« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៧ ៖ អនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៧
អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗនៃចំណេះចំណានខាងគោលលទ្ធិ និងជាពិសេសមេរៀននេះ គឺជួយអ្នកឲ្យរៀនពីរបៀបអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិទៅនឹងស្ថានភាពជីវិតជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់អាចផ្លាស់ប្ដូរអ្នកបាន ។
ដើម្បីអនុវត្តបទគម្ពីរក្នុងជីវិតរបស់យើង គឺត្រូវធ្វើតាមអ្វីដែលបទគម្ពីរបង្រៀន ។
ដើម្បីមើលពីគំរូរបស់យុវនារីម្នាក់ និងឪពុករបស់នាងអនុវត្តតាមសេចក្ដីពិតដែលបានបង្រៀននៅក្នុង ម៉ូសាយ ៣:១៩ សូមមើល « He Teaches Us to Put Off the Natural Man »( ១០:៥១ ) ចាប់ពីនាទីទី ០:០០ ដល់ នាទីទី ៥:១៥ ។ វីដេអូនេះអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org.
សូមគូរបន្ទាត់នៅកណ្តាលទំព័រក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅផ្នែកខាងលើម្ខាង សូមសរសេរ « មុន » ហើយនៅផ្នែកខាងលើម្ខាងទៀត សូមសរសេរថា « បន្ទាប់ » ។ សូមគិតអំពីគំរូមួយចំនួននៃបុគ្គលដែលអ្នកស្គាល់ ឬបុគ្គលនៅក្នុងព្រះគម្ពីរដែលជីវិតរបស់ពួកលោកបានប្រសើរឡើង តាមរយៈការរៀន និងការអនុវត្តតាមសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលមាននៅក្នុងព្រះគម្ពីរ ។ នៅក្នុងជួរឈរ « មុន » សូមសរសេរពាក្យ ឬឃ្លាដោយសង្ខេបដែលពិពណ៌នាអំពីអ្វីដែលមនុស្សចូលចិត្ត ឬអ្វីដែលពួកគេបានធ្វើមុនពេលអនុវត្តតាមបទគម្ពីរ ។ នៅក្នុងជួរឈរ « បន្ទាប់ » សូមពិពណ៌នាដោយសង្ខេបអំពីការផ្លាស់ប្តូរដែលព្រះអង្គសង្គ្រោះបានជួយពួកគេធ្វើនៅពេលពួកគេអនុវត្តតាមសេចក្តីពិតពីព្រះគម្ពីរ ។
-
តើបទគម្ពីរជាជំនួយដល់ព្រះអង្គសង្គ្រោះដើម្បីជួយមនុស្សទាំងនោះឲ្យធ្វើការផ្លាស់ប្ដូរយ៉ាងដូចម្ដេច ?
សូមសរសេរស្ថានភាពអំពីនរណាម្នាក់ដែលមានអាយុស្របាលអ្នកដែលកំពុងជួបប្រទះបញ្ហាដែលអាចកើតមានជាទូទៅចំពោះយុវវ័យនៅក្នុងតំបន់របស់អ្នក ។ ស្ថានភាពនេះអាចជាការពិត ឬការស្រមៃ ប៉ុន្តែមិនគួរពិពណ៌នាពីនរណាម្នាក់ដែលមិត្តរួមថ្នាក់ ឬគ្រូបង្រៀនរបស់អ្នកអាចស្គាល់នោះទេ ។ សូមបញ្ចូលព័ត៌មានលម្អិតដូចជាអាយុ ភេទ ស្ថានភាពគ្រួសាររបស់ពួកគេ ថាតើពួកគេជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងបញ្ហា ឬឧបសគ្គពីរបីដែលពួកគេកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ។
-
ដោយសារកាលៈទេសៈដែលយុវវ័យនេះកំពុងជួបប្រទះ និងបញ្ហាដែលពួកគេកំពុងប្រឈម តើមានសំណួរអ្វីខ្លះដែលពួកគេអាចមាន និងអារម្មណ៍ដែលពួកគេកំពុងជួបប្រទះ ? ហេតុអ្វី ?
-
តើអ្នកដឹងអ្វីខ្លះអំពីអារម្មណ៍របស់ព្រះអង្គសង្គ្រោះចំពោះពួកគេ និងរបៀបដែលទ្រង់អាចជួយពួកគេ ?
ការយល់ដឹង និងការអនុវត្តបទគម្ពីរ
សូមពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិដែលមានខាងក្រោមពីពាក់កណ្តាលដំបូងនៃព្រះគម្ពីរមរមន ដោយរកមើលវគ្គបទគម្ពីរទាំងឡាយដែលអ្នកមានអារម្មណ៍ថា អាចមានប្រយោជន៍សម្រាប់យុវវ័យនៅក្នុងស្ថានភាពរបស់អ្នកដើម្បីយល់ និងអនុវត្ត ។
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … ពួកគេបានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
សូមសរសេរសំបុត្រខ្លីមួយដើម្បីជួយបុគ្គលនេះជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ។ សូមបញ្ចូលចំណុចខាងក្រោម ៖
-
យ៉ាងហោចណាស់វគ្គចំណេះចំណានខាងគោលលទ្ធិមួយពីតារាងខាងលើ និងវគ្គបទគម្ពីរដែលមានប្រយោជន៍ផ្សេងទៀត រួមជាមួយនឹងសេចក្តីពិតពីវគ្គបទគម្ពីរទាំងឡាយដែលអ្នកគិតថា នឹងមានប្រយោជន៍សម្រាប់យុវវ័យរូបនេះ ។
-
របៀបមួយចំនួនដែលពួកគេអាចអនុវត្តសេចក្ដីពិតទាំងនោះ និងពរជ័យអ្វីខ្លះដែលពួកគេអាចនឹងទទួលបានពីព្រះវរបិតាសួគ៌នៅពេលពួកគេធ្វើ ។ វាអាចមានប្រយោជន៍ក្នុងការចែកចាយឧទាហរណ៍មួយអំពីរបៀបដែលអ្នក នរណាម្នាក់ដែលអ្នកស្គាល់ ឬនរណាម្នាក់នៅក្នុងព្រះគម្ពីរបានអនុវត្តសេចក្ដីពិត និងពរជ័យដែលទទួលបានពីនោះ ។
-
របៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជួយយុវវ័យឲ្យអនុវត្តសេចក្តីពិតទាំងនេះ ។