ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀន​សូត្រ​របស់​អ្នក ទី ១០ ៖ ព្រះគម្ពីរ​មរមន នីហ្វៃទី១–មរ៉ូណៃ


« វាយតម្លៃ​ការរៀន​សូត្រ​របស់អ្នក ទី ១០ ៖ ព្រះគម្ពីរ​មរមន នីហ្វៃទី១–មរ៉ូណៃ » ព្រះគម្ពីរ​មរមន សៀវភៅ​ណែនាំ​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« វាយតម្លៃ​ការសិក្សា​របស់អ្នក ទី ១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក ទី​១០

ព្រះគម្ពីរ​មរមន នីហ្វៃទី១–មរ៉ូណៃ

មនុស្ស​កំពុង​អាន​ព្រះគម្ពីរ​មរមន

ជញ្ជឹងគិត និង​វាយតម្លៃ​លើ​ការរៀនសូត្រ​ខាងព្រលឹង​វិញ្ញាណ​របស់អ្នក​អាចជួយ​អ្នកឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ និង​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់អ្នក ។ គោលបំណង​មេរៀន​នេះគឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​ពី​វឌ្ឍនភាព និង​ការរីក​ចម្រើន ដែល​អ្នក​បាន​ដកពិសោធ​អំឡុង​ការសិក្សា​ព្រះ​គម្ពីរ​មរមន​របស់​អ្នក​នៅ​ឆ្នាំនេះ ។

ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន

ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​នេះ នៅក្នុង​ថ្នាក់​សិក្ខាសាលា អ្នក​បាន​សិក្សា​ព្រះគម្ពីរ​មរមន ៖ ទីបន្ទាល់​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុង​មេរៀននេះ អ្នក​នឹង​មាន​ឱកាស​ពន្យល់​អំពីអ្វី​ដែល​អ្នក​បាន​រៀន និង​អារម្មណ៍​ដែល​មាន ហើយ​វាយតម្លៃ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បានជួយ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ជឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​អំពី​ព្រះគម្ពីរ​មរមន ?

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​គិត​អំពី​សំណួរ​បី ដែល​ទាក់ទងនឹង​ព្រះគម្ពីរ​មរមន ៖

ទីមួយ​តើ​ជីវិត​របស់​អ្នក​ទៅជា​យ៉ាងណា បើ​គ្មាន ព្រះគម្ពីរ​មរមន ? ទីពីរ តើ​បងប្អូន នឹង​ពុំ​ស្គាល់​អ្វីខ្លះ ? និង ទី​បី តើ​បងប្អូន នឹង​ពុំ​មាន​អ្វីខ្លះ ? ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )

រូបតំណាង កំណត់ត្រា
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​ឆ្លើយតប​ទៅនឹង​សំណួរ​នីមួយៗ​របស់​ប្រធាន ណិលសុន យ៉ាង​ដូចម្ដេច ?

    • តើ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​មាន​ឥទ្ធិពល​យ៉ាងណា នៅពេល​ដែល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំនេះ ?

តើ​អ្នក​យល់​អ្វីខ្លះអំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​តួនាទី​ដ៏​សំខាន់​មួយ​នៃ​ព្រះគម្ពីរ​មរមន ៖

មាន​រឿង​អស្ចារ្យ​មួយ​កើត​ឡើង​ពេល​កូន​ម្នាក់​របស់​ព្រះ​ស្វែង​យល់​ចង់ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ និង​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​ទ្រង់ ។ គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​សេចក្ដី​ពិត​ទាំងនោះ​បាន​បង្រៀន​យ៉ាង​ច្បាស់ ហើយ​ពេញ​ដោយ​អនុភាព​ជាង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ឡើយ ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិតពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ ។ អ្នក​អាច​ពិនិត្យមើល​ព្រះគម្ពីរ​របស់អ្នក និង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​សម្រាប់​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ប្រហែល​ជា​បាន​គូសចំណាំ ឬ​កត់ត្រា​អំពី​ការសិក្សា​នេះ​ពេញ​មួយ​ឆ្នាំ​មក​ហើយ ។ សូម​សរសេរ​សេចក្តីពិត​ឲ្យ​បាន​បី ឬ​បួន ដែល​មាន​អត្ថន័យ​ជា​ពិសេស​សម្រាប់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

សូម​ស្វែងរក​យ៉ាង​ហោច​ណាស់​វគ្គ​បទគម្ពីរ​មួយ​ដែល​សម្អាង​អំពី​សេចក្តីពិត​នីមួយៗ​ដែល​អ្នក​បាន​រាយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ សូម​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​នៅជាប់​នឹង​សេចក្ដីពិត​នីមួយៗ ហើយ​ពន្យល់​អំពី​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​វគ្គបទ​គម្ពីរ​ដើម្បី​បង្រៀន​សេចក្ដីពិត​នោះ ។

ប្រសិនបើ​ចាំបាច់ អ្នក​អាច​រំឭក​វគ្គបទ​គម្ពីរ​ខាងក្រោមមួយ​ចំនួន​ឡើង​វិញ ៖

រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតា​សួគ៌ ឬ​ព្រះយេស៊ូវគ្រីស្ទ​ចេញពី​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ដោយ​លើកឡើង​យ៉ាងហោចណាស់​ឲ្យ​បាន​ពីរ ?

    • តើ​មូលហេតុ​អ្វី​បានជា​អ្នក​គិតថា សេចក្តីពិត​ទាំង​ពីរ​នេះ​មាន​សារៈសំខាន់​ត្រូវ​ចេះ ?

តើ​ព្រះគម្ពីរ​មរមន​មាន​ឥទ្ធិពល​ចំពោះ​របៀប​រស់នៅ​របស់​អ្នក​យ៉ាង​ដូចម្តេច ?

សូមអាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) ដោយ​រក​មើលអ្វី ដែល​លោក​បាន​បង្រៀន​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន ៖

ព្យាការី យ៉ូសែប ស៊្មីធ

© 1998 Lisa Wray

ខ្ញុំ​បាន​ប្រាប់​បង​ប្អូន​ទាំង​ឡាយ​ថា ព្រះ​គម្ពីរ​មរមន គឺជា​គម្ពីរ​ដ៏​ត្រឹម​ត្រូវ​បំផុត ជាង​គម្ពីរ​នានា​ទាំង​អស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ​សារ​ធ្វើ​តាម​សិក្ខាបទ​ទាំង​ឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ដទៃ​ទាំង​អស់ ។ ( សេចក្តីផ្តើម​នៃ​ព្រះគម្ពីរ​មរមន សូម​មើល​ផងដែរ ប្រវត្តិ​សាសនាចក្រ ៤:៤៦១ )

« ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ » មាន​ន័យ​ថា​រស់នៅ​តាម​គោលការណ៍ និង​ការបង្រៀន​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ សូម​ជញ្ជឹងគិត​មួយ​ភ្លែត​អំពី​របៀប​ដែល​គំនិត អាកប្បកិរិយា ឬ​សកម្មភាព​របស់​អ្នក​ទទួល​រង​ឥទ្ធិពល ដោយសារ​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ​មកពី​ព្រះគម្ពីរ​មរមន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ យ៉ាង​ហោចណាស់​ឲ្យ​បានមួយ ៖

    • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​បាន​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

    • តើ​ការបង្រៀន​ជាក់លាក់​អ្វីខ្លះ ដែល​អ្នក​អាច​អនុវត្ត​បាន​ចេញពី​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ?

    • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល នៅពេល​ដែល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​មរមន​ទៀងទាត់ ?