« យ៉ាកុប ៥–៧ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៣ )
« យ៉ាកុប ៥–៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ៥–៧
ទិដ្ឋភាពទូទៅ
យ៉ាកុបបានចែកចាយអំពីរូបាធិដ្ឋានរបស់ស៊ីណូស អំពីដើមអូលីវដែលជានិមិត្តរូបបង្ហាញពីការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែល និងការខិតខំឥតឈប់ឈររបស់ព្រះអម្ចាស់ ដើម្បីប្រមូលបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់មកកាន់ទ្រង់ ។ ផ្នែកចុងក្រោយនៃរូបាធិដ្ឋាននេះតំណាងឲ្យកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ រួមទាំងកិច្ចខិតខំ ដែលទ្រង់ និងអ្នកបម្រើរបស់ទ្រង់បានធ្វើ ដើម្បីប្រមូលព្រលឹងទាំងឡាយទៅរកទ្រង់ជាគ្រាចុងក្រោយ ។ ប៉ុន្មានឆ្នាំបន្ទាប់ពីយ៉ាកុបបានចែកចាយការបង្រៀនទាំងនេះ បុរសម្នាក់ឈ្មោះសេរេមបានមកក្នុងចំណោមពួកសាសន៍នីហ្វៃ ហើយ « បានខិតខំធ្វើការដោយព្យាយាម ក្រែងគាត់អាចបង្វែរចិត្តប្រជាជនចេញ » ( យ៉ាកុប ៧:៣ ) ។ មេរៀនទាំងនេះអាចជួយសិស្សប្រឈមមុខនឹងបញ្ហាចំពោះសេចក្តីជំនឿរបស់ពួកគេ ហើយរៀបចំខ្លួនដើម្បីធ្វើការនៅក្នុងចម្ការរបស់ព្រះអម្ចាស់ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ាកុប ៥:១–៥៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះពួកគេ និងសម្រាប់មនុស្សទាំងអស់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាផ្តល់ដ្យាក្រាមដល់សិស្សដែលមានចំណងជើងថា « រូបាធិដ្ឋានអំពីដើមអូលីវ ( យ៉ាកុប ៥ ) » រកឃើញនៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ។ សូមអញ្ជើញសិស្សប្រើដ្យាក្រាមដើម្បីជួយពួកគេសិក្សាអំពីរូបាធិដ្ឋាននៅក្នុង យ៉ាកុប ៥ និងដឹងពីសារទាំងមូលរបស់រូបាធិដ្ឋាននេះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ គំនូសតាងពន្យល់និមិត្តរូបនានាមកពីរូបាធិដ្ឋាន
-
សំណៅចែក ៖ ដ្យាក្រាមមានចំណងជើងថា « រូបាធិដ្ឋានអំពីដើមអូលីវ ( យ៉ាកុប ៥ ) » នៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ( សូមពិចារណាផ្តល់ច្បាប់ចម្លងមួយសម្រាប់សិស្សម្នាក់ៗ ) ។
-
វីដេអូ ៖ « Unplanned Pregnancy, Adoption and the ‘Best Gift Ever’ » ( ៥:៤២ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារក្ដារខៀន ដើម្បីអនុញ្ញាតឲ្យសិស្សកត់ត្រាចម្លើយរបស់ពួកគេចំពោះសកម្មភាព « អ្វីដែលខ្ញុំរៀនអំពីព្រះយេស៊ូវគ្រីស្ទមកពី យ៉ាកុប ៥ » ។
យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យមានអារម្មណ៍ថា មានបំណងប្រាថ្នាកាន់តែខ្លាំងក្នុងការធ្វើការជាមួយនឹងព្រះអម្ចាស់ ក្នុងការជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យមករកទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សធ្វើសកម្មភាពសិក្សាក្រោមចំណងជើង « យ៉ាកុប ៥:៦១–៧៥ ៖ ព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យធ្វើការជាមួយទ្រង់ក្នុងចម្ការរបស់ទ្រង់ » នៅក្នុងគម្រោងមេរៀន « ថ្ងៃទី ៨–១៤ ខែ មេសា ។ យ៉ាកុប ៥–៧ ៖ ‹ ព្រះអម្ចាស់ធ្វើការជាមួយយើង › » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ។
-
វីដេអូ ៖ « Hope of Israel » ( ១:០១:៣៤ សូមមើលពីនាទីទី ៣១:២៤ ដល់នាទីទី ៣៣:៤២ ) « ចម្រៀងបាវចនាយុវវ័យឆ្នាំ ២០២១ ៖ ‹ Great Work › » ( ៤:០៦ )
យ៉ាកុប ៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សរៀបចំខ្លួនដើម្បីយកឈ្នះលើឧបសគ្គចំពោះសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយត្រៀមខ្លួនជាស្រេចដើម្បីចែកចាយគំរូមួយអំពីនរណាម្នាក់ដែលឈរយ៉ាងរឹងមាំក្នុងសេចក្ដីជំនឿរបស់ពួកគេ ពេលអ្នកផ្សេងទៀតជំទាស់នឹងពួកគេ ។
-
វីដេអូ ៖ « Sherem Denies Christ » ( ៧:១៦ ); « Spiritually Defining Memories » ( ១៦:៤៣ សូមមើលពីនាទីទី ១៣:៤០ ដល់នាទីទី ១៤:៤៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ការដើរតួសម្តែងអាចរៀបចំសិស្សឲ្យឆ្លើយតបទៅនឹងស្ថានភាពដែលជំនឿរបស់ពួកគេត្រូវបានប្រឈម ។ សូមពិចារណាជ្រើសរើសបញ្ហាប្រឈមមួយ ឬពីរយ៉ាងដែលសិស្សនៅក្នុងតំបន់របស់អ្នកទំនងជាជួបប្រទះ ។ ឧទាហរណ៍ ៖ ប្រសិនបើសេចក្តីថ្លែងការណ៍នេះជារឿងធម្មតានៅក្នុងតំបន់របស់អ្នក អ្នកអាចជ្រើសរើស « សមាជិកនៃសាសនាចក្រ ‹ មរមន › មិនមែនជាគ្រិស្តសាសនិកទេ » ឬ « ព្រះគម្ពីរមរមនមិនអាចពិតទេ ពីព្រោះព្រះគម្ពីរប៊ីបគឺជាព្រះគម្ពីរតែមួយគត់ដែលធ្លាប់មាន » ។ អ្នកអាចដាក់សិស្សជាក្រុមតូចៗដោយប្រើមុខងារបំបែកក្រុម ដើម្បីសម្តែងឆ្លើយតបដោយស្មោះត្រង់ចំពោះបញ្ហាប្រឈមទាំងនេះ ។
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យមើលឃើញពីរបៀបដែលពួកគេរីកចម្រើន ឬផ្លាស់ប្តូរអំឡុងពេលការសិក្សារបស់ពួកគេអំពី នីហ្វៃទី២ ២៦–យ៉ាកុប ៧ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេបានរីកចម្រើនខាងវិញ្ញាណ តាមរយៈការសិក្សាព្រះគម្ពីរមរមនក្នុងរយៈពេលបួនសប្តាហ៍ចុងក្រោយនេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យរកមើលការបង្រៀនជាក់លាក់ដែលពួកគេបានអនុវត្ត ឬខគម្ពីរដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចជ្រើសរើសធ្វើសកម្មភាព ក ឬសកម្មភាព ខ ។ សូមដាក់អ្នកដែលជ្រើសរើសសកម្មភាព ក មួយក្រុមដោយប្រើមុខងារបំបែកក្រុម និងអ្នកដែលជ្រើសរើសសកម្មភាព ខ ក្នុងក្រុមផ្សេងទៀត ។ នៅពេលក្រុមនីមួយៗបញ្ចប់សកម្មភាពរបស់ពួកគេជាមួយគ្នា ពួកគេអាចជ្រើសរើសអ្នកតំណាងម្នាក់ ដើម្បីចែកចាយការពន្យល់របស់ពួកគេជាមួយសិស្សផ្សេងទៀតនៅក្នុងថ្នាក់ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សទន្ទេញបទគម្ពីរយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងព្រះគម្ពីរមរមន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយត្រៀមខ្លួនដើម្បីចែកចាយរបៀបដែលពួកគេចងចាំព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងនៃវគ្គចំណេះចំណានខាងគោលលទ្ធិជាមួយនឹងឃ្លាបទគម្ពីរគន្លឹះរបស់វគ្គចំណេះចំណានខាងគោលលទ្ធិទាំងនោះ ។
-
សម្ភារ ៖ ក្រដាស និងកន្ត្រៃសម្រាប់សិស្សប្រើដើម្បីបង្កើតស្លាកពាក្យរបស់ពួកគេ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សកម្មភាពទន្ទេញក្នុងមេរៀននេះ អាចមានការលំបាកនៅក្នុងថ្នាក់ប្រជុំតាមសន្និសីទវីដេអូ ។ សូមពិចារណាអញ្ជើញសិស្យឲ្យធ្វើសកម្មភាពស្រដៀងគ្នានៅលើកម្មវិធី ចំណេះចំណានខាងគោលលទ្ធិ ។