ថ្នាក់​សិក្ខាសាលា
អាលម៉ា ១៣–១៦ ៖ ទិដ្ឋភាព​ទូទៅ


« អាលម៉ា ១៣–១៩ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១៣–១៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៣–១៦

ទិដ្ឋភាព​ទូទៅ

អាលម៉ា​បាន​ពន្យល់​ថា ព្រះអម្ចាស់​បាន​តែងតាំង​សង្ឃ​ជាន់​ខ្ពស់​ឲ្យ​បង្រៀន​បទបញ្ញត្តិ និង​ធ្វើ​ពិធីបរិសុទ្ធ ដើម្បី​ឲ្យ​ប្រជាជន​អាច​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​នៃ​ព្រះអម្ចាស់ ។ នៅពេល​លោក និង​អាមូលេក​បាន​បង្រៀន​ដំណឹង​ល្អ នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ទីក្រុង​អាំម៉ូណៃហា មនុស្ស​អាក្រក់​បាន​ធ្វើ​ទារុណកម្ម​អ្នក​ជឿ ហើយ​បាន​ដុត​ភ្លើង​សម្លាប់​ពួកគេ ។ អាលម៉ា និង អាមូលេក ត្រូវបាន​ចាប់​ដាក់​គុក ហើយ​រង​ការបៀតបៀន​យ៉ាង​ធ្ងន់ធ្ងរ ។ ក្រោយពី​បាន​រំដោះ​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ​មក ពួកលោក​បាន​ទៅក្រុង​សៃដុម​ ជា​កន្លែង​ដែល​ពួកលោក​បាន​ឃើញ​ថា ស៊ីអែសរ៉ុម មាន​ជំងឺ​គ្រុន​ក្ដៅ ដោយសារ​កំហុស​របស់​គាត់ ។ អាលម៉ា​បាន​ព្យាបាល និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ស៊ីអែសរ៉ុម ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​យោបល់​ដល់​គ្រូ​បង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អាលម៉ា ១៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ពី​អត្ថន័យ​នៃ​ការចូល​ទៅក្នុង​សេចក្តី​សម្រាក​នៃ​ព្រះអម្ចាស់ និង​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ដូច្នេះ​បាន ។

  • ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប ដែល​ពួកគេ​ត្រូវបាន​ប្រទានពរ​តាមរយៈ​អ្នក​ដឹកនាំ​សាសនាចក្រ ឬ​តាម​ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹង​ល្អ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ចែក​សិស្ស​ជា​ក្រុម ដើម្បី​សិក្សា​សេចក្ដីថ្លែងការណ៍​មួយ​ក្នុង​ចំណោម​សេចក្ដី​ថ្លែងការណ៍​ពីរ​នៃ​គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​មេរៀន ហើយ​រៀបចំ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សិស្ស​អាច​ត្រូវ​បាន​ដាក់​ចូល​ក្នុង​​មុខងារ​បំបែក​ក្រុម ដើម្បី​សិក្សា​ជាមួយ​គ្នា ឬ​ពួកគេ​អាច​សិក្សា​រៀងៗ​ខ្លួន ។

អាលម៉ា ១៤

គោលបំណង​មេរៀន ៖ គោលបំណង​មេរៀន​នេះ គឺ​ដើម្បី​ជួយ​សិស្ស​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ នៅពេល​ប្រឈម​មុខ​នឹង​ការលំបាក ការរង​ទុក្ខ និង​ភាពអយុត្តិធម៌ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​ការសាកល្បង​ណា​មួយ​ដែល​ពួកគេ​បាន​ស៊ូ​ទ្រាំ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ការទុក​ចិត្ត​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ពួកគេ ឬ​បាន​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​ខ្លួន ។

  • វីដេអូ ៖  « Zeezrom Believes, and the Righteous Are Persecuted » ( ៣:៥១ ); « Alma and Amulek Are Miraculously Delivered from Prison » ( ២:៤៥ )

