« ម៉ូសាយ ៤–៦ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៤–៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៤–៦
ទិដ្ឋភាពទូទៅ
ស្ដេចបេនយ៉ាមីនថ្លែងពីនិស្ស័យមិនល្អឥតខ្ចោះរបស់យើងថា ជា « មនុស្សខាងសាច់ឈាម » ( ម៉ូសាយ ៣:១៩ ) ។ ទ្រង់បានបង្រៀនថា យើងអាចយកឈ្នះលើវាតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ពួកសាសន៍នីហ្វៃដែលទទួលបានការបំផុសគំនិតពីការបង្រៀនរបស់ស្តេចបេនយ៉ាមីន « ពោរពេញទៅដោយសេចក្តីអំណរ » ហើយមានអារម្មណ៍ « សេចក្តីសុខសាន្តក្នុងសតិសម្បជញ្ញៈ » នៅពេលពួកគេប្រែចិត្ត ហើយបានទទួលការផ្ដាច់ពីអំពើបាបរបស់ពួកគេ ( ម៉ូសាយ ៤:៣ ) ។ បន្ទាប់មក ស្ដេចបេនយ៉ាមីនបានបង្រៀនពួកគេពីរបៀបរក្សាអារម្មណ៍ទាំងនេះ ទ្រង់បានបញ្ជាក់ពីសារៈសំខាន់នៃការជឿលើព្រះ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ូសាយ ៣:១៩
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សស្វែងរកជំនួយពីព្រះអង្គសង្គ្រោះក្នុងការយកឈ្នះការធ្លាក់ខាងសាច់ឈាមរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ម៉ូសាយ ៣:១៩ ហើយពិចារណាអត្ថន័យរបស់ខគម្ពីរនេះ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យស្វែងរកបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ពីអ្នកដឹកនាំសាសនាចក្រដែលបង្កើនការយល់ដឹងរបស់ពួកគេអំពីផ្នែកមួយនៃខគម្ពីរនេះ ។
-
រូបភាព ៖ ឆ្កែចចក
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីនៃសេចក្តីយោងឆ្លង
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាក្រុមតូចៗក្នុងមុខងារបំបែកក្រុម ដើម្បីស្វែងរកខគម្ពីរមួយ ឬច្រើនដែលបង្កើនការយល់ដឹងរបស់ពួកគេអំពី ម៉ូសាយ ៣:១៩ ។ បន្ទាប់មកសមាជិកនៃក្រុមនីមួយៗអាចចែកចាយបទគម្ពីរមួយដែលក្រុមរបស់ពួកគេបានរកឃើញ ។ សូមពិចារណាអញ្ជើញសិស្សឲ្យប្រើមុខងារឈែតដើម្បីចែកចាយបទគម្ពីរដែលពួកគេបានរកឃើញ ដើម្បីមិត្តរួមថ្នាក់អាចកត់ត្រាទុក ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ ។ វាក៏អាចជួយពួកគេពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងផងដែរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យចាប់ផ្តើមព្យាយាមទន្ទេញ ម៉ូសាយ ៣:១៩ ។ សូមពន្យល់ថា អ្នកនឹងផ្តល់ពេលវេលាក្នុងថ្នាក់ដើម្បីទន្ទេញឃ្លាបទគម្ពីរគន្លឹះ ប៉ុន្តែវាក៏អាចផ្តល់ប្រយោជន៍ដល់ពួកគេក្នុងការអនុវត្តការទន្ទេញបទគម្ពីរទាំងមូលផងដែរ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យប្រើមុខងារឈែត ដើម្បីដាក់បញ្ជូនអាកប្បកិរិយាខុសៗគ្នារបស់ភាពជាមនុស្សខាងសាច់ឈាម ។ បន្ទាប់មក សូមអនុញ្ញាតឲ្យសិស្សសម្រេចចិត្តថា តើអាកប្បកិរិយាណាមួយដែលត្រូវប្រើសម្រាប់ស្ថានភាព « រៀនអនុវត្ត » ។
ម៉ូសាយ ៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទទួលបាន និងរក្សាការផ្ដាច់បាបរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ម៉ូសាយ ៤ ដោយរកមើលពីរបៀបដែលប្រជាជនបានរងឥទ្ធិពលដោយព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលស្តេចបេនយ៉ាមីនបានអញ្ជើញរាស្ដ្ររបស់ទ្រង់ឲ្យធ្វើ បន្ទាប់ពីពួកគេបានទទួលការផ្ដាច់ពីអំពើបាបរបស់ពួកគេ ។
-
រូបភាព ៖ មនុស្សម្នាក់កាន់កាបូប
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីចាប់ផ្តើមមេរៀន សូមពិចារណាប្រើមុខងារក្តារខៀន ដើម្បីបង្ហាញរូបភាពមនុស្សកាន់កាបូប ។ សិស្សអាចសរសេរនៅជិតកាបូបនូវរបស់របរខ្លះដែលមនុស្សកាន់ ដែលពួកគេប្រហែលជាចង់រក្សាទុក និងវត្ថុខ្លះដែលមនុស្សកាន់ដែលពួកគេប្រហែលជាមិនចង់រក្សាទុក ។
ម៉ូសាយ ៤:៩–១០
គោលបំណងនៃមេរៀន ៖ មេរៀននេះអាចជួយសិស្សពង្រឹងជំនឿ និងសេចក្តីស្រឡាញ់ចំពោះព្រះ ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សមករៀនដោយយកបញ្ជីពីបីទៅប្រាំចំណុចដែលពួកគេជឿលើព្រះ ។
-
វីដេអូ ៖ « Come, Follow Me » ( ១៧:៥០ សូមមើលពីនាទីទី ១៤:១៧ ដល់នាទីទី ១៤:៥៦ )
-
ឯកសារ ៖ ច្បាប់ចម្លងបច្ចុប្បន្នពីសន្និសិទទូទៅនៃ លីអាហូណា សន្លឹកក្រដាសដើម្បីឲ្យសិស្សអាចសរសេរ និងបង្ហាញជំនឿរបស់ពួកគេអំពីព្រះ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អាស្រ័យលើទំហំថ្នាក់ សូមពិចារណាធ្វើសកម្មភាពរង្វង់ដោយប្រើ ម៉ូសាយ ៤:៩–១០ ជាថ្នាក់ទាំងមូល ដោយប្រើមុខងារក្តារខៀន ។ ម៉្យាងទៀត សិស្សអាចប្រើមុខងារស្រដៀងគ្នា ហើយធ្វើការជាគូ ឬក្រុមតូចៗនៅក្នុងមុខងារបំបែកក្រុមដើម្បីបំពេញសកម្មភាពនេះ ។ សិស្សប្រហែលជាចង់ថតអេក្រង់ដើម្បីរក្សាទុកការងារជាក្រុមរបស់ពួកគេដើម្បីមើលនៅពេលក្រោយនៅក្នុងមេរៀន ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៤:៩ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរគ្រួសារ ឬមិត្តភក្តិអំពីមូលហេតុដែលពួកគេជ្រើសរើសជឿលើព្រះ ។
-
វីដេអូ ៖ « His Grace: Choosing to Believe in God » ( ៤:០៧ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីរំឭកការបង្រៀនរបស់ស្តេចបេនយ៉ាមីននៅក្នុង ម៉ូសាយ ៤:៩ នៅដើមមេរៀន សិស្សអាចវាយអក្សរក្នុងឈែតអំពីអ្វីៗជាច្រើនដែលពួកគេអាចចាំថា ស្ដេចបេនយ៉ាមីនបានបង្រៀនប្រជាជនរបស់ទ្រង់ឲ្យជឿលើព្រះនៅក្នុង ម៉ូសាយ ៤:៩–១០ ។