« នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តីស្រឡាញ់នៃព្រះគឺជាសេចក្ដីស្រឡាញ់ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តីស្រឡាញ់នៃព្រះគឺជាសេចក្ដីស្រឡាញ់ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ៨:១–១៨
សេចក្តីស្រឡាញ់នៃព្រះគឺជាសេចក្ដីស្រឡាញ់ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់
តើអ្នកនឹងពណ៌នាអំពីសេចក្ដីស្រឡាញ់របស់ព្រះយ៉ាងដូចម្ដេច ? លីហៃបានមានការនិមិត្តមួយដែលលោកបានឃើញដើមឈើដ៏ស្រស់ស្អាតមួយ ។ លោកបានបរិភោគផ្លែឈើនៃដើមនោះ ហើយវា « មានរសជាតិផ្អែមបំផុត គឺផ្អែមជាងអ្វីៗទាំងអស់ » ដែលលោកធ្លាប់បានភ្លក់ពីមុនមក ( នីហ្វៃទី ១ ៨:១១ ) ។ ដើមឈើនេះ និងផ្លែរបស់វាតំណាងឲ្យសេចក្តីស្រឡាញ់នៃព្រះ ដែលបានបង្ហាញនៅក្នុងការប្រសូត ព្រះជន្ម ការងារបម្រើ និងពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីស្រឡាញ់នេះធ្វើឲ្យ « ព្រលឹងវិញ្ញាណ [ របស់លីហៃ ] ពោរពេញទៅដោយសេចក្ដីអំណរជាអតិបរមា » ( នីហ្វៃទី ១ ៨:១២ ) ។ គោលបំណងនៃមេរៀននេះគឺជួយអ្នកបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីទទួលបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ភាពងងឹត និងពន្លឺ
ការជិះកង់ឆ្លងកាត់ផ្លូវរូងក្រោមដីប្រវែង ២៤ គីឡូម៉ែត្រ ( សូមមើល វើន ភី ស្តែនហ្វីល « Choose the Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៥៥–៥៧ ) ។
ពន្លឺភ្លើងអំពូលនៃព្រះវិហារបរិសុទ្ធសលត៍ លេក មិនត្រូវបានបើកនៅពេលយប់ទេ ( សូមមើល សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ) ។
ការលោតចូលទៅក្នុងរូងភ្នំដ៏ជ្រៅមួយ ( សូមមើល ធីម៉ូស៊ី ជេ ឌីឆេស « Light Cleaveth unto Light » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១២–១១៥ ) ។
លីហៃអធិស្ឋានទូលសុំសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់
អំឡុងពេលរស់នៅក្នុងទីរហោស្ថាន លីហៃបានចែកចាយព័ត៌មានលម្អិតនៃការនិមិត្តមួយដែលលោកបានមានជាមួយនឹងគ្រួសាររបស់លោក ។ នៅក្នុងការនិមិត្តនេះ លោកបាននៅក្នុង « ទីរហោស្ថានដ៏ងងឹត និងអាប់អួរមួយ » ( នីហ្វៃទី ១ ៨:៤ ) ។
សូមអាន នីហ្វៃទី ១ ៨:៥–៨ ដោយរកមើលអ្វីដែលបានកើតឡើងចំពោះលីហៃ និងអារម្មណ៍ដែលលោកបានមាន ។ វាអាចមានប្រយោជន៍ក្នុងការស្រមៃមើលអ្វីដែលអ្នកបានអាន ។ សូមរកមើលព័ត៌មានលម្អិតដែលបានពិពណ៌នា ដែលអាចជួយអ្នកបង្កើតរូបភាពផ្លូវចិត្ត ឬស្រមៃមើលព្រឹត្តិការណ៍ដូចជាភាពយន្តមួយ ។
-
តើគំនិត ឬអារម្មណ៍បែបណាដែលអ្នកគិតថា បានធ្វើឲ្យលីហៃអធិស្ឋានទូលសូមសេចក្ដីមេត្តាករុណា ?
សូមចំណាយពេលបន្តិច ដើម្បីពិចារណាពីវិធីផ្សេងៗ ដែលយើងអាចមានអារម្មណ៍ដឹងពីភាពងងឹតនៅក្នុងជីវិតរបស់យើង និងមូលហេតុដែលយើងអាចអំពាវនាវរកព្រះអម្ចាស់ទូលសូមសេចក្តីមេត្តាករុណា ។
សូមអាន នីហ្វៃទី ១ ៨:៩–១២ ដោយរកមើលរបៀបដែលព្រះអម្ចាស់បានជួយលីហៃ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូរគំនូរសាមញ្ញមួយតំណាងឲ្យដើមឈើដែលលីហៃបានឃើញ ។ សូមគូរផ្លែឈើនៅលើដើមឈើនោះ ហើយដាក់ស្លាកឈ្មោះផ្លែឈើដោយផ្អែកលើការពន្យល់របស់លីហៃនៅក្នុង នីហ្វៃទី ១ ៨:១០–១២ ។ ( សម្រាប់ការពិពណ៌នាបន្ថែមដើម្បីដាក់ស្លាកឈ្មោះលើផ្លែឈើរបស់ដើមឈើនោះ សូមអាន នីហ្វៃទី ១ ១៥:៣៦ និង អាលម៉ា ៣២:៤២ ) ។ នៅពេលអ្នកគូរ សូមគិតអំពីអ្វីដែលដើមឈើនេះ និងផ្លែរបស់វាតំណាងឲ្យ ។
ក្រោយមក នីហ្វៃចង់ដឹង និងយល់ដោយផ្ទាល់នូវការនិមិត្តនេះ រួមទាំងអត្ថន័យនៃដើមឈើដែលលីហៃបានឃើញ ។ ពេលកំពុងសញ្ជឹងគិតពីអ្វីដែលលោកត្រូវបានបង្រៀន នោះព្រះវិញ្ញាណបានបង្ហាញដល់នីហ្វៃនូវការនិមិត្តអំពីស្ត្រីព្រហ្មចារីយម៉ារា បីព្រះឱរសព្រះយេស៊ូវនៅក្នុងដៃរបស់នាង ( សូមមើល នីហ្វៃទី ១ ១១:១៣, ២០ ) ។
សូមមើលរូបភាពខាងក្រោម ហើយគិតអំពីមូលហេតុដែលនីហ្វៃអាចត្រូវបានបង្ហាញរូបនេះ នៅពេលលោកចង់ដឹងពីអត្ថន័យនៃដើមឈើនេះ ។
សូមអាន នីហ្វៃទី ១ ១១:២១–២៣ ដោយរកមើលអ្វីផ្សេងទៀតដែលនីហ្វៃត្រូវបានបង្ហាញ និងរបៀបដែលវាបានជួយលោកឲ្យរៀនពីអត្ថន័យនៃដើមឈើនោះ ។ អ្នកអាចដាក់ស្លាកឈ្មោះដើមឈើនោះដោយផ្អែកលើអ្វីដែលអ្នករៀន ។
-
តើអ្នកគិតថាព្រះអង្គសង្គ្រោះជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះយ៉ាងដូចម្ដេច ?
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
ការបង្ហាញដ៏អស្ចារ្យបំផុតនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះកូនចៅរបស់ទ្រង់ គឺការងារបម្រើក្នុងព្រះជន្មរមែងស្លាប់ ការពលិកម្មដ៏ធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ផ្លែឈើនៅលើដើមឈើអាចចាត់ទុកថាជានិមិត្តរូបមួយសម្រាប់ពរជ័យនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ( ដាវីឌ អេ បែដណា « Come and See » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១០៩ )
-
ចេញពីការនិមិត្តរបស់លីហៃ និងសេចក្តីថ្លែងការណ៍របស់អែលឌើរ បែដណា តើសេចក្ដីពិតអ្វីខ្លះដែលអ្នកអាចរកឃើញអំពីសេចក្ដីស្រឡាញ់របស់ព្រះ ?
សិស្សអាចរកឃើញសេចក្តីពិតផ្សេងៗជាច្រើន ។ សូមលើកទឹកចិត្តសិស្សឲ្យបង្ហាញពីមូលហេតុនៃសេចក្តីពិតដែលពួកគេបានរកឃើញមានសារៈសំខាន់សម្រាប់ពួកគេ ។
ការទទួលអារម្មណ៍អំពីសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីអំណរដ៏អស្ចារ្យតាមរយៈព្រះយេស៊ូវគ្រីស្ទ
សេចក្តីពិតមួយដែលយើងអាចរៀនបានគឺថា សេចក្តីស្រឡាញ់របស់ព្រះដែលបង្ហាញតាមរយៈព្រះយេស៊ូវគ្រីស្ទ គឺគួរឲ្យប្រាថ្នាជាងអ្វីផ្សេងទៀត ហើយនាំមកនូវសេចក្តីអំណរបំផុត ។
សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យស្គាល់ពីរបៀបដែលអ្នកអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក ដោយសារព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកធ្វើសកម្មភាពទាំងនេះ សូមព្យាយាមរកមើលពរជ័យជាច្រើនដែលកើតមានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ហើយសរសេរវានៅលើ ឬជុំវិញផ្លែឈើដែលអ្នកបានគូរនោះ ។
វាអាចមានប្រសិទ្ធភាពក្នុងការធ្វើសកម្មភាពនីមួយៗខាងក្រោមខុសៗគ្នា ។ សិស្សអាចធ្វើការជាគូ ឬជាក្រុមតូចៗសម្រាប់សកម្មភាពទី ១ ។ សកម្មភាពទី ២ អាចធ្វើបានល្អបំផុតដោយជ្រើសរើសវីដេអូមួយ ហើយមើលវាក្នុងថ្នាក់ទាំងមូល ។ សកម្មភាពទី ៣ សិស្សអាចធ្វើបានរៀងៗខ្លួន ។
សកម្មភាពទី ១
សូមអានអ្វីដែលលីហៃបានថ្លែងទីបន្ទាល់ពីការឃើញការនិមិត្តនេះនៅក្នុង នីហ្វៃទី ១ ១០:៥–៦ ។ សូមអានផងដែរនូវខគម្ពីរមួយចំនួនខាងក្រោម ឬរកមើលខគម្ពីរផ្សេងទៀតដែលបង្ហាញពីពរជ័យដែលយើងអាចទទួលបានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ៖ អេសាយ ៥៣:៤–៥; យ៉ូហាន ១:១៧; ម៉ូសាយ ៤:២–៣; អាលម៉ា ៧:១១–១២; ហេលេមិន ៥:១២ ។
សកម្មភាពទី ២
សូមមើលវីដេអូមួយក្នុងចំណោមវីដេអូខាងក្រោម ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដោយរកមើលពរជ័យដែលកើតមានឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ៖
« Atonement—Not a One-Time Thing » ( ៣:០០ )
Atonement - Not a One-Time Thing
A young man shares how with the help of his bishop, he is experiencing the blessings of the Atonement of Jesus Christ.
« Because of Him » ( ២:៣៦ )
Because of Him—Easter Video
Jesus Christ is our Savior. Because of Him, we can change for the better and live again with God. This Easter season we celebrate His life and Resurrection and invite all to share His miraculous story.
« Peace in Christ » ( ៤:០៩ )
Peace in Christ
When there’s no peace on earth, there is peace in Christ.
សកម្មភាពទី ៣
សូមសញ្ជឹងគិតពីរបៀបដែលអ្នកបានដកពិសោធនូវពរជ័យដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ឬរបៀបដែលអ្នកបានឃើញវានៅក្នុងជីវិតរបស់អ្នកដទៃ ។ ការណ៍នេះអាចរួមបញ្ចូលវិធីនានាដែលព្រះអម្ចាស់បានប្រទានពរអ្នកក្នុងគ្រាលំបាក ។
តើអ្នកបានរៀនអ្វីខ្លះ ?
សូមចំណាយពេលបន្តិច ដើម្បីរំឭកពីពរជ័យ ដែលយើងអាចទទួលបាន តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានសរសេរនៅលើគំនូរផ្លែឈើរបស់អ្នក ។ សូមសញ្ជឹងគិតពីមូលហេតុដែលពរជ័យទាំងនេះអាច « ធ្វើឲ្យមនុស្សសប្បាយរីករាយ » ( នីហ្វៃទី ១ ៨:១០) មាន « រសជាតិផ្អែមបំផុត គឺផ្អែមជាងអ្វីៗទាំងអស់ » ( នីហ្វៃទី ១ ៨:១១ ) ហើយអ្នកពោរពេញ « ទៅដោយសេចក្តីអំណរជាអតិបរមា » ( នីហ្វៃទី ១ ៨:១២ ) ។
សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងមូលហេតុដែលវាមានអត្ថន័យចំពោះពួកគេ ។ សំណួរខាងក្រោមនេះអាចមានប្រយោជន៍ ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក ?
-
តើពរជ័យណាខ្លះដែលកើតមានឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចង់បានបំផុតក្នុងជីវិតរបស់អ្នក ? ហេតុអ្វី ?
-
តើអ្នកបានទទួលពរជ័យដោយរបៀបណា ដោយសារសេចក្តីស្រឡាញ់ដែលព្រះបានបង្ហាញក្នុងការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទឲ្យធួនសម្រាប់អ្នក ?
បន្ទាប់ពីបានស្តាប់ឮបទពិសោធន៍របស់សិស្សរួច សូមពិចារណាចែកចាយគំនិត និងទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្ដីស្រឡាញ់របស់ព្រះ និងពរជ័យដែលយើងអាចទទួលបានតាមរយៈព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ។