« ម៉ូសាយ ៧–១០ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៧–១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៧–១០
ទិដ្ឋភាពទូទៅ
ម៉ូសាយ ៥ មានសេចក្ដីបញ្ចប់នៃព្រះរាជឱង្ការរបស់ស្ដេចបេនយ៉ាមីនថ្លែងទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ នៅពេលដែលទ្រង់បានប្រមូលពួកគេមកជួបជុំគ្នា ដើម្បីប្រទានឈ្មោះដល់ពួកគេ ( សូមមើល ម៉ូសាយ ១:១១ ) ។ នៅក្នុង ម៉ូសាយ ៧–៨ អាំម៉ូនបាននាំស្ដេច លិមហៃ ទៅរកព្យាការី ហើយក៏បានទូលពន្យល់អំពីសេចក្ដីពិតសំខាន់ៗនៃតួនាទីរបស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ នៅក្នុង ម៉ូសាយ ៩–១០ ស៊ីនិព្វបានផ្តោតព្រះទ័យយ៉ាងខ្លាំងទៅលើការវិលត្រឡប់ទៅកាន់ដែនដីនីហ្វៃ និងសាងសង់ទីក្រុងឡើងវិញនៅទីនោះ រហូតដល់ទ្រង់បានភ្លេចពិចារណាលើផលអវិជ្ជមានមួយចំនួន ដែលអាចកើតឡើងពីការសម្រេចចិត្តរបស់ទ្រង់ ។ បន្ទាប់ពីបានឆ្លងកាត់ផលវិបាកមួយចំនួន ស៊ីនិព្វ និងប្រជាជនរបស់ទ្រង់បានបែរទៅរកព្រះអម្ចាស់ដោយសេចក្ដីជំនឿ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ូសាយ ៥:១–៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេឲ្យផ្លាស់ប្តូរ ឬបន្តផ្លាស់ប្តូរដោយមានជំនួយពីព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលបណ្ដាលឲ្យពួកគេចង់ខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « The People of King Benjamin Make a Covenant » ( ៣:៤០ សូមមើលពីនាទីទី ០:០០ ដល់ នាទីទី ១:៣៧ ) « Change: It’s Always a Possibility! » ( ៤០:៤៣ សូមមើលពីនាទីទី ៣៧:២៤ ដល់នាទីទី ៤០:០៦ ) « A Change of Heart » ( ៤:៣៩ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សូមតាំងបង្ហាញតារាងអំពីការផ្លាស់ប្តូរ ឬចម្លងតារាងនោះដាក់នៅលើក្តារខៀន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើឧបករណ៍ក្តារខៀនដើម្បីវាយបញ្ចូលផ្នែកទីមួយនៃប្រយោគ « នៅពេលដួងចិត្តរបស់យើងបានផ្លាស់ប្តូរតាមរយៈព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះយើង … » បន្ទាប់មក សូមអនុញ្ញាតឲ្យសិស្សផ្សេងៗបំពេញប្រយោគនេះដោយផ្អែកលើការសិក្សារបស់ពួកគេពី ម៉ូសាយ ៥:១–៥ ។
ម៉ូសាយ ៥:៦–១៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការទទួលយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសំណួរ « តើការទទួលយកព្រះនាមនៃព្រះគ្រីស្ទមកដាក់លើខ្លួនអ្នកមានន័យដូចម្តេច ? »
-
វីដេអូ ៖ « Name of Christ » ( ៣:៥១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យបំពេញតារាងនៅក្នុងឯកសារនៅលើឧបករណ៍របស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអេក្រង់របស់ពួកគេដែលមានតារាងដែលបានបំពេញរួចរបស់ពួកគេ ។ ប្រសិនបើអ្នកជ្រើសរើសធ្វើដូចនេះ សូមអនុញ្ញាតឲ្យសិស្សដឹងជាមុនថា ពួកគេនឹងត្រូវបានអញ្ជើញឲ្យចែកចាយអេក្រង់ និងតារាងរបស់ពួកគេ ។
ម៉ូសាយ ៧–៨
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃតួនាទីរបស់ព្យាការីជាអ្នកមើលឆុតនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើមាននរណាម្នាក់សួរពួកគេពីមូលហេតុដែលពួកគេជឿលើព្យាការី ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ដ្យាក្រាមនៃការធ្វើដំណើរនៅក្នុងគម្ពីរម៉ូសាយដែលត្រូវដាក់បង្ហាញ ឬចម្លងនៅលើក្ដារខៀន ( វាអាចទុកជាឯកសារយោងសម្រាប់មេរៀនបន្ទាប់ផងដែរ) ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលដល់កំណត់ឲ្យសិស្សធ្វើសកម្មភាពមួយអំពីគុណតម្លៃនៃអ្នកមើលឆុត សូមពិចារណាបង្ហាញជម្រើសនានានៅលើអេក្រង់ ឬចុះផ្សាយវានៅក្នុងឈែត ។ នៅពេលសិស្សត្រៀមខ្លួនចែកចាយអ្វីដែលពួកគេបានរកឃើញរួចរាល់ហើយ សូមអញ្ជើញពួកគេឲ្យវាយបញ្ចូលក្នុងឈែតអំពីចំនួនសកម្មភាពដែលពួកគេបានបំពេញ ។ បន្ទាប់មក សូមហៅសិស្សមួយចំនួនដែលបានបញ្ចប់សកម្មភាពផ្សេងគ្នាឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។
ម៉ូសាយ ៩:១០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យស្គាល់ពីរបៀបដែលពួកគេអាចទទួលបានកម្លាំងពីព្រះអម្ចាស់ នៅពេលពួកគេអធិស្ឋាន ហើយចេញទៅដោយសេចក្តីជំនឿ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកនិយមន័យនៃពាក្យ មានចិត្តចង់បានហួសប្រមាណ ។ សូមលើកទឹកចិត្តពួកគេឲ្យរៀបចំខ្លួនដើម្បីចែកចាយនូវអ្វីដែលជួនកាលក្មេងជំទង់ មានចិត្តចង់បានហួសប្រមាណនូវអ្វីមួយ និងឧបសគ្គដែលអាចបណ្តាលមកពីការចង់បានហួសប្រមាណនោះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពសូរ្យគ្រាស សំណួរ អំពីសូរ្យគ្រាស ដាក់បង្ហាញក៏បាន ឬសរសេរនៅលើក្ដារខៀនក៏បាន ដ្យាក្រាម នៃការធ្វើដំណើរនៅក្នុងគម្ពីរម៉ូសាយ ខគម្ពីរ និងសំណួរ នៅក្រោមចំណងជើង « ងាកទៅរកព្រះអម្ចាស់ » ។
-
វីដេអូ ៖ « Prayer » ( ៤:១២ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលអ្នកបង្រៀនដល់ស្ថានភាពដែលមាននៅចុងបញ្ចប់នៃមេរៀន សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដោយប្រើមុខងារឈែត ។ បន្ទាប់មកសូមជ្រើសរើសចម្លើយមួយចំនួនដើម្បីចែកចាយជាមួយសិស្សក្នុងថ្នាក់ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យរៀនពីរបៀបអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិទៅនឹងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកវគ្គចំណេះចំណានខាងគោលលទ្ធិមួយចំនួនឡើងវិញដែលពួកគេបានសិក្សារួចហើយ ហើយសញ្ជឹងគិតពីរបៀបដែលវគ្គបទគម្ពីរទាំងនោះអាចអនុវត្តចំពោះជីវិតរបស់ក្មេងជំទង់នាសព្វថ្ងៃនេះ ។
-
វីដេអូ ៖ « He Teaches Us to Put Off the Natural Man » ( ១០:៥១ សូមមើលពីនាទីទី ០:០០ ដល់នាទីទី ៥:១៥ )
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាង នៃវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីគន្លឹះ សេចក្តីណែនាំពីសំបុត្រនេះ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅជិតចុងបញ្ចប់នៃមេរៀនបន្ទាប់ពីសិស្សសរសេរសំបុត្រហើយ សូមដាក់សិស្សជាក្រុមនៅក្នុងមុខងារបំបែកក្រុម ដើម្បីពួកគេអាចចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមរំឭកពួកគេឲ្យចែកចាយស្ថានភាពដែលពួកគេបានបង្កើតផងដែរ ។ នៅពេលពួកគេត្រឡប់ទៅថ្នាក់វិញ សូមអញ្ជើញសិស្សម្នាក់ក្នុងក្រុមនីមួយៗឲ្យចែកចាយអ្វីមួយដែលធ្វើឲ្យពួកគេចាប់អារម្មណ៍អំពីសំបុត្ររបស់សិស្សម្នាក់ទៀត ។