« នីហ្វៃទី ១ ១១–១៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១១–១៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ១១–១៥
ទិដ្ឋភាពទូទៅ
នៅពេលនីហ្វៃបានសន្ទនាជាមួយសារទូតមកពីស្ថានសួគ៌ លោកមានការនិមិត្តអំពីព្រះអង្គសង្គ្រោះនៃពិភពលោក ហើយបានទទួលការយល់ដឹងផ្ទាល់ខ្លួនលោកអំពីអ្វីដែលនាំមកនូវសេចក្តីអំណរបំផុត ៖ គឺសេចក្តីស្រឡាញ់របស់ព្រះ ។ បន្ទាប់ពីត្រូវបានបង្ហាញនៅក្នុងការនិមិត្តអំពីការក្បត់សាសនា និងការបំផ្លិចបំផ្លាញនៅទីបញ្ចប់នៃប្រជាជនរបស់លោក នោះលោកបានឃើញថាសាសនាចក្រដ៏ធំ និងគួរខ្ពើមឆ្អើមនឹងបង្ខូចការបង្រៀននៃព្រះគម្ពីរប៊ីប ហើយប្រយុទ្ធប្រឆាំងនឹងពួកបរិសុទ្ធនៃព្រះ ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានឃើញផងដែរថា ដំណឹងល្អនឹងត្រូវបានស្ដារឡើងវិញ ដោយប្រទានពរដល់អស់អ្នកដែលនឹងទទួលយកការបង្រៀន និងសេចក្ដីសញ្ញារបស់ព្រះអង្គសង្គ្រោះ ។ នីហ្វៃបានឃើញព្រឹត្តិការណ៍នៃការស្ដារឡើងវិញជាយូរមកហើយមុនពេលហេតុការណ៍ទាំងនោះបានកើតឡើង ហើយយល់ពីតួនាទីដ៏សំខាន់ដែលបញ្ជីរបស់លោកមានចំពោះការស្ដារឡើងវិញ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នីហ្វៃទី ១ ១១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យនាំយកអ្វីមួយមកថ្នាក់រៀន ដែលបង្ហាញពីរបៀបមួយដែលព្រះបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ ។
-
រូបភាព ៖ រូបភាពផ្សេងៗពីព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ
-
វីដេអូ ៖ « I Feel My Savior’s Love » ( ៣:៣៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ខណៈដែលសិស្សស្រាវជ្រាវ នីហ្វៃទី ១ ១១:២៦–៣៣ បង្ហាញរូបភាពនៃព្រឹត្តិការណ៍នានាមកពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះដែលបានលើកឡើងនៅក្នុងខគម្ពីរទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលព្រឹត្តិការណ៍នីមួយៗបង្ហាញពីការយាងចុះមកនៃព្រះ ។
នីហ្វៃទី ១ ១៣–១៤
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃសេចក្ដីសញ្ញា និងដើម្បីបង្កើនបំណងប្រាថ្នារបស់សិស្សក្នុងការចុះ និងរក្សាសេចក្តីសញ្ញាទាំងនោះ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយនូវអ្វីដែលពួកគេគិតថា ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយចំនួនក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនេះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរស្តីពី នីហ្វៃទី ១ ១៣–១៤ បានបង្ហាញ ឬចម្លងនៅលើក្តារខៀន
-
វីដេអូ ៖ « Standing in Holy Places » ( ៥:៣៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើកម្មវិធីសំណួរ ដើម្បីបង្កើត និងចែកចាយសំណួរ ដើម្បីសិស្សអាចចូលប្រើវាដោយប្រើឧបករណ៍ចល័ត ឬកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់ពួកគេ ។ សិស្សអាចឆ្លើយសំណួរនៅដើមមេរៀន ។
នីហ្វៃទី ១ ១៣:២០–៤២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះគម្ពីរមរមន និងព្រះគម្ពីរដែលបានបើកសម្តែងផ្សេងទៀត ជួយស្ដារឡើងវិញនូវសេចក្តីពិតដ៏ច្បាស់ និងពិសេសៗនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមកដោយរៀបចំខ្លួន ដើម្បីចែកចាយអ្វីមួយដែលពួកគេបានរៀនថ្មីៗនេះពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។
-
វត្ថុ ៖ កង់ ឬរូបកង់
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីប្រធានបទ និងបទគម្ពីរដែលទាក់ទងនឹងសេចក្តីពិតដ៏ច្បាស់ និងពិសេសៗ បានបង្ហាញ ឬចម្លងនៅលើក្ដារខៀន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចែកសិស្សដោយប្រើមុខងារបំបែកក្រុម ហើយចាត់ឲ្យក្រុមនីមួយៗនូវប្រធានបទមួយទាក់ទងនឹងសេចក្ដីពិតដ៏ច្បាស់ និងពិសេសៗ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីវគ្គបទគម្ពីរដែលត្រូវគ្នានៅក្នុងក្រុមរបស់ពួកគេ ហើយបន្ទាប់មកជ្រើសរើសអ្នកនាំពាក្យម្នាក់ ។ សូមនាំសិស្សមកក្នុងថ្នាក់ជុំគ្នាវិញ ហើយអញ្ជើញអ្នកនាំពាក្យម្នាក់ៗឲ្យចែកចាយអ្វីដែលក្រុមរបស់ពួកគេបានពិភាក្សាគ្នា ។
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺជួយសិស្សឲ្យវាយតម្លៃគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធកន្លងមក ក្នុងអំឡុងពេលសិក្សាព្រះគម្ពីរមរមនរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយរៀបចំចែកចាយអ្វីមួយដែលពួកគេបានរៀនកន្លងមកពីព្រះគម្ពីរមរមន ដែលបានជួយពួកគេឲ្យមានអារម្មណ៍ខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ស្វ័យវាយតម្លៃអំពីការសិក្សាព្រះគម្ពីរនៅដើមមេរៀននេះ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់ « សកម្មភាពទី ៣ ៖ ការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម » សូមពិចារណាផ្តល់ឱកាសដល់សិស្សឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀនកន្លងមកពីព្រះគម្ពីរមរមន ។ សូមពិចារណាផងដែរអំពីការថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនអំពីការចូលមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរមរមន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺជួយសិស្សស្វែងរកទីតាំង គូសចំណាំ និងអនុវត្តការទន្ទេញចាំបទគម្ពីរយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនទាំង ១២ ដំបូង ។
-
ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះបាន ។ សូមមើលកាលវិភាគល្បឿននៃការបង្រៀនដែលផ្តល់ដោយតំបន់ ឬនាយក ឬអ្នកសម្របសម្រួលប្រចាំភូមិភាគដើម្បីធានាថាមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូងនៅក្នុងព្រះគម្ពីរមរមន ។ សិស្សអាចស្វែងរក វគ្គបទគម្ពីរទាំងនេះ នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ឬនៅក្នុងកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងបង្ហាញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារបំបែកក្រុម ដើម្បីអនុញ្ញាតឲ្យសិស្សស្គាល់គ្នាទៅវិញទៅមក ខណៈពួកគេរកមើលបទគម្ពីរ និងទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះ ។