ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៤ ៖ « សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ »


« យ៉ាកុប ៤ ៖ ‹ សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ៤

« សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ »

ផ្ទាំង​​មាស

ការឆ្លាក់​ពាក្យ​នៅ​លើ​ផ្ទាំង​​ដែក មិនមែន​ជា​កិច្ចការ​ងាយ​ស្រួល​ទេ ( សូមមើល យ៉ាកុប ៤:១ ) ។ ដូច្នេះ​ហេតុអ្វី​បាន​ជា​យ៉ាកុប​ខំ​ប្រឹង​ធ្វើ​វា ? លោក​បានដក​ពិសោធ​នូវ​អំណរ​នៃ​ការស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​បំណង​ចង់​ជួយ​យើង​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការរកមើល កត់ត្រា និង​សញ្ជឹង​គិត​ពី​គោលការណ៍ និង​សេចក្តីពិត​ដែល​យ៉ាកុប​បាន​បង្រៀន ។

ការរកមើល​គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ ។សូម​ជួយ​សិស្ស​រៀន​រកមើល​គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ តាមរយៈ​ការខិតខំ និង​ការអនុវត្ត​ប្រកប​ដោយ​ការគិត​គូរ ។ ពេល​ខ្លះ គោលលទ្ធិ និង​គោលការណ៍​ទាំង​នេះ​ត្រូវបាន​លើក​ឡើង​ដោយ​សាមញ្ញ ពេល​ខ្លះ​ទៀត​គោលលទ្ធិ និង​គោលការណ៍​ទាំង​នេះ​ត្រូវបាន​បញ្ចូល​ក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ ។ នៅពេល​សិស្ស​បង្កើន​ជំនាញ​នេះ ពួកគេ​នឹង​កាន់តែ​ងាក​ទៅ​រក​ព្រះគម្ពីរ​សម្រាប់​ការណែនាំ និង​ចម្លើយ​ចំពោះ​សំណួរ​នានា ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប ៤:៧–១៤ ហើយ​រៀបចំ​ដើម្បី​ចែកចាយ​គោលការណ៍ ឬ​សេចក្តីពិត​មួយ​ដែល​ពួកគេ​យល់​ឃើញ​ថា ពួកគេ​មាន​អារម្មណ៍​ថា ត្រូវការ​ជា​ពិសេស​នៅក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​នឹង​ចែកចាយ​អ្វី ?

សម្រាប់​សកម្មភាព​សរសេរ​ខាង​ក្រោម សូម​ពិចារណា​អញ្ជើញ​សិស្ស​អាន​ការពិពណ៌នា​របស់​យ៉ាកុប​អំពី​ការលំបាក​ក្នុង​ការសរសេរ​នៅលើ​ផ្ទាំង​​នៅក្នុង យ៉ាកុប ៤:១–៣ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​វត្ថុ​រឹង​ណា​មួយ​ក្រៅ​ពី​ប៊ិក ឬ​ខ្មៅ​ដៃ ដើម្បី​កោស ឬ « ឆ្លាក់ » កថាខណ្ឌ​ខ្លី​មួយ​នៅលើ​ក្រដាស ឬ​ក្រដាស​អាលុយមីញ៉ូម ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​គុណ​កាន់តែ​ខ្លាំង ចំពោះ​ការងារ​ដែល​យ៉ាកុប​បាន​ឆ្លង​កាត់ ដើម្បី​កត់ត្រា​ពាក្យ​របស់​លោក​សម្រាប់​យើង ។

យ៉ាកុប​បាន​បំពេញ​បទបញ្ញត្តិ​មួយ​ដើម្បី​សរសេរ​នៅលើ​ផ្ទាំង​​តូច​នូវ « រឿង​បន្តិចបន្តួច​ដែល [ លោក ] ចាត់​ទុក​ថា​ជា​រឿង​ដ៏​ពិសេស​បំផុត » ( យ៉ាកុប ១:២ ) សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​អាន ( សូមមើល យ៉ាកុប ៤:១–៣ ) ។ សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​គេ​ស្នើ​សុំ​ស្រដៀង​គ្នា​នេះ​ឲ្យ​សរសេរ​សារ​ខ្លី​មួយ​សម្រាប់​មនុស្ស​នា​ពេល​អនាគត ។

សូម​សរសេរ​កថា​ខណ្ឌ​មួយ​ដែល​មាន​ចំណុច​សំខាន់​បំផុត​ដែល​អ្នក​បាន​ដឹង ឬ​ធ្លាប់​មាន​បទពិសោធន៍​សម្រាប់​កូនៗ និង​ចៅៗ​របស់​អ្នក​ដើម្បី​អាន​នៅពេល​អនាគត ។

សូម​អញ្ជើញ​សិស្ស​ដែល​មាន​បំណង​ចង់​ចែកចាយផ្នែក​នៃ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​នឹង​ថ្នាក់​ទាំង​មូល ។

សារ​របស់​យ៉ាកុប​មក​កាន់​យើង

នៅពេល​អ្នក​សិក្សា​សារ​ដែល​យ៉ាកុប​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ឆ្លាក់​នៅក្នុង យ៉ាកុប ៤ សម្រាប់​មនុស្ស​នៅ​ជំនាន់​របស់​យើង​ដើម្បី​អាន នោះ​អ្នក​នឹង​មាន​ឱកាស​ដើម្បី​អនុវត្ត ដោយ​ប្រើ​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រយោជន៍ ។ ជំនាញ​ទាំង​នេះ​រួមមាន ៖

  1. ការរកមើល និង​ការកត់ត្រា​គោលការណ៍ និង​សេចក្តីពិត​នានា

  2. ការពិចារណា និង​ការសួរ​សំណួរ​ដែល​ជួយ​អ្នក​ឲ្យយល់​កាន់តែ​ច្បាស់​ពី​សេចក្តីពិត និង​គោលការណ៍​នានា

ការប្រើ​ជំនាញ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន និង​មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ។

ផ្នែក​ខាង​ក្រោម​នៃ​មេរៀន​នេះ​គឺ​មាន​បំណង​ផ្តល់​ឲ្យ​សិស្ស​នូវ​ឧទាហរណ៍​មួយ​អំពី​របៀប​ប្រើ​ជំនាញ​សិក្សា​ទាំង​នេះ ។

១. ការរកមើល និង​ការកត់ត្រា​គោលការណ៍ និង​សេចក្តីពិត​នានា

វា​មាន​ប្រយោជន៍​ក្នុង​ការផ្អាក​នៅពេល​អ្នក​អាន​ខគម្ពីរ ហើយ​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រៀន​ជា​សេចក្ដីថ្លែង​ការណ៍​សាមញ្ញ​អំពី​សេចក្ដីពិត ។ អ្នក​អាច​ប្រើ​ពាក្យ​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ប្រើ​ពាក្យ និង​ឃ្លា​ផ្ទាល់​ពី​ព្រះគម្ពីរ ។

សូម​អនុវត្ត​ការរកមើល​គោលការណ៍ និង​សេចក្តីពិត​ដោយ ៖

  • អាន យ៉ាកុប ៤:១, ៤–៦ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​ត្រូវបាន​បំផុស​គំនិត​ឲ្យ​កត់ត្រា​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​សំខាន់​សម្រាប់​អ្នក ។

  • កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា ជា​សារ​ដ៏​សំខាន់​បំផុត​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីថ្លែង​ការណ៍​នៃ​គោលការណ៍ ឬ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ឧទាហរណ៍ សូម​ពិចារណា​ចែកចាយ​គោលការណ៍​ដែល​ដិត​ច្បាស់​នៅក្នុង​កថាខណ្ឌ​ខាង​ក្រោម ។

ឧទាហរណ៍​មួយ​នៃ​គោលការណ៍​ដែល​អ្នក​អាច​រកឃើញ​ពី ខ​ទី ៦ គឺ ការស្រាវជ្រាវ​ដោយ​ស្មោះសរ​នូវ​ពាក្យ​សម្ដី​របស់​ព្យាការី នឹង​ពង្រឹង​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​កត់ត្រា​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅជិត ខ​ទី ៦ ។

២. ការពិចារណា និង​ការសួរ​សំណួរ

ការពិចារណា​អាច​ជួយ​អ្នក​ឲ្យ​យល់ និង​អនុវត្ត​គោលការណ៍ និង​សេចក្តីពិត​ដែល​អ្នក​រកឃើញ ។ អ្នក​អាច​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ ៖

សូម​ពិចារណា​បង្ហាញ ឬ​ផ្តល់​ច្បាប់​ចម្លង​នៃ​សំណួរ​ខាង​ក្រោម ។ ការណ៍​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ប្រើ​ជំនាញ​សិក្សា​នេះ ។ វា​ក៏​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​មើល​វា​ផងដែរ នៅពេល​ពួកគេ​អនុវត្ត​ជំនាញ​នេះ​ដោយ​ខ្លួន​ឯង​នៅពេល​ក្រោយ​នៅក្នុង​មេរៀន ។

  • ហេតុអ្វី​ខ្ញុំ​គិត​ថា មនុស្ស​នៅ​សម័យ​យើង​ត្រូវ​ដឹង​សេចក្តីពិត​នេះ ?

  • តើ​វា​អនុវត្ត​យ៉ាង​ណា​ចំពោះ​ជីវិត​របស់​ខ្ញុំ ?

  • តើ​ព្រះអម្ចាស់​នឹង​ឲ្យ​ខ្ញុំ​ធ្វើអ្វី​ខ្លះ​ដោយសារ​អ្វី​ដែល​ខ្ញុំ​បាន​រៀន ?

បន្ទាប់ពី​ពិចារណា​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន នៅពេល​ពួកគេ​បាន​ពិចារណា​អំពី​គោលការណ៍ ឬ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន អំពី​របៀប​ដែល​សេចក្តីពិត​មាន​នៅក្នុង​វគ្គបទ​គម្ពីរ​នេះ បាន​ផ្តល់ពរ​ដល់​ជីវិត​របស់​អ្នក ។

ផ្នែក​ខាង​ក្រោម​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ​នៃ​ការរកមើល ការកត់ត្រា និង​ការពិចារណា​អ្វី​ដែល​ពួកគេ​រៀន​ពី​ព្រះគម្ពីរ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ថា​តើ ពួកគេ​ចង់​ធ្វើការ​ជាមួយ​ដៃ​គូ ឬ​តែ​ម្នាក់​ឯង​ដើម្បី​បំពេញ​សកម្មភាព​នេះ ។

អនុវត្ត​ប្រើ​ជំនាញ​សិក្សា​ព្រះគម្ពីរ

សូម​អនុវត្ត​ជំនាញ​នៃ​ការរកមើល ការកត់ត្រា និង​ការពិចារណា​អំពី​គោលការណ៍ និង​សេចក្តីពិត​ដោយ ៖

  1. សិក្សា យ៉ាកុប ៤:៧–១៤ ដោយ​ស្វែងរកការ​បង្រៀន​សំខាន់ៗ​ដែល​យ៉ាកុប​ជ្រើសរើស​កត់ត្រា​អំពី​ព្រះអង្គ​សង្គ្រោះ ។

  2. ការកត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​គោលការណ៍ ឬ​សេចក្តីពិត​មួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ដើម្បី​យល់ ។

    សូម​ពិចារណា​ផ្អាក មុនពេល​ចែកចាយ​ជំហាន​បន្ទាប់ ដើម្បី​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ដ​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​គោលការណ៍ ឬ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ ។ ការណ៍​នេះ​នឹង​បង្ហាញ​ឧទាហរណ៍​នៃ​គោលការណ៍ និង​សេចក្តីពិត​ដល់​សិស្ស​ដែល​មិន​សូវ​មាន​បទពិសោធន៍​ក្នុង​ការរកមើល​គោលការណ៍ និង​សេចក្តីពិត​ទាំង​នោះ ។

  3. ការពិចារណា​ពី​សារៈសំខាន់​នៃ​អ្វី​ដែល​អ្នក​បាន​រកឃើញ ។ សូម​សួរ​សំណួរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​អ្នក ។ ( ឧទាហរណ៍​នៃ​សំណួរ​ដែល​អ្នក​អាច​ពិចារណា គឺ​មាន​នៅក្នុង​ផ្នែក « ការពិចារណា និង​ការសួរ​សំណួរ » នៅខាង​ដើម​មេរៀន​នេះ ) ។

    សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​មានពេល​ពីរ​បី​នាទី​ដើម្បី​រៀបចំ​ចែកចាយ​គោលការណ៍ ឬ​សេចក្តីពិត​ដែល​ពួកគេ​បាន​ជ្រើសរើស ខគម្ពីរ​ដែល​ពួកគេ​បាន​រកឃើញ​មាន​គោលការណ៍ ឬ​សេចក្តីពិត​នោះ និង​មូលហេតុ​ដែល​ពួកគេ​គិត​ថា​វា​សំខាន់ ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ប្រាប់​សិស្ស​ផ្សេង​ទៀត​យ៉ាង​សាមញ្ញ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ។ ឬ​ពួកគេ​អាច​រៀបចំ​ចែកចាយ​តាម​របៀប​ផ្សេង​ទៀត ដូច​ជា​បង្កើត រូបភាព​បែប​កំប្លែង គូរ​រូបភាព ឬ​រៀបចំ​ការចុះផ្សាយ​ដែល​អាច​ចែកចាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ចំណុច​ដិត​ច្បាស់​ខាង​ក្រោម​អាច​ត្រូវ​បាន​បង្ហាញ​ដើម្បី​ជួយ​សិស្ស​នៅពេល​ពួកគេ​រៀបចំ ។

    សូម​រកមើល​សិស្ស​ដែល​អាច​ត្រូវការ​ជំនួយ ហើយ​ផ្តល់​ជំនួយ ។ សូម​ពិចារណា​ចែកចាយ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ពី​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » និង « សកម្មភាព​រៀន​សូត្រ​បន្ថែម » ។

  • របៀប​ដែល​គោលការណ៍ ឬ​សេចក្ដីពិត​អាច​ជួយ​ក្មេង​ជំទង់​ម្នាក់​ឲ្យ​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ

  • វគ្គ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ផ្សេង​ទៀត​ពី​អ្នក​ដឹកនាំ​សាសនាចក្រ ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​គោលការណ៍ ឬ​សេចក្ដីពិត​នេះ​កាន់តែ​ច្បាស់

  • អ្វី​ដែល​អ្នក​អាច​ពិចារណា និង​សំណួរ​ដែល​អ្នក​អាច​សួរ​បាន ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍ ឬ​សេចក្ដីពិត​នេះ

  • របៀប​នានា​ដែល​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ

  • បទពិសោធន៍​នៅពេល​អ្នក ឬ​អស់​អ្នក​ដែល​អ្នក​ស្គាល់​បាន​ទទួល​ពរ តាមរយៈ​ការអនុវត្ត​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដើរ​ចុះឡើង​ក្នុង​បន្ទប់ ស្វែងរក​សិស្ស​ម្នាក់​ទៀត ហើយ​ប្តូរ​វេន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀបចំ ប្រហែល​ពីរ​នាទី​ម្តង ។ ប្រសិនបើ​មាន​ពេល សិស្ស​អាច​ប្តូរ​ដៃគូ ហើយ​ប្តូរវេន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀបចំ​ម្តង​ទៀត ។

បន្ទាប់ពី​ពួកគេ​បាន​ចែកចាយ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ដែល​ពួកគេ​ចង់​អនុវត្ត​ក្នុង​ជីវិត​របស់​ខ្លួន ។ សូម​អញ្ជើញ​ពួកគេ​ប្រើ​ជំនាញ​ដែល​ពួកគេ​បាន​អនុវត្ត​ក្នុង​ថ្នាក់​ថ្ងៃ​នេះ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។