ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៣:២០–៤២ ៖ សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស


« នីហ្វៃទី ១ ១៣:២០–៤២ ៖ សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៣:២០–៤២ ៖ សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១៣:២០–៤២

សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស

ព្រះគម្ពីរ​មរមន

ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​ពរជ័យ​មួយ​ក្នុង​របៀប​ជាច្រើន ។ ពរជ័យ​មួយ​គឺ​ថា វា​នាំ​មក​នូវ​ការបំភ្លឺ​អំពី​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស​ជាច្រើន​ដែល​បាន​បាត់បង់​ពី​ព្រះគម្ពីរ​ប៊ីប ។ នីហ្វៃ​បាន​ឃើញ​ព្រឹត្តិការណ៍​នៃ​ការស្ដារ​ឡើង​វិញ​ជា​យូរ​មក​ហើយ មុន​ពេល​ហេតុការណ៍​ទាំង​នោះ​បាន​កើត​ឡើង ហើយ​យល់​ពី​តួនាទី​ដ៏​សំខាន់​ដែល​បញ្ជី​របស់​លោក​នឹង​មាន​ចំពោះ​ការស្ដារ​ឡើង​វិញ​នោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ផ្សេង​ទៀត​ដែល​បាន​បើក​សម្តែង ជួយ​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ ។

ការរៀប​ចំ​ខ្លួន​អ្នក​ដើម្បី​បង្រៀន ។ ការបង្រៀន​ដំណឹងល្អ​ប្រកប​ដោយ​អានុភាព​មាន​ន័យ​ថា មិន​គ្រាន់​តែ​ជា​ការរៀបចំ​មេរៀន​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការរៀបចំ​ខ្លួន​របស់​យើង​ផងដែរ ។ ដោយសារ​ព្រះវិញ្ញាណ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត និង​ជា​ប្រភព​នៃ​ការប្រែចិត្ត​ជឿ នោះ​គ្រូបង្រៀន​ដំណឹង​ល្អ​ដ៏​មាន​ប្រសិទ្ធភាព​ផ្តោតលើ​ការបំពេញ​ដួងចិត្ត​ពួកគេ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ មុន​ពេល​ពួកគេ​គិត​អំពី​ការបំពេញ​ម៉ោង​ក្នុង​ថ្នាក់ ។ សូម​ពិចារណា​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ហើយ​ឬ​នៅ ? »

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​ថ្មីៗ​នេះ​ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការត្រួត​ពិនិត្យ​សុវត្ថិភាព

សូម​បង្ហាញ​រូបភាព​កង់​មួយ​ដល់​សិស្ស ឬ​ប្រសិន​បើ​អាច សូម​ពិចារណា​យក​កង់​មួយ​មក​ថ្នាក់​រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ផ្នែក​សំខាន់ៗ​របស់​កង់ ហើយ​សរសេរ​វា​នៅ​លើ​ក្ដារខៀន ។

កង់​គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព ។ ការ​ជិះ​កង់​ក៏​អាច​ជា​​មាន​ភាពរីករាយ និង​ទទួល​រង្វាន់​ជា​បទពិសោធន៍​ផង​ដែរ ។ តើ​ផ្នែក​សំខាន់ៗ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រើ​កង់​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ? សូម​ស្រមៃ​ថា​អ្នក​មាន​កង់​មួយ ហើយ​មាន​នរណា​ម្នាក់​បាន​ដក​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ចេញ​ពី​កង់​នោះ​ដោយ​ចេតនា ។

  • តើ​សកម្មភាព​ទាំង​នោះ​អាច​បង្ហាញ​អ្វី​ខ្លះ​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​អ្នក ?

  • តើ​មាន​អ្វី​ខ្លះ​អាច​កើត​ឡើង ប្រសិន​បើ​អ្នក​ព្យាយាម​ប្រើ​កង់​ដែល​គ្មាន​ផ្នែក​សំខាន់​ទាំង​នោះ ?

  • តើ​អ្នក​អាច​ទាក់ទង​អ្នក​ណា​ដើម្បី​ជួសជុល និង​ធ្វើ​ឲ្យ​កង់​របស់​អ្នក​ដំណើរការ​បាន​ត្រឹមត្រូវ​ឡើង​វិញ ?

តាម​របៀប​ស្រដៀង​គ្នា​នេះ សាតាំង​បាន​ព្យាយាម​ធ្វើ​បាប និង​បំភាន់​បុត្រាបុត្រី​របស់​ព្រះ ដោយ​ដក​ចេញ និង​ផ្លាស់ប្តូរ​ផ្នែក​សំខាន់ៗ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​សិក្សា នីហ្វៃទី ១ ១៣ សូម​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​សាតាំង ។

មាន​មនុស្ស​ជា​ច្រើន​ដែល​ជំពប់​ជើង​ដួល

នីហ្វៃ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ការនិមិត្ត​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ថ្ងៃ​ចុង​ក្រោយ រួម​ទាំង​គម្ពីរ​មួយ​ក្បាល​ដែល​ត្រូវបាន​នាំ​ទៅ​កាន់​ដែនដី​សន្យា​ដោយ​សាសន៍​ដទៃ ។ សូម​អាន​អំពី​គម្ពីរ​នោះ​នៅក្នុង នីហ្វៃទី ១ ១៣:២០–២៥ ហើយ​រកមើល​អ្វី​ដែល​គម្ពីរ​នោះ​មាន ។

វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​សិស្ស​បាន​រកឃើញ​ដាក់​នៅលើ​ក្ដារ​ខៀន ដូចជា « សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » « ពាក្យ​ព្យាករណ៍​ជា​ច្រើន​នៃ​ពួកព្យាការី​បរិសុទ្ធ​ទាំងឡាយ » និង « ភាពពោរលេញ​នៃ​ដំណឹងល្អ » ( នីហ្វៃទី ១ ១៣:២៣–២៤ ) ។ សូម​ពិចារណា​សួរ​សិស្ស​ថា តើ​ពួកគេ​ដឹង​ថា​គម្ពីរ​នោះ​មាន​អ្វី​ខ្លះ​នៅ​ក្នុង ខទី ២០ គឺ​មុន​ពេល​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ការកត់​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការអាន​របស់​អ្នក ?

សូម​ពិចារណា​ធ្វើ​ការកត់​ចំណាំ​នៅ​ក្នុង ខទី ២០ ថា គម្ពីរ ដែល​នីហ្វៃ​បាន​មើល​ឃើញ សំដៅ​ទៅ​លើ​ព្រះគម្ពីរ​បរិសុទ្ធ ។ ការធ្វើ​ការកត់​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​បង្កើត​លក្ខណៈ​ផ្ទាល់​ខ្លួន​ចំពោះ​ខគម្ពីរ​ទាំង​នោះ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ឧទាហរណ៍ ការធ្វើ​ការកត់​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​អាច​ជួយ​អ្នក​ចងចាំ​ការយល់​ដឹង​ខាង​វិញ្ញាណ​នា​ពេល​អនាគត ឬ​ក្លាយ​ជា​ពរជ័យ​ដល់​អ្នក ឬ​អ្នក​ផ្សេង​ទៀត​ក្នុង​គ្រា​ដែល​ត្រូវការ ។

  • តើ​អ្នក​បាន​កត់​សម្គាល់​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប​ត្រូវ​បាន​ពិពណ៌នា ?

សូម​ពិចារណា​ឲ្យ​សិស្ស​សិក្សា​ខគម្ពីរ​បន្ទាប់​ជា​គូៗ ឬ​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ដូច​ត​ទៅ​នេះ ។ នៅ​ពេល​សិស្ស​បាន​បញ្ចប់​ការអាន​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​ការខិតខំ​របស់​សាតាំង​ក្នុង​ការដក​ចេញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ ដែល​បណ្តាល​ឲ្យ​មនុស្ស​នៅក្នុង​ពិភពលោក​ជំពប់​ដួល ។

សូម​អាន នីហ្វៃទី ១ ១៣:២៦–២៩ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ព្រះគម្ពីរ​ប៊ីប បន្ទាប់ពី​វា​បាន​ចេញ​មក​ពី « ពួកសាវក​នៃ​កូន​ចៀម » ។

  • តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ព្រះគម្ពីរ​ប៊ីប ?

  • តើ​ការដក​យក​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប​អាច​បណ្ដាល​ឲ្យ​មនុស្ស​ជំពប់​ដួល​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • តើ​ខគម្ពីរ​ទាំង​នេះ​ស្រដៀង​នឹង​ការប្រៀបធៀប​អំពី​កង់​យ៉ាង​ដូចម្ដេច ?

« អំណោយ​ទាន និង​ព្រះចេស្ដា​នៃ​កូន​ចៀម »

បន្ទាប់​ពី​បាន​ឃើញ​ថា​សេចក្តីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ត្រូវ​បាន​កែប្រែ ឬ​ដក​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប នោះ​នីហ្វៃ​បាន​រៀន​ថា នៅ​ក្នុង​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់​ព្រះអម្ចាស់​នឹង​មិន​អនុញ្ញាត​ឲ្យ​ពិភពលោក​នៅ​តែ​មាន​ភាពច្របូក​ច្របល់ ឬ​ងងឹត​សូន្យ​ឡើយ ( សូមមើល នីហ្វៃទី ១ ១៣:៣០–៣៤ ) ។ នីហ្វៃ​បាន​ឃើញ​ថា​ដំណឹងល្អ​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ក្នុង​ភាពពេញលេញ​របស់​វា តាមរយៈ « អំណោយ​ទាន និង​ព្រះចេស្តា​នៃ​កូន​ចៀម » ( នីហ្វៃទី ១ ១៣:៣៥ ) ។

ដើម្បី​រៀន​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​សម្រេច​កិច្ចការ​នេះ សូម​អាន នីហ្វៃទី ១ ១៣:៣៥–៣៩ ហើយ​ពិចារណា​គូស​ចំណាំ​ឃ្លា​ខាង​ក្រោម​នេះ ហើយ​កត់ចំណាំ​អត្ថន័យ​របស់​វា​នៅ​ក្នុង​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

ជំនួស​ឲ្យ​ការប្រាប់​សិស្ស​នូវ​ព័ត៌មាន​ខាង​ក្រោម​ដោយ​សាមញ្ញ អ្នក​អាច​ធ្វើ​បញ្ជី​បទគម្ពីរ និង​ឃ្លា​នៅ​ក្នុង​សញ្ញា​សម្រង់​ដាក់​នៅ​លើ​ក្ដារខៀន​ក្នុង​ជួរ​ឈរ​មួយ ។ នៅ​ក្នុង​ជួរ​ឈរ​ទី​ពីរ អ្នក​អាច​ធ្វើ​បញ្ជី​អំពី​ការបកស្រាយ​តាម​លំដាប់​ផ្សេង​មួយ​ទៀតពី​អ្វី​ដែល​បាន​រៀបរាប់​នៅ​ទីនេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ ហើយ​ផ្គូផ្គង​ឃ្លា​នោះ​ទៅ​នឹង​ការបកស្រាយ​ដែល​ត្រឹមត្រូវ ។ សិស្ស​ក៏​អាច​ត្រូវ​បាន​ផ្តល់​ឱកាស​មួយ​ដើម្បី​សួរ​សំណួរ​អំពី​ខគម្ពីរ​ទាំង​នេះ​ផងដែរ ។

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

ការបក​ស្រាយ

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

នីហ្វៃទី ១ ១៣:៣៥ « សេចក្តីទាំង​នេះ »

ការបក​ស្រាយ

ព្រះគម្ពីរ​មរមន

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

នីហ្វៃទី ១ ១៣:៣៩ « គម្ពីរ​ផ្សេងៗ​ទៀត »

ការបក​ស្រាយ

រួម​បញ្ចូល​ទាំង​ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា មុក្តា​ដ៏​មាន​តម្លៃ​មហិមា និង​ការបក​ប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស្ម៊ីធ

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

នីហ្វៃទី ១ ១៣:៣៩ « បញ្ជី​ទាំង​ឡាយ​នៃ​ពួកព្យាការី និង​នៃ​ពួកសាវក​ដប់​ពីរ​នាក់​នៃ​កូន​ចៀម »

ការបក​ស្រាយ

ព្រះគម្ពីរ​បរិសុទ្ធ

សូម​អាន នីហ្វៃទី ១ ១៣:៤០–៤១ ដោយ​រកមើល​ការពិពណ៌នា​អំពី​អ្វី​ដែល​បទគម្ពីរ​នៃ​ការស្ដារ​ឡើង​វិញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

សូម​ពិចារណា​កត់ត្រា​សេចក្ដីពិត​ខាង​ក្រោម​នៅ​ក្នុង​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖ ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ថ្ងៃ​ចុង​ក្រោយ​ផ្សេង​ទៀត ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្កើត​ភាពពេញ​លេញ​នៃ​ដំណឹងល្អ​ដ៏​អស់​កល្ប​របស់​ទ្រង់ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទីពីរ និង​ទីបី​ខាង​ក្រោម​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។ សូម​ប្រមូល​ចម្លើយ​របស់​ពួកគេ ហើយ​ដាក់បង្ហាញ​ចម្លើយ​របស់​ពួកគេ​នៅ​ជុំ​វិញ​បន្ទប់​រៀន​ដើម្បី​ឲ្យ​អ្នក​ដទៃ​អាន ។

  • ហេតុអ្វី​អ្នក​គិត​ថា​សេចក្ដីពិត​មក​ពី​ដំណឹង​ល្អ​របស់​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​ពិពណ៌នា​ថា​ច្បាស់ និង​ពិសេស ?

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ចេញ​ពី​តួនាទី​របស់​ទ្រង់​ក្នុង​ការស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស​នោះ ?

  • តើ​សេចក្ដីពិត ឬ​ការបង្រៀន​អ្វី​ខ្លះ​ចេញ​ពី​បទគម្ពីរ​ថ្ងៃ​ចុង​ក្រោយ​ដែល​វា​មាន​លក្ខណៈ​ដ៏​ច្បាស់ និង​ពិសេសៗ​ចំពោះ​អ្នក ?

  • តើ​សេចក្ដីពិត​នោះ​បាន​ជួយ​អ្នក​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សេចក្តីពិត​ដ៏​ច្បាស់ និង​ពិសេស​ត្រូវ​បាន​ស្តារ​ឡើង​វិញ

សូម​បង្ហាញ​ប្រធាន​បទ​ខាង​ក្រោម និង​បទគម្ពីរ​ដែល​ទាក់ទង​នៅ​លើ​ក្ដារ​ខៀន ។ សិស្ស​អាច​ជ្រើសរើស​​ជម្រើស​មួយ ឬ​ច្រើន​ដើម្បី​សិក្សា​ឲ្យ​កាន់តែ​លម្អិត ។ សូម​ឲ្យ​សិស្ស​សិក្សា​វគ្គ​បទគម្ពីរ​នៅក្នុង​ព្រះគម្ពី​ប៊ីប​ជាមុន​សិន ហើយ​ស្រមៃ​ថា នេះ​ជា​ព័ត៌មាន​តែ​មួយ​គត់​ដែល​ទាក់ទង​នឹង​ប្រធានបទ​នោះ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​សិក្សា​វគ្គ​បទគម្ពីរ​ផ្សេង​ទៀត ដោយ​រកមើល​របៀប​ដែល​បទគម្ពីរ​ទាំង​នោះ​បញ្ជាក់​អំពី​អ្វី​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ការណ៍​នេះ​អាច​ធ្វើ​ជា​គូៗ ហើយ​សិស្ស​អាច​ពិភាក្សា​ពី​ការសង្កេតឃើញ​របស់​ពួកគេ​ជាមួយ​គ្នា ។ ម៉្យាង​ទៀត សិស្ស​អាច​សិក្សា​រៀងៗ​ខ្លួន និង​ពិភាក្សា​ពី​ការរកឃើញ​របស់​ពួកគេ​នៅ​ពេល​ក្រោយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំង​មូល ។

ក្រុម​ព្រះម៉ាថាយ ៣:១៦–១៧ )

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទលូកា ២២:៤១–៤៤ )

ជីវិត​មុន​ផែនដីយេរេមា ១:៥ )

សាក្រាម៉ង់ម៉ាថាយ ២៦:២៦–២៨ )

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទម៉ាកុស ១:១៤–១៥ )

  • នីហ្វៃទី ៣ ១១:៣១–៣៥; ២៧:១៣–២១

  • មាត្រា​នៃ​សេចក្ដីជំនឿ ១:៤

    សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ អ្នក​អាច​ប្រើ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ?

  • តើ​សេចក្ដីពិត​នេះ​អាច​ជួយ​អ្នក​ឲ្យ​រីករាយ​នៅក្នុង និង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ឡើង​ដោយ​របៀប​ណា ?

  • ហេតុអ្វី​អ្នក​មាន​អំណរគុណ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​នាំ​មក​នូវ​បទគម្ពីរ​បន្ថែម ហើយ​បាន​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស ?