ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧—« នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »


« ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧—‹ នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧

« នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »

យុវជន​ទៅលេង​បុរស​ចំណាស់

នៅក្នុង​មេរៀន « ម៉ូសាយ ២:១–១៨ » អ្នក​បានរៀនថា « កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ មេរៀន​នេះ​អាច​ជួយអ្នក​ទន្ទេញ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ២:១៧ ពន្យល់​ពី​គោលលទ្ធិ និង​រៀន​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ។

ការប្រើ​ស្ថានភាព​នានា ។ ការពិភាក្សា​អំពី​ស្ថានភាព​ជីវិត​ជាក់ស្តែង ឬ​ស្ថានភាព​ប្រតិដ្ឋ​អាច​ជួយ​សិស្ស​ឲ្យ​យល់កាន់តែ​ច្បាស់​អំពី​របៀប​ដែល​សេចក្តីពិត​នៃ​ដំណឹងល្អ​អនុវត្ត​ក្នុង​ជីវិត​ប្រចាំថ្ងៃ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​ស្ថានភាព​មកពី​ជីវិត​របស់​ពួកគេ​ផ្ទាល់ ហើយ​បន្ទាប់មក​អញើញ​ពួកគេ​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​កើតមាន​ចំពោះ​សំណួរ​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​គិត​អំពី​គ្រាមួយ​ដែល​ពួកគេ​មាន​បទពិសោធន៍​ក្នុង​ការបម្រើ​ដ៏​លំបាក ឬ​ឱកាស​ដើម្បី​បម្រើ​ប៉ុន្តែ​មិន​ចង់​បម្រើ ។

សកម្មភាព​សិក្សា​ដែល​អាច​ធ្វើបាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « ម៉ូសាយ ២:១–១៨ » ​ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ម៉ូសាយ ២:១៧ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

សូមអាន ម៉ូសាយ ២:១៧ និង​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះ​គម្ពីរសញ្ញាថ្មី ម៉ាថាយ ២២:៣៦–៣៩ ដោយ​ស្វែងរក​ភាពស្រដៀងគ្នា ។

សម្រាប់​ភាពចម្រុះ សូម​ពិចារណា​បែងចែក​សិស្ស​ជា​គូ ហើយ​អាន​វគ្គ​បទគម្ពីរ​នីមួយៗ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ពិភាក្សា​សំណួរ​ខាងក្រោម ។

  • តើ​អ្នក​ឃើញ​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ​រវាង ម៉ាថាយ ២២:៣៦–៣៩ និង ម៉ូសាយ ២:១៧ ?

  • តើ​អ្នក​នឹងពន្យល់​អំពី​គោលលទ្ធិ​នៃ​ការបម្រើ​ដោយ​របៀបណា​ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ទាំងនេះ ?

ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ឃ្លាបទគម្ពីរ​គន្លឹះ​នេះ អ្នក​អាច​បំបែកថ្នាក់​ជា​ពីរ ។ សូម​ចាត់​ពាក់​កណ្តាល​ថ្នាក់​នូវ​ផ្នែកទីមួយ​នៃ​ឃ្លា ៖ « កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ » ។ សូម​ចាត់​សិស្ស​ពាក់កណ្តាល​ថ្នាក់​ទៀត​នូវ​ផ្នែក​ទីពីរ​នៃ​ឃ្លា ៖ « នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។ សូម​ចង្អុល​ទៅ​ក្រុម​ទីមួយ ហើយ​សុំ​ឲ្យ​ពួកគេ​សូត្រ​ឡើងវិញ​នូវ​ឃ្លា​ដែល​បានចាត់​ឲ្យ​ពួកគេ ។ សូម​ធ្វើឡើងវិញ​ជាមួយ​ក្រុមទីពីរ ។ បន្ទាប់ពី​ឃ្លា​ទាំងពីរ​ត្រូវបាន​សូត្រ​ឡើងវិញ​ហើយ សូម​សូត្រ « ម៉ូសាយ ២:១៧ » រួមគ្នា​ជា​ថ្នាក់ ។ អ្នក​អាច​ធ្វើ​សកម្មភាព​ម្តងទៀត ប៉ុន្តែ​ត្រូវ​ឲ្យ​សិស្ស​ទាំងពីរ​ក្រុម​ប្តូរ​ឃ្លា​ដែល​ពួកគេ​ត្រូវ​ថា​តាម ។ សូម​រំឭក​សិស្ស​ឲ្យ​មាន​គារវភាព ពេលនិយាយ​អំពី​ព្រះ ។

រៀន​អនុវត្ត

សូម​ចងចាំ​ថា គោលបំណង​នៃ​ការរំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ទាំងនោះ​ឲ្យ​បាន​ច្បាស់​គ្រប់គ្រាន់​ដើម្បី​ប្រើ​វា​ជាទូទៅ​នៅក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​សំណួរ​ខាងវិញ្ញាណ ។ សូម​ប្រើ​លំហាត់​រំឭក​ឡើងវិញ​ទាំងនេះ​ដើម្បី​វាយតម្លៃ​ចំណេះដឹង​របស់​សិស្ស​អំពី​គោលការណ៍​ទាំងឡាយ ។ សូម​បត់បែន ឬ​សូត្រ​ឡើងវិញ​តាម​តម្រូវការ ។

សូម​បែងចែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ហើយ​ចាត់​សិស្ស​ម្នាក់ៗ​នូវ​គោលការណ៍​ខាង​ក្រោម​មួយពី ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ពិនិត្យមើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជា​និច្ច ហើយ​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ស្វែងរក​ប្រយោគ​ពីរ​ពី​ផ្នែក​ដែល​ពួកគេ​បានចាត់​ឲ្យ​ដែល​ពួកគេ​គិត​ថា​សំខាន់​ដើម្បី​ស្វែងយល់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ប្រយោគ​ទាំងនេះ​ជាមួយ​ក្រុម​របស់​ពួកគេ និង​បញ្ចូល​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​ប្រយោគ​ទាំងនោះ ។

សកម្មភាព​ទាំងនេះ​អាច​ត្រូវបាន​ធ្វើឡើង​ជា​លក្ខណៈបុគ្គល ជា​គូ ឬ​ជា​ក្រុមតូចៗ ។ ប្រសិនបើ​សិស្ស​ជ្រើសរើស​សរសេរ​ស្ថានភាព​មួយ​ ស្ថានភាព​នោះគួរតែ​បញ្ចូល​ឧបសគ្គ ឬ​វិវាទ​ដែល​អាច​ស្វែងយល់បាន​តាមរយៈ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ សូម​ឲ្យ​សិស្ស​ផ្លាស់ប្តូរ​ស្ថានភាព​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញទៅ​មក។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ធ្វើការ​តាមរយៈ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ដែល​ពួកគេ​បានទទួល ។ ប្រសិនបើ​ចាំបាច់ សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​សំណួរ​ដែល​មាន​ក្នុង​ផ្នែក​នីមួយៗ ។

ជា​ទូទៅ ការបម្រើ​គឺ​ជា​បទពិសោធន៍​វិជ្ជមាន​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ចូលរួម និង​អ្នក​ដែល​ត្រូវបាន​បម្រើ ។ ទោះ​យ៉ាងណា​ក៏​ដោយ ដោយ​ជា​ផ្នែកមួយ​នៃ​ការបម្រើ ក៏​អាច​មាន​ឧបសគ្គ​ផងដែរ ។ សូម​ពិចារណា​ពី​ឱកាស​នៃ​ការបម្រើ​ថ្មីៗ​ដែល​អ្នក​មាន ។ តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​បានកើតឡើង​ជាមួយ​នឹង​ការបម្រើ​នោះ ? តើ​មានហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​ជ្រើសរើស​មិន​បម្រើ ?

សូម​សរសេរ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​ពិពណ៌នា​អំពី​ឧបសគ្គ​ជាមួយ​នឹង​ការបម្រើ ។ នេះ​ជា​ឧទាហរណ៍មួយ ៖ សូហ្វីយ៉ា ត្រូវបាន​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​នាង​សុំ​ឲ្យ​ធ្វើ​ពិធីខួបកំណើត​ឲ្យ​ក្មេងស្រី​ដែល​មិន​សូវ​សកម្ម​ម្នាក់​ក្នុង​ថ្នាក់យុវនារី​របស់​នាង ។ ពេល​ក្មេងស្រី​នោះ​មក​ដល់​មាត់ទ្វារ​បន្ទប់ នាង​មិន​សូវ​រាក់ទាក់​នឹង​សូហ្វីយ៉ា​ទេ ។ ដោយ​មានអារម្មណ៍​ឈឺចាប់ សូហ្វីយ៉ា ដើរ​ចេញ​ដោយ​សោកស្ដាយ​ដែលនាង​បានធ្វើ​ការបម្រើ​នោះ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​ការបម្រើ​សូម្បី​តែ​មាន​ការលំបាក​នានា​គឺ​ជា​សកម្មភាព​នៃ​សេចក្តីជំនឿ​យ៉ាង​ដូចម្តេច ?

  • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ២:១៧ អាច​ជួយ​បុគ្គល​នៅ​ក្នុង​ស្ថានភាព​នេះ ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ដោយ​របៀបណា ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

  • តើ​មាន​អ្វី​ផ្លាស់ប្តូរ​នៅពេល​អ្នក​មើលឃើញ​ស្ថានភាព​នេះ​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ?

  • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ២:១៧ អាច​ជួយ​មនុស្ស​ម្នាក់​នេះ​ឲ្យ​មើលឃើញ​អ្វី​ៗ​តាម​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​ដោយ​របៀបណា ?

  • តើ​អ្នក​គិតថា ព្រះអង្គ​សង្គ្រោះ​នឹង​ប្រព្រឹត្ត​យ៉ាងណា​ក្នុង​ស្ថានភាពនេះ ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

ដើម្បី​ជួយ​សិស្ស​រកឃើញ​សេចក្តីថ្លែងការណ៍​មួយ អ្នក​អាច​បង្ហាញ​សម្រង់​សម្តី​ចេញពីផ្នែក « វិចារណកថា និង​ព័ត៌មានសាច់រឿង » នៃ​មេរៀន « ម៉ូសាយ ២:១–១៨ » ។

សូម​ស្វែងរក​បទគម្ពីរ​បន្ថែម ឬ​សេចក្ដីថ្លែងការណ៍​ពី​សន្និសីទ​ទូទៅ​ដែល​អ្នក​អាច​ចែកចាយ​ដើម្បី​ជួយ​បុគ្គល​ម្នាក់​បម្រើ​ដោយ​ឥរិយាបថ​ស្ម័គ្រចិត្ត ។ ដើម្បី​ធ្វើដូច្នេះ សូម​សាកល្បង​ស្វែងរក « ការបម្រើ » នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ហើយ​បន្ទាប់មក​មើល​ព្រះគម្ពីរ ឬ​សុន្ទរកថា​ពី​សន្និសីទ​ដែល​ផុស​ឡើង ។ អ្នក​ក៏​អាច​រកមើល « ការបម្រើ » នៅក្នុង Topical Guide ឬ​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ផងដែរ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។ អ្នក​អាច​សន្និដ្ឋាន​ដោយ​ការលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ខិតខំ​ពុះពារ​លើ​ឧបសគ្គ​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​បម្រើ ។ សូម​រំឭក​ពួកគេ​អំពី​ផែនការ​នៃ​ការបម្រើ​ដែល​ពួកគេ​បានធ្វើ​នៅពេល​កំពុងសិក្សា ម៉ូសាយ ២:១–១៨ និង​ឱកាស​ដែល​នៅ​ជុំវិញ​ពួកគេ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​បម្រើ​អ្នក​ដទៃ ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​វា​ឡើងវិញ​ឲ្យឮៗ​ជា​ថ្នាក់​ទាំងមូល ។ សូម​លុប​ពាក្យ​ពីរបី​ម៉ាត់ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​ឡើងវិញ​នូវ​សេចក្តីយោង និង​ឃ្លា​នេះ​ពេញ​ឡើង​វិញ ។ សូម​ធ្វើ​ដូច្នេះ​ម្តងទៀត​រហូត​ដល់​អ្វី​ៗទាំងអស់​ត្រូវបាន​លុបអស់ ហើយ​សិស្ស​អាច​សូត្រ​ឡើងវិញ​នូវ​សេចក្តីយោង និង​ឃ្លា​ទាំងស្រុង​ចេញ​ពី​ការចងចាំ ។