អាលម៉ា ១៥

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​អំណាច​ព្យាបាល​ដែល​មាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជាគ្រួសារ ក្រោម អាលម៉ា ១៥:១–១២ នៅក្នុង​ការសិក្សា​គម្រោង​មេរៀន « ថ្ងៃទី ២៤–៣០ ខែ មិថុនា ។ អាលម៉ា ១៣–១៦ ៖ ‹ ចូល​ទៅក្នុង​សេចក្តីសម្រាក​នៃ​ព្រះអម្ចាស់ › » នៅក្នុង ចូរ​មកតាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ។

  • វីដេអូ ៖ « Zeezrom Is Healed and Baptized » ( ២:៤២ )

  • សំណៅ​ចែក ៖ « ជំងឺ​ខាង​វិញ្ញាណ »

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើ​មុខងារ​ក្តារខៀន ដើម្បី​បង្ហាញ​សំណៅ​ចែក « ជំងឺ​ខាង​វិញ្ញាណ » ដើម្បី​សិស្ស​អាច​សរសេរ​ការរកឃើញ និង​ចម្លើយ​តប​របស់​ពួកគេ​នៅលើ​វា ។

វាយតម្លៃ​ការរៀន​សូត្រ​របស់​អ្នក ទី ៥

គោលបំណង​មេរៀន គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការរីក​ចម្រើន​ដែល​អ្នក​បាន​ដកពិសោធ​មក​ដល់​ពេល​នេះ អំឡុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។

  • ការរៀប​ចំ​សិស្ស ៖ សិស្ស​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ស្វែងរក​បទគម្ពីរ​នៅក្នុង ម៉ូសាយ ១៨អាលម៉ា ១៦ អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​ន័យ​សម្រាប់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​​ភ្នំ ឬ​នរណា​ម្នាក់​ឡើង​ភ្នំ, រូបភាព​មនុស្ស​ម្នាក់​នៅ​កណ្តាល​ផ្លូវ ដែល​ត្រូវបាន​គូរ​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្តើម​មេរៀន

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើ​មុខងារ​ក្តារខៀន ដើម្បី​សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​ទទួល​អារម្មណ៍ អំឡុង​ពេល​សិក្សា​ព្រះគម្ពីរ​មរមន​ពាក់ក​ណ្តាល​ដំបូង ។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ប្រើ​លំហាត់​ដែល​ជួយ​សិស្ស​ពន្យល់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​ពិចារណា​ដាក់​សិស្ស​ទៅក្នុងមុខងារ​បំបែក​ក្រុមតូចៗ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​នឹង​ជួយ​សិស្ស​រំឭក និង​អនុវត្ត​ការយល់​ដឹង និង​អនុវត្ត​វគ្គចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​ពួកគេ​បាន​សិក្សា ។

  • ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ចន្លោះ​ពី នីហ្វៃ​ទី​១ និង ម៉ូសាយ ហើយ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​យល់ និង​អនុវត្តវគ្គ​បទគម្ពីរ​នោះ ។

  • សំណៅ​ចែក ៖ « វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ​ទាំង ១២ ដំបូង »

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅដើម​មេរៀន នៅពេល​សិស្ស​ចែកចាយ​ដំបូន្មាន​របស់​ពួកគេ​អំពី​របៀប​យល់​បទគម្ពីរ សូម​ចងក្រង​បញ្ជី​នៃ​ដំបូន្មាន​នេះ ដែល​សិស្ស​អាច​មើល​ឃើញ​វា ។ កិច្ចការ​នេះ​អាច​ត្រូវបាន​ធ្វើ​ដោយ​ប្រើ​មុខងារ​ក្តារខៀន ឬ​មុខងារ​ឈែត ។ សូម​បន្ថែម​គំនិត​ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍ ។ សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការមើល​ឃើញ​គំនិត​ទាំងនេះ នៅពេល​ពួកគេ​ខិតខំ​ស្វែងយល់​ពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​ពួកគេ​បាន​ជ្រើសរើស ។