ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ៤:៩— « សូម​ជឿ​ដល់​ព្រះ​ចុះ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩— ‹ សូម​ជឿ​ដល់​ព្រះ​ចុះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩

« សូម​ជឿ​ដល់​ព្រះ​ចុះ »

យុវវ័យ​កំពុង​ពិចារណា​ដោយសម្លឹងមើល​លើ

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ៤:៩–១០ អ្នក​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការជឿលើ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាងគោលលទ្ធិនេះ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ ម៉ូសាយ ៤:៩ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

សូម​ផ្តោតលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ គ្មាន​អ្វី​ដែលគ្រូបង្រៀន​អាច​ធ្វើ​បាន ដែល​នឹង​ផ្តល់​ពរ​ដល់​សិស្ស​ជាង​ការជួយ​ពួកគេ​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ទេ ។ នៅពេល​អ្នករៀបចំ និង​បង្រៀន សូម​បន្ត​ស្វែងរក​ការបំផុសគំនិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើកិច្ចការ​នេះបាន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​គ្រួសារ ឬ​មិត្តភក្តិ​អំពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​ជឿលើ​ព្រះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អ្នក​គួរតែ​បង្រៀន​មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ បន្ទាប់ពី​មេរៀន « ម៉ូសាយ ៤:៩–១០ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ម៉ូសាយ ៤:៩ ។ ប្រសិនបើ​អ្នក​ត្រូវប្តូរ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅ​អំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

ខាងក្រោម​នេះ​គឺ​ជា​វិធី​មួយ​ដើម្បី​ជួយ​សិស្ស​ពន្យល់​អំពី​គោលលទ្ធិ​ដែលបាន​បង្រៀន​នៅក្នុង ម៉ូសាយ ៤:៩ ជា​ពាក្យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

សូម​រំឭក​ពី​បទពិសោធន៍​របស់​អ្នក​ក្នុងការសិក្សា​ការអញ្ជើញ​របស់​ស្តេច​បេនយ៉ាមីន​នៅក្នុង ម៉ូសាយ ៤:៩–១០ ដើម្បី​ឲ្យ​ប្រជាជន​របស់ទ្រង់​ជឿ​ដល់​ព្រះ ។ ប្រសិនបើចាំបាច់ សូម​ពិចារណា​អាន​ខគម្ពីរ​ទាំងនេះ​ម្តងទៀត ហើយ​រំឭក​ឡើងវិញ​នូវ​ដ្យាក្រាម​ដែល​អ្នក​បាន​បង្កើត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ពី​មេរៀន​មុន ។

  • តើ​ស្ដេច​បេនយ៉ាមីន​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ជឿ​ដល់​លក្ខណៈ ឬ​គុណ​លក្ខណៈ​ដ៏​សំខាន់​អ្វី​ខ្លះ​របស់​ព្រះ ?

  • តើ​ការជឿ​លើ​គុណលក្ខណៈ​ដ៏​ទេវភាព​ទាំងនេះ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាងដូចម្ដេច ?

សូម​ជ្រើសរើស​លក្ខណៈ ឬ​គុណលក្ខណៈ​របស់​ព្រះ​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសាយ ៤:៩–១០ ដែល​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ជន​របស់​ទ្រង់​ឲ្យ​ជឿ ។ សូម​ចែកចាយ​ពី​របៀប​ដែល​អ្នក​អាច​ពន្យល់​វា​ទៅ​នរណា​ម្នាក់​ដែល​មិន​យល់​ពី​អត្ថន័យ​របស់​វា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ម៉ូសាយ ៤:៩ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា​ដែល​មាន​មក​ជាមួយ​គឺ « សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។ ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​ដូច្នេះ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ពាក្យ ជឿ ជា​អក្សរធំ ។ នៅខាង​ក្រោម​នេះ សូម​សរសេរ​ឃ្លា ដល់​ព្រះ ហើយ​ខាងក្រោម​នេះ​សរសេរ​ឃ្លា សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា ។ បន្ទាប់មក សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ ម៉ូសាយ ៤:៩ ជា​អក្សរ​ធំ​នៅពីក្រោម ។ ចាប់ផ្តើម​ពី​ខាងលើ សូម​សូត្រ​បន្ទាត់​នីមួយៗ​ឲ្យឮៗ​នៅពេល​អ្នក​ចង្អុល​ទៅ​ពាក្យ ឃ្លា ឬ​សេចក្តីយោង ។ សូម​ធ្វើ​សកម្មភាព​នេះ​ឲ្យ​បាន​ច្រើនដង រហូត​ទាល់តែ​អ្នក​ចាំ​អស់ ។

ជា​ជម្រើស​មួយ​សម្រាប់​សកម្មភាព​មុន សូម​ពិចារណា​សរសេរ​ពាក្យ ជឿ នៅលើ​ក្តារខៀន ។ សូម​ពន្យល់​ថា ពាក្យ​នេះ​លេចឡើង​ពីរដង​ក្នុង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៤:៩ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​ឃ្លា « សូម​ជឿ​ដល់​ព្រះ​ចុះ » ជាមុនសិន បន្ទាប់មក​ឃ្លា « សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។ បន្ទាប់មក​ទៀត សូម​ឲ្យ​ពួកគេ​ទន្ទេញ​សេចក្តី​យោង​បទគម្ពីរ ម៉ូសាយ ៤:៩ ។ រួចហើយ​អញ្ជើញ​សិស្ស​បី​នាក់​មក​ខាង​មុខ​ថ្នាក់ ។ សូម​ចាត់​សិស្ស​ម្នាក់ៗ​ឲ្យ​ថា​ឡើងវិញ​នូវ​ផ្នែកមួយ​ក្នុង​ចំណោម​ផ្នែក​ដែល​បាន​ទន្ទេញ​នោះ ។ សូម​ធ្វើ​បែប​នេះ​ដដែលៗ​ជាមួយ​សិស្ស​ជា​ក្រុម​មាន​គ្នា​បីនាក់ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ឃ្លា​គន្លឹះ និង​សេចក្តីយោង ។

រៀន​អនុវត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ឡើង​វិញ ។ ពួកគេ​អាច​បំពេញ​កិច្ចការ​ខាងក្រោម​ក្នុង​រយៈពេល​កំណត់មួយ ។ អ្នក​អាច​កែសម្រួល​សកម្មភាព​នេះដោយ​រាយបញ្ជី​គោលការណ៍​ជា​ថ្នាក់ ហើយ​បន្ទាប់​មក​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​គោលការណ៍​មួយ ហើយ​ពន្យល់​ពី​របៀប​ដែល​ពួកគេ​បានប្រើ ឬ​អាច​ប្រើវា​បាន ។ សិស្ស​អាច​បង្រៀន​គ្នា​ទៅវិញ​ទៅមក ដើម្បី​រំឭក​គោលការណ៍​ទាំងបី​ឡើងវិញ ។

សូម​រំឭក​ដោយ​សង្ខេប​នូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅ​ក្នុង កថាខណ្ឌទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ អ្នក​អាច​ព្យាយាម​រាយបញ្ជី​គោលការណ៍​ទាំងបី​ចេញពី​ការចងចាំ ។ បន្ទាប់មក នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​ពី​របៀប​ដែល​អ្នក​បានប្រើ ឬ​អាច​ប្រើ​គោលការណ៍​ទាំងនេះ ។

​ស្ថានភាព​ខាងក្រោម​អាច​ជួយ​សិស្ស​អនុវត្ត​ការបង្រៀន​របស់ ម៉ូសាយ ៤:៩ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅនឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។ ជម្រើស​មួយទៀត​គឺ​អនុញ្ញាត​ឲ្យ​សិស្ស​ធ្វើ​ការរៀនសូត្រ​របស់​ពួកគេក្លាយ​ជា​រឿង​ផ្ទាល់​ខ្លួន ដោយ​បង្កើត​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដើម្បី​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ការណ៍នេះ​អាច​ជួយ​ឲ្យ​ការរៀនសូត្រ​របស់​ពួកគេ​កាន់តែ​មានភាព​ទាក់ទង និង​អាច​អនុវត្ត​ចំពោះ​ពួកគេ​បាន ។

ជម្រើស​មួយ​ផ្សេងទៀត​ចំពោះ​ស្ថានភាព​ខាង​ក្រោម​អាច​ជា​វីដេអូ « His Grace: Choosing to Believe in God » ( ៤:០៧ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ប្រើ​វីដេអូ​ជំនួស​ឲ្យ​ស្ថានភាព​នេះ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ផ្អាក​នៅ​ចំណុច​ផ្សេងៗ ហើយ​ពិភាក្សា​ជាមួយ​សិស្ស​ពី​របៀប​ដែល​ពួកគេ​បានឃើញ​យុវជន​នៅក្នុង​វីដេអូ បង្ហាញ​ពី​គោលការណ៍​នីមួយៗ​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ អ្នក​ក៏​អាច​ចាត់​គោលការណ៍​មួយ​ដល់​សិស្ស​ដើម្បី​រកមើល និង​សង្កេតមើល​ពីរបៀប​ដែល​យុវជន​ក្នុង​វីដេអូ​បានប្រើ​គោលការណ៍​នោះ ។ បន្ទាប់មក​សិស្ស​អាច​បង្រៀន​គ្នា​ទៅវិញ​ទៅមក​ពី​អ្វី​ដែល​ពួកគេ​បាន​សង្កេត និង​ទទួល​អារម្មណ៍ ។

4:7

មីរ៉ា រៀន​នៅក្នុង​ថ្នាក់​មួយ​ដែល​គ្រូ​បង្រៀន​លេងសើច​រឿង​សាសនា ហើយ​មិន​ជឿ​ដល់​ព្រះ​នោះ​ទេ ។ យោបល់​ទាំងនេះ​រំខាន​ដល់ មីរ៉ា តាំងពី​ដំបូង ប៉ុន្តែ​ក្នុង​រយៈពេល​ពីរបីខែ​នៅក្នុង​ថ្នាក់ នាង​ចាប់ផ្តើម​ឆ្ងល់​ថា តើ​គ្រូ​បង្រៀន​របស់​នាង​អាច​និយាយ​ត្រូវ​ឬ​អត់ ។ នាង​តែងតែ​ជឿ​លើ​ព្រះ ប៉ុន្តែ​ឥឡូវនេះ នាង​មាន​អារម្មណ៍​ថា នាង​ប្រហែល​ជា​ចាប់ផ្ដើម​សង្ស័យ​អំពី​អត្ថិភាព​របស់​ព្រះ ។

4:7

សូម​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​នៅក្នុង ម៉ូសាយ ៤:៩ ដើម្បី​ជួយ​ក្នុង​ស្ថានភាព​របស់ មីរ៉ា ឬ​ជាមួយ​នឹង​ស្ថានភាព​ផ្សេង​ដែល​ទាក់ទង​នឹង​ការជឿ​ដល់​ព្រះ ដែល​ពាក់ព័ន្ធ​ខ្លាំង​ជាង​ទៅនឹង​ជីវិត​របស់​អ្នក ។

អ្នក​មិន​ចាំបាច់​សួរ​សំណួរ​ខាងក្រោម​នៅក្នុង​ថ្នាក់​ម្តងមួយៗ​នោះទេ ។ វា​គ្រាន់តែ​ប្រើ​ដើម្បី​ធ្វើ​ជា​ឧទាហរណ៍​នៃ​សំណួរ​ដែល​អ្នក​អាច​សួរ នៅពេល​សិស្ស​អនុវត្ត​ដោយ​ប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ប៉ុណ្ណោះ ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​សួរ និង​ឆ្លើយសំណួរ​របស់​ពួកគេ​ទៅវិញ​ទៅមក ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ដឹង​ពី​ពេល​ដែល​ត្រូវ​សួរ ពេល​មិន​ត្រូវ​សួរ​សំណួរ​តាមដាន ( ទាំង​សំណួរ​ដែល​មាន​ក្នុង​បញ្ជី​នៅទីនេះ ឬ​សំណួរ​ផ្សេងទៀត ) ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​ទង្វើ​ដ៏​ស្មោះត្រង់​ណាមួយ​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ ប្រសិនបើ​ពួកគេ​កំពុង​ពុះពារ​ដើម្បី​ជឿ​ដល់​ព្រះ ?

  • តើ​ការធ្វើ​សកម្មភាព​ទាំងនេះ​អាច​ជួយពួកគេ​យ៉ាងដូចម្តេច ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

  • តើ​ការបង្រៀន​អ្វី​ពី ម៉ូសាយ ៤:៩ អាច​ជួយ​បុគ្គលម្នាក់​ក្នុង​ស្ថានភាព​នេះ​ឲ្យ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច ?

  • តើ​ការសម្រេចចិត្ត​របស់​បុគ្គលម្នាក់​ក្នុង​ការជឿ ឬ​មិន​ជឿលើព្រះ​អាច​ជះ​ឥទ្ធិពល​យ៉ាងណា​ទៅលើ​អនាគត​របស់​ពួកគេ ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​វគ្គ​បទគម្ពីរ ឬ​បទពិសោធន៍​បន្ថែម​អ្វី​ខ្លះ ( ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀតមាន ) អាច​ជួយ​បុគ្គល​ម្នាក់​ជាមួយ​នឹង​បញ្ហា​ប្រឈមនេះ ?

  • តើ​មនុស្ស​អាច​រក​ព័ត៌មាន​នៅ​កន្លែង​ណា​ទៀត​ដើម្បី​ជួយពួកគេ​ក្នុង​ស្ថានភាពនេះ ? សូម​ស្វែងរក​យ៉ាង​ហោច​ណាស់​ប្រភព​មួយ​ផ្សេងទៀត ហើយ​ពន្យល់​ពី​របៀប​ដែល​វា​អាច​ជួយបាន ។

ដើម្បី​បញ្ចប់​មេរៀន​នេះ អ្នកប្រហែល​ជា​ចង់អញ្ជើ្​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​ស្ថានភាព​ដែល​ពួកគេ ឬ​អ្នក​ផ្សេង​ទៀត​ធ្លាប់​ដកពិសោធ ឬ​ប្រហែល​ជា​នៅក្នុង​កន្លែង​ដែល​ជំនឿ​របស់​ពួកគេ​ដល់​ព្រះ​អាច​នឹង​ជួប​ឧបសគ្គ ហើយ​ជួយ​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បទពិសោធន៍​ទាំងនេះ ។ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​សួរ​សិស្ស​នូវ​សំណួរមួយ​ចំនួន​ខាង​ក្រោម ៖

  • តើ​បទពិសោធន៍​របស់​អ្នក​សព្វ​ថ្ងៃនេះ​អាច​ជួយ​អ្វី​ខ្លះ​ក្នុង​ស្ថានភាព​ទាំងនេះ ?

  • តើ​រឿង​ជា​ក់លាក់​ណា​ខ្លះ​ដែល​អ្នក​ចង់​ចងចាំ​នៅពេល​ជំនឿ​របស់​អ្នក​ដល់ព្រះ​ជួប​ឧបសគ្គ​នោះ ?

ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ថ្លែង​ទីបន្ទាល់ ឬ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការជឿ​ដល់​ព្រះ ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

សូម​ប្រើ​សកម្មភាព​រំឭកឡើងវិញ​ខាងក្រោម​នេះ​នៅក្នុង​មេរៀន​ដែល​អ្នក​នឹង​បង្រៀន​ភ្លាមៗ​បន្ទាប់ពី​មេរៀន​នេះ ។

សូម​ចាប់ផ្ដើម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​នៃ ម៉ូសាយ ៤:៩ និង​ឃ្លា​បទគម្ពីរ​គន្លឹះ សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា នៅលើ​ក្តារខៀន​ម្តង​មួយពាក្យ ។ មុន​ពេល​សរសេរ​ពាក្យ​បន្ទាប់ សូមផ្អាក​ដើម្បី​មើល​ថា​តើ​សិស្ស​អាច​សូត្រ​វា​បានទេ មុន​ពេល​អ្នក​សរសេរវា ។ សូម​ធ្វើ​បែប​នេះ​ពីរបី​ដង​រហូត​ដល់​សិស្ស​អាច​ធ្វើ​វា​ឡើងវិញ​ចេញពី​ការចងចាំ ។