« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១២ ៖ យល់ និងអនុវត្ត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១២ ៖ យល់ និងអនុវត្ត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១២
យល់ និងអនុវត្ត
មេរៀននេះនឹងជួយអ្នកពិនិត្យ និងអនុវត្តការយល់ដឹង និងអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានសិក្សា ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយល់អំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
សូមស្រមៃថាអ្នកមានឱកាសនិយាយជាមួយមនុស្ស ដែលគិតថាពួកគេមិនយល់បទគម្ពីរ ហើយមិនប្រាកដថា ពួកគេចង់សាកល្បង ។
-
ហេតុអ្វីវាសំខាន់ដើម្បីព្យាយាមយល់បទគម្ពីរ ?
-
ប្រសិនបើអ្នកផ្តល់ដំបូន្មានអំពីអ្វីដែលនរណាម្នាក់អាចធ្វើបានដើម្បីបង្កើនការយល់ដឹងរបស់ពួកគេ តើអ្នកនឹងនិយាយអ្វី ?
វិធីមួយចំនួនដើម្បីពង្រឹងការយល់ដឹងរបស់អ្នករួមមាន
-
រកមើលពាក្យដែលអ្នកមិនយល់
-
អានចំណងជើងជំពូក ឬខគម្ពីរដែលមាននៅខាងមុខ ឬក្រោយវគ្គបទគម្ពីរដែលអ្នកកំពុងសិក្សាសម្រាប់បរិបទនោះ
-
អានសេចក្តីយោងឆ្លងនៅក្នុងលេខយោង
-
រកមើលពាក្យសំខាន់ៗនៅក្នុង Topical Guide ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ
-
សុំជំនួយពីឪពុកម្តាយ គ្រូបង្រៀន ឬអ្នកដឹកនាំសាសនាចក្រ
-
រកឲ្យឃើញសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ និង
-
សញ្ជឹងគិតពីរបៀបដែលការរស់នៅតាមសេចក្ដីពិតទាំងនោះអាចជួយអ្នកចូលមកជិតព្រះអង្គសង្គ្រោះ ។
វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ័ដាមបានធ្លាក់ខ្លួនដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោកដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងជ្រើសរើសសេរីភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … បានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
ការអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
សកម្មភាព ក ។ បង្កើតស្ថានភាពប្រឌិដ្ឋ
-
នៅផ្នែកម្ខាងនៃក្រដាសមួយ សូមសរសេរសំណួរដំណឹងល្អដែលអាចត្រូវបានឆ្លើយ ឬកាលៈទេសៈដែលអាចត្រូវបានជួយដោយប្រើប្រាស់វគ្គចំណេះចំណានខាងគោលលទ្ធិនេះ ។
-
នៅផ្នែកម្ខាងទៀត សូមសរសេរសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ ឃ្លាគន្លឹះ និងការពន្យល់ខ្លីៗអំពីវិធីដែលវាអាចជួយបាន ។
សកម្មភាព ខ ។ បង្កើតគ្រោងវីដេអូ
សូមស្រមៃថា ស្តេករបស់អ្នកបានជ្រើសរើសឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិមួយ ជាប្រធានបទសម្រាប់សន្និសីទយុវជន ។ ពួកគេបានស្នើឲ្យអ្នកដាក់ផែនការធ្វើវីដេអូ ដើម្បីណែនាំប្រធានបទនោះ ។ សូមបង្កើតគ្រោងសម្រាប់វីដេអូមួយដែលរួមបញ្ចូល
-
ឃ្លា និងសេចក្តីយោងសំខាន់ៗនៃបទគម្ពីរ
-
វិធីប្រកបដោយភាពច្នៃប្រឌិដ្ឋ ដើម្បីពន្យល់ពីអត្ថន័យនៃវគ្គចំណេះចំណានខាងគោលលទ្ធិ និងមូលហេតុដែលវាមានសារៈសំខាន់ចំពោះយុវវ័យ និង
-
របៀបដែលវាអាចអនុវត្តចំពោះជីវិតរបស់យើង ហើយជួយយើងចូលទៅជិតព្រះអង្គសង្គ្រោះ ។ ( អ្នកអាចបញ្ចូលឧទាហរណ៍ ឬរឿងមួយមកពីព្រះគម្ពីរ សន្និសីទទូទៅ ឬជីវិតផ្ទាល់ខ្លួនរបស់អ្នក ) ។