ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ១១–១៧ ៖ ទិដ្ឋភាព​ទូទៅ


« ម៉ូសាយ ១១–១៧ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ១១–១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ១១–១៧

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បាន​ចាត់ អ័ប៊ីណាដៃ យក​សារ​ទៅ​ថ្វាយ​ស្តេច​ណូអេ និង​ប្រជាជន​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត ហើយ​ចៀសវាង​ការរងទុក្ខ​ដែល​អាច​កើត​មាន ដោយសារ​អំពើ​បាប​របស់​ពួកគេ ។ អ័ប៊ីណាដៃ បាន​បង្រៀន​ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការ​សង្គ្រោះ​ពួកគេ និង​សារៈសំខាន់​នៃ​ការមាន​បទបញ្ញត្តិ​របស់​ព្រះ សរសេរ​ទុក​នៅក្នុង​បេះដូង​របស់​ពួកគេ ។ ទោះ​ជា​ស្ដេច​ណូអេ​បាន​ត្រៀម​ព្រះកាយ​សម្លាប់​លោក​ក៏​ដោយ អ័ប៊ីណាដៃ​បាន​ដឹង​ថា ព្រះ​នឹង​អនុញ្ញាត​ឲ្យ​លោក​បញ្ចប់​សារ​ដែល​លោក​ត្រូវបាន​បញ្ជូន​ទៅ​ចែកចាយ ។ អាលម៉ា​ជា​សង្ឃ​ម្នាក់​របស់​ស្តេច​ណូអេ​បាន​ជឿ​អ័ប៊ីណាដៃ ។ បន្ទាប់ពី​បាន​ថ្លែងសារ និង​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​អ័ប៊ីណាដៃ​ត្រូវបាន​សម្លាប់ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូបង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ម៉ូសាយ ១១–១៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​សិស្ស ក្នុង​ការទទួល​យក​ព្យាការី​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​ដែល​ពួកលោក​ផ្តល់ឲ្យ​មកពី​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​សង្ខេប​នៃ​ការអញ្ជើញ​ដែល​ពួកគេ​បាន​ឮ​ព្យាការី​ផ្ដល់​ឲ្យ​នា​ពេលថ្មីៗ​នេះ ។ សូម​ឲ្យ​ពួកគេ​មក​រៀន​ដោយ​បាន​ត្រៀមខ្លួន​ចែកចាយ​ពី​របៀប​ដែល​ការអញ្ជើញ​ទាំងនេះ ជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់ និង​ការព្រួយ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ។

  • វីដេអូ ៖ « Alma Recounts the Wickedness of King Noah » ( ២:២៦ ); « The Love of God » ( ១៣:១១ សូមមើល​ពី​នាទី​ទី ៦:៣៥ ដល់​នាទី​ទី ៧:០៤ ); « Abinadi Suffers Death for His Faith » ( ៤:២៨ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​បង្ហាញ​កំណែ​ឌីជីថល​នៃ​ព្រះគម្ពីរ ។ សូម​គូស​សម្គាល់​ឃ្លា​ដដែលៗ « លើកលែង​តែ​ពួកគេ​ប្រែចិត្ត » នៅក្នុង ម៉ូសាយ ១១:២០–២៥ ហើយ​បង្ហាញ​សិស្ស​នូវ​ឧទាហរណ៍​មួយ​អំពី​របៀប​គូស​ចំណាំ​ឃ្លា​ដដែលៗ​នៅក្នុង​ខគម្ពីរ​ទាំង​នោះ ។

ម៉ូសាយ ១២–១៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ឡើង នៅពេល​ពួកគេ​សរសេរ​បទបញ្ញត្តិ​ក្នុង​បេះដូង​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សិស្ស​អាច​សូម​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ឲ្យ​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​បទបញ្ញត្តិ​មួយ​មាន​អត្ថន័យ​ផ្ទាល់​ខ្លួន​ចំពោះ​ពួកគេ ។

  • វីដេអូ ៖ « Abinadi Testifies before King Noah and His Priests » ( ៤:៣៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​សិស្ស​ត្រូវបាន​សួរ​ឲ្យ​រកមើល​ក្រឹត្យវិន័យ​ដប់​ប្រការ សូម​ពិចារណា​ឲ្យ​ពួកគេ​ធ្វើ​បញ្ជី​អំពី​បទបញ្ញត្តិ​នៅក្នុង​ឈែត ដើម្បី​មើលថា តើ​ពួកគេ​អាច​នឹក​ឃើញ​ក្រឹត្យវិន័យ​ទាំង ១០ ជាមួយ​សិស្ស​ទាំងអស់​ក្នុង​ថ្នាក់​ដែរ​ឬ​ទេ ។

ម៉ូសាយ ១៤–១៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​តែ​មួយ​គត់​ដែល​អាច​ប្រោសលោះ​យើង​ពី​អំពើ​បាប និង​សេចក្តីស្លាប់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​តួនាទី និង​ព្រះបរម​ងារ​របស់​ព្រះយេស៊ូវគ្រីស្ទ​មួយ​ណា ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​ពួកគេ និង​មូលហេតុ ។

  • វីដេអូ ៖ « Redemption » ( ១៥:២១ សូមមើល​ពី​នាទី​ទី ០:៥៩ ដល់​នាទី​ទី ១:៤៤ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ដាក់​សិស្ស​ជា​ក្រុម​ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ហើយ​ផ្ដល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​សំណួរ​សិក្សា​ទាំង​បី​ក្នុង​មេរៀន ។ សិស្ស​អាច​សិក្សា​ខគម្ពីរ​ដែល​បាន​ផ្ដល់​ឲ្យ​ពួកគេ ហើយ​រៀបចំ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។

វាយ​តម្លៃការ​រៀនសូត្រ​របស់​អ្នក​ទី ៤

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីក​ចម្រើន​ដែល​ពួកគេ​បាន​ដកពិសោធ​កន្លង​មក ក្នុង​អំឡុងពេល​សិក្សា​ព្រះគម្ពីរ​មរមន​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ឲ្យ​សិស្ស​និយាយ​ជាមួយ​ឪពុក​ម្តាយ ឬ​មិត្តភក្តិ​អំពី​អ្វី​ដែល​ព្យាការី​ធ្វើ និង​របៀប​ដែល​ព្យាការី​បាន​ជះឥទ្ធិពល ឬ​ផ្តល់ពរ​ដល់​ពួកគេ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ ឧទាហរណ៍​អំពី​ផែនទី​គំនិត

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ដាក់​សិស្ស​ជាក្រុម​ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ។ សិស្ស​អាច​ប្តូរ​វេនគ្នា​ពន្យល់​ពី​តួនាទី​របស់​ព្យាការី​ដល់​ក្រុម​របស់​ពួកគេ ។ ជម្រើស​មួយ​ទៀត​គឺ​បង្កើតការ​សម្តែង​ស្ថានភាព​ប្រតិដ្ឋ​ជាមួយ​សិស្ស​មួយ​ចំនួន ដោយ​សួរ​សំណួរ ហើយ​សិស្ស​មួយ​ចំនួន​ទៀត​បង្រៀន​សេចក្ដីពិត​អំពី​ព្យាការី ។

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ៨

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ​មួយ ឬ​ច្រើន និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ពី​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំង ១២ ដំបូង​នៅក្នុង​ព្រះគម្ពីរ​មរមន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​យក ឬ​ត្រៀមខ្លួន​ដើម្បី​ពិពណ៌នា​អំពី​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​ដែល​ពួកគេ​ចូលចិត្ត​បំផុត ហើយ​ចែកចាយ​នូវ​អ្វី​ដែល​រូបភាព​នោះ​ជួយ​ពួកគេ​ឲ្យ​ចងចាំ​អំពី​ទ្រង់ ។

  • រូបភាព ៖ រូបភាព​ព្រះអង្គ​សង្គ្រោះ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ក្នុង​អំឡុង​ពេល​ធ្វើ​លំហាត់​គូរ​រូបភាព សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បិទ​មីក្រូហ្វូន​របស់​ពួកគេ ហើយ​បិទ​កាមេរ៉ា​របស់​ពួកគេ​ផង ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ ១០–១៥ នាទី ដើម្បី​បង្កើត​គំនូរ​របស់​ពួកគេ​នៅលើ​ក្រដាស ឬ​ដោយ​សុសវែរ​នៅលើ​ឧបករណ៍​របស់​ពួកគេ ។ អ្នក​អាច​ចាក់​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​ក្រុម​ចម្រៀងរោង​ឧបោសថ នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ឬ​តន្ត្រី​លើកស្ទួយ​ខាង​វិញ្ញាណ​ផ្សេង​ទៀត ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​មីក្រូហ្វូន និង​កាមេរ៉ា​របស់​ពួកគេ​វិញ ហើយ​ចែកចាយ​គំនូរ​របស់​ពួកគេ ។