលដៅនោះ ។
-
តើមានអ្វីខ្លះដែលមិនល្អនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំត្រូវបដិសេធខ្លួនឯង ( ឧទាហរណ៍ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយ ឬទម្លាប់មិនល្អ ) ដែរឬទេ ?
-
តើខ្ញុំអាចស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
តើការធ្វើរឿងទាំងនេះនឹងជួយខ្ញុំឲ្យក្លាយដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